វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.98K videos
93 files
7.9K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ចលនា​មិនគាំទ្រ​កូនប្រុស​ច្បង​របស់​លោក​​ ហ៊ុន សែន​ ​គឺ​លោក​ ​ហ៊ុន ម៉ាណែត​ ​ជា​នាយក​រដ្ឋមន្ត្រី​កាន់​តែ​រីករាលដាល់​ធំឡើង​ទាំង​ក្នុង​ប្រទេស​ ​និង​ក្រៅ​ប្រទេស។​ ​ក្រុម​យុវជន​ដែល​ជាពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​​ប្រកាស​ថា​​ពួក​គាត់ ​នឹង​ត្រៀម​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​ ​ហ៊ុន ម៉ាណែត​ ​​ដូច​ពល​រដ្ឋ​ខ្មែរ​នៅ​តាម​បណ្តា​ប្រទេស​ផ្សេង​ទៀត​ដែរ។​
​​
​សូម​លោក​អ្នក​នាង​​កញ្ញា​ស្តាប់​ ​និង​ទស្សនា​កិច្ច​សម្ភាសន៍​ទាំង​ស្រុង​របស់​លោក ​ថា ថៃ​ ​និង​ ​ពលករ​ខ្មែរ​នៅកូរ៉េ​ ​កញ្ញា​ ​ហួន គន្ធា​ ​និង​លោក​ ​ម៉ាត់ វណ្ណី​ ​ជុំវិញ​ចលនា​មិន​គាំទ្រ​លោក​ ​ហ៊ុន ម៉ាណែត​ ​​ដូច​តទៅ៖​ https://youtu.be/antE1CV3QPI
​​
#RFAKhmer #Cambodia #HunSen #HunManet #HunManetCabinet #NewGovernment #ShamElection #DynasticRules #CambodiaFamilyRun #SouthKorea #Workers
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០២៣៖

១. ពលរដ្ឋខ្មែរនៅប្រទេសកូរ៉េខាងត្បូង ជប៉ុន ថៃ និងអាមេរិក ធ្វើបាតុកម្មប្រឆាំងនឹងលោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រី
២. សាច់ញាតិថា លោក ថាច់ សេដ្ឋា អនុប្រធានបក្សភ្លើងទៀន កាន់តែធ្លាក់ខ្លួនឈឺធ្ងន់នៅពន្ធនាគារព្រៃស
៣. តុលាការក្រុងភ្នំពេញ សម្រេចឃុំខ្លួនមន្ត្រីបក្សភ្លើងទៀនម្នាក់ទៀតនៅពន្ធនាគារពីបទញុះញង់
៤. កម្មករណាហ្គាវើលដ៍ បន្តធ្វើកូដកម្មទាមទាររកដំណោះស្រាយការងារពីថៅកែ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #Thailand #SouthKorea #Japan #USA #HunSen #HunManet #ProtestAgainstHunManet #ShamElection #DynasticRules #CambodiaFamilyRun #ThachSetha #ThanNarin #CandlelightParty #NagaWorld
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/3iObxANJ9oI
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ នៅប្រទេសកូរ៉េខាងត្បូង(South Korea) កាលពីថ្ងៃទី៣០កញ្ញា ប្រមាណ៣០នាក់ បានជួបជុំគ្នានៅទីក្រុងអានសាន (Ansan) ដើម្បីពង្រឹងភាពរឹងមាំអ្នកប្រជាធិបតេយ្យ នៅកូរ៉េបន្ថែមទៀត និងពិភាក្សាគ្នារិះរកគន្លឹះ យុទ្ធសាស្ត្រថ្មីៗ ដើម្បីពង្រីកការផ្សព្វផ្សាយនូវចំណេះដឹងប្រជាធិបតេយ្យ ដល់ពលរដ្ឋខ្មែរ នៅកូរ៉េខាងត្បូង។ អង្គសមាជបានព្រមព្រៀងគ្នាជំរុញឱ្យមានការអនុវត្តវប្បធម៌នយោបាយថ្មី ដោយសម្រេចប្តូរឈ្មោះពី «ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ» ទៅជា «ចលនាប្រជាធិបតេយ្យរួបរួមជាតិ» វិញ ដើម្បីបើកឱកាសឲ្យមានការចូលរួមពីសំណាក់ពលរដ្ឋខ្មែរ ដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងអាចឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន សម្រាប់អាណត្តិថ្មី។ តាមរយៈសមាជអ្នកប្រជាធិបតេយ្យនេះ ពួកគេរំពឹងថា នឹងប្រមូលផ្តុំបញ្ញវន្ត និស្សិត កម្មករ ពលករខ្មែរ ព្រមទាំងប្រជាពលរដ្ឋខ្មែរទូទៅក្នុងប្រទេសកូរ៉េ ដែលមានគំនិតជាតិនិម ចូលរួមយ៉ាងសកម្ម ដើម្បីស្ដារប្រជាធិបតេយ្យេ នៅក្នុងប្រទេសកម្ពុជាឡើងវិញ និងការផ្លាស់ប្តូរប្រជាធិបតេយ្យកម្ពុជាយ៉ាងពិតប្រាកដទៅថ្ងៃអនាគត៕​
---
#RFAKhmer #Cambodia #SouthKorea #HunManet #NewGovernment #ShamElection #DynasticRules #CambodiaFamilyRun
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី០១ ខែតុលា ឆ្នាំ២០២៣៖

១. ស្ត្រីខ្មែរដែលរងគ្រោះពីការជួញដូរនៅប្រទេសឡាវ ស្នើអាជ្ញាធរឱ្យចាប់មេខ្យល់យកមកផ្តន្ទាទោស
២. មន្ត្រីធនាគារមួយ បង្ខំឱ្យកូនបំណុលលក់ដីធ្លី និងផ្ទះសម្បែង យកលុយសងធនាគារ
៣. ពលរដ្ឋខ្មែររស់នៅប្រទេសកូរ៉េខាងត្បូង បង្កើតចលនាប្រជាធិបតេយ្យរួបរួមជាតិ ដើម្បីប្រជាធិបតេយ្យនៅកម្ពុជា
៤. កម្មកររោងចក្រមួយចំនួន គ្មានប្រាក់ទៅលេងបុណ្យភ្ជុំបិណ្ឌដោយសារជីវភាពខ្វះខាត
… រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #Lao #SouthKorea #HumanTrafficking #Drugs #HunManet #SamRainsy #CandlelightParty #GarmentWorkers #PchumBenDay #NagaWorld
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/8zAm-xpyykI
Media is too big
VIEW IN TELEGRAM
អ្នកប្រជាធិបតេយ្យនៅកូរ៉េ ជួបជុំគ្នាធ្វើសមាជ ជំរុញឱ្យមានប្រជាធិបតេយ្យនៅកម្ពុជា
---
#RFAKhmer #Cambodia #SouthKorea #HunSen #HunManet #NationalUnityDemocracyMoverment #NewGovernment #ShamElection #DynasticRules #CambodiaFamilyRun #Workers #KoreanMigrant #SorSokhem #MattVanny

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Movement in ROK .jpg
708.9 KB
ប្រជា​ពល​រដ្ឋ​ខ្មែរ​រស់​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​(South Korea) ​កាល​ពី​ថ្ងៃ​ទី៣០​ខែកញ្ញា​បាន​រួមគ្នា​ធ្វើ​សមាជ​មួយ​នៅ​ទីក្រុង​អាន់សាន់​ ​(Ansan)​ ​និង​សម្រេច​បង្កើត​ចលនា​ប្រជាធិបតេយ្យ​រួបរួម​ជាតិ​មួយ។​

​តើ​ចលនា​ប្រជា​ធិបតេយ្យ​រួបរួម​ជាតិនេះ​នឹង​ធ្វើ​អ្វីខ្លះ?​ ​ហើយ​តើ​ជួយ​យ៉ាង​ណា​ឱ្យ​កម្ពុជា​មាន​ប្រជា​ធិបតេយ្យ?
​​
​អ្នកស្រី​ ​សុ ជីវី​ ​មាន​សម្ភាស​ផ្ទាល់​ជា​មួយ​លោក​ ​ស សុខខេម​ ​ប្រធាន​គណៈកម្មការ​នាយក​នៃ​ចលនា​ប្រជាធិបតេយ្យ​រួបរួម​ជាតិ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដូច​តទៅ៖​ https://fb.watch/npuG_4ttZ3/

​---
#RFAKhmer #Cambodia #SouthKorea #HunManet #ShamElection #DynasticRules #CambodiaFamilyRun #KoreanMigrant
Media is too big
VIEW IN TELEGRAM
#កម្រងវីដេអូប្រចាំឆ្នាំ២០២៣៖ ២០២៣ ឆ្នាំ​នៃ​សម្រែក​បាតុកម្ម​ខ្មែរ​ជុំវិញ​ពិភពលោក​ប្រឆាំង​នឹង​របប​ផ្ដាច់ការ​តពូជ
---
ប្រិយមិត្ត​ជ្រាប​ទេ​ថា ២០២៣​ គឺ​ជា​ឆ្នាំ​មួយ​ដែល​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​បាន​ផ្ទុះ​កក្រើក​ឡើង​ នៅ​ជុំវិញ​ពិភពលោក ប្រឆាំង​ទៅ​នឹង​របប​ដឹកនាំ​បែប​ផ្ដាច់ការ​តពូជ​នៅ​កម្ពុជា?
#RFAKhmer #Cambodia #USA #Canada #EU #Australia #NewZealand #Japan #SouthKorea #Thailand #HunSen #HunManet #OverseasKhmerDiaspora #OverseasCambodianDiasporaCommunity #2023 #2024 #2023Protests #2024Countdown #NewYearCountdown #HappyNewYear2024 #HappyNewYear #NewYearWishes #2023YearEndReviews #PhotosOfTheYear2023 #VideosOfTheYear2023

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ពលករ​ខ្មែរ​នៅ​កូរ៉េ​ខាង​ត្បូង​ត្រៀម​ធ្វើ​បាតុកម្ម​ប្រឆាំង​ដំណើរ​ទស្សន​កិច្ច​លោក ហ៊ុន ម៉ាណែត
---
ប្រជា​ពលរដ្ឋ​ខ្មែរ​ត្រៀម​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​វត្តមាន​លោក ហ៊ុន ម៉ាណែត ដែល​នឹង​ទៅ​ទស្សនកិច្ច​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​សប្ដាហ៍​នេះ​។ ពួកគេ​អះអាង​ថា​គម្រោង​បាតុកម្ម​នេះ ដើម្បី​ទាមទារ​ឱ្យ​មេ​ដឹកនាំ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ដោះស្រាយ​បញ្ហា​សង្គម ហើយ​ងាក​មក​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ និង​ឈប់​តាម​យាយី​ដល់​អ្នក​ដែល​មាន​និន្នាការ​ផ្ទុយ​បន្ត​ទៅ​ទៀត​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #SouthKorea #HunManet #HunSen #Protests #MigrantWorkers #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
គ្រួសារមន្ត្រីបក្សប្រឆាំង_រិះគន់លោក_ហ៊ុន_ម៉ាណែតថាស្នើសុំលើកលែងទោសគ្មានតម្លាភាព.jpg
323.8 KB
វេទិកា​អ្នក​ស្ដាប់​នៅ​យប់​ថ្ងៃ​សុក្រ​ទី១៧​ឧសភា ​ឆ្នាំ​២០២៤​ ​ជជែក​ជុំវិញ​បញ្ហា​ថា​តើ​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​រៀបចំ​ធ្វើ​បាតុកម្ម​​បែប​ណា? ​ហើយ​ពួក​គេ​នឹង​មាន​សារ​អ្វី​ខ្លះ​ទៅ​កាន់​លោក​ ​ហ៊ុន ម៉ាណែត​ ​ដើម្បី​ឱ្យ​ជួយ​ដោះ​ស្រាយ?​
​​
​យើង​មាន​វាគ្មិន​ពីរ​រូប​គឺ​លោក​ម៉ាត់ វណ្ណី​ ​អនុ​ប្រធាន​ចលនា​ប្រជា​ធិបតេយ្យ​រួបរួម​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង​ និង​លោង​ ​យ៉ង់ ស៊ីណេត​ ​សហប្រធាន​ដឹកនាំ​រៀបចំ​បាតុកម្ម​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង។​​ កម្មវិធី​នេះ​សម្រប​សម្រួល​ដោយ​លោក​ ​លោក ជុន ច័ន្ទបុត្រ៖ https://youtu.be/w1zZ7hzcyBk

#RFAKhmer#Cambodia#HunManet#SouthKorea#DemonstrationAgainstHunManet#CambodianWorkersInSouthKorea#RFACallInShow#rfacallshow
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ ៖​ ​សហប្រធាន​ដឹកនាំ​រៀបចំ​បាតុកម្ម​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ​លោង​ ​យ៉ង់ ស៊ីណេត​ ​ថា​ការ​បន្ថយ​ថ្ងៃ​ទស្សនកិច្ច​របស់​លោក​ ហ៊ុន ម៉ាណែត​ នៅ​កូរ៉េ​ខាង​ត្បូង​បង្ហាញ​ថា​បាតុកម្ម​នៅ​ប្រទេស​កូរ៉េ​នៅ​ថ្ងៃ​ខាង​មុខ​គឺ​បាន​ជោគជ័យ​ ​ហើយ​លោក​ ហ៊ុន ម៉ាណែត​ ​ខ្លាច​បាតុកម្ម​របស់​ពលករ​នៅ​កូរ៉េ៕​​
​​​
#RFAKhmer#Cambodia#HunManet#SouthKorea#DemonstrationAgainstHunManet#CambodianWorkersInSouthKorea#RFACallInShow#rfacallshow #KeyQuote#YangSinet
Media is too big
VIEW IN TELEGRAM
លោក ហ៊ុន ម៉ាណែត អួតប្រាប់ពលករខ្មែរនៅកូរ៉េ ថា លោកទាក់ម៉ូយរកស៊ីបានច្រើន
---
លោក ហ៊ុន ម៉ាណែត បានជួបពលករខ្មែរ នៅប្រទេសកូរ៉េខាងត្បូង ដោយលោកលើកសរសើររដ្ឋាភិបាលរបស់លោក ថាតែងតែគិតគូរដល់ពលករ ដែលធ្វើការនៅក្រៅប្រទេស។ អ្នកឃ្លាំមើល លើកឡើងថា ការថ្លែងរបស់លោក ហ៊ុន ម៉ាណែត គឺជាការធ្វើនយោបាយប្រជាភិថុតិ ដើម្បីប្រយោជន៍បក្ស ជាជាងប្រយោជន៍សង្គមជាតិ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/politics/hun-manet-met-his-supporters-in-s-korea-as-cambodian-workers-planned-to-protest-against-him-on-sunday-05182024085418.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #SouthKorea #HunManet #HunSen #Protests #MigrantWorkers #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ខ្មែរ​ប្រមាណ​៥០០នាក់​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន ម៉ាណែត នៅ​កូរ៉េ​ខាង​ត្បូង
---
ពលរដ្ឋ​ខ្មែរ​ប្រមាណ​៥០០​នាក់ ភាគច្រើន​ជា​ពលករ​ចំណាកស្រុក និង​អ្នក​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង (South Korea) នៅ​ថ្ងៃ​អាទិត្យ ទី​១៩ ខែ​ឧសភា បាន​នាំ​គ្នា​ដើរ​ដង្ហែ​ក្បួន​តវ៉ា​តាម​វិថី​នានា ក្នុងរដ្ឋធានី​សេអ៊ូល (Seoul) ប្រឆាំង​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដើម្បី​ទាមទារ​ឱ្យ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិ​មនុស្ស។ ក្រុម​បាតុករ​នៅ​តែ​ធ្វើ​បាតុកម្ម​តាម​ការ​គ្រោង​ទុក បើ​ទោះ​បី​ជា​លោក ហ៊ុន ម៉ាណែត បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​ដឹកនាំ​គណៈ​ប្រតិភូ​មក​ដល់​កម្ពុជា​វិញ​កាល​ពី​យប់​ថ្ងៃ​ទី​១៨ ខែ​ឧសភា​ក្ដី។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---

#RFAKhmer #Cambodia #SouthKorea #HunSen #HunManet #Protests #MigrantWorkers #CambodianWorkersInKorea #YoonSukYeol
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ធ្វើ​បាតុកម្ម​ជំរុញ​ឱ្យ​រដ្ឋា​ភិបាល​លោក​ ​ហ៊ុន ម៉ាណែត ​ដោះស្រាយ​វិបត្តិ​សង្គម​ ​ហើយ​គិតគូរ​ពី​សុខ​ទុក្ខ​ពលរដ្ឋ​ជា​ពិសេស​បើក​លំហ​សេរីភាព និង​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ។ តើ​បាតុកម្ម​នេះ​ប្រព្រឹត្ត​ទៅ​យ៉ាង​ណា​ខ្លះ?​

អ្នកស្រី​ សុ ជីវី​ ​សម្ភាសផ្ទាល់​ជាមួយ​លោក​ យ៉ង់ ស៊ីណេត​ ​​សហ​ប្រធាន​ដឹកនាំ​រៀបចំ​ធ្វើបាតុកម្ម ​និង​លោក​ ​ម៉ាត់ វណ្ណនី​ ​អនុប្រធាន​ចលនា​ប្រជាធិបតេយ្យ​រួបរួម​ជាតិ​ប្រចាំ​នៅ​កូរ៉េខាងត្បូង​ ជុំវិញ​បាតុកម្ម​នេះ​ដូច​ត​ទៅ៖​

#RFAKhmer #RFAInterview#Cambodia#SouthKorea#HunSen#HunManet#Protests#MigrantWorkers#CambodianWorkersInKorea#YoonSukYeol
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ខ្មែរ​ដើរ​ដង្ហែ​ក្បួន​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​សេអ៊ូល​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន ម៉ាណែត
---
ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ធ្វើ​បាតុកម្ម​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដោះស្រាយ​វិបត្តិ​សង្គម ហើយ​គិតគូរ​ពី​សុខទុក្ខ​ពលរដ្ឋ ជាពិសេស​បើក​លំហ​សេរីភាព និង​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖


---
#RFAKhmer #Cambodia #SouthKorea #HunSen #HunManet #Protests #MigrantWorkers #CambodianWorkersInKorea #YoonSukYeol
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
សម្ដីគូសថ្មចំណាំ[ទី១០] ​អ្នកដឹកនាំបាតុកម្ម​នៅកូរ៉េថាត្រកូល​ហ៊ុន​កំសាក​រត់គេច​ពី​បាតុករ​

​​#សម្ដីគូសថ្មចំណាំ៖​​​​ លោក​ យ៉ង់ ស៊ីណេត​ ​​យុវជន​​ខ្មែរ​ និង​សហ​ប្រធាន​ដឹកនាំ​រៀបចំ​ធ្វើ​បាតុកម្ម​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ថា​ត្រកូល​ហ៊ុន​កំសាក​ ​និង​រត់គេច​ពី​​បាតុកម្ម​កាល ពី​ថ្ងៃ​ទី១៩​ខែ​ឧសភា។​ ​លោក​ថា​ពេល​ដែល​ពលរដ្ឋ​ឈឺចាប់​កាន់​តែ​ច្រើន​ ​អ្នក​តវ៉ា​នឹង​របប​ផ្តាច់​ការ​កាន់​តែ​ខ្លាំង។​

#RFAKhmer #Cambodia #HunManet#HunSen#YangSinet#TheCPP​​ #OppositionParty#PoliticsKh#SouthKorea ​​#Protests#MigrantWorkers#CambodianWorkersInKorea#YoonSukYeol​​ #ForTheRecord#VerticalVideo
Media is too big
VIEW IN TELEGRAM
ពលរដ្ឋខ្មែរនៅប្រទេសកូរ៉េធ្វើពិធីរំលឹកខួបទី ៧៥ឆ្នាំ បារាំងផ្ទេរការគ្រប់គ្រងកម្ពុជាក្រោមទៅឲ្យវៀតណាម
---
ព្រះសង្ឃ ពលរដ្ឋខ្មែរ និងខ្មែរក្រោម ជាង ២រយអង្គ/នាក់ កាលពីថ្ងៃទី២ ខែមិថុនា បានជួបជុំគ្នា នៅតំបន់ក្វាងជូ (Gwangju) ក្នុងប្រទេសកូរ៉េខាងត្បូង (South Korea) ប្រារព្ធពិធីរំលឹកខួបលើកទី ៧៥ ថ្ងៃអាណានិគមបារាំងផ្ទេរការគ្រប់គ្រងទឹកដីកម្ពុជាក្រោមទៅឲ្យវៀតណាមត្រួតត្រាបន្ត កាលពីឆ្នាំ១៩៤៩។ ក្រៅពីលើកឡើងពីប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោម អ្នកចូលរួមក៏បានទាមទារសិទ្ធិសេរីភាពសម្រាប់ពលរដ្ឋខ្មែរក្រោម។

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #France #SouthKorea #KhmerKrom #KampucheaKrom #KhmersKampucheaKromFederation #KKF #IndigenousRights #HumanRights #RighttoSelfDetermination #KhmerKromActivists #Demonstration #June4KhmerKromDay
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
«​វីរភាព​បណ្ឌិត កែម ឡី នៅ​តែ​រះ​ចែងចាំង​ជានិច្ច​ក្នុង​ដួង​ចិត្ត​ខ្មែរ​»
---
ពលរដ្ឋ​ខ្មែរ​រស់​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង នាំ​គ្នា​ហែ​មឈូស «​យុត្តិធម៌ សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​» ដើម្បី​ប្រារព្ធ​ខួប​៨​ឆ្នាំ នៃ​ឃាតកម្ម​បណ្ឌិត កែម ឡី​។ ពួកគេ​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​ការ​ស៊ើបអង្កេត​តម្លាភាព​ដើម្បី​វែក​មុខ​រក​អ្នក​បញ្ជា និង​អ្នក​ទទួល​ខុស ជុំវិញ​ការ​បាញ់​សម្លាប់​​អ្នក​វិភាគ​នយោបាយ​និង​សង្គម​ដ៏​ល្បី​រូប​នេះ ព្រម​ទាំង​ទាមទារ​ឱ្យ​ដោះលែង​យុវជន​ចលនា​មាតា​ធម្មជាតិ​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #Politics #Murder #KemLey #Truth #TrueWord #ContinueTheJourney #RememberKemLey #CCHR #Rights #Expression #SouthKorea
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer