វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.98K videos
93 files
7.9K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ពលរដ្ឋ និង​អ្នកសិទ្ធិមនុស្ស​នៅ​តែ​ទទូច​ឱ្យ​អាជ្ញាធរ និងក្រុមហ៊ុន OCIC របស់​លោកឧកញ៉ា ពុង ឃាវសែ ផ្ដល់សំណង​សមរម្យ​ដល់​ពលរដ្ឋ ដែល​រង​ផលប៉ះពាល់​ពី​គម្រោង​​អភិវឌ្ឍន៍ សាងសង់​ព្រលាន​យន្ដហោះថ្មី។ អ្នកសិទ្ធិមនុស្ស​មើលឃើញថា ​ក្រុមហ៊ុន​គួរតែ​សម្របសម្រួល​ជាមួយ​ពលរដ្ឋ ជាជាង​ការបណ្ដេញ​ពលរដ្ឋ​ដោយបង្ខំ​ ដ្បិត​ក្រុមហ៊ុនប្រាកដ​ជា​មានលទ្ធភាព​ផ្ដល់​សំណង​ដល់​ពលរដ្ឋ។ ចំណែក​មន្រ្តី​បក្សប្រឆាំងវិញ ព្រមាន​ថា ការ​អភិវឌ្ឍន៍ ដែល​រំលោភបំពាន​សិទ្ធិពលរដ្ឋ​បែប​នេះ ម្ចាស់​ក្រុមហ៊ុន OCIC ប្រឈម​មុខ​នឹង​ទណ្ឌកម្ម​នានា នៅពេល​ខាងមុខ ក្រោយពេល​គណបក្សនេះ​បាន​ដាក់​​បណ្ដឹ​ង​​ទៅ​​ប្រទេស​កាណាដា(Canada)​ពី​​អាជីវកម្ម​របស់​​ក្រុមហ៊ុន​នេះ។
អានអត្ថបទពេញ
#RFAKhmer #Landdispute #OCIC #Canada
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋខ្មែរកាណាដា លោក យុន ប៊ុនគន ដែលគេសង្ស័យថាអាចជាប់ពាក់ព័ន្ធនឹងបណ្ដាញឧក្រិដ្ឋកម្មផលិតគ្រឿងញៀនដ៏សម្បើមនៅប្រទេសកាណាដា ចេញមុខបំភ្លឺដោយផ្ទាល់ប្រាប់វិទ្យុអាស៊ីសេរីថា លោក និងក្រុមគ្រួសារ ភ្ញាក់ផ្អើលក្រោយដឹងថាផ្ទះជួលរបស់លោក និងកូនៗ ត្រូវបានគេយកទៅប្រើប្រាស់ធ្វើជា«មជ្ឈមណ្ឌល»ផលិតគ្រឿងញៀនដ៏សម្បើម។ បន្ថែមពីនេះ លោក យុន ប៊ុនគន ទទួលស្គាល់ថា លោកពិតជាធ្លាប់ធ្វើជាទីប្រឹក្សាឱ្យប្រធានរដ្ឋសភាឯកបក្ស លោក ហេង សំរិន និងធ្លាប់ចូលរួមហែហមកូនប្រុសច្បងលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ក្នុងពេលលោកធ្វើដំណើរមកប្រទេសកាណាដាកាលពីពេលកន្លងទៅ ហើយត្រូវបានពលរដ្ឋខ្មែរកាណាដាបណ្តេញចេញពីវត្តយ៉ាងអាម៉ាស។

? 👉 t.me/rfakhmer
? instagram.com/rfakhmer
? rfa.org/khmer
? facebook.com/rfacambodia
? youtube.com/RFAKhmerVideo
? twitter.com/RadioFreeAsiaKH
#វិទ្យុអាស៊ីសេរី #កម្ពុជា #គណបក្សប្រជាជនកម្ពុជា #ហ៊ុនសែន #សមរង្ស៊ី #គណបក្សសង្គ្រោះជាតិ #យុនប៊ុនគន #ហ៊ុនម៉ាណែត #កាណាដា
#RFAKhmer #Khmer #Cambodian #CPP #HunSen #CNRP #SamRainsy #HunManet #YunBunKorn #Canada
ទណ្ឌកម្ម​ និង​ការថ្កោលទោស​ ក្រោយ​ការបោះឆ្នោត​២០២៣
---
ទណ្ឌកម្ម​ និង​ការថ្កោលទោស​ ក្រោយ​ការបោះឆ្នោត​ឆ្នាំ២០២៣​ នៅ​កម្ពុជា។ ព្រឹត្តិការណ៍​នៃ​ការបោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី៧ បាន​បញ្ចប់​ទៅ​ដិតដាម​ ដោយ​ការថ្កោលទោស​ស្ទើរ​ជុំ​ទិស ​ពី​សហគមន៍​អន្តរជាតិ ជាពិសេស​ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ។ កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ ប្រទេស​មួយ​ចំនួន​បាន​ចាប់ផ្តើម​បញ្ចេញ​កញ្ចប់​ទណ្ឌកម្ម​ដាក់​មកលើ​រដ្ឋាភិបាល​ថ្មី​ ដែល​នឹង​គ្រោង​ប្រសូត​ក្នុង​ពេល​ដ៏ឆាប់​ខាងមុខ​នេះ​ទៀតផង។ តើ​ប្រទេស​ណាខ្លះ ដាក់​ទណ្ឌកម្ម និង​ថ្កោលទោស ហើយ​ប្រទេស​ណាខ្លះ​គាំទ្រ​លទ្ធផល​នៃ​ការបោះឆ្នោត​ដ៏​ចម្រូងចម្រាស​នេះ?
#RFAKhmer #Cambodia #USA #Canada #EU #France #UK #Germany #Australia #HunSen #HunManet #Sanctions #Condemnation #VisaRestrictions #ForeignAssistanceSuspension #ElectionKH2023 #ShamElection
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០២៣៖

១. សង្គមស៊ីវិល ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ក្រោមប្រធានបទ៖ ការធានាសេចក្ដីថ្លៃថ្នូរ សេរីភាព និងយុត្តិធម៌សម្រាប់ពលរដ្ឋគ្រប់រូប
២. ជាង១០០ថ្ងៃក្រោយឡើងធ្វើនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ឡើងកាន់តំណែងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា
៣. លោក ហ៊ុន សែន កាត់ដីដែនគម្របព្រៃឈើខេត្តកំពតជិត១០០ហិកតារឱ្យលោក ហេង សួរ ដែលស្និទ្ធនឹងត្រកូលហ៊ុន
៤. មន្ត្រីសង្គមស៊ីវិល ស្នើឱ្យរដ្ឋាភិបាលលុបបំបាត់អំពើជួញដូរមនុស្សប្រកបដោយប្រសិទ្ធភាពដើម្បីសាងកេរ្តិ៍ឈ្មោះកម្ពុជាឡើងវិញ
… រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #USA #UK #Canada #China #HunManet #HunSen #HengSour #CPP #Cyberscams #HumanRights75 #Act4RightsNow #HumanRights4All #UDHR75 #HumanRightsDay #MOLVT #Sanctions #MLC #Mekong
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/1W8_S0ZHQ0k
Media is too big
VIEW IN TELEGRAM
#កម្រងវីដេអូប្រចាំឆ្នាំ២០២៣៖ ២០២៣ ឆ្នាំ​នៃ​សម្រែក​បាតុកម្ម​ខ្មែរ​ជុំវិញ​ពិភពលោក​ប្រឆាំង​នឹង​របប​ផ្ដាច់ការ​តពូជ
---
ប្រិយមិត្ត​ជ្រាប​ទេ​ថា ២០២៣​ គឺ​ជា​ឆ្នាំ​មួយ​ដែល​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​បាន​ផ្ទុះ​កក្រើក​ឡើង​ នៅ​ជុំវិញ​ពិភពលោក ប្រឆាំង​ទៅ​នឹង​របប​ដឹកនាំ​បែប​ផ្ដាច់ការ​តពូជ​នៅ​កម្ពុជា?
#RFAKhmer #Cambodia #USA #Canada #EU #Australia #NewZealand #Japan #SouthKorea #Thailand #HunSen #HunManet #OverseasKhmerDiaspora #OverseasCambodianDiasporaCommunity #2023 #2024 #2023Protests #2024Countdown #NewYearCountdown #HappyNewYear2024 #HappyNewYear #NewYearWishes #2023YearEndReviews #PhotosOfTheYear2023 #VideosOfTheYear2023

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ខ្មែរ​ក្រោម​នៅ​បារាំង និង​កាណាដា​ធ្វើ​បាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម​ទាមទារ​ដោះលែង​អ្នក​ជាប់​ឃុំ
---
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​ប្រទេស​បារាំង និង​កាណាដា បាន​ដឹកនាំ​បាតុករ​ជិត​២០០​នាក់​ធ្វើ​បាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម​នៅ​ទីក្រុង​ប៉ារីស (Paris) និង​នៅមុខ​ស្ថានទូត​វៀតណាម​នៅ ទីក្រុង​អូតាវ៉ា (Ottawa) នៅ​ថ្ងៃទី​១១ ខែ​ឧសភា ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​វៀតណាម​ដោះលែង​ព្រះសង្ឃ ៥​អង្គ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ទាំង​៨​នាក់។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://shorturl.at/kszRY
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #France #Canada #HunManet #HunSen #KhmerKrom #KampucheaKrom #KhmersKampucheaKromFederation #KKF #IndigenousRights #HumanRights #RighttoSelfDetermination #KhmerKromActivists #Demonstration #UN
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន​និង​កាណាដា​ធ្វើ​បាតុកម្ម​ជា​ថ្មី​ប្រឆាំង​ការ​ដឹក​នាំ​ត្រកូល​«​ហ៊ុន​»
---
ពលរដ្ឋ​ខ្មែរ​ប្រមាណ​៤០០​នាក់ នៅ​ក្នុង​ប្រទេស​ជប៉ុន និង​កាណាដា ធ្វើ​បាតុកម្ម​ជាថ្មី​នៅ​ថ្ងៃ​ទី​២០ ខែ​តុលា ដើម្បី​ជំរុញ​ឱ្យ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដោះលែង​អ្នក​ទោសមនសិការ និង​ត្រូវ​ដឹកនាំ​ប្រទេស ដោយ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ ជាពិសេស​ត្រូវ​គោរព​តាម​គោលការណ៍​និង​ស្មារតី​កិច្ច​ព្រមព្រៀង​សន្ដិភាព​ក្រុង​ប៉ារីស​។ ការ​ធ្វើ​បាតុកម្ម​របស់​ក្រុម​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​ទាំង​នេះ ក៏​ដើម្បី​ប្រារព្ធ​ខួប​៣៣​ឆ្នាំ នៃ​កិច្ច​ព្រមព្រៀង​សន្ដិភាព​ក្រុង​ប៉ារីស​ដែរ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #Japan #Canada #Protest #CLV-DTA #HumanRights #PoliticsKH #Democracy #ParisPeaceAgreement #PPA2024 #33rdPPA
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
បាតុករ​នៅ​ជប៉ុន៖ «ល្មម​បញ្ចប់​ទៅ​ការ​បង្ខំ​ឱ្យ​គេ​ចុះចូល!»
---
ពលរដ្ឋ​ខ្មែរ​ប្រមាណ​២០០​នាក់ នៅ​ក្នុង​ប្រទេស​ជប៉ុន បាន​ចេញ​ធ្វើ​បាតុកម្ម​ជាថ្មី​នៅ​ថ្ងៃ​ទី​២០ ខែ​តុលា ដើម្បី​ជំរុញ​ឱ្យ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដោះលែង​អ្នក​ទោស​មនសិការ គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ ជាពិសេស​ត្រូវ​គោរព​តាម​គោលការណ៍​និង​ស្មារតី​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​។ ពួកគេ​ក៏​បាន​ផ្ដាំផ្ញើ​ទៅ​ឪ​កូន​ត្រកូល «​ហ៊ុន​» ទាំង​ពីរ​ឈប់​ចាប់​បង្ខំ​អ្នក​រិះគន់​ឱ្យ​ចុះចូល ដែល​ពួកគេ​ថា​ជា​«នយោបាយ​ស្មោកគ្រោក​មិន​ថ្លៃថ្នូរ»។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #Japan #Canada #Protest #CLVDTA #HumanRights #PoliticsKH #Democracy #ParisPeaceAgreement #PPA2024 #33rdPPA #VerticalVideo #Trending #Reels #Shorts