វិទ្យុអាស៊ីសេរី/ RFA Khmer
13.3K subscribers
3.7K photos
1.33K videos
69 files
7.24K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
សកម្មជនចលនាមាតាធម្មជាតិសោកស្ដាយ ដែលតុលាការមិនយកភស្តុតាងដោះបន្ទុករបស់ពួកគេបង្ហាញក្នុងសវនាការ
---
សកម្មជនចលនាធម្មជាតិទាំងប្រាំនាក់ បានស្នើចៅក្រមអនុញ្ញាត្តិឲ្យពួកគេបង្ហាញវីដេអូសកម្មភាពការពារបរិស្ថានកន្លងមក។ ទោះជាយ៉ាងណា ចៅក្រម និងតំណាងអយ្យការបដិសេធ ដោយលើកឡើងថា សកម្មភាពបរិស្ថានមិនបានពាក់ព័ន្ធនឹងបទចោទ។ ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​សោកស្ដាយ ដែលចៅក្រមលើកយកតែវីដេអូពីតំណាងអយ្យការមកបង្ហាញ ដើម្បីដាក់បន្ទុកលើពួកគេ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #MotherNature #EnvironmentalActivists #SunRatha #LongKunthea #YimLeanghy #ThunRatha #PhuonKeoraksmey #LyChandaravuth #AlejandroGonzalezDavidson
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
តុលាការគ្រោងប្រកាសសាលក្រមលើសកម្មជនការពារបរិស្ថាននៅថ្ងៃទី២ កក្កដា
---
សាលាដំបូងរាជធានីភ្នំពេញកំណត់យកថ្ងៃទី០២ ខែកក្កដា ដើម្បីប្រកាសសាលក្រមទៅលើសកម្មជនការពារបរិស្ថានទាំង ១០រូប ដោយក្នុងនោះ មានសកម្មជនចលនាមាតាធម្មជាតិចំនួន ៧រូប។ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ មិថុនា បានបិទបញ្ចប់ការជំនុំជម្រះទៅលើសកម្មជនការពារបរិស្ថានចំនួន ១០នាក់ ពាក់ព័ន្ធនឹងបទចោទប្រកាន់ «ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់» ដែលបានប្រព្រឹត្តពីឆ្នាំ២០១២ ដល់ ឆ្នាំ២០២១។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #MotherNature #EnvironmentalActivists #SunRatha #LongKunthea #YimLeanghy #ThunRatha #PhuonKeoraksmey #LyChandaravuth #AlejandroGonzalezDavidson
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
សម្ភាសន៍​​សកម្មជន​ចលនា​មាតា​ធម្មជាតិ​រឿង​សវនាការ​និង​ការ​ប្រកាស​សាល​ក្រម​របស់​តុលាការ​

សាលា​ដំបូង​រាជធានី​ភ្នំពេញ​កំណត់​យក​ថ្ងៃទី​០២​ ខែ​កក្កដា​ ​ដើម្បី​ប្រកាស​សាល​ក្រម​ទៅលើ​សកម្មជន​ការពារ​បរិស្ថាន​ទាំង​១០រូប​ ​ដោយ​ក្នុង​នោះ​មាន​សកម្ម​ជន​ចលនា​មាតា​ធម្មជាតិ​ចំនួន​៧នាក់។​ ​សូមអញ្ចើញស្តាប់​និង​ទស្សនា​បទ​សម្ភាស​របស់​វិទ្យុ​អាស៊ី​សេរី​ និង​សកម្មជន​នៃ​ចលនា​មាតា​ធម្មជាតិ​ពីរ​រូប​អំពី​រឿង​នេះ​ដូច​តទៅ៖​
​​
#RFAKhmer#Cambodia#HunManet#HunSen#MotherNature#EnvironmentalActivists#SunRatha#LongKunthea#YimLeanghy#ThunRatha#PhuonKeoraksmey#LyChandaravuth#AlejandroGonzalezDavidson#PhnomPenhCourt​ ​#RFAKhmerInterview#Social#Justice​ ​#RFAInterview
Media is too big
VIEW IN TELEGRAM
#សម្ដីគូសថ្មចំណាំ​[ទី១៥]​ ៖​ ​លោកស្រី​ ​ឯម បុប្ផា​ ​ពលករ​ដែល​ចាញ់​បោក​ក្រុមហ៊ុន​ហ្វាទីណា មែនផៅវើ​ (Fatina Manpower)​ ​ថា​ក្រុម​ពលករ​កំពុង​ជួប​ការ​លំបាក​ខ្លាំង​និង​ជាប់​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ី សាអូឌីត​ ​(Saudi Arabia) ​ហើយ​ត្រូវ​ការ​ជំនួយ​ដើម្បី​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ។​
​​​
#RFAKhmer#Cambodia#HunManet#HunSen#HumanRights#LaborRights #FatinaManpower​ # SaudiArabia​ ​#MigrantWorkerskh​ ​#ForTheRecord#VerticalVideo
Media is too big
VIEW IN TELEGRAM
ស្ថានភាព​ «សន្តិភាព​បែប​ហិង្សា»​ នៅ​កម្ពុជា
---
ស្ថានភាព​ «សន្តិភាព»​ នៅ​កម្ពុជា ស្ថិត​ក្នុង​កម្រិត ​«មធ្យម»។ ក្នុង​ចំណោម​១៦៣ ប្រទេស​និង​ដែនដី​នៅ​លើ​ពិភពលោក សន្តិភាព​នៅ​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី​៧០។ បើ​ធៀប​ជា​ន័យ​​សេដ្ឋកិច្ច​វិញ កម្ពុជា​ត្រូវ​ខាតបង់​អស់​ទឹកប្រាក់​ប្រមាណ​ ៨ពាន់​៥​រយ​លាន​ដុល្លារ ស្មើ​នឹង​ជាង​៥០០​ដុល្លារ​ក្នុង​មនុស្ស​ម្នាក់ ដោយសារ​អំពើ​ហិង្សា​ក្នុង​ឆ្នាំ២០២៣។ ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​នៃ​អំពើ​ហិង្សា​នេះ ស្មើនឹង​ជិត ៦% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប (GDP)។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #Peace #ThanksPeace #Violence #GlobalPeaceIndex2024 #GPI #IEP #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អាមេរិក​រក​ឃើញ​ថា មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​សមគំនិត​ក្នុង​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស
---
របាយការណ៍​ស្តី​ពី​ការ​ជួញដូរ​មនុស្ស​នៅ​លើ​ពិភពលោក​ប្រចាំ​ឆ្នាំ​២០២៤​ របស់​ក្រសួង​ការបរទេស​អាមេរិក ផ្សាយ​កាលពី​ថ្ងៃទី២៤ ខែមិថុនា រក​ឃើញ​ថា អំពើ​ពុករលួយ និង​ការ​សម​គំនិត​ពី​សំណាក់​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ក្នុង​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស នៅ​តែ​រីក​រាល​ដាល​ខ្លាំង។ នេះ​ក៏​រាប់​បញ្ចូល​ទាំង​ការ​កេងប្រវ័ញ្ច​លើ​ជនរងគ្រោះ​រាប់​ម៉ឺន​នាក់​ក្នុង​ឧក្រិដ្ឋកម្ម​បង្ខាំង​មនុស្ស​ឱ្យ​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​ផងដែរ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://bit.ly/3VHIiDp
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #USA #HunManet #HunSen #Casinos #MoneyLaundering #ScammingIndustry #Cyberscams #OnlineGambling #CyberCrimes #HumanTrafficking #USIP #TransnationalCrime #TIPReport #StateDepartment
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពាវនាវ​ដល់​ពលរដ្ឋ​ឱ្យ​ទុកចិត្ត​ប្រព័ន្ធ​តុលាការ​ក្នុងការ​ដោះស្រាយ​ករណី​អតីត​ឧកញ៉ា ស្រី ស៊ីណា ដែល​បាន​បាញ់​សម្លាប់​គូដណ្តឹង​វ័យ​ក្មេង​មួយ​គូ។ ប៉ុន្តែ អ្នក​សិក្សា​ផ្នែក​ច្បាប់ និង​អ្នក​ឃ្លាំមើល យល់ថា ពលរដ្ឋ​មិន​អាច​ទុក​ចិត្ត​ប្រព័ន្ធ​យុត្តិធម៌​នោះទេ ប្រសិន​បើ​ការ​អនុវត្ត​ច្បាប់​នៅ​តែ​គ្មាន​ប្រសិទ្ធភាព​ដូច​សព្វថ្ងៃ។
---
#វិទ្យុអាស៊ីសេរី #កម្ពុជា #ហ៊ុនម៉ាណែត #ហ៊ុនសែន #និទណ្ឌភាព #ឧកញ៉ា #ស្រីស៊ីណា #ឡុងលីសុង #ឃីនកញ្ចនា #សមាគមឧកញ៉ាកម្ពុជា #ឃាតកម្ម #ប្រើប្រាស់អាវុធខុសច្បាប់
#RFAKhmer #Cambodia #HunManet #HunSen #Oknha #Tycoons #SreySina #LongLysong #KhinKanhchana #COA #Murder #IllegalPosessionOfFirearm
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ​៖ និន្នាការ​កើន​ឡើង​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ក្នុងការ​ជួញដូរ​មនុស្ស
---
រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក អេនតូនី ប្លីងខេន (Antony Blinken) ព្រមាន​ពី​និន្នាការ​កើន​ឡើង​ដែល​ជនល្មើស​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ក្នុងការ​ជួញដូរ​មនុស្ស។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/human-rights/cambodia-remained-on-tier-3-in-2024-state-department-trafficking-in-persons-report-06252024034948.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #USA #HunManet #HunSen #Casinos #MoneyLaundering #ScammingIndustry #Cyberscams #OnlineGambling #CyberCrimes #HumanTrafficking #USIP #TransnationalCrime #TIPReport #StateDepartment #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ​បន្ត​ចុះ​រុះរើ​ផ្ទះ​នៅ​បឹង​តាមោក ទោះ​ពលរដ្ឋ​ខ្លះ​មិនព្រម​​ដោះដូរ​ដី​ក្ដី
---
អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មិថុនា បាន​ចុះ​រុះរើ​ផ្ទះ​ពលរដ្ឋ​​នៅ​តំបន់​បឹង​តាមោក​។ ពលរដ្ឋ​ថា អាជ្ញាធរ​គួរ​តែ​ផ្ដល់​សំណង​សមរម្យ អាច​ទទួល​យក​បាន​សិន មុន​ពេល​ប្រើប្រាស់​កម្លាំង​ចុះ​មក​រុះរើ​ផ្ទះ​ទាំង​បង្ខំ​បែប​នេះ ព្រោះ​ធ្វើ​ឱ្យ​ពួក​គាត់​ប្រឈម​គ្មាន​កន្លែង​ជ្រក ក្នុង​រដូវ​មាន​ភ្លៀង​ធ្លាក់​ច្រើន​។
---

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

#RFAKhmer #Cambodia #HunManet #HunSen #LandConflicts #BoeungTamok #ForcedEvictions

---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អ្នកឃ្លាំមើល និង​មន្ត្រី​បក្ស​ប្រឆាំង​ថា​ ត្រកូល​ហ៊ុន​បញ្ចូល​សាច់​ញាតិ ក្នុង​ការ​ដោះដូរ​អភិបាល​ខេត្ត ដើម្បី​ការពារ​អំណាច​លោក ហ៊ុន ម៉ាណែត
---
អ្នក​នយោបាយ​ប្រឆាំង ​និង​អ្នក​ឃ្លាំមើល លើក​ឡើង​ថា ការ​ផ្ទេរ​ និង​តែង​តាំង​សាច់​ញាតិ​គ្រួសារ​ត្រកូល​ហ៊ុន និង​មន្ត្រី​ឈុត​ថ្មី​ឱ្យ​កាន់​តំណែង​អភិបាល​ខេត្ត មាន​បុព្វហេតុ​ការពារ​អំណាច​នយោបាយ ជា​ជាង​ផ្ដោត​លើ​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​នៅ​មូលដ្ឋាន ដែល​នឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​បាត់​ទំនុក​ចិត្ត​លើ​រដ្ឋាភិបាល។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/1daAUUbClQM
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #Politic #HunDynasty #Authoritarianism #Nepotism #CambodiaFamilyRun #CPP #RulingParty #OppositionParties #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer