វិទ្យុអាស៊ីសេរី/ RFA Khmer
13.3K subscribers
3.7K photos
1.37K videos
70 files
7.27K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ក្រុម​សង្គម​ស៊ីវិល និង​សកម្មជន​បរិស្ថាន រួមគ្នា​ប្រារព្ធ​ទិវា​បរិស្ថាន​ពិភពលោក នៅ​ថ្ងៃទី​៥ មិថុនា ដើម្បី​លើកកម្ពស់​ការ​យល់ដឹង​អំពី​សារៈសំខាន់​នៃ​បរិស្ថាន និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល បើក​លំហ​សេរីភាព​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​កិច្ចការពារ​ធនធានធម្មជាតិ និង​បរិស្ថាន។ ពួកគាត់​លើកឡើង​ថា ការ​កាប់បំផ្លាញ​ព្រៃឈើ​គឺជា​មូលដ្ឋាន​ចម្បង​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន​នៅ​កម្ពុជា ដោយសារតែ​ការអនុវត្ត​ច្បាប់​មាន​ភាព​ធូររលុង ខណៈ​មន្ត្រី​អាជ្ញា​ធរមាន​ការ​ជាប់​ពាក់ព័ន្ធ​នៅក្នុង​បទល្មើស​នេះ។ ព័ត៌មានពេញ
#RFAKhmer #WorldEnvironmentDay #Cambodia #Logging
Media is too big
VIEW IN TELEGRAM
ជម្នះ​ឧបសគ្គ​ជិះកង់​១ពាន់​គីឡូម៉ែត្រ​ដើម្បី​ការពារ​បរិស្ថាន និង​កែប្រែ​សង្គម​
---
ក្រុម​យុវជន ជម្នះ​ភាព​នឿយហត់ និង​ឧបសគ្គ ជិះ​កង់​ចម្ងាយ ១ពាន់​គីឡូម៉ែត្រ ដើម្បី​លើក​កម្ពស់​ការ​យល់ដឹង​អំពី​ការ​ការពារ​បរិស្ថាន និង​ការ​ចូលរួម​កែប្រែ​សង្គម។ ពួកគេ ស្នើ​ដល់​រដ្ឋាភិបាល​ឲ្យ​បើក​លំហ​សិទ្ធិ​សេរីភាព​ដល់​យុវជន សកម្មជន និង​ភាគី​ពាក់ព័ន្ធ​ដើម្បី​ឱ្យ​ពួកគេ​អាច​ចុះ​ល្បាត​ព្រៃ និង​ការពារ​ធនធាន​ធម្មជាតិ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច។ តើ​ក្នុង​ដំណើរ​ជិះកង់​១ពាន់​គីឡូម៉ែត្រ​នេះ ក្រុម​យុវជន និង​មន្ត្រី​សង្គម​ស៊ីវិល បាន​ឆ្លងកាត់​បញ្ហា​អ្វីខ្លះ? ហើយ​ថា​តើ​ពួកគាត់​បាន​រៀន​សូត្រ​អ្វី​បន្ថែម​ទៀត បន្ទាប់​ពី​ជិះ​កង់​ដល់​គោលដៅ?
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #EangSophalleth #Environment #MoE #Youths #CyclingForEnvironment #WorldEnvironmentDay
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អង្គការ​សង្គម​ស៊ីវិល​រួម​គ្នា​រៀបចំ​កិច្ច​ពិភាក្សា​ដេញដោល​ជាមួយ​គណបក្ស​នយោបាយ​ពី​កិច្ច​ការពារ​បរិស្ថាន
---
អង្គការ​សមាគម​ និង​ក្រុម​យុវជន​ស្រឡាញ់​បរិស្ថាន​ប្រមាណ​១០​ស្ថាប័ន​នៅ​ថ្ងៃ​ទី​០២ ខែ​មិថុនា រួមគ្នា​រៀបចំ​កិច្ច​ពិភាក្សា​ដេញដោល​ជាមួយ​គណបក្ស​នយោបាយ​ចំនួន​៣ ​ដើម្បី​លើកឡើង​ពី​កិច្ច​ការពារ​បរិស្ថាន និង​ចូលរួម​អបអរ​សាទរ​ទិវា​បរិស្ថាន​ពិភពលោក​ឆ្នាំ​២០២៤​។ ពួកគាត់​រំពឹង​ថា គណបក្ស​នយោបាយ​គ្រប់​ភាគី​នឹង​ចូលរួម​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​បើក​លំហ​សិទ្ធិ​សេរីភាព​ឱ្យ​សហគមន៍​មូលដ្ឋាន​ចូល​ល្បាត​ព្រៃ​ឡើង​វិញ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #WorldEnvironmentDay #Preylang #ForestActivist #EnvironmentKH #Deforestation
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer