វិទ្យុអាស៊ីសេរី/ RFA Khmer
13.5K subscribers
3.73K photos
1.48K videos
85 files
7.4K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ក្រុមអ្នកអភិរក្សសត្វព្រៃ បានរកឃើញពងក្រពើភ្នំសរុប១០៦ ពីសម្បុកចំនួន៥ នៅឧទ្យានជាតិជួរភ្នំក្រវាញ កាលពីពាក់កណ្ដាលខែឧសភាកន្លងទៅ។ កូនក្រពើភ្នំ១០ក្បាល បានញាស់ក្នុងចន្លោះពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមិថុនា។ សម្បុកទាំងនេះមានពងក្រពើភ្នំច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ។
ក្រពើភ្នំគឺជាប្រភេទសត្វជិតផុតពូជនៅលើពិភពលោក។ កម្ពុជា ជាប្រទេសដែលមានវត្ដមានក្រពើភ្នំច្រើនជាងគេ៕

---

#RFAKhmer #Cambodia #Environment #FaunaandFlora #SiameseCrocodile #CardamomNationalPark #short
Media is too big
VIEW IN TELEGRAM
#សម្ដីគូសថ្មចំណាំ​[ទី២២]៖​​​ ​​លោក​ ហ៊ុន សែន​ ថា​លោក​សុខចិត្ត​ចោល​អំណាច​ជា​នាយករដ្ឋ​មន្ត្រី​ទៅឱ្យកូន​ប្រុសលោក​ ​ដើម្បី​ធានា​សន្តិភាព៕​

#RFAKhmer#Cambodia#Vietnam#Lao#HunManet#HunSen #CambodiaPM#CLVDTA#ArbitraryArrest#PrisonerofConscience#DynasticRules #CambodiaFamilyRun ​​#HumanRights​ ​​​#ForTheRecord​​ #VerticalVideo
Media is too big
VIEW IN TELEGRAM
ស្ត្រី​ខ្មែរ​នៅ​អារ៉ាប៊ីសាអ៊ូឌីត​«​កាន់​តែ​អស់​សង្ឃឹម​ ខណៈ​ជាង​៤​ខែ​មិន​ទាន់​បាន​វិល​មក​ប្រទេស​វិញ​»
---
ក្រុម​ពលករ​ដែល​ចាញ់​បោក​ក្រុមហ៊ុន ហ្វាទីណា មែនផៅវើ (Fatina Manpower) ទៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត (Saudi Arabia) មួយ​ចំនួន​កំពុង​ធ្លាក់​ខ្លួន​ឈឺ កើត​រមាស់ និង​រោគ​ពងបែក​លើ​ស្បែក ដោយសារ​តែ​គ្មាន​អាហារ​ហូប​គ្រប់គ្រាន់ និង​រស់​នៅ​កន្លែង​គ្មាន​អនាម័យ​។ តំណាង​ពលករ​ថា ពួកគាត់​កាន់​តែ​អស់​សង្ឃឹម បន្ទាប់​ពី​ត្រូវ​រង់ចាំ​មន្ត្រី​អស់​រាប់​ខែ ក្នុង​ការ​រៀបចំ​នីតិវិធី​ជួយ​ពួកគាត់​​វិល​ប្រទេស​វិញ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖


---
#RFAKhmer #Cambodia #HunManet #HunSen #HumanRights #HumanTrafficking #SaudiArabia #VerticalVideo #Trending #Reels #Shorts

---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
តុលាការ សម្រេចឲ្យមេបក្សភ្លើងទៀន សងជំងឺចិត្តជិត ២ លានដុល្លារដល់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត 
---
តុលាការក្រុងភ្នំពេញ នៅថ្ងៃទី២៥ ខែកក្កដា បានប្រកាសសាលក្រមលើសំណុំរឿងប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល ពាក់ព័ន្ធនឹងការបញ្ចេញមតិរិះគន់តាមប្រព័ន្ធផ្សព្វផ្សាយជប៉ុនថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កាន់តែចុះខ្សោយក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត។ តុលាការបង្គាប់ឱ្យមេបក្សភ្លើងទៀនលោក ទាវ វណ្ណុល សងជំងឺចិត្តទៅរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ចំនួន ៦ពាន់លានរៀល ឬប្រហែល ១លាន ៥សែនដុល្លារអាមេរិក និងពិន័យប្រាក់ ១០លានរៀល ឬប្រមាណ ២ពាន់ ៥រយដុល្លារអាមេរិក ពីបទបរិហាកេរ្តិ៍ជាសាធារណៈ។ មេធាវីការពារក្តីឲ្យលោក ទាវ វណ្ណុល ចាត់ទុកការសម្រេចក្តីនេះ គឺជារឿងអយុត្តិធម៌។  
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #TeavVannol #ChoungChouNgy #CLP#CandlelightParty #CourtKH
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
មន្ត្រីសិទ្ធិមនុស្ស សោកស្ដាយដែលរដ្ឋាភិបាលចាប់ខ្លួនសកម្មជនជាច្រើននាក់ ស្របពេលដំណើរទស្សនកិច្ចរបស់លោក វិទិត មុនតាប៊ន មកកម្ពុជា
---
អង្កការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស​សោកស្ដាយ​ និងបារម្ភ​ចំពោះ​ការ​ចាប់​ខ្លួន​សកម្មជន​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីសលោក ស្រ៊ុន ស្រ៊ន និង​សហការី ៣នាក់ ទៀត​នៅ​ចំពេល​ដំណើរ​ទស្សនកិច្ច​របស់​អ្នករាយ​ការណ៍​​ពិសេស​ នៃ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) ទៅ​ប្រទេសកម្ពុជា។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/mUTmGBi_Z5Y
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #Lao #HunManet #HunSen #VititMuntarbhorn #CLVDTA #ArbitraryArrest #PrisonerofConscience #PPAActivists #SrunSrorn #PheungSophea #SanSith #ChakBeanmunny
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
កូដករ​ស្នើ​ឱ្យ​រម្លាយ​ក្រសួង​ការងារ​ព្រោះ​អសមត្ថភាព​មិន​អាច​ដោះស្រាយ​វិវាទ​ការងារ​​ណាហ្គាវើលដ៍
---
ក្រុម​កូដ​ករ​ណាហ្គា​វើ​លដ៍​ (NagaWorld) ប្រមាណ ៣០​នាក់ បន្ត​ចេញ​តវ៉ា​នៅក្រោម​តំណក់​ភ្លៀង នៅ​ថ្ងៃទី​២៥ ខែកក្កដា ដើម្បី​រក​ដំណោះស្រាយ​វិ​វាទិកា​រងារ​ដ៏​រ៉ាំរ៉ៃ​ជាមួយ​ថៅកែ​បន​ល្បែង​ណាហ្គា​វើ​លដ៍ ដែល​ជាប់គាំង​ជិត ៣​ឆ្នាំ មក​ហើយ។ ​ប្រើ​ហិង្សា​លើ​កូដ​ករ ស្ត្រី និង​ក្មេងស្រី ជាដើម។ ក្រៅពី​ស្រែក​តវ៉ា​រក​យុត្តិធម៌ និង​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់ចោល​បទ​ចោទប្រកាន់ និង​ដោះលែង​ប្រធាន​សហជីព កញ្ញា ឈឹម ស៊ីថរ ក្រុម​កូដ​ករ​ណាហ្គា​វើ​លដ៍ ក៏​ស្នើឱ្យ​រម្លាយ​ក្រសួង​ការងារ​ចោល ដោយសារតែ​ស្ថាប័ន​មួយ​នេះ អសមត្ថភាព​មិន​អាច​ដោះស្រាយ​បញ្ហា​វិវាទ​ការងារ​វាង​ក្រុមហ៊ុន​បន​ល្បែង​ណាហ្គា​វើ​លដ៍ និង​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មក​រ​ខ្មែរ (LRSU)៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #HengSuor #ChhimSithar #HumanRights #NagaWorld #LRSU #StrikersKH #LaborDispute #UnionKH #MLVT
Interview.jpg
620.5 KB
ប្រធាន​ចលនា​សង្គ្រោះជាតិ​នៅ​ប្រទេស​ជប៉ុន​លោក​ ហៃ វណ្ណា ស្នើ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន​ និង​ស្ថានទូត​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ទៀត​ប្រចាំ​នៅ​កម្ពុជា​ជួយ​ឃ្លាំមើល​ និង​ការពារ​សុវត្ថិភាព​គ្រួសារ​របស់​លោក​ ដែលកំពុង​រស់នៅ​ស្រុកខ្មែរ បន្ទាប់​ពីមាន​ការ​គំរាម​កំហែង​ដោយ​ផ្ទាល់​ពី​លោក​ ហ៊ុន សែន ។​ ​សូមស្តាប់ ​និង​ទស្សនា​បទសម្ភាសន៍​ផ្ទាល់​ជាមួយ ​លោក​ ហៃ វណ្ណា​ ដូច​តទៅ៖​ https://youtu.be/wSLl5XW9Ve0
​​
#RFAKhmer#Cambodia #HunManet#HunSen#ArbitraryArrest#PrisonerofConscience#HayVanna#RFAInterview
Debriefing .jpg
684.3 KB
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​តាមអ៊ីន​ធឺណិត​របស់​ប្រទេស​អូស្ត្រាលី​អ្នកស្រី​ ក្លៀ អូនៀល​ (Clare O’Neil )​ ​បាន​ជួប​ជាមួយ​តំណាង​សហគមន៍​ខ្មែរ​​នៅ​ទីស្នាក់ការ​សមាគម​ខ្មែរ​ក្នុង​ក្រុង​មែលប៊ន​ (Melbourne)​ ដើម្បី​ផ្តល់​ព័ត៌មាន​ អំពី​ការ​ដាក់ចេញ​គោល​នយោបាយ​ថ្មីៗ ​និង​ស្តាប់ក្តីកង្វល់​របស់​សហគមន៍​ខ្មែរ​ពាក់ព័ន្ធ​នឹង​ការ​គំរាមកំហែង ​និង​ការ​ជ្រៀតជ្រែក​ពី​រដ្ឋាភិបាល​កម្ពុជា។​
​តើ​ជំនួប​នោះ​ទទួល​បាន​លទ្ធផល​អ្វី​យ៉ាង​ណា​ខ្លះ? ​

​លោក​ ​ថា ថៃ​ មាន​សេចក្តី​រាយការណ៍​ផ្ទាល់​មួយជុំវិញរឿង​នេះ​ដូច​តទៅ៖ https://youtu.be/rWvkG45vTA4

#RFAKhmer#Cambodia#Australia ​​#HunManet#HunSen#ArbitraryArresta#ClareONeil#ForeignInterference​ ​​#RFAInterview
#រូបត្លុកនយោបាយ​៖ ពី «មហាវិថី ស៊ី ជីនពីង» ឆ្ពោះ​ទៅ «ផ្លូវលំ ស៊ី ជីនពីង»?
---
តស់... ប្រកួត​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #China #ChinaReach #PRC #Taiwan #SouthChinaSea #HunManet #HunSen #XiJinping #XiJinpingBlvd #XiJinpingTrail #WangWenbin #SunChanthol #DefenseCooperation #ReamNavalBase #BRI #PLA #FunanCanal #FunanTechoCanal
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អង្គការ យូណេស្កូ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អញ្ជើញ​ក្រុម​អ្នក​ជំនាញ​ថ្មី​មួយ​មក​តាមដាន​ស្ថានភាព​​ផ្លាស់​ទីលំនៅ​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សម័យ​ប្រជុំ​លើកទី​៤៦នៃ​គណៈកម្មាធិការ​អន្តរ​រដ្ឋាភិបាល​សម្រាប់​កិច្ច​គាំពារ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិ​ពិភពលោក កាលពី​ថ្ងៃទី២៤ ខែកក្កដា នៅ​ទីក្រុង ញូវ ដេលី (New Delhi) នៃ​ប្រទេស​ឥណ្ឌា (India) ក្រោយ​ពី​មាន​ការព្រួយបារម្ភ​ពី​ការបង្ខំ​ឱ្យ​ម្ចាស់​អង្គរ​រាប់​ម៉ឺន​គ្រួសារ​ផ្លាស់ទី​លំនៅ​ចេញ​ពី​តំបន់​អង្គរ​​ទៅ​រស់​នៅ​តំបន់​ដាច់​ស្រយាល។ នៅ​មុន​សម័យ​ប្រជុំ​នេះ អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) ជំរុញ​​រដ្ឋាភិបាល​ពាក់ព័ន្ធ​ឱ្យ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​បណ្តេញចេញ​ដោយ​បង្ខំ និង​គោរព​សិទ្ធិ​មនុស្ស៕
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/YU1SCTFIDuQ
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #AngkorWatMassEvictions #AngkorArchaeologicalPark #RunTaEk #PeakSneng #UNESCO #WorldHeritageSite #AmnestyInternational #VerticalVideos #Reels #Shorts