វិទ្យុអាស៊ីសេរី/ RFA Khmer
13.8K subscribers
3.77K photos
1.65K videos
87 files
7.56K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤
១. លោក ហ៊ុន សែន ប្រកាសកម្ចាត់អង្គការចាត់តាំងនិងអ្នកចូលរួមបង្កើតរដ្ឋាភិបាលនិរទេសនៅក្រៅប្រទេស
២. ក្រុមអង្គការសង្គមស៊ីវិល ស្នើឱ្យរដ្ឋាភិបាលបញ្ឈប់ការធ្វើទុក្ខបុកម្នេញមកលើអង្គការសង់ត្រាល់
៣. វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅយប់នេះយើងនឹងពិភាក្សាអំពីបញ្ហាប្រឈមធ្ងន់ធ្ងររបស់សហជីព!! តើហេតុអ្វីសហជីពឯករាជ្យក្លាយជាផ្ទាំងស៊ីបនៃការយាយី …រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #HunManet #HunSen #PoliticsKH #PoliticalActivists #Crackdown #PoliticalPersecutions #DestroyingOpponentPolicy #CPP #RulingParty #OppositionParties #PoliticalViolence #PoliticalPrisoners #HengSour #MinistryofLabour #MLVT #UnionKH #LaborRightsKH #CENTRAL #BetterFactoriesCambodia #SoMetta #Refugees #RFACallinShow #CallinShow
---
👉 ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ ៖ https://youtu.be/SFRJycGfJXU
Media is too big
VIEW IN TELEGRAM
លោក ហ៊ុន សែន ប្រកាសកម្ចាត់អង្គការចាត់តាំង និងអ្នកចូលរួមបង្កើតរដ្ឋាភិបាលនិរទេសមួយនៅក្រៅប្រទេស
---
ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន ប្រកាសកម្ចាត់គណបក្សនយោបាយ និងអង្គការចាត់តាំង ដែលលោកចោទថា មានទំនាក់ទំនងជាមួយក្រុមដែលត្រៀមបង្កើតរដ្ឋាភិបាលក្រៅប្រទេស។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/politics/hun-sen-vowed-to-crack-down-on-extremists-form-government-in-exile-06282024114759.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #PoliticsKH #PoliticalActivists #Crackdown #PoliticalPersecutions #DestroyingOpponentPolicy #CPP #RulingParty #OppositionParties #PoliticalViolence #PoliticalPrisoners #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
តុលាការកំពូលនឹងប្រកាសសេចក្តីសម្រេចស្នើសុំនៅក្រៅឃុំរបស់មេ​បក្ស​កម្លាំងជាតិ​ នៅថ្ងៃទី២៩ ខែកក្កដា
---
តុលាការកំពូលនឹងប្រកាសសេចក្តីសម្រេចពាក់ព័ន្ធការស្នើសុំនៅក្រៅឃុំរបស់ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី នៅថ្ងៃទី២៩ ខែកក្កដា។ មេធាវីការពារក្ដីរំពឹងថា តុលាការជាន់ខ្ពស់សម្រេចដោះលែងសកម្មជនទាំងនោះ ឱ្យនៅក្រៅឃុំបណ្ដោះអាសន្នឱ្យបានត្រឹមត្រូវតាមច្បាប់ និងប្រកបដោយយុត្តិធម៌។ មន្ត្រីសង្គមស៊ីវិលថា បើសិនតុលាការបន្តឃុំខ្លួនលោក ស៊ុន ចន្ធី រួមទាំងសកម្មជនផ្សេងទៀត នឹងប៉ះពាល់លំហសេរីភាពផ្នែកនយោបាយនៅកម្ពុជា។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #ChoungChouNgy #SunChanthy #RongChhun #PoliticsKH #NationPowerParty #NPP #OppositionParties #ArbitraryArrests #PoliticalPrisoners
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
លោក ធែល ធីលែន ទទួល​បាន​សេរីភាព​វិញ​ ក្រោយជាប់ពន្ធនាគារជិតពីរឆ្នាំ
---
សកម្មជន​សង្គម​លោក ធែល ធីលែន ទទួល​បាន​សេរីភាព​វិញ​ហើយ នៅថ្ងៃទី១៦ ខែ​កក្កដា បន្ទាប់​ពី​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​កណ្ដាល​រយៈពេល ១៨​ខែ នៅ​ក្រោយ​ពេល​លោក​តវ៉ា​ប្រឆាំង​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​វៀតណាម​នៅ​កម្ពុជា។

ការ​ចាប់​ខ្លួន​លោក ធែល ធីលែន ធ្វើ​ឡើង​បន្ទាប់​ពី​លោក​បាន​ប្រកាស​កៀរគរ​ប្រជាពលរដ្ឋ​ឱ្យ​មក​ជួបជុំ​សម្ដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ ដែល​លោក​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​០៧ ខែ​តុលា ឆ្នាំ​២០២២ ដើម្បី​តវ៉ា​ប្រឆាំង​ការ​បង្កើត​ដេប៉ាតឺម៉ង់​ភាសា​វៀតណាម និង​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ ឱ្យ​ជនអន្តោប្រវេសន៍​ដែល​ស្នាក់នៅ​កម្ពុជា។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #ThelThilen #PrisonerOfConscience #PoliticalPrisoners #AbitraryArrests #HumanRights #VerticalVideo #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ប្រពន្ធ​មន្ត្រី​បក្ស​ប្រឆាំង​ កំពុងជាប់​ឃុំ សុំ​អន្តរាគមន៍​ពីស្ថានទូតអាមេរិកឱ្យដោះលែង​ប្តី​
---
ក្រុម​គ្រួសារ​មន្ត្រី​គណបក្សប្រឆាំង ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ កាលពីថ្ងៃទី១៨ ខែកក្កដា ស្នើ​សុំ​ជួប​មន្ត្រី​ទូត​សហរដ្ឋអាមេរិក ដើម្បី​បង្ហាញ​ពី​ក្តី​បារម្ភ​ពាក់​ព័ន្ធ​នឹង​ស្ថាន​ភាព​នយោបាយ​ និងសិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក្រុម​ប្រពន្ធ​​របស់​សកម្មជន និង​មន្ត្រី​បក្ស​ប្រឆាំងរំពឹង​ថា សហរដ្ឋអាមេរិកនឹងជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត ឱ្យដោះលែង​សមាជិក​គ្រួសារ និង​សកម្មជន​ផ្សេង​ទៀត ​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ ក្រោម​ហេតុផល​នយោបាយ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #SunChanthy #PoliticsKH #HumanRights #ArbitraryArrests #PoliticalPrisoners #WomanFriday #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
គ្រួសារស្នើ​ឱ្យ​តុលាការ​កំពូល​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់លើលោក ថាច់ សេដ្ឋា ខណៈ​ជំងឺបេះដូង​លោក​មាន​សភាព​ធ្ងន់ធ្ងរ
---
ចៅក្រម​នៃ​តុលាការ​កំពូល​នឹង​ប្រកាស​សាលដីកា​លើ​បណ្ដឹង​សាទុក្ខ​របស់​អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា នៅ​ថ្ងៃ​ទី៩ សីហា លើ​បទ​ចោទ​ញុះញង់​ ដែល​តុលាការ​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​លោក ៣ឆ្នាំ។

មេធាវី​ការពារ​ក្ដី​ឱ្យ​លោក ថាច់ សេដ្ឋា គឺ​លោក ជូង ជូងី ថ្លែង​ក្រោយ​សវនាការ​នៅ​ថ្ងៃទី៣១ កក្កដា ថា លោក ថាច់ សេដ្ឋា បដិសេធ​ការ​ចោទ​ប្រកាន់​ដោយ​លោក​អះអាង​ថា លោក​គ្រាន់​តែ​ថ្លែង​នូវ​ការ​ពិត​ប្រវត្តិសាស្ត្រ​ប៉ុណ្ណោះ ទាក់ទង​នឹង​វិវត្ត​នយោបាយ​នៅ​កម្ពុជា ហើយ​លោក​គ្មាន​ចេតនា​ញុះញង់​រើសអើង​ បង្ក​ចលាចល​នៅ​ក្នុង​សង្គម ​ដូច​ការ​ចោទ​ប្រកាន់​ទេ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #ThachSetha #ChoungChouNgy #SonChumChuon #CandlelightParty #OppositionParties #PoliticsKH #ArbitraryArrests #PrisonerofConscience #PoliticalPrisoners #SupremeCourtKH
Media is too big
VIEW IN TELEGRAM
គ្រួសារ​អ្នក​ទោស​នយោបាយ សុំ​អន្តរាគមន៍​ពី​ស្ថានទូត​សហភាព​អឺរ៉ុប​ឱ្យ​ដោះ​លែង​ប្តី
---
ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ ដែលជា​ប្រពន្ធ​សកម្មជន និង​មន្ត្រី​បក្សប្រឆាំង​៣​នាក់ នៅ​ថ្ងៃទី​៣១ ខែកក្កដា បាន​ចូលជួប​មន្ត្រី​ស្ថានទូត​សហភាព​អឺរ៉ុប ប្រចាំ​នៅ​កម្ពុជា ដើម្បី​ស្នើសុំ​កិច្ច​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​របស់លោក ហ៊ុន ម៉ាណែត ឲ្យ​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សកម្មជន​នយោបាយ និង​ដោះលែង​ប្តី​របស់​ពួកគាត់ ព្រមទាំង​អ្នក​កំពុង​ជាប់ឃុំ​ទាំងអស់។ នៅក្នុង​ជំនួប​នោះ ក្រុម​ប្រពន្ធ​អ្នក​ទោសនយោបាយ​លើកឡើង​ថា មន្ត្រី​ស្ថានទូត​សហភាព​អឺរ៉ុប​បានទទួល​យក​សំណើ​របស់​ពួកគាត់ និង​សន្យា​នាំសារ​ពី​ក្ដីកង្វល់​ទាំងនេះ ជម្រាប​ទៅ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ដើម្បី​ពិនិត្យ តាមដាន និង​ជជែក​ដោយផ្ទាល់​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/lKUu1oQVpYQ
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #PoliticsKH #PoliticalPersecutions #DivideandConquer #CPP #RulingParty #OppositionParties #ArbitraryArrests #PrisonerofConscience #PoliticalPrisoners #Reels #Shorts
Media is too big
VIEW IN TELEGRAM
លោក ហ៊ុន ម៉ាណែត ស្រែក​ឱ្យ​ពលរដ្ឋ​ទៅ​លេង​ព្រំដែន «​មិន​អាច​ថែរក្សា​ខេត្ត​ទាំង​៤​បាន​ទេ​»
---
ក្រុម​យុវជន​ដែល​បាន​ចុះ​សិក្សា​ពី​បញ្ហា​ព្រំដែន​នៅ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ និង​វៀតណាម (CLV) លើកឡើង​ថា កម្ពុជា​អាច​ថែ​រក្សា​បូរណភាព​ទឹក​ដី​នៅ​តាម​តំបន់​ព្រំដែន​បាន ប្រសិន​បើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​សម្រួល​ដល់​ការ​រស់​នៅ​របស់​ពួក​គាត់ ជា​ជាង​ដាក់​ខេត្ត​របស់​កម្ពុជា​ក្នុង​តំបន់​អភិវឌ្ឍន៍​រួម​ជាមួយ​វៀតណាម​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HumanRights #Politics #HunSen #HunManet #ProtestAgainstCLV #CLV #Vietnam #Laos #Territory #PoliticalPrisoners #Corruption
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ ផ្ញើ​សារ​កុំ​ឲ្យ​យុវជន បាក់ទឹកចិត្ត​ និង​បន្ត​ក្រោក​ឈរ​ទាមទារ​យុត្តិធម៌
 ---
ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ ផ្ញើ​សារ​អំពាវនាវ​ដល់​យុវជន កុំ​ឲ្យ​បាក់ទឹកចិត្ត​ និង​បន្ត​ក្រោក​ឈរ​ទាមទារ​យុត្តិធម៌។ ការ​ផ្ញើ​សារ​អំពាវនាវ​បែបនេះ ធ្វើ​ឡើង​ក្នុង​ពេល​លោក​ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​នាំ​ខ្លួន​ឲ្យ​ចូល​ស្តាប់​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល ដែល​បដិសេធ​មិន​ឲ្យ​លោក​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន នៅព្រឹកថ្ងៃទី៧ ខែសីហា។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #KoetSaray #PoliticsKH #SupremeCourt #KSILA #SocialJustice #HumanRights #FreedomOfExpression #ArbitraryArrests #PrisonerofConscience #PoliticalPrisoners
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ ផ្ញើ​សារ​កុំ​ឲ្យ​យុវជន បាក់ទឹកចិត្ត​ និង​បន្ត​ក្រោក​ឈរ​ទាមទារ​យុត្តិធម៌
---
ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ ផ្ញើ​សារ​អំពាវនាវ​ដល់​យុវជន កុំ​ឲ្យ​បាក់ទឹកចិត្ត​ និង​បន្ត​ក្រោក​ឈរ​ទាមទារ​យុត្តិធម៌។ ការ​ផ្ញើ​សារ​អំពាវនាវ​បែបនេះ ធ្វើ​ឡើង​ក្នុង​ពេល​លោក​ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​នាំ​ខ្លួន​ឲ្យ​ចូល​ស្តាប់​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល ដែល​បដិសេធ​មិន​ឲ្យ​លោក​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន នៅព្រឹកថ្ងៃទី៧ ខែសីហា។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #KoetSaray #PoliticsKH #SupremeCourt #KSILA #SocialJustice #HumanRights #FreedomOfExpression #ArbitraryArrests #PrisonerofConscience #PoliticalPrisoners #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer