វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.94K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
សហភាពអឺរ៉ុប និង​អង្គការ​អន្តរជាតិ​ចំនួន៣ កំពុង​ជួយ​រដ្ឋាភិបាល​ពង្រឹង​​ប្រព័ន្ធគាំពារសង្គម​នៅ​កម្ពុជា។ អង្គការ​ទាំង​៣​នោះ​រួមមាន​អង្គការ​អន្តរជាតិ​ខាង​ការងារ ​(#ILO) អង្គការ​អុកស្វាម​ (#Oxfam) និង​​មូលនិធិ​សហប្រជាជាតិ​សម្រាប់​កុមារ ឬយូនីសេហ្វ (#UNICEF)។

អានអត្ថបទពិស្តារ៖

#RFAKhmer #Social #COVID19KH #Developments
សង្គម​ស៊ីវិល​មិន​រំពឹង​​ថា​ ការ​​ធ្វើ​ជំរឿន​សេដ្ឋកិច្ច​ជាតិ មាន​ភាព​សុក្រឹត្យ​នោះ​ទេ​ ដោយ​​សារ​​​​គម្លាត​រវាង​​អ្នក​​ក្រ និង​អ្នក​មាន​​​នៅ​​ឆ្ងាយ​​គ្នា​ពេក។ ការ​លើក​ឡើង​នេះ ក្នុង​ពេល​រដ្ឋាភិបាល​ប្រកាស​ថា ​មន្ត្រី​ស្ថិតិ​នឹង​ចុះ​ប្រមូល​ទិន្នន័យ​តាម​សហគ្រាស​​​ទាំង​អស់ ​ដើម្បី​​ធ្វើ​ជំរឿន​សេដ្ឋកិច្ច​​ជាតិ​លើក​​ទី​២​​​ ដែល​នឹង​​ចាប់​ផ្ដើម​ពី​​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​៣១ ខែមីនា​ខាង​មុខ​នេះ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Social #Economic #Government #Poor
មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) ចាត់ទុក​ករណី​រំលោភបំពាន​សិទ្ធិ​កូដករ​បុគ្គលិក​ណាហ្គាវើលដ៍​ (Naga World) ថា​ជា​កំណត់ត្រា​ថ្មី​មួយ​ទៀត​ពី​ការរំលោភ​បំពាន​សិទ្ធិ​ស្ត្រី បង្ក​ដោយ​អាជ្ញាធរ​រដ្ឋ ដែល​គ្រប់​ភាគី​ពាក់ព័ន្ធ​ត្រូវ​ចូលរួម​តាមដាន និង​ជំរុញ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ការរំលោភ​បំពាន​នេះ ដើម្បី​ធានា​ថា​ កម្ពុជា​​បាន​យកចិត្តទុកដាក់​ពិត​ប្រាកដ ដើម្បី​ដោះស្រាយ​អំពើ​ហិង្សា​លើ​ស្ត្រី។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Economy #Social #NagaWorld #Casino
ព្រះ​សង្ឃខ្មែរ​នៅ​ឯ​នាយសមុទ្រ ថា​ការ​យក​រូប​ទង់ជាតិ​ខ្មែរ​ដាក់​ស្បែក​ជើង​ឬ​ខោក្នុង​ គឺជា​ការ​ប្រមាថ​ដល់​ជាតិ និង​ព្រះមហាក្សត្រ។ ស្ថាបនិក​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម​ព្រះតេជ​ព្រះគុណ ប៊ុត ប៊ុនតិញ មាន​ថេរដីកា​ថា ស្មារតី​ជាតិ និង​វត្ថុដែល​ជាទី​សក្ការៈ​របស់​ជាតិ​ដែលធំ​ជាង​គេ គឺ​ទង់ជាតិ។ បន្ទាប់​មក​ទៀត គឺ​ព្រះបដិមា។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Social #Culture #King #Flag #Cambodia
សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ បដិសេធ សំណើ សុំ នៅ ក្រៅ ឃុំ បណ្ដោះ អាសន្ន របស់ ក្រុម មេធាវី ការពារ ក្ដី ឲ្យ ថ្នាក់ ដឹកនាំ និង សមាជិក សហជីព ទ្រទ្រង់ សិទ្ធិការងារ បុគ្គលិក កម្មករ ខ្មែរ នៃ ក្រុមហ៊ុន ណាហ្គាវើលដ៍ (LRSU) ៨នាក់ ដោយ តម្កល់ សេចក្ដី សម្រេច សាលាដំបូងរាជធានីភ្នំពេញ ទុក នៅ ដដែល។

អានអត្ថបទពិស្តារសូមចុចនៅទីនេះ៖

#RFAKhmer #Social #Economy #NagaWorld #Court
ក្រុម​កូដករ​នៅ​ក្រុមហ៊ុនបនល្បែង ណាហ្គាវើលដ៏ (Naga World) ដែលចេញ​តវ៉ា​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី២៤ ខែ​មេសា​ម្សិល​ម៉ិញ ​នៅ​តែ​ប្រកាន់​ជំហរ​មិន​ផ្លាស់ប្ដូរ​ឡើយ គឺ​ទាមទារ​ឱ្យ​ភាគី​ក្រុមហ៊ុន ទទួល​យក​បុគ្គលិក​ រួមទាំង​ក្រុម​មេដឹកនាំ​សហជីព​ដែល​ត្រូវ​បញ្ឈប់​ពី​ការងារ​ឱ្យ​ចូល​ធ្វើ​ការវិញ បញ្ឈប់​ការរើសអើង​សហជីព និង​ស្នើ​សុំ​ទម្លាក់​រាល់​បទ​ចោទប្រកាន់​ទាំង​ស្រុង​ទៅ​លើ​តំណាង​សហជីព។

អានអត្ថបទពិស្តារ៖

#RFAKhmer #Social #Nagaworld #Strike
ពលរដ្ឋខ្មែរ មួយ គ្រួសារ រស់ នៅ ក្រុង ប៉ោយប៉ែត ដែល រងការ វាយ ដំ ពី ក្រុម ប្រដាប់ អាវុធ ជនជាតិ ចិន កាល ពី ដើម ខែមីនា រិះគន់ អាជ្ញាធរថា អសមត្ថភាព ក្នុងការ តាម ចាប់ ជន ល្មើស ទាំង នោះ យក មក ដាក់ ទោស តាម ច្បាប់។ សាច់ញាតិ ជនរងគ្រោះ ខកចិត្ត ចំពោះ អាជ្ញាធរ ដែល បណ្ដោយ ឱ្យជនជាតិ ចិន ដែល ប្រព្រឹត្ត អំពើ ព្រៃផ្សៃ ទាំង នោះ មាន សិទ្ធិបើកបរ រថយន្ត ដោយ សេរី ក្នុង ក្រុង ប៉ោយប៉ែត ដោយ គ្មាន អើពើ ចាប់ ខ្លួន ពួក គេ ឡើយ។ មន្រ្តីសង្គម ស៊ីវិល ផ្នែក សិទ្ធមនុស្ស យល់ ថា រឿង នេះទំនង ជា អាជ្ញាធរ ជាប់ ពាក់ព័ន្ធ នឹង ការ ប្រព្រឹត្ត អំពើ ពុករលួយ ដោយ ទទួល សំណូក ពី ជនជាតិ ចិន។

អានអត្ថបទពិស្តារ៖

#RFAKhmer #China #Criminal #social
សមត្ថកិច្ច ខេត្ត ព្រះសីហនុ អះអាងថា ខ្មាន់កាំភ្លើង ជនជាតិ ចិន ដែល បាន បាញ់ សម្លាញ់ ជនជាតិ ចិន ដូចគ្នា ស្ថិតនៅ អគារ បន ល្បែង កាស៊ីណូ តុង ហ្វា ង ប៉ា លី រិ ន (Tong Fang Palirin) ត្រូវបាន បញ្ជូនទៅ តុលាការខេត្ត នេះ រួចរាល់ ហើយ ។ មន្ត្រី សង្គម ស៊ីវិល ជំរុញ ដល់ អាជ្ញាធរ ឱ្យ ព ន្លឿ ន នីតិវិធី ស៊ើបអង្កេត រក អ្នកពាក់ព័ន្ធ និង អ្នក ដែល លក់ កាំភ្លើង ទៅឱ្យ ជនជាតិ ចិន ប្រើប្រាស់ សម្លាប់ មនុស្ស តាម ទំនើងចិត្ត នៅ កម្ពុជា ។

👉 អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #China #Chinareach #social #Cambodia
Media is too big
VIEW IN TELEGRAM
អ្នក​ឃ្លាំមើល​ប្រតិកម្ម​ចំពោះ​រដ្ឋាភិបាល​ ដែល​បន្ថែម​សមាសភាព​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ចេញពី​រដ្ឋមន្ត្រី​តាម​ក្រសួង
---
មន្ត្រី​គណបក្សប្រឆាំង និង​អ្នក​ឃ្លាំ​លើកឡើង​ថា ការ​ញាត់​បន្ថែម​សមាសភាព​មន្ត្រី​ចេញពី​ក្រសួង​ស្ថាប័ន ចូល​ទៅ​ក្នុង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន មិន​អាច​បង្កើន​ប្រសិទ្ធ​ភាព​ទប់​ស្កាត់​ការ​ជួញដូរ​គ្រឿងញៀន​បាន​ឡើយ ប្រសិនបើ​មិន​ពង្រឹង​ច្បាប់ និង​លុបបំបាត់​អំពើ​ពុករលួយ និង​បក្ខពួក​និយម​នៅ​ក្នុង​ស្ថាប័នរដ្ឋ​ទេ​នោះ។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://fb.watch/nRQB15p0qg/
#RFAKhmer #Cambodia #MinistryofInterior #HunManet #HunSen #SarSokha #DithTina #EangSophalleth #CheaSerey #NGOs #Social #Drugs #DrugTrafficking

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
មន្ត្រីសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលមានវិធានការច្បាប់ ចំពោះមន្ត្រីប៉េអិមដែលទាក់ទងនឹងការជួញដូរគ្រឿងញៀន
---
មន្ត្រីសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាល មានវិធានការច្បាប់ឱ្យបានតឹងរ៉ឹងទៅលើមន្ត្រីប៉េអិម ដែលពាក់ព័ន្ធជាមួយការទទួលផលពីការជួញដូរគ្រឿងញៀន។ អ្នកតាមដានស្ថានការណ៍សង្គមលើកឡើងថា ដើម្បីទប់ស្កាត់កុំឱ្យកម្លាំងប្រដាប់អាវុធពាក់ព័ន្ធជាមួយការជួញដូរគ្រឿងញៀន រដ្ឋាភិបាលត្រូវពិនិត្យសារធាតុញៀនលើមន្ត្រីប៉េអិមទូទាំងប្រទេស និងត្រូវលុបបំបាត់ការជ្រើសរើសមន្ត្រីកម្លាំងប្រដាប់អាវុធតាមរយៈសែស្រឡាយ។
#RFAKhmer #Cambodia #HunManet #MinistryofInterior #Sihanoukville #KampongSpeu #NGOs #Social #Drugs #DrugTrafficking #VerticalVideo #Trending #Reels #Shorts

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ត្រូវ​តាមដាន «​កុំ​ឱ្យ​ឧកញ៉ា​បាញ់​សម្លាប់​គូ​ដណ្ដឹង​វ័យក្មេងអាចលួចនៅក្រៅគុក»
---
អ្នក​តាមដាន​បញ្ហា​សង្គម​ស្នើ​ឱ្យ​ពលរដ្ឋ ជួយ​តាមដាន​ការ​អនុវត្ត​ច្បាប់​លើ​ឧកញ៉ា ស្រី ស៊ីណា ដែល​បាន​បាញ់​សម្លាប់​គូ​ដណ្ដឹង​វ័យ​ក្មេង ដើម្បី​កុំ​ឱ្យ​ខ្មាន់​កាំភ្លើង​រូប​នេះ អាច​លួច​ចេញ​ពី​គុក​មក​នៅ​ខាង​ក្រៅ អំឡុង​ពេល​អនុវត្ត​ទោស ឬ​កុំ​ឱ្យ​យក​គំរូ​តាម​ករណី​ឧកញ៉ា​មួយ​ចំនួន ដែល​អាជ្ញាធរ​ជួយ​សម្រួល​ឱ្យ​ចេញ​ទៅ​សម្រាក​នៅ​បន្ទប់​ពិសេស ឬ វី.អាយ.ភី នៅ​មន្ទីរពេទ្យ ក្រោម​លេស​មាន​ជំងឺ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Murder #SreySina #Social #Justice #VerticalVideo #Trending #Reels #Shorts
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​​ប្រតិកម្ម​ខ្លាំងៗ​ចំពោះ​តុលាការ​ក្រុង​ភ្នំពេញ​ដែល​ពួកគេ​ថា​ចោទ​ប្រកាន់​បទ​លើ្មស​ស្រាល​លើ​អតីត​ឧកញ៉ា​ ស្រី ស៊ីណា​ ដែល​បាញ់​សម្លាប់​មនុស្ស​ពីរ​នាក់។​ ​ពល​រដ្ឋ​​និង​គ្រួសារ​ជនរងគ្រោះ​ ​ទាមទារ​ឲ្យ​តុលាការ​ផ្ដន្ទា​ទោស​ជន​ដៃ​ដល់​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត។  ​​ជុំវិញ​រឿង​នេះ​យើង​មាន​​​សម្ភាស​ផ្ទាល់​ជាមួយ​អ្នក​ជំនាញ​ផ្លូវ​ច្បាប់​លោក​មេធាវី​ ​គង់ សំអុន​​ ដូច​តទៅ៖ https://youtu.be/QljOqdZpoyw

#RFAKhmer#Cambodia#HunManet#HunSen#Oknha#Tycoons#SreySina#Murder​​ #RFAKhmerInterview#Social#Justice​ ​#RFAInterview
Media is too big
VIEW IN TELEGRAM
សម្ភាសន៍​​សកម្មជន​ចលនា​មាតា​ធម្មជាតិ​រឿង​សវនាការ​និង​ការ​ប្រកាស​សាល​ក្រម​របស់​តុលាការ​

សាលា​ដំបូង​រាជធានី​ភ្នំពេញ​កំណត់​យក​ថ្ងៃទី​០២​ ខែ​កក្កដា​ ​ដើម្បី​ប្រកាស​សាល​ក្រម​ទៅលើ​សកម្មជន​ការពារ​បរិស្ថាន​ទាំង​១០រូប​ ​ដោយ​ក្នុង​នោះ​មាន​សកម្ម​ជន​ចលនា​មាតា​ធម្មជាតិ​ចំនួន​៧នាក់។​ ​សូមអញ្ចើញស្តាប់​និង​ទស្សនា​បទ​សម្ភាស​របស់​វិទ្យុ​អាស៊ី​សេរី​ និង​សកម្មជន​នៃ​ចលនា​មាតា​ធម្មជាតិ​ពីរ​រូប​អំពី​រឿង​នេះ​ដូច​តទៅ៖​
​​
#RFAKhmer#Cambodia#HunManet#HunSen#MotherNature#EnvironmentalActivists#SunRatha#LongKunthea#YimLeanghy#ThunRatha#PhuonKeoraksmey#LyChandaravuth#AlejandroGonzalezDavidson#PhnomPenhCourt​ ​#RFAKhmerInterview#Social#Justice​ ​#RFAInterview
Media is too big
VIEW IN TELEGRAM
សាលា​ដំបូង​រាជធានី​ភ្នំពេញ​កំណត់​យក​ថ្ងៃទី​០២​ ខែ​កក្កដា​ ​ដើម្បី​ប្រកាស​សាល​ក្រម​ទៅលើ​សកម្មជន​ការពារ​បរិស្ថាន​ទាំង​១០រូប​ ​ដោយ​ក្នុង​នោះ​មាន​សកម្ម​ជន​ចលនា​មាតា​ធម្មជាតិ​ចំនួន​៧នាក់។​ ​សូម​អញ្ជើញ​ស្តាប់​និង​ទស្សនា​បទ​សម្ភាស​របស់​វិទ្យុ​អាស៊ី​សេរី​ និង​សកម្មជន​នៃ​ចលនា​មាតា​ធម្មជាតិ​ពីរ​រូប​អំពី​រឿង​នេះ​ដូច​តទៅ៖​
​​
#RFAKhmer#Cambodia#HunManet#HunSen#MotherNature#EnvironmentalActivists#SunRatha#LongKunthea#YimLeanghy#ThunRatha#PhuonKeoraksmey#LyChandaravuth#AlejandroGonzalezDavidson#PhnomPenhCourt​ ​#RFAKhmerInterview#Social#Justice​ ​#RFAInterview
Media is too big
VIEW IN TELEGRAM
តំណាង​រាស្រ្ត​អូស្ត្រាលី​ថា​ការ​ចាប់ខ្លួន​សកម្មជន​បរិស្ថាន​ជា​ការ​ដាស់​សតិ​របស់​ខ្មែរ​ទូទាំង​ពិភពលោក​

​តំណាង​រាស្រ្ត​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​លោក​ តាក់ ម៉េងហ៊ាង​ អះអាង​ថា​ លោក​នឹង​ស្វះស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​រដ្ឋាភិបាល​អូស្ត្រាលី​ដើម្បី​ជំរុញ​​រដ្ឋាភិបាល​លោក​ ហ៊ុន ម៉ាណែត​ ឱ្យ​ដោះលែង​សកម្មជន​បរិស្ថាន​ទាំង៥​នាក់​នេះ។​

​សូម​អញ្ជើញ​ស្តាប់​និង​ទស្សនា​បទសម្ភាសន៍​រវាង​លោក​ ជុន ច័ន្ទបុត្រ​ និង​លោក​ តាក់ ម៉េងហ៊ាង​ តំណាង​រាស្រ្ត​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​ដូច​តទៅ៖​​
​​
#RFAKhmer#Cambodia#HunSen#HunManet​ ​#RulingParty#CPP#NorodomSihamoni#Lèsemajesté#PlottingAgainstGovernment#Arrest#Prison#MotherNature#PhuonKeoraksmey​ ​#EnvironmentalActivists#SunRatha#LongKunthea#YimLeanghy#ThunRatha#PhuonKeoraksmey#LyChandaravuth#AlejandroGonzalezDavidson#PhnomPenhCourt​ ​#RFAKhmerInterview#Social#Justice​ ​#RFAInterview
Relatives urge prison officials to move environmental activists to capital
---
Lawyers and family members of five imprisoned environmental activists said the activists are still being held at separate remote prisons, making it time-consuming and costly to visit them.
👉 https://www.rfa.org/english/news/cambodia/mother-nature-activists-remote-prisons-08132024154506.html
---
#RFAKhmer#Cambodia#HunSen#HunManet​ ​#RulingParty#CPP#NorodomSihamoni#Lèsemajesté#PlottingAgainstGovernment#Arrest#Prison#MotherNature#PhuonKeoraksmey​ ​#EnvironmentalActivists#SunRatha#LongKunthea#YimLeanghy#ThunRatha#PhuonKeoraksmey#LyChandaravuth#AlejandroGonzalezDavidson#PhnomPenhCourt#LindaOu #Social#Justice