វិទ្យុអាស៊ីសេរី/ RFA Khmer
13.9K subscribers
3.82K photos
1.82K videos
90 files
7.73K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
#កម្រងរូបភាព៖ លោក រ៉ុង ឈុន ដឹកនាំសកម្មជនគណបក្សកម្លាំងជាតិ ចូលរួម​ពិធី​បុណ្យ​កាន់​បិណ្ឌ នៅវត្តជាប់​ព្រំដែន​កម្ពុជា-វៀតណាម​
---
ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន និងអ្នកគាំទ្រជិត ១០០នាក់ នៅថ្ងៃទី២៧ ខែកញ្ញា បានចុះទៅធ្វើបុណ្យវេនកាន់បិណ្ឌទី១០ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តខេមរៈរាជាការាម ហៅវត្តប៉ាក់ណាម ស្ថិតក្នុងក្រុងសំពៅពួន ខេត្តកណ្តាល។

លោក រ៉ុង ឈុន កត់សម្គាល់ថា រយៈពេលជាង ១០ឆ្នាំមកនេះ នៅវត្តជាយដែនមួយ ដែលហ៊ុមព័ទ្ធដោយជនជាតិវៀតណាមរស់នៅក្បែរ មានពុទ្ធបរិស័ទកាន់តែច្រើន បានមកធ្វើបុណ្យ ។ លោកបានអំពាវនាវឲ្យពលរដ្ឋខ្មែរ គួរតែជ្រើសរើសយកវត្តនៅតំបន់ព្រំដែនធ្វើបុណ្យ ដើម្បីរួមគ្នាថែរក្សាកុំឲ្យបាត់បង់ទឹកដីនៅតាមបណ្តោយព្រំដែន៕
#RFAKhmer #Cambodia #HunManet #HunSen #RongChhun #NationPowerParty #NPP #PakNamPagoda #Kandal #KhmerTradition #PchumBenDay #PchumBen
Media is too big
VIEW IN TELEGRAM
លោក រ៉ុង ឈុន​ ស្នើ​ខ្មែរ​ទៅ​ធ្វើ​បុណ្យ​នៅ​វត្ត​ជាប់​ព្រំដែន ​ដើម្បី​ការពារ​ទឹកដី
---
លោក រ៉ុង ឈុន ​ទីប្រឹក្សាគណបក្សកម្លាំងជាតិ និងអ្នកគាំទ្រជិត ១០០នាក់ នៅថ្ងៃទី២៧ ខែកញ្ញា បានចុះទៅធ្វើបុណ្យវេនកាន់បិណ្ឌទី១០ នៃពិធីបុណ្យ​ភ្ជុំបិណ្ឌ នៅវត្តខេមរៈរាជាការាម ហៅវត្តប៉ាក់ណាម ស្ថិតក្នុងក្រុងសំពៅពួន ខេត្តកណ្តាលជាប់ព្រំដែនវៀតណាម។ វត្ត​នេះ​ មាន​ជនជាតិ​វៀតណាម​នៅ​រស់​ជុំវិញ​ជា​ច្រើន​គ្រួសារ​។​ លោក រ៉ុង ឈុន បានអំពាវនាវឲ្យពលរដ្ឋខ្មែរ គួរ​តែ​ជ្រើសរើស​ធ្វើ​បុណ្យ​នៅ​តាម​វត្ត​ក្បែរ​ព្រំដែន​ ដើម្បី​រួម​គ្នា​ថែរក្សា​កុំ​ឲ្យ​បាត់បង់​ទឹកដី​នៅ​តាម​បណ្តោយ​ព្រំដែន​៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #RongChhun #NationPowerParty #NPP #PakNamPagoda #Kandal #KhmerTradition #PchumBenDay #PchumBen
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer