វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.94K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
នេះជាព័ត៌មាន សំខាន់ៗ ចំនួន ៧ ដែល លោក អ្នកនាង គួរអាន សម្រាប់ ថ្ងៃអង្គារ ទី២០ កញ្ញា ២០២២៖ ១. តំណាង ប្រជាពលរដ្ឋ ជាង ១ ពាន់ នាក់ ដាក់ ញត្តិ ស្នើ សុំ ឱ្យ ក្រសួង មហាផ្ទៃ បញ្ឈប់ ការ ផ្តល់ អត្តសញ្ញាណប័ណ្ណ ជន អន្តោប្រេសន៍។

👉 អានព័ត៌មានសង្ខេបប្រចាំថ្ងៃអង្គារ៖

#RFAKhmer #Cambodia #Politics #NGOs #CNRP
អង្គការ សង្គម ស៊ីវិល បារម្ភ ពី ស្ថានភាព សេដ្ឋកិច្ច នៅ កម្ពុជា អាច ប្រឈម នឹង កំណើន អតិផរណា បន្ទាប់ ពី អគ្គនាយកដ្ឋាន ពន្ធដារ បង្ហាញ របាយការណ៍ ថា កម្ពុជា ប្រមូល ពន្ធ កើន ឡើង ២៧ភាគ រយ ក្នុង ឆ្នាំ២០២២។ ពួក គាត់ លើក ឡើង ថា កំណើន អតិផរណា នេះ ធ្វើ ឱ្យ ជីវភាព ពលរដ្ឋ កាន់តែ ធ្លាក់ ទៅ ក្នុង បន្ទាត់ នៃ ភាព ក្រីក្រ ស្រប ពេល កម្ពុជា កំពុង មាន កំណើន អតិផរណា ស្រាប់។

👉 អានព័ត៌មានពិស្តារ៖

#RFAKhmer #Cambodia #Economy #NGOs
ក្រុមកូដករក្រុមហ៊ុន​បនល្បែង​ណាហ្គាវើលដ៍ និង​មន្ត្រី​ការពារសិទ្ធិមនុស្ស​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ឱ្យ​មាន​សេរីភាព​ឡើងវិញ​ដោយ​ឥតលក្ខខណ្ឌ។ ពួកគាត់​ចាត់​ទុកការ​ចាប់​ខ្លួនកញ្ញា ឈឹម ស៊ីថរ ជា​ថ្មី​ទៀត​នេះ​ថា ជា​ការ​សម្លុត​គំរាមកំហែង​បំបាក់​ស្មារតី​ក្រុមសហជីព និង​ជា​ការព្រមាន​ដល់​កូដករ​ដែល​នៅ​បន្ត​ធ្វើ​ការ​តវ៉ា​ដោយ​សន្តិវិធី។

👉 អានព័ត៌មានពិស្តារ...
👉 JOIN US

#RFAKhmer #Cambodia #TopStory #Politics #NagaWorld #Striker #Union #Sithar #NGOs
មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​សិក្សា​ផ្នែក​ច្បាប់ សំណូមពរ​រដ្ឋាភិបាល​កែ​លម្អ និង​លើក​កម្ពស់​ប្រព័ន្ធ​យុត្តិធម៌​សង្គម ជំនួស​ឱ្យ​ការដំឡើង​ឋានន្តរស័ក្តិ​មន្ត្រី​តុលាការ។ ពួកគេថា រដ្ឋាភិបាល​គួរផ្ដល់​អំណាច​ដល់​ស្ថាប័ន​តុលាការ ឱ្យ​មាន​ឯករាជភាព និង​លុបបំបាត់​ការ​សូកប៉ាន់ ជាជាង​មាន​មន្ត្រីយុត្តិធម៌​ច្រើន ​តែ​ដំណើរការ​នីតិរដ្ឋ​កាន់​តែ​ធ្លាក់​ចុះ។

👉 អានព័ត៌មានពិស្តារ...
👉 JOIN US

#RFAKhmer #Cambodia #Politics #OppositionParty #CLP #Sonchhay #NGOs #Justics #WJP
ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​១៧​ស្ថាប័ន បាន​រួមគ្នា​ធ្វើ​យុទ្ធនា​ការ​១៦ថ្ងៃ ដើម្បី​លើក​កម្ពស់​សិទ្ធិ​ស្ត្រី និង​ក្មេង​ស្រី នៅ​ក្នុង​គោល​បំណង​លុប​បំបាត់​អំពើ​ហិង្សា​នៅ​ក្នុង​សង្គម។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ឱ្យ​លើក​កម្ពស់​សិទ្ធិ​ស្ត្រី​តាម​រយៈ​ការ​បញ្ឈប់​វប្បធម៌​និទ្ទណ្ឌភាព និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធិ​ភាព នៅ​ពេល​ដែល​មាន​ករណី​រំលោភ​បំពាន​ទៅ​លើ​ស្ត្រី។

👉 អានព័ត៌មានពិស្តារ...
👉 JOIN US

#RFAKhmer #Cambodia #TopStory #Politics #NagaWorld #Striker #Union #Sithar #NGOs
សមាជិក​សភា​ជាន់ខ្ពស់​អូស្ត្រាលី​ ទាមទារ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឲ្យ​ដោះលែង​មេដឹកនាំ​សហជីព ​ប្រចាំ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ (Naga world) កញ្ញាឈឹម ស៊ីថរ ​ឲ្យ​មាន​សេរីភាព​ឡើងវិញ។ មន្ត្រី​សហជីព ​យល់ថា​ រដ្ឋាភិបាល ​គួរតែ​ប្រគល់​សេរីភាព​ជូន​កញ្ញា ឈឹម ស៊ីថរ ​ឡើងវិញ ​ព្រោះ​ការ​ចាប់​ឃុំ​ខ្លួន​​ស្ត្រី​សហជីព​វ័យ​ក្មេង​នេះ គ្មាន​ផល​ចំណេញ​អ្វី​ឡើយ ប៉ុន្តែ​កាន់តែ​ធ្វើឲ្យ​រដ្ឋាភិបាល​ ទទួល​រង​នូវ​ការរិះគន់​និង​ភាព​អាម៉ាស់​ថែម​ទៀត។

👉 អានព័ត៌មានពិស្តារ...
👉 JOIN US

#RFAKhmer #Cambodia #TopStory #Politics #NagaWorld #Striker #Union #Sithar #NGOs #Australia #JulianHill
ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​​​​អំពាវនាវ​​ឱ្យ​​រដ្ឋាភិបាល​កម្ពុជា​​ដោះលែង​​កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​នៅក្នុង​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (Naga World)។
សហរដ្ឋ​អាមេរិក​​បាន​​លើក​ឡើង​ថា អាមេរិក​មាន​ក្តីកង្វល់​យ៉ាងខ្លាំង ដោយសារ​ថ្មីៗ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់ខ្លួន​កញ្ញា ឈឹម ស៊ីថរ បន្ទាប់ពី​នាង​បាន​វិលត្រលប់​មក​ពី​ប្រទេស​អូស្ត្រាលី​វិញ។ សហរដ្ឋអាមេរិក​ក៏​បាន​រំលឹក​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​កញ្ញា សេង ធារី មេធាវីអន្តរជាតិ ដែលជា​ពលរដ្ឋខ្មែរ​សញ្ជាតិ​អាមេរិកាំង​ផងដែរ។

ជុំវិញរឿង​នេះសូមលោកអ្នកនាង​រង់ចាំ​ទស្សនា​សេចក្តីរាយការណ៍​ពិស្តារ​នៅក្នុង​ការ​ផ្សាយ​របស់​វិទ្យុអាស៊ីសេរី​នៅ​រាត្រីនេះ...!
#RFAKhmer #Cambodia #TopStory #Politics #NagaWorld #Striker #Union #Sithar #NGOs #US #ThearySeng
អានព័ត៌មានស្តីពីកម្ពុជាជាភាសាអង់គ្លេសតាមរយៈ #RFAKhmer
Nearly 70 Cambodian civil society organizations have called for the immediate release of a prominent labor union leader arrested three days ago for allegedly violating bail conditions from a prior arrest.

👉 Read Full Article
👉 JOIN US

#RFAKhmer #Cambodia #TopStory #Politics #NagaWorld #Striker #Union #Sithar #NGOs #US #ThearySeng
Media is too big
VIEW IN TELEGRAM
អ្នក​ឃ្លាំមើល​ប្រតិកម្ម​ចំពោះ​រដ្ឋាភិបាល​ ដែល​បន្ថែម​សមាសភាព​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ចេញពី​រដ្ឋមន្ត្រី​តាម​ក្រសួង
---
មន្ត្រី​គណបក្សប្រឆាំង និង​អ្នក​ឃ្លាំ​លើកឡើង​ថា ការ​ញាត់​បន្ថែម​សមាសភាព​មន្ត្រី​ចេញពី​ក្រសួង​ស្ថាប័ន ចូល​ទៅ​ក្នុង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន មិន​អាច​បង្កើន​ប្រសិទ្ធ​ភាព​ទប់​ស្កាត់​ការ​ជួញដូរ​គ្រឿងញៀន​បាន​ឡើយ ប្រសិនបើ​មិន​ពង្រឹង​ច្បាប់ និង​លុបបំបាត់​អំពើ​ពុករលួយ និង​បក្ខពួក​និយម​នៅ​ក្នុង​ស្ថាប័នរដ្ឋ​ទេ​នោះ។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://fb.watch/nRQB15p0qg/
#RFAKhmer #Cambodia #MinistryofInterior #HunManet #HunSen #SarSokha #DithTina #EangSophalleth #CheaSerey #NGOs #Social #Drugs #DrugTrafficking

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
មន្ត្រីសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលមានវិធានការច្បាប់ ចំពោះមន្ត្រីប៉េអិមដែលទាក់ទងនឹងការជួញដូរគ្រឿងញៀន
---
មន្ត្រីសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាល មានវិធានការច្បាប់ឱ្យបានតឹងរ៉ឹងទៅលើមន្ត្រីប៉េអិម ដែលពាក់ព័ន្ធជាមួយការទទួលផលពីការជួញដូរគ្រឿងញៀន។ អ្នកតាមដានស្ថានការណ៍សង្គមលើកឡើងថា ដើម្បីទប់ស្កាត់កុំឱ្យកម្លាំងប្រដាប់អាវុធពាក់ព័ន្ធជាមួយការជួញដូរគ្រឿងញៀន រដ្ឋាភិបាលត្រូវពិនិត្យសារធាតុញៀនលើមន្ត្រីប៉េអិមទូទាំងប្រទេស និងត្រូវលុបបំបាត់ការជ្រើសរើសមន្ត្រីកម្លាំងប្រដាប់អាវុធតាមរយៈសែស្រឡាយ។
#RFAKhmer #Cambodia #HunManet #MinistryofInterior #Sihanoukville #KampongSpeu #NGOs #Social #Drugs #DrugTrafficking #VerticalVideo #Trending #Reels #Shorts

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
រដ្ឋាភិបាលស៊ុយអែតប្រកាសផ្ដាច់ជំនួយពីសង្គមស៊ីវិលនៅកម្ពុជាត្រឹមឆ្នាំ២០២៤
---
អង្គការសង្គមស៊ីវិល បានស្នើឱ្យរដ្ឋាភិបាលស៊ុយអែតពិចារណាដល់ការផ្ដល់ជំនួយដល់កម្ពុជា ក្នុងការពង្រឹងផ្នែកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ អភិបាលកិច្ចល្អ និងនីតិរដ្ឋ ដោយថា បើស៊ុយអែតដកជំនួយ នឹងប៉ះពាល់កាន់តែធំដល់វិស័យទាំងនេះ។ ការលើកឡើងនេះ គឺបន្ទាប់ពីរដ្ឋាភិបាលស៊ុយអែត កាលពីខែមករា ឆ្នាំ២០២៤ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិរបស់ខ្លួន គឺស៊ីដា (Sida) បានជូនដំណឹងដល់អង្គការសង្គមស៊ីវិលនៅប្រទេសកម្ពុជា អំពីការផ្ដាច់ជំនួយវិស័យ សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋត្រឹមឆ្នាំ២០២៤នេះ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #Sweden #CutoffAidNGOs #CSOs #NGOs #DeathLocalNGOs #VerticalVideo #Trending #Reels #shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer