វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
1.99K videos
93 files
7.91K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
អតីតមេឃុំបក្សសង្គ្រោះជាតិ អ្នកស្រី កឹម តុលា ចេញពីពន្ធនាគារក្រោយពីជាប់ឃុំគ្រប់ចំនួន១៨ខែ
---
តុលាការក្រុងភ្នំពេញ ដោះលែងមេឃុំជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិអ្នកស្រី កឹម តុលា ឲ្យមានសេរីភាពវិញហើយ នៅល្ងាចថ្ងៃទី៣០ ខែមេសា បន្ទាប់ពីជាប់ឃុំជាលើកទី២ ក្នុងពន្ធនាគាររយៈពេល១៨ខែ។ អ្នកស្រី កឹម តុលា ចាត់ទុកការចាប់ឃុំខ្លួននេះ គឺជារឿងអយុត្តិធម៌ និងឈឺចាប់បំផុតដោយសារលោកស្រី ពុំបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ឡើយ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #KemTola #RongChhun #PoliticsKH #CNRP #PoliticalPrisoners #AbitraryArrests
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
សមត្ថកិច្ច​ចាប់​ខ្លួន​ប្រធាន​គណបក្ស​កម្លាំងជាតិ​លោក ស៊ុន ចន្ធី ដោយ​គ្មាន​មូលហេតុ
---
ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅព្រលានយន្តហោះរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ០៩ ខែឧសភា បន្ទាប់ពីលោកវិលត្រឡប់មកពីប្រទេសជប៉ុន។

គណបក្សកម្លាំងជាតិអំពាវនាវឱ្យសមត្ថកិច្ចដោះលែងលោក ស៊ុន ចន្ធី ឱ្យមានសេរីភាពវិញ ដោយចាត់ទុកការចាប់ខ្លួននេះ ថា ជាការគំរាមកំហែង និងធ្វើទុក្ខបុក ម្នេញផ្នែកនយោបាយធ្ងន់ធ្ងរ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://shorturl.at/avGPR
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #SunChanthy #RongChhun #PoliticsKH #NationPowerParty #NPP
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
តុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនប្រធានបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី នៅពន្ធនាគារ ម.៤ ខេត្តពោធិ៍សាត់
----
តុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនប្រធានបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី នៅពន្ធនាគារ ម.៤ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ពាក់ព័ន្ធនឹងការបញ្ចេញមតិរិះគន់រដ្ឋាភិបាលតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook)។ គ្រួសារ គណបក្សកម្លាំងជាតិខកចិត្ត និងចាត់ទុកការសម្រេចរបស់តុលាការនេះ ជារឿងមិនត្រឹមត្រូវ និងធ្វើឡើងក្រោមហេតុផលនយោបាយ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #SunChanthy #RongChhun #NationPowerParty #NPP #PoliticsKH #PoliticalPrisoners #ArbitraryArrests
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ភរិយា​លោក ស៊ុន ចន្ធី ចោទ​ចៅក្រម​សាលាឧទ្ធរណ៍​ថា រំលោភសិទ្ធិ​ប្ដី​ដោយ​ពុំ​នាំ​ប្ដី​មក​តុលាការ
---
ភរិយា​ប្រធាន​គណបក្ស​កម្លាំង​ជាតិ​លោក ស៊ុន ចន្ធី អ្នកស្រី យាន ស្រីយ៉ាន ចោទ​សាលាឧទ្ធរណ៍​ភ្នំពេញ​ថា បាន​រំលោភ​សិទ្ធិ​ប្ដី​អ្នកស្រី ដោយសារ​ពុំបាន​នាំ​ប្ដី​មក​ពី​ពន្ធនាគារ​ម​៤ ក្នុង​ខេត្ត​ពោធិសាត់​ដើម្បី​ចូល​សវនាការ នៅ​រសៀល​ថ្ងៃទី​១១ មិថុនា នេះ។

អ្នកស្រី យាន ស្រីយ៉ាន ថ្លែង​ថា ចៅក្រម​ជំនុំជម្រះ​បាន​ជូនដំណឹង​ថា នឹង​នាំ​លោក ស៊ុន ចន្ធី មក​តុលាការ​នៅ​រសៀល​នេះ ប៉ុន្តែ បែរជា​ពុំ​ឃើញ​មាន​វត្តមាន​ប្ដី​លោកស្រី​ទៅវិញ។

ចំណែក មេធាវី​ការពារ​ក្ដី​ឱ្យ​លោក ស៊ុន ចន្ធី គឺ​លោក ជូង ជូងី ថ្លែង​នៅ​ខាងក្រៅ​របង​តុលាការ​ថា លោក​ពុំ​ចូល​សវនាការ​ទេ ដោយសារ​គ្មាន​វត្តមាន​កូនក្ដី​។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://bit.ly/4cfa8NX
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ៖
#RFAKhmer #Cambodia #HunManet #HunSen #SunChanthy #RongChhun #PoliticsKH #NationPowerParty #NPP #ArbitraryArrests #PoliticalPrisoners
បក្សកម្លាំងជាតិធ្វើបាតុកម្មទាមទារឱ្យដោះលែងអ្នកជាប់ឃុំនយោបាយ.jpg
274.4 KB
គណបក្ស​កម្លាំង​ជាតិ​នៅ​ថ្ងៃ​ទី១៦​ ខែមិថុនា​ ​នេះ​បាន​ប្រមូល​សកម្មជន​ធ្វើ​បាតុកម្ម​ជា​លើក​ទីពីរ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បើក​លំហ​សេរីភាព​ពលរដ្ឋ​ ​និង​ដោះលែង​អ្នក​ទោស​នយោបាយ។​ ជុំវិញ​រឿង​នេះ​យើង​មាន​សម្ភាសន៍​ផ្ទាល់​ជាមួយ​ លោក​ រ៉ុង ឈុន​ ​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ។​ ​សូម​ទស្សនា​និង​ស្ដាប់​ដូច​តទៅ៖​ https://www.youtube.com/watch?v=lzKU8QJhf-g

#RFAKhmer#Cambodia#HunManet#HunSen#HumanRights#NPP​ PoliticsKh ​#PolticalPrisonersKH #SunChanthy#RongChhun #RFAKhmerInterview #RFAInterview
Media is too big
VIEW IN TELEGRAM
បក្ស​កម្លាំង​ជាតិ​សន្យា​ជួយ​រក​ដំណោះស្រាយ​ដីធ្លី​រវាង​ពលរដ្ឋ​និង​ព្រលាន​យន្តហោះ​ថ្មី
---
ទីប្រឹក្សា​គណបក្ស​កម្លាំង​លោក រ៉ុង ឈុន សន្យា​ថា គណបក្ស​នឹង​ព្យាយាម​ជួយ​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ ដែល​កំពុង​មាន​ទំនាស់​ដីធ្លី​ជាមួយ​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ថ្មី​នៅ​ខេត្ត​កណ្ដាល​។ ការ​សន្យា​នេះ​ធ្វើ​ឡើង នៅ​ពេល​ថ្នាក់ដឹកនាំ​គណបក្ស​ចុះ​ជួប​ពលរដ្ឋ​កំពុង​មាន​ទំនាស់ នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា​។ ពលរដ្ឋ​លើកឡើង​ថា ការ​ទន្ទឹង​រង់ចាំ​ដំណោះស្រាយ​អស់​រាប់​ឆ្នាំ​មក​នេះ បាន​ធ្វើ​ឱ្យ​ម្ចាស់​ដី​មួយ​ចំនួន​ឈឺ​រីងរៃ​ស្លាប់ ខណៈ​ពួកគាត់​មួយ​ចំនួន ព្រម​ទទួល​យក​សំណង​ដី​ក្រោម​ទីផ្សារ ប៉ុន្តែ​ជា​សំណង​សមរម្យ​អាច​ទទួល​យក​បាន​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ

---
#RFAKhmer #Cambodia #HunManet #HunSen #NationPowerParty #RongChhun
#Landdispute #Kandal #OCIC
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
តុលាការនឹងប្រកាសសាលក្រម សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍របស់ក្មួយលោក រ៉ុង ឈុន នៅថ្ងៃទី ៤ ខែកក្កដា
---
ការកំណត់ថ្ងៃប្រកាសសាលក្រមនេះ ធ្វើឡើងបន្ទាប់ពីចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តកំពង់ស្ពឺ លោក សំ ប៊ុនពៅ នៅរសៀលថ្ងៃទី ២៦ មិថុនា បានបើកសវនាការជំនុំជម្រះលើសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍រវាងឡានដឹកភ្ញៀវទេសចរណ៍ និងម៉ូតូ បណ្ដាលឲ្យមន្ត្រីសហជីពលោក រ៉ុង បញ្ញា បាត់បង់ជីវិត កាលពីឆ្នាំ២០១៩ តាមពាក្យប្ដឹងទាស់របស់ម្ដាយលោក រ៉ុង បញ្ញា គឺលោកស្រី រ៉ុង ប៉ោមួយ ដែលបានប្ដឹងក្រុមហ៊ុនឡានដឹកភ្ញៀវទេសចរណ៍ ប៊ីអេស (BS) ដែលមានក្រុមហ៊ុនធានារ៉ាប់រងកម្ពុជា (កាមិនកូ) ជាអ្នកធានារ៉ាប់រង ពីបទបើកបរដោយធ្វេសប្រហែលបណ្ដាលឲ្យមានរបួសដល់អ្នកដទៃ ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #ChoungChouNgy #RongChhun #RongPanha #CATU #CarAccidents #TrafficAccidents
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
តុលាការកំពូលនឹងប្រកាសសេចក្តីសម្រេចស្នើសុំនៅក្រៅឃុំរបស់មេ​បក្ស​កម្លាំងជាតិ​ នៅថ្ងៃទី២៩ ខែកក្កដា
---
តុលាការកំពូលនឹងប្រកាសសេចក្តីសម្រេចពាក់ព័ន្ធការស្នើសុំនៅក្រៅឃុំរបស់ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី នៅថ្ងៃទី២៩ ខែកក្កដា។ មេធាវីការពារក្ដីរំពឹងថា តុលាការជាន់ខ្ពស់សម្រេចដោះលែងសកម្មជនទាំងនោះ ឱ្យនៅក្រៅឃុំបណ្ដោះអាសន្នឱ្យបានត្រឹមត្រូវតាមច្បាប់ និងប្រកបដោយយុត្តិធម៌។ មន្ត្រីសង្គមស៊ីវិលថា បើសិនតុលាការបន្តឃុំខ្លួនលោក ស៊ុន ចន្ធី រួមទាំងសកម្មជនផ្សេងទៀត នឹងប៉ះពាល់លំហសេរីភាពផ្នែកនយោបាយនៅកម្ពុជា។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #ChoungChouNgy #SunChanthy #RongChhun #PoliticsKH #NationPowerParty #NPP #OppositionParties #ArbitraryArrests #PoliticalPrisoners
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
លោក រ៉ុង ឈុន ថា​មិន​ខ្លាច​ក្នុង​ការ​ចូល​បំភ្លឺ​នៅ​តុលាការ​ពាក់ព័ន្ធ​បទ​ចោទ​មិន​រាងចាល
---
ទី​ប្រឹក្សា​ជាន់​ខ្ពស់​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ជា​ច្រើន​លើក​ថា​ លោក​មិន​ភ័យ​ខ្លាច​ក្នុង​ការ​ចូល​បំភ្លឺ​តាម​ការ​កោះហៅ​របស់​តុលាការ​ពី​បទ​ចោទ​មិន​រាងចាល​នោះ​ទេ ដោយលោកអះអាង​ថា ពុំ​បាន​ប្រព្រឹត្ត​កំហុស​ណា​មួយ​នោះ​ឡើយ ក្រោយ​ពី​លោកត្រូវ​បាន​ដោះលែងពី​ពន្ធនាគារ ។ មន្ត្រី​សង្គម​ស៊ីវិល​ថា តុលាការ គួរតែ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​ លោក រ៉ុង ឈុន ហើយ​ងាក​មកស្ដារ​ប្រព័ន្ធប្រជាធិបតេយ្យឡើងវិញ នោះ​ទើប​ជា​ការ​ប្រសើរ​។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/politics/rong-chhun-says-he-is-not-afraid-to-show-up-at-court-summons-for-non-recidivism-09112024134546.html
#RFAKhmer #Cambodia #HunManet #HunSen #RongChhun #PoliticsKH #CourtKH #NationPowerParty #HumanRights #ArbitraryArrests #PoliticalPrisoners
Media is too big
VIEW IN TELEGRAM
គណបក្ស​កម្លាំង​ជាតិ​បោះឆ្នោត​ជ្រើសតាំង​លោក ជា មុនី ធ្វើ​ជា​ប្រធាន​បក្ស

---
គណបក្ស​កម្លាំង​ជាតិ​ធ្វើ​សមាជ​វិសាមញ្ញ​កែ​សម្រួល និង​ជ្រើស​តាំង​ថ្នាក់​ដឹកនាំ​គណបក្ស​បន្ថែម​ទៀត​ទៅ​តាម​លក្ខន្តិកៈ និង​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​គណបក្ស ក្រោយ​ពេល​ថ្នាក់​ដឹកនាំ​សំខាន់​ៗ​ត្រូវ​អាជ្ញាធរ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​។ មេ​ដឹកនាំ​បក្ស​នេះ​ក៏​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​បក្ស​កាន់​អំណាច​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​សំឡេង​ប្រឆាំង ហើយ​ងាក​ទៅ​បើក​លំហ​លទ្ធិ​ប្រជាធិបតេយ្យ និង​រៀបចំ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ឡើង​វិញ​។ មន្រ្តី​បក្ស​កាន់​អំណាច​អះអាង​ថា គណបក្ស​នយោបាយ​ប្រកួតប្រជែង​នៅ​កម្ពុជា​កន្លង​មក​ធ្វើ​ឡើង​ដោយ​ស្មើ​ភាព​គ្នា​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #NPP #PoliticalActivists #SunChanthy #RongChhun #CheaMony #YeanSreyYan #KeaVisal #UmVireakRath #ThachSetha #HumanRightsActivists #NPPFirstCongress