វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2.01K videos
93 files
7.93K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
https://www.youtube.com/watch?v=bb0xjm5-UfQ
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹក ថ្ងៃអង្គារ ១០កើត ខែ មិគសិរ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ គ.ស.២០២១ ដែលមាន មាតិការ​ព័ត៌មាន សំខាន់ៗដូចតទៅ៖

៚មន្ត្រីជាន់ខ្ពស់​ផ្នែកសន្តិសុខ​រុស្ស៊ី គ្រោងធ្វើទស្សនកិច្ច​ នៅកម្ពុជានៅសប្តាហ៍នេះ
៚អ្នកភៀសខ្លួននយោបាយ​ ប្តេជ្ញា​រក្សា​ជំហរ​គាំទ្រ​គណបក្ស​សង្រ្គោះជាតិ
៚សហព័ន្ធខ្មែរកម្ពុជាក្រោម ស្នើសហគមន៍​អន្តរជាតិ ជំរុញ​ឲ្យវៀតណាមគោរពសិទ្ធិមនុស្ស
៚ជន​ជាតិ​ដើមកាចក់នៅខេត្តរតនគិរី ថា​ក្រុមហ៊ុន​វៀតណាម​ បន្ត​រំលោភបំពានដីសហគមន៍..........
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
អ្នក​ជំងឺ​ចំនួន ៤នាក់​ទៀត​បាន​ស្លាប់ ​នៅថ្ងៃនេះ ​ដែល​ធ្វើ​ឱ្យ​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ កើន​ឡើង​ដល់​ជាង ២ពាន់ ៩រយ៨៩នាក់​ហើយ (២.៩៨៩)។ ក្រសួង​សុខាភិបាល ​ឱ្យ​ដឹង​ថា ក្នុងចំណោមអ្នក​ស្លាប់​ទាំង ៤ នាក់​នោះ មាន ២ នាក់មិន​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ នោះ​ទេ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Health #COVID19KH
ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ ថ្កោល​ទោស​ចំពោះ​ដីកា​កោះ​ហៅ​របស់​តុលាការ​ក្រុង​ភ្នំពេញ​លើ​សមាជិក​គាំទ្រ​ពីរ​នាក់​ឱ្យ​ចូល​បំភ្លឺ​ពី​រឿង​ក្លែង​បន្លំ​ស្នាមមេដៃ​ជុំវិញ​ដំណើរ​ការ​ស្នើ​ចុះ​បញ្ជី​គណបក្ស​នៅ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​១៦ ខែធ្នូ​ខាង​មុខ​នេះ។ តំណាង​បក្ស​មួយ​នេះ ចាត់​ទុក​ករណី​នេះ​ថា ជា​រឿង​មិន​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់ និង​គំរាម​កំហែង បំបាក់​ស្មារតី​លើ​អ្នក​ដែល​មាន​និន្នាការ​នយោបាយ​ផ្ទុយ​ពី​រដ្ឋាភិបាល។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #PoliticalParty
គណបក្សហ្វ៊ុនស៊ិនប៉ិច ​បន្ត​​​រក​ការ​បង្រួប​បង្រួម​គ្នា​​ជា​​មួយ​​​គណបក្សខ្មែររួបរួមជាតិ​របស់​​លោក ញឹក ប៊ុនឆៃ ​ក្រោយ​អវត្តមាន​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ​។ អ្នក​ឃ្លាំ​មើល មិន​ជឿ​​ថា​ គណបក្ស​​​ទាំង​ ២​ នេះ​​អាច​រួបរួម​គ្នា​វិញ​បាន​​ទេ ហើយ​បើ​ទោះ​ជា​រួម​គ្នា​​បាន​ ក៏​មិន​ទទួល​បាន​ប្រជាប្រិយភាព​ដែរ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #PoliticalParty #FUNCINPEC #NorodomRanariddh
លោក អ្នក នាង ជា ទី មេត្រី!
សេចក្ដី ព្រាង ច្បាប់ ស្ដីពី សាសនា ដែល ក្រសួង ធម្មការ និង សាសនា បាន រៀបចំ តាំង ពី ឆ្នាំ ២០១៣ នោះ ឥឡូវនេះ ចាប់ ផ្ដើម ចេញ ជា រូបរាង បណ្ដើរៗ ហើយ។ ប៉ុន្តែ មាត្រា មួយ ចំនួន នៃ ខ្លឹមសារ ច្បាប់ នេះ មាន ចេតនា រឹតត្បិត សិទ្ធិ សេរីភាព របស់ ព្រះសង្ឃ មិន ឲ្យ ចូលរួម ឈឺ ឆ្អាល ក្នុង កិច្ចការ សង្គម ដូចជា សកម្មភាព តវ៉ា ឬ បាតុកម្ម ណា មួយ ពាក់ព័ន្ធ នឹង បញ្ហា សង្គម និង នយោបាយ នោះ ឡើយ។ ប្រសិន បើ ព្រះសង្ឃ ចូលរួម តវ៉ា នោះ ពួក គាត់ នឹង អាច មាន ទោស ទណ្ឌ រហូត ដល់ ជាប់ ពន្ធនាគារ រាប់ ឆ្នាំ។

ក៏ប៉ុន្តែ មន្ត្រី ក្រសួង ធម្មការ និង សាសនា អះអាង ថា ច្បាប់ នេះ ធ្វើ ឡើង ដើម្បី ពង្រឹង ព្រះសង្ឃ និង ពុទ្ធសាសនា។

តើ ដើម្បី ពង្រឹង ព្រះសង្ឃ និង ពុទ្ធសាសនា ក្រសួង ធម្មការ ចាំបាច់ ត្រូវ តែ ធ្វើ ច្បាប់ ចាប់ ព្រះសង្ឃ ដាក់ គុក ឬ យ៉ាង ណា?

សូម លោក អ្នក នាង រង់ចាំ ស្ដាប់ និង ទស្សនា កិច្ច ពិភាក្សា ជុំវិញ ប្រធាន បទ នេះ នៅ ក្នុង នាទី វេទិកា អ្នក ស្ដាប់ វិទ្យុ អាស៊ី សេរី នា យប់ ថ្ងៃ អង្គារ ទី១៤ ខែធ្នូ ពី ម៉ោង ៧កន្លះ ដល់ម៉ោង ៩ យប់ កុំ បី ខាន ឡើយ។
សូមអរគុណ!
ប្រជាពលរដ្ឋ និង សកម្មជន គណបក្ស ប្រឆាំង រិះគន់ រដ្ឋាភិបាល ដែល បន្ត យក ថវិកា ជាតិ ផលិត ភាព យន្ត ពី ការ តស៊ូ របស់ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ជា ការ ខ្ជះខ្ជាយ ថវិកា ជាតិ និង ជា ការ មិន គិតគូរ ដល់ ពលរដ្ឋ ក្រីក្រ ដែល កំពុង អត់ឃ្លាន។ ប្រតិកម្ម នេះ ធ្វើ ឡើង ក្រោយ ពេល លោក ហ៊ុន សែន ចាប់ ផ្ដើម ធ្វើ ពិធី ក្រុង ពាលី និង សំណេះសំណាល ជា មួយ ក្រុម ការងារ ថត ខ្សែ ភាពយន្ត ភាគ រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរមី» នៅ ព្រឹក ថ្ងៃ ទី ១៣ ខែធ្នូ ឆ្នាំ២០២១ ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #HunSen
https://www.youtube.com/watch?v=b94RS_eFXGk
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ១០កើត ខែ មិគសិរ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ គ.ស.២០២១ ដែលមាន មាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ តុលាការ​​នឹងបន្តជម្រះ​ក្ដី លោក ​កឹម​ សុខា​ នៅដើមឆ្នាំក្រោយ ​​
៚ តុលាការបង្គាប់​ឱ្យអាជ្ញាធរ​​វាយតម្លៃ​អគារស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ
៚ប្រជាពលរដ្ឋ និងសង្គមស៊ីវិលរិះគន់ អាជ្ញាធរថា​បណ្ដោយឱ្យជនជាតិចិនយកដីខ្មែរ ធ្វើជារោងចក្រ​ផលិតគ្រឿងញៀន
៚ នាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅថ្ងៃនេះ យើងនឹង​ជជែកថាតើកម្ពុជាចាំបាច់ធ្វើច្បាប់ដាក់គុកព្រះសង្ឃ ដែលចូល​រួម​តវ៉ាបញ្ហាសង្គមដែរទេ?.......
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
ក្រុម​មន្ត្រី​ចាស់ៗ​ក្នុង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច សម្រេច​ស្នើសុំ​យាង​អតីត​ប្រធាន​​បក្ស គឺ​​​ព្រះ​អនុជ​ នរោត្តម​ អរុណ​រស្មី មក​ធ្វើ​ជា​បេក្ខភាព​ប្រធាន​បក្ស​​បន្ត​ពី​សម្ដេច​​ក្រុម​​ព្រះ​នរោត្តម រណឫទ្ធិ។ ប៉ុន្តែអ្នក​នាំ​ពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​អះអាងថា ​គណបក្ស​​រក្សា​ជំហរ​ធ្វើ​សមាជ​នៅដើម​ខែ​ក្រោយនេះ ដើម្បី​​​​ជ្រើសតាំង​បុត្រា​ច្បង​របស់​សម្ដេច​ក្រុម​ព្រះ គឺ​​ព្រះ​អង្គ​ម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជា​ប្រធាន​ដដែល។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #PoliticalParty #FUNCINPEC
https://www.youtube.com/watch?v=-1X1UzHWkMI
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ១១កើត ខែ មិគសិរ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង​ថ្ងៃទី១៥ ខែធ្នូ គ.ស.២០២១ ដែលមាន មាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

៚មន្ត្រីសង្គមស៊ីវិល មិនរំពឹងថាសេដ្ឋកិច្ចខ្មែរអាចងើបឡើង​វិញ​ឆាប់ៗនេះទេ
៚មន្រ្តីសិទ្ធិមនុស្ស ថាច្បាប់ដាក់គុកព្រះសង្ឃរឿងចូលរួម​បាតុកម្ម មានចរិតនយោបាយ
៚សហមេធាវីលោក កឹម​ សុខាស្នើតុលាការទម្លាក់ចោល​បទចោទ​ប្រកាន់លើកូនក្តីខ្លួនក្នុងសវនាការដើមឆ្នាំក្រោយ
៚ពលរដ្ឋរង​ផល​ប៉ះពាល់​ទំនប់​​សេសាន​ក្រោម​ពីរ​បន្តស្នើ​ឱ្យ​ក្រុមហ៊ុន​ផ្តល់​សំណង​ផល​ប៉ះពាល់​........
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
សាលាដំបូងរាជធានី សម្រេច បើក សវនាការ ជំនុំជម្រះ ក្ដី ប្រធាន គណបក្ស ប្រឆាំង សង្គ្រោះជាតិលោក កឹម សុខា ឡើង វិញ នៅដើមឆ្នាំ២០២២ បន្ទាប់ពី បាន ផ្អឹប សំណុំរឿងនេះ ជាង ១ ឆ្នាំ ។ មន្ត្រី បក្ស ស្និទ្ធ នឹង លោក កឹម សុខា រំពឹង ថា តុលាការ នឹង ផ្ដល់ យុត្តិធម៌ ដល់ លោក កឹម សុខា ប៉ុន្តែ អ្នកវិភាគថា នេះគ្រាន់តែ ជាឆាកល្ខោននយោបាយថ្មីដែលលោក ហ៊ុន សែន កំពុងរៀបចំ ឡើងដើម្បី បំភ័ន្តភ្នែកមហាជនប៉ុណ្ណោះ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #KemSokha
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល មិន​រំពឹង​ថា​សេដ្ឋកិច្ច​ខ្មែរ ​អាច​ងើប​ឡើង​វិញ​ឆាប់ៗ នេះ​ទេ បើ​ទោះ​បី​ជា​រដ្ឋាភិបាល​បាន​បើក​ប្រទេស និង​វិស័យ​សំខាន់ៗ​ ភាគច្រើន​ឡើងវិញ​ហើយ​ក៏​ដោយ។ មន្ត្រី​រូប​នោះ​ចង់​ឃើញ​រដ្ឋាភិបាល​បន្ត​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ និង​ពង្រីក​វិធានការ​ជួយ​អន្តរាគមន៍​ដល់​សហគ្រាស​ធន​តូច និង​មធ្យម ដើម្បី​ជួយ​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​អាច​ងើបឡើង​វិញ​បាន​ឆាប់​រហ័ស។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economy #COVID19KH
សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៤ ធ្នូ បាន​បន្ត​សវនាការ​ពី​បទ​ញុះញង់ និង​បទ​រួម​គំនិត​ក្បត់​ក្នុង​សំណុំ​រឿង​របស់​សកម្ម​ជន​គណ​បក្ស​សង្គ្រោះ​ជាតិ ៤២នាក់​បន្ត​ទៀត ដោយ​ចោទ​សួរ​អតីត​សង្គម​ស៊ីវិល​ម្នាក់ គឺ​លោក ឡេង សេងហុង អំពី​កិច្ច​ប្រជុំ​នៅ​ប្រទេស​ម៉ាឡេស៊ី និង​នៅ​ប្រទេស​ថៃ កាល​ពី​មុន​គម្រោង​ដំណើរ​មាតុភូមិ​និវត្តន៍​ឆ្នាំ២០១៩ របស់​មេ​ដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា​ សវនាការ​នេះ​មាន​ចរិត​ជា​រឿង​នយោបាយ ដោយ​ចៅក្រម​ព្យាយាម​ទាញ​ជន​ជាប់​ចោទ​ភ្ជាប់​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #CNRP #Trial #Court
សកម្មជន​​​គណបក្ស​​សង្គ្រោះ​ជាតិ​​ដែល​​កំពុង​​ភៀស​ខ្លួន​​ក្នុង​​ប្រទេស​​ថៃ​​​ បន្ត​​​ព្រួយ​​បារម្ភ​​​​ពី​ការ​​ចាប់​បញ្ជូន​ត្រឡប់​ទៅ​កម្ពុជា​វិញ​ ដោយសារ​​មន្ត្រី​​រដ្ឋាភិបាល​​​កំពុង​​​​ធ្វើ​ការ​​​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ភាគី​​ថៃ​។ សង្គម​ស៊ីវិល​ ស្នើសុំ​រដ្ឋាភិបាល​ទាំង​២​ប្រទេស​ ​គោរព​សិទ្ធិ​​ជន​ភៀស​ខ្លួន​ បើ​ពុំ​ដូច្នេះ​ទេ​រដ្ឋាភិបាល​ទាំង​២​​​​នឹង​ជាប់​ឈ្មោះ​អាក្រក់​ខាង​រំលោភ​សិទ្ធិ​មនុស្ស​​ក្នុង​របាយការណ៍​​ប្រចាំ​ឆ្នាំ​របស់​​អង្គការ​សហប្រជាជាតិ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #CNRPActivists
ប្រជាពលរដ្ឋ និងសង្គមស៊ីវិល​យល់ថា​ ការ​ផលិត​គ្រឿងញៀន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​កន្លងមកនេះ​ ទំនង​ជា​​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​មន្រ្តី​គ្រាក់ៗ​ក្នុង​ជួររដ្ឋាភិបាល​ឃុបឃិត​ជាមួយ​ជនជាតិចិន​ទើប​អាច​ដំណើរ​ការ​ទៅ​បាន។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economy #China #Drug
សកម្មជន​បក្ស​សង្គ្រោះជាតិ​រិះគន់​តុលាការ​ភ្នំពេញ ​ដែលគ្រោង​​ចុះវាយតម្លៃ​លក់​ទីស្នាក់ការបក្ស​ ថាជា​ការ​អនុវត្តច្បាប់​បែប​ឡប់ឡែ និង​ធ្វើតាម​បញ្ជារបស់​លោក ហ៊ុន សែន។ មន្ត្រី​សង្គម​ស៊ីវិល ស្នើ​ឱ្យ​តុលាការ​ពិចារណា​លើរឿងនេះ​ឡើងវិញ​ ដោយ​កុំយក​រឿងនយោបាយ​មក​ឡូកឡំ​ក្នុង​ការអនុវត្ត​ច្បាប់។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #CNRP #Court
ក្រសួង សុខាភិបាល បន្ត រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (Covid-19) ចំនួន ៨ នាក់ ថ្មីទៀត នៅ ថ្ងៃ ពុធ ទី ១៥ ខែ ធ្នូ នេះ។ តួលេខ អ្នក ឆ្លង សរុប ពេល នេះ មាន ១២០.៣៩០នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ១១៦.៧៤៦ នាក់។ នៅ ថ្ងៃ នេះ ក៏ មាន អ្នក ស្លាប់ ថ្មី ៣នាក់ ក្នុង នោះ ក្រសួង បញ្ជាក់ ថា ២នាក់ មិន បាន ចាក់ វ៉ាក់សាំង ការពារ ជំងឺ កូវីដ-១៩ នោះ ទេ ដែល ធ្វើ ឱ្យ តួលេខ អ្នក ស្លាប់ សរុប កើន ឡើង ដល់ ២.៩៩៥នាក់។

នៅថ្ងៃ នេះ ដែរ ក្រសួង សុខាភិបាល បាន ប្រកាស ថា កម្ពុជា បាន រកឃើញ ករណី ឆ្លង ជំងឺកូវីដ-១៩ បំប្លែង ខ្លួន ថ្មី ប្រភេទ អូមីក្រុង លើក ដំបូង លើ ស្ត្រី ផ្ទៃពោះ ១៥ សប្តាហ៍ ម្នាក់ ជា ជនជាតិ ខ្មែរ មាន អាយុ ២៣ ឆ្នាំ ដែល ទើប ធ្វើដំណើរ វិលត្រលប់ មក ពី ប្រទេស ហ្គាណា (អាហ្រ្វិកខាងលិច)។ ស្ត្រីជនជាតិ ខ្មែរ រូប នេះ មាន អាស័យដ្ឋានស្នាក់ នៅ ឃុំតាបុក ស្រុកបាវិត ខេត្តស្វាយរៀង ហើយបច្ចុប្បន្ន កំពុងដាក់ ឱ្យ សម្រាក ព្យាបាល ជំងឺ នៅ មជ្ឈមណ្ឌល ជាតិ កំចាត់ រោគ របេង និង ហង់សិន ក្នុង រាជធានី ភ្នំពេញ៕

#RFAKhmer #Health #COVID19KH
រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​លោក ប្រាក់ សុខុន បញ្ជាក់​ថា កម្ពុជា​ប្រកាន់​គោលជំហរ​ «អាស៊ាន​រួមគ្នា​ ដោះ​ស្រាយ​បញ្ហា​ប្រឈម​ទាំងអស់​គ្នា» ហើយ​ក្នុង​នាម​កម្ពុជា​ជា​ប្រធាន​ប្តូរវេន​អាស៊ាន​ នឹង​ខិតខំ​ដោះ​ស្រាយ​បញ្ហា​វិបត្តិ នៅ​ប្រទេស​មីយ៉ាន់ម៉ា (Myanmar) ឬភូមា ដោយ​សន្តិវិធី។

អានអត្ថបទបន្ថែម៖

#RFAKhmer #Politics #ASEAN #G7 #Myanmar
https://www.youtube.com/watch?v=QjLL3CRhqNs
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ១១កើត ខែ មិគសិរ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី១៥ ខែធ្នូ គ.ស.២០២១ ដែលមាន មាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ មេធាវី​លោក​ កឹម​ សុខ ​ថា​ នឹងបន្តស្នើ​​​តុលាការ​​ទម្លាក់​បទ​ចោទ​លោក ​កឹម​ សុខា ក្នុងពេលសវនាការខាងមុខ
៚ លោក ហ៊ុន សែន តាំង​ខ្លួន​ជា​អ្នក​ពូកែ​ចរចា តែ​ស្នើ​កុំ​ឱ្យ​បន្ទោស បើ​លោក​ដោះស្រាយ​វិបត្តិ​ភូមា​មិន​បាន
៚ មន្ត្រីបក្សប្រឆាំង ​រិះគន់​រដ្ឋាភិបាល​ដែលអះអាង​បង្កើត​បរិយាកាសកិច្ចសន្ទនា​ល្អ​ក្នុង​អាស៊ាន ​
៚ សមត្ថកិច្ច​ខេត្ត​ឧត្តរ​មានជ័យ​​ ចាប់​ខ្លួន​សមាជិក​បក្ស​ប្រឆាំង​​ម្នាក់​ដែល​​ត្រៀម​​ចូលរួម​​ជាមួយ​គណ​បក្ស​ភ្លើង​ទៀន.......
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
មេដឹកនាំ រដ្ឋាភិបាល ឯក បក្ស លោក ហ៊ុន សែន អះអាង ថា លោក នឹង ប្រឹងប្រែង សម្រួល សភាពការណ៍ នៅ ប្រទេស ភូមា ឬ មីយ៉ាន់ម៉ា (Myanmar) ឱ្យ វិល ទៅ រក ស្ថានភាព មួយ ល្អ ប្រសើរ។ អ្នក តាមដាន ស្ថានការណ៍ នយោបាយ ជំរុញ ឱ្យ មេដឹកនាំ កម្ពុជា រូប នេះ កុំ ព្យាយាម ទាញ របប សឹក ភូមា ឱ្យ ចូល វេទិកា ថ្នាក់ តំបន់ និង អន្តរជាតិ ដែល កម្ពុជា គ្រោង រៀប ចំក្នុង នាម ជា ប្រធាន ប្ដូរ វេន អាស៊ាន ដើម្បី ចៀសវាង ការ ខូច ឈ្មោះ លើ ឆាក អន្តរជាតិ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #ASEAN #Myanmar #HunSen #WhatHappenInMyanmar
អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​បាន​កើន​ឡើង​ដល់ជិត​ ៣ ពាន់​នាក់​ហើយ​ (២.៩៩៥)​​ក្រោយ​​ពី​​អ្នក​​ជំងឺ​​ចំនួន ៣ ​នាក់​​ទៀត​​បាន​​ស្លាប់ ក្នុង​នោះ​​​អ្នក​​មិន​​បាន​​ចាក់​វ៉ាក់សាំង ២ នាក់​។ ចំណែក​ករណី​ឆ្លង​ថ្មី​វិញ មាន ៨​នាក់ ​ដែល​ជា​ករណី​ឆ្លង​នៅ​ក្នុង​សហគមន៍​​ទាំង​អស់។

អានអត្ថបទបន្ថែម៖

#RFAKhmer #Health #COVID19 #OMICRON