វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.97K videos
93 files
7.89K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
#រូបត្លុកនយោបាយ​៖ ព្រែកជីក​ហ្វូណន​តេជោ ខ្មែរ​ធ្វើ​បាន​នៅ​ចំពោះ​មុខ​ការប៉ះ​ទង្គិច​ដែន​ឥទ្ធិពល​​អំណាច​របស់​ចិន និង​វៀតណាម​នៅ​កម្ពុជា?
---
តោះ... ប្រកួត​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ

#RFAKhmer #Cambodia #Kandal #Takeo #Kampot #Kep #China #Vietnam #HunSen #HunManet #FunanTechoCanal #Mekong #BRI #DaraSakor #ReamNavalBase #Project141 #ChineseMilitaryBase
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 គេហទំព័រ៖ rfa.org/khmer
👉 ហ្វេសប៊ុក៖ facebook.com/rfacambodia
👉 យូធូប៖ youtube.com/RFAKhmerVideo
👉 ទ្វីតធ័រ៖ twitter.com/RadioFreeAsiaKH
👉 តេឡេក្រាម៖ t.me/rfakhmer
👉 អ៊ីនស្តាក្រាម៖ instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ស្រុក​ល្វាឯម​ខេត្ត​កណ្ដាល​ប្រកប​មុខរបរ​ធ្វើ​ត្រី​ឆ្អើរ​លក់​ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ បើ​ទោះ​ជា​មាន​អ្នក​ខ្លះ​បោះបង់​មុខរបរ​មួយ​នេះ​ចោល​ទៅ​ហើយ​ក្ដី។ ពួកគាត់​អះអាង​ថា ថ្វីត្បិត​មុខរបរ​មួយ​នេះ​មិន​បាន​ធ្វើ​ឱ្យ​ពួកគាត់​ក្លាយ​ជា​អ្នក​មាន ប៉ុន្តែ​ការ​ធ្វើ​ត្រី​ឆ្អើរ​គឺជា​មុខរបរ​បញ្ជាក់​អំពី​អត្តសញ្ញាណ​របស់​អ្នក​ភូមិ​ព្រែកក្មេង ស្រុក​ល្វាឯម។
---
#RFAKhmer #Cambodia #Kandal #LoveaEm #KohReah #PrekKhmeng #HunSen #HunManet #DithTina #MAFF #SmokedFish

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Cambodia’s canal project would link its coast with the Mekong River
---
A proposed US$1.7 billion canal linking Cambodia’s southern coast with its section of the Mekong River could include funding from China and would allow shipments and security patrols on the major waterway to bypass Vietnam, several analysts have told Radio Free Asia.
👉 https://www.rfa.org/english/news/cambodia/mekong-canal-01232024123124.html
---
#RFAKhmer #Cambodia #Kandal #Takeo #Kampot #Kep #China #Vietnam #HunSen #HunManet #FunanTechoCanal #Mekong #BRI #DaraSakor #ReamNavalBase #Project141 #ChineseMilitaryBase
ព័ត៌មានវិទ្យុអាស៊ីសេរី សម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤៖

១. លោក កឹម សុខា ស្នើចៅក្រមឲ្យពន្លឿននីតិវិធីដើម្បីផ្ដល់យុត្តិធម៌ជូនលោក
២. ជនភៀសខ្លួននៅថៃបារម្ភពីសុវត្ថិភាពក្រោយជំនួបរវាងលោក ហ៊ុន ម៉ាណែត និងមេដឹកនាំថៃ
៣.តុលាការវៀតណាម កាត់ទោសសកម្មជនសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោមម្នាក់ទៀតឲ្យជាប់ពន្ធនាគារបីឆ្នាំ
៤. កសិករនៅខេត្តកណ្ដាលងាកមកចិញ្ចឹមសត្វពពែជំនួសការធ្វើស្រែចម្ការ
...រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #Thailand #Vietnam #HunManet #HunSen #KemSokha #DithTina #Refugees #Workers #AntiHunManetProtest #CNRP #CourtKH #MAFF #Kandal #Agriculture #GoatsFarms #HumanRights #KhmerKrom #KampucheaKrom #KKF #IndigenousRights
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/1zq4nJJ4hOM
Media is too big
VIEW IN TELEGRAM
កសិករមួយចំនួននៅខេត្តកណ្ដាលងាកមកចិញ្ចឹមសត្វពពែជំនួសឱ្យការធ្វើស្រែចម្ការ
---
ប្រជាកសិករមួយចំនួននៅស្រុកល្វាឯម ខេត្តកណ្ដាលងាកមកចាប់យកមុខរបរចិញ្ចឹមសត្វពពែលក់ ដើម្បីរកប្រាក់កម្រៃផ្គត់ផ្គង់ជីវភាពគ្រួសារ ខណៈការធ្វើស្រែចម្ការពុំទទួលបានទិន្នផលខ្ពស់ និងមានតម្លៃថោក។ មន្ត្រីជំនាញកសិកម្មយល់ឃើញថា ក្រសួងកសិកម្មគួរតែចុះបង្រៀនពីបច្ចេកទេសចិញ្ចឹមសត្វ និងរកទីផ្សារជូនពួកគាត់ដើម្បីជួយលើកកម្ពស់ជីវភាព។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/UKX82TDnqm8
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #HunManet #HunSen #DithTina #MAFF #Kandal #Agriculture #GoatsFarms
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ផលិត​កន្ទេល​កក់ ត្អូញត្អែរ​មិន​សូវ​មាន​ឈ្មួញ​ទិញ​កន្ទេល
---
កសិករ​ផលិត​កន្ទេល​កក់ នៅ​សង្កាត់​សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល លើក​ឡើង​ស្រដៀងៗ​គ្នា​ថា ដោយសារ​តែ​មិន​សូវ​មាន​ឈ្មួញ​ទិញ​កន្ទេល ពួកគាត់​មិន​អាច​រក​ប្រាក់​ចំណូល​ពី​ការ​ដាំ​កក់ និង​ធ្វើ​កន្ទេល​កក់​លក់​ច្រើន​ដូច​ឆ្នាំ​មុនៗ​នោះ​ទេ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #DithTina #MAFF #Kandal #Agriculture #Economy #MattressWeaving #Handicrafts #TraditionalWeaving
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អ្នក​កោះធំ​បារម្ភ​ពី​ការបាត់បង់​មុខរបរ​ធ្វើ​ម្សៅ​ជ្រែ
---
ពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​ភូមិ​ពោធិមិត្ត ឃុំ​លើកដែក ស្រុក​កោះធំ ខេត្ត​កណ្ដាល ប្រឈម​នឹង​បាត់បង់​មុខរបរ​ធ្វើ​ម្សៅ​ជ្រែ​លក់ ដោយសារ​បញ្ហា​គ្មាន​ទីផ្សារ​លក់​ផលិតផល និង​ដើម​ជ្រែ​ប្រឈម​នឹង​ផុតពូជ ខណៈ​អ្នក​ខ្លះ​បោះបង់​មុខរបរ​នេះ​ចោល។ ថ្វី​ត្បិត​ការ​ផលិត​ម្សៅ​ជ្រែ​លក់​ត្រូវការ​កម្លាំង​ពលកម្ម​ច្រើន និង​ទទួល​បាន​ប្រាក់​ចំណូល​ទាប​ក្ដី ក៏​មុខ​របរ​មួយ​នេះ​ជា​អត្តសញ្ញាណ​របស់​អ្នក​ភូមិ៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Kandal #LeukDaek #PoMith #HunManet #HunSen #DithTina #ChreFlour #SagoFlour #SagoPalm #Agriculture #MAFF
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
កម្មករសំណង់​នៅ​ខេត្តកណ្ដាល​ទ្រាំធ្វើការ​ក្រោម​កម្ដៅថ្ងៃ ដើម្បី​ជីវភាព​
---
​កម្មករ​សំណង់​មួយ​ចំនួន​នៅ​ខេត្ត​កណ្ដាល​លើកឡើង​​ថា អាកាសធាតុ​ក្ដៅ​បានធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព និង​អាច​ងាយ​ធ្លាក់​ខ្លួន​ឈឺ។ ​ពួកគាត់​បារម្ភ​ថា ប្រសិន​បើ​អាកាសធាតុ​​បន្ត​ឡើងក​ម្ដៅ​ទៀត វា​នឹង​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​ពួកគេ​បន្ថែម​ទៀត​។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #HeatWaves #HeatStroke #Health #MOWRAM #MOH #WorkersKH #Kandal
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
បក្ស​កម្លាំង​ជាតិ​សន្យា​ជួយ​រក​ដំណោះស្រាយ​ដីធ្លី​រវាង​ពលរដ្ឋ​និង​ព្រលាន​យន្តហោះ​ថ្មី
---
ទីប្រឹក្សា​គណបក្ស​កម្លាំង​លោក រ៉ុង ឈុន សន្យា​ថា គណបក្ស​នឹង​ព្យាយាម​ជួយ​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ ដែល​កំពុង​មាន​ទំនាស់​ដីធ្លី​ជាមួយ​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ថ្មី​នៅ​ខេត្ត​កណ្ដាល​។ ការ​សន្យា​នេះ​ធ្វើ​ឡើង នៅ​ពេល​ថ្នាក់ដឹកនាំ​គណបក្ស​ចុះ​ជួប​ពលរដ្ឋ​កំពុង​មាន​ទំនាស់ នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា​។ ពលរដ្ឋ​លើកឡើង​ថា ការ​ទន្ទឹង​រង់ចាំ​ដំណោះស្រាយ​អស់​រាប់​ឆ្នាំ​មក​នេះ បាន​ធ្វើ​ឱ្យ​ម្ចាស់​ដី​មួយ​ចំនួន​ឈឺ​រីងរៃ​ស្លាប់ ខណៈ​ពួកគាត់​មួយ​ចំនួន ព្រម​ទទួល​យក​សំណង​ដី​ក្រោម​ទីផ្សារ ប៉ុន្តែ​ជា​សំណង​សមរម្យ​អាច​ទទួល​យក​បាន​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ

---
#RFAKhmer #Cambodia #HunManet #HunSen #NationPowerParty #RongChhun
#Landdispute #Kandal #OCIC
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​១០០​គ្រួសារ​នៅ​ក្រុង​តាខ្មៅ​ស្នើ​អាជ្ញាធរ​ដោះស្រាយ​ផល​ប៉ះពាល់​ដោយសារ​គម្រោង​ស្ដារ​ប្រឡាយ
---
ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​ស្ដារ​ប្រឡាយ​៩៦ ក្នុង​សង្កាត់​កំពង់សំណាញ់ ក្រុង​តាខ្មៅ ជាង​១៥០​គ្រួសារ ស្នើ​អភិបាល​ខេត្ត​កណ្ដាល​ថ្មី​លោក គួច ចំរើន គួរ​បើក​វេទិកា​សាធារណៈ រក​ដំណោះស្រាយ​សម្រាប់​ពួកគាត់​។ ការ​ស្នើ​នេះ ដោយសារ​ប្រឡាយ​មេ​៩៦ នឹង​ត្រូវ​ស្ដារ ដើម្បី​រំដោះ​ទឹក​កុំ​ឲ្យ​ជន់​លិច​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ក្រុង​តាខ្មៅ និង​ព្រលាន​យន្តហោះ​ថ្មី​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #Kandal #Takhmao #HumanRights #LandDispute #Development
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ត្អួញត្អែរ​ទុក្ខលំបាក​ដោយសារ​គម្រោង​ព្រលាន​យន្តហោះ​ថ្មី​ចាក់​ដី​លុប​ព្រែក​ធ្វើ​ឱ្យ​ជន់​លិច​ផ្ទះ​ពួកគាត់
---
ពលរដ្ឋ​រស់​នៅ​លើ​ទំនប់​៩៤ ក្បែរ​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ថ្មី ក្នុង​ឃុំ​កណ្តោប ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្ដាល កំពុង​ប្រឈម​ទុក្ខ​លំបាក និង​ព្រួយបារម្ភ​ពី​សុវត្ថិភាព និង​សុខភាព​កូន​ចៅ​តូច​ៗ ដោយសារ​តែ​ផ្ទះ​របស់​ពួកគាត់​កំពុង​រង​ការ​ជន់​លិច បង្ក​ឡើង​ដោយ​ទឹក​ភ្លៀង​រដូវ​វស្សា​ផង និង​ពី​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ថ្មី ដែល​បាន​ចាក់​ដី​លុប​ព្រែក​ ធ្វើ​ឱ្យ​ស្ទះ​លំហូរ​ទឹក។ ពួកគាត់​ស្នើសុំ​រដ្ឋាភិបាល​ផ្ដល់​ដំណោះស្រាយ​សមរម្យ ជា​ពិសេស​ដី​ស្រែ​ចម្ការ​ពួកគាត់ ដែល​ត្រូវ​បាន​ក្រុមហ៊ុន​រំលោភ​យក ហើយ​មិន​ទាន់​ទូទាត់​សំណង​នៅ​ឡើយ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #LandDisputes #Kandal #OCIC #Flood #PungKheavSe
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​រស់​នៅ​ក្បែរ​ព្រលាន​យន្តហោះ​ថ្មី​បារម្ភ​ទឹក​ជំនន់​ហូរ​បាក់​ផ្ទះ
---
ពលរដ្ឋ​រស់​នៅ​លើ​ទំនប់​៩៤ ក្បែរ​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ថ្មី ក្នុង​ឃុំ​កណ្តោប ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្ដាល កំពុង​ប្រឈម​ទុក្ខ​លំបាក និង​ព្រួយបារម្ភ​ពី​សុវត្ថិភាព និង​សុខភាព​កូន​ចៅ​តូច​ៗ ដោយសារ​តែ​ផ្ទះ​របស់​ពួកគាត់​កំពុង​រង​ការ​ជន់​លិច បង្ក​ឡើង​ដោយ​ទឹក​ភ្លៀង​រដូវ​វស្សា​ផង និង​ពី​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ថ្មី ដែល​បាន​ចាក់​ដី​លុប​ព្រែក​ ធ្វើ​ឱ្យ​ស្ទះ​លំហូរ​ទឹក។ ពួកគាត់​ស្នើសុំ​រដ្ឋាភិបាល​ផ្ដល់​ដំណោះស្រាយ​សមរម្យ ជា​ពិសេស​ដី​ស្រែ​ចម្ការ​ពួកគាត់ ដែល​ត្រូវ​បាន​ក្រុមហ៊ុន​រំលោភ​យក ហើយ​មិន​ទាន់​ទូទាត់​សំណង​នៅ​ឡើយ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #LandDisputes #Kandal #OCIC #Flood #PungKheavSe #VerticalVideo #Trending #Reels #Shorts

---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អាជ្ញាធរ «​ដើរ​បោះ​បង្គោល​ប៉ះពាល់​ដី និង​ផ្ទះ​ពលរដ្ឋ ដោយ​មិន​ចរចា​ផ្ដល់​សំណង​ជាមុន​»
---
ពលរដ្ឋ​រស់នៅ​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល ចោទ​អាជ្ញាធរ ​និង​ក្រុមហ៊ុន​សាងសង់​ព្រលាន​យន្តហោះ​ថ្មី ថា​មិន​ផ្ដល់​ដំណឹង​ពី​ការ​ផ្តល់​សំណង​ជាមុន ពាក់ព័ន្ធ​នឹង​គម្រោង​ជីក​ប្រឡាយ​៨៨ ​ដែល​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ដី​ស្រែ ដី​ភូមិ និង​ផ្ទះ​ពួកគាត់​។ ពលរដ្ឋ​បញ្ជាក់​ថា គម្រោង​ជីក​ប្រឡាយ​បញ្ចៀស​ទឹក​ជំនន់​កុំ​ឱ្យ​លិច​ព្រលាន​យន្តហោះ កំពុង​បង្ក​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​ចំនួន​៤​ឃុំ រួម​មាន ឃុំ​កណ្ដោប ឃុំ​អំពៅព្រៃ ឃុំ​ព្រែកស្លែង និង​ឃុំបឹង​ខ្យាង។ ក្នុង​ចំណោម​នោះ មាន​ពលរដ្ឋ​ខ្លះ​ កំពុង​រងគ្រោះ​ផ្ទួនៗ ដោយសារ​ត្រូវ​បាត់បង់​ដី​ស្រែ​ទៅ​ក្រុមហ៊ុន​សាងសង់​ព្រលាន​យន្តហោះ ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ ហើយ​នៅ​ពេល​នេះ​ត្រូវ​រង​ផល​ប៉ះពាល់​ពី​គម្រោង​ជីក​ពង្រីក​ប្រឡាយ ​នេះ​ថែម​ទៀត​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---

#RFAKhmer #Cambodia #HunManet #HunSen #LandDisputes #Kandal #OCIC #PungKheavSe
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​នៅ​ជាប់​គម្រោង​ពង្រីក​ស្ទឹង​ក្នុង​ខេត្ត​កណ្ដាល​និង​តាកែវ បារម្ភ​រុះរើ​ផ្ទះ​ទទួល​សំណង​មិន​សមរម្យ
---
ពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ស្ទឹង​ក្នុង​ខេត្ត​កណ្ដាល និង​ខេត្ត​តាកែវ ដែល​ស្ថិត​នៅ​ជាប់​ព្រំប្រទល់​ខេត្ត​គ្នា បារម្ភ​រុះរើ​ផ្ទះ​ហើយ​មិន​ទទួល​បាន​សំណង​សមរម្យ ដើម្បី​អាច​ទិញ​ដី​ធ្វើ​ផ្ទះ​ដូច​ដើម​វិញ​។ ការ​ព្រួយ​បារម្ភ​នេះ បន្ទាប់​ពី​ពលរដ្ឋ​លើកឡើង​ថា អាជ្ញាធរ​បាន​ចុះ​ទៅ​វាស់វែង​ដើម្បី​ពង្រីក​ស្ទឹង​បញ្ចៀស​ទឹក​ជំនន់​ព្រលាន​យន្តហោះ​ថ្មី ដែល​គម្រោង​នេះ អាច​ប៉ះពាល់​ពលរដ្ឋ​ជាច្រើន​គ្រួសារ ត្រូវ​រុះរើ​ផ្ទះ ផ្លាស់​ទៅ​តាំង​ទី​លំនៅ​នៅ​កន្លែង​ថ្មី​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #LandDisputes #Kandal #OCIC #Flood #PungKheavSe
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ស្រ្ដី​មេម៉ាយ ឈុន ផុល «​ដែល​បាត់បង់​ដី​ស្រែ​ទៅ​ព្រលាន​យន្តហោះ​ថ្មី ឥឡូវ​ប្រឈម​បាត់​ដី​ផ្ទះ​ដោយសារ​ពង្រីក​ស្ទឹង​»
---
លោកស្រី ឈុន ផុល ជា​ស្រ្ដី​មេម៉ាយ​អាយុ​៧៨​ឆ្នាំ ស្នើសុំ​រដ្ឋាភិបាល​ផ្ដល់​សំណង​សមរម្យ សម្រាប់​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​ពង្រីក​ស្ទឹង ដើម្បី​បញ្ចៀស​ទឹក​ជំនន់​នៅ​ព្រលាន​យន្តហោះ​ថ្មី ដែល​គម្រោង​ពង្រីក​ស្ទឹង​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ដី​ផ្ទះ​ពលរដ្ឋ​ជាច្រើន​គ្រួសារ នៅ​ស្រុក​បាទី​ខេត្ត​កណ្ដាល និង​ស្រុក​កណ្ដាល​ស្ទឹង​ខេត្ត​កណ្ដាល​។ លោកស្រី ឈុន​ ផុល ដែល​មិន​ទាន់​ទទួល​បាន​សំណង​រឿង​ដីស្រែ ដោយសារ​បាត់បង់​ទៅ​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ថ្មី ឥឡូវ​កំពុង​ប្រឈម​បាត់បង់​ដី​ផ្ទះ​បន្ថែម​ទៀត​ដោយសារ​គម្រោង​ពង្រីក​ស្ទឹង​នេះ​។ លោកស្រី​កំពុង​ព្រួយ​បារម្ភ​គ្មាន​ទី​ជម្រក​នៅ​ពេល​ខាង​មុខ ប្រសិន​បើ​មិន​ទទួល​បាន​សំណង​សមរម្យ អាច​ទិញ​ដី​សាងសង់​លំនៅ​ឋាន​ថ្មី​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #LandDisputes #Kandal #OCIC #Flood #PungKheavSe
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ជម្លៀស​ចេញ​ពី​ទឹក​ជំនន់​ត្អួញត្អែរ​ខ្វះ​ស្បៀង​និង​ទឹក​ស្អាត​ប្រើប្រាស់
---
ពលរដ្ឋ​រស់​នៅ​លើ​ទំនប់​៩៤ ក្បែរ​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ថ្មី ក្នុង​ឃុំ​កណ្តោប ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្ដាល បាន​ជម្លៀស​ទៅ​រស់​នៅ​លើ​ទីទួល​សុវត្ថិភាព​បណ្ដោះអាសន្ន បន្ទាប់​ពី​ផ្ទះ​របស់​ពួកគាត់​​រង​ការ​ជន់​លិច ពីជំនន់​ទឹក​ភ្លៀង​រដូវ​វស្សា​ និង​ការ​ចាក់​ដី​លុប​ព្រែក​ពី​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ថ្មី។ ពួកគាត់​ត្អួញត្អែរ​ខ្វះ​ស្បៀង និង​ទឹក​ស្អាត​ប្រើប្រាស់ និង​ព្រួយ​បារម្ភ​ពី​សុខភាព​កូន​ៗ និង​មនុស្ស​ចាស់ ដែល​ត្រូវ​រស់​នៅ​ក្នុង​តង់​កៅស៊ូ​ទ្រាំ​នឹង​អាកាសធាតុ​ក្ដៅ​ត្រជាក់​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #LandDisputes #Kandal #OCIC #Flood #PungKheavSe #CleanWater #Food
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer