Media is too big
VIEW IN TELEGRAM
គ្រួសារអ្នកទោសនយោបាយ សុំអន្តរាគមន៍ពីស្ថានទូតសហភាពអឺរ៉ុបឱ្យដោះលែងប្តី
---
ក្រុមស្ត្រីថ្ងៃសុក្រ ដែលជាប្រពន្ធសកម្មជន និងមន្ត្រីបក្សប្រឆាំង៣នាក់ នៅថ្ងៃទី៣១ ខែកក្កដា បានចូលជួបមន្ត្រីស្ថានទូតសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ទៅរដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត ឲ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើសកម្មជននយោបាយ និងដោះលែងប្តីរបស់ពួកគាត់ ព្រមទាំងអ្នកកំពុងជាប់ឃុំទាំងអស់។ នៅក្នុងជំនួបនោះ ក្រុមប្រពន្ធអ្នកទោសនយោបាយលើកឡើងថា មន្ត្រីស្ថានទូតសហភាពអឺរ៉ុបបានទទួលយកសំណើរបស់ពួកគាត់ និងសន្យានាំសារពីក្ដីកង្វល់ទាំងនេះ ជម្រាបទៅឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ដើម្បីពិនិត្យ តាមដាន និងជជែកដោយផ្ទាល់ជាមួយរដ្ឋាភិបាលកម្ពុជា។
👉 ស្ដាប់ និងទស្សនាសេចក្តីរាយការណ៍ពិស្តារអំពីរឿងនេះ៖ https://youtu.be/lKUu1oQVpYQ
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ៖
#RFAKhmer #Cambodia #HunManet #HunSen #PoliticsKH #PoliticalPersecutions #DivideandConquer #CPP #RulingParty #OppositionParties #ArbitraryArrests #PrisonerofConscience #PoliticalPrisoners #Reels #Shorts