Paragon International School
1.71K subscribers
3.53K photos
99 videos
16 files
76 links
Download Telegram
យើងខ្ញុំមានមោទកភាពណាស់ចំពោះអតីតសិស្សរបស់យើង ហើយសូមធ្វើការចែករំលែកបទពិសោធន៍ និងចូលរួមអបអរភាពជោគជ័យរបស់ពួកគាត់ថែមទៀតផង។🎓
យើងខ្ញុំរំភើប និងសូមធ្វើការផ្សព្វផ្សាយទំព័រសមាគមអតីសិស្សផារ៉ាហ្គន និងព័ត៌មានមានប្រយោជន៍នានាជាច្រើនទៀត! https://m.facebook.com/paragonalumni/ និង Instagram page https://instagram.com/paragonalumni?igshid=1a37ds66vylc2
សូមបន្តតាមដានជាមួយយើងខ្ញុំ🌿
We are proud of our Alumni and we want to tell their stories and celebrate their successes🎓
We are excited to promote Paragon Alumni Association facebook page https://m.facebook.com/paragonalumni/ and Instagram page https://instagram.com/paragonalumni?igshid=1a37ds66vylc2 all the useful information they will bring about!

Stay tuned and follow for the coming updates!🌿

#paragonisc #cambodia #phnompenh #internationalschools #cis #abettertomorrow #paragonalumni #paragonalumniassociation #alumnistories #staysafe
កាលពីសប្ដាហ៍មុន អតីតសិស្សនៃសាលារៀនអន្តរជាតិផារ៉ាហ្គន លោក Hao Taing បានធ្វើការចែករំលែកអំពីសារៈសំខាន់នៃសកម្មភាពក្រៅកម្មវិធីសិក្សានានា ដូចជាការងារស្ម័គ្រចិត្ត កម្មវិធីជួយការងារសង្គម ការប្រកួតកីឡា និងការប្រកួតប្រជែងនានា ដែលពាក់ព័ន្ធនឹងដំណើរការដាក់ពាក្យចូលរៀននៅថ្នាក់ឧត្តមសិក្សា។

តាមរយៈសិក្ខាសាលាដែលបានរៀបចំឡើងដោយសមាគមអតីតសិស្សផារ៉ាហ្គន និងការិយាល័យពិគ្រោះពិគ្រោះយោបល់អំពីការសិក្សានៅថ្នាក់ឧត្តមសិក្សាសម្រាប់ប្អូនៗសិស្សានុសិស្សថ្នាក់ទី១១ និង១២របស់យើង ឱ្យកាន់តែបានយល់ច្បាស់អំពីដំណើរការដាក់ពាក្យចូលរៀននៅថ្នាក់ឧត្តមសិក្សា។ ទន្ទឹមនឹងនេះ ប្អូនៗថ្នាក់ទី១០មួយចំនួន ក៏បានចូលរួមក្នុងសិក្ខាសាលានេះ តាមរយៈកម្មវិធី Zoom ផងដែរ ដើម្បីធ្វើការស្វែងយល់បន្ថែម អំពីជីវិតនៃការសិក្សាទូទៅនៅក្នុងកម្រិតសាកលវិទ្យាល័យ។

សូមអរគុណលោក Hao Taing ដែលបានចូលរួមជួយតម្រង់ទិសដល់សិស្សប្អូនជំនាន់ក្រោយ! យើងពិតជាមានមោទនភាពណាស់ ចំពោះការចូលរួមចំណែករបស់អតីតសិស្សយើង!
សូមបន្តជំហរក្នុងការធ្វើរឿងល្អៗ ជួយសង្គម!

Last week, our Paragon ISC alumni Hao Taing uncovered the importance of extra curricular activities such as volunteering, community services, sports and competitions in the College Application process.

It proved to be a vital insight into College Application success for our Grade 11 and 12 cohort, that attended a seminar organized by the Paragon ISC Alumni Association together with the College Counseling Office. Some of our Grade 10 classes also attended the seminar virtually over zoom as they now have a better understanding of university life in general.

Thank you once again Hao Taing for guiding our students! We are proud of our alumni! Keep doing great!

#paragonisc #cambodia🇰🇭 #phnompenh #internationalschools #cis #abettertomorrow #alumnistories #paragonalumniassociation #staysafe
យើងមានមោទនភាពណាស់ចំពោះបទពិសោធន៍ជីវិតការងារដ៏សម្បូរបែបរបស់អតីតសិស្សយើង។ យើងតែងតែតាមដានថា អំពីបច្ចុប្បន្នពួកគាត់ទៅដល់ទីណាហើយ និងកំពុងបំពេញកិច្ចការអ្វីខ្លះដែរ។🎓

ជាអាទិ៍ យើងខ្ញុំសូមណែនាំអ្នកទាំងអស់គ្នាឱ្យស្គាល់លោក តាំង ហាវ ដែលជាសិស្សជំនាន់ទី១៦ និងបានបញ្ចប់ការសិក្សាពី សាលារៀនអន្តរជាតិផារ៉ាហ្គន ក្នុងឆ្នាំ២០១៧។

ហាវ ជាយុវជនកម្ពុជាម្នាក់ដ៏សកម្ម។ សូមកោតសរសើរគាត់ ចំពោះការលះបង់សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីជួយដល់យុវជនជំនាន់ក្រោយ តាមរយៈគម្រោងរៃអង្គាសជាច្រើន ពិសេសការងារស្ម័គ្រចិត្ត ដើម្បីជួយដល់គ្រួសារ ដែលប៉ះពាល់ដោយវិបត្តិជំងឺរាតត្បាតបច្ចុប្បន្ន។ ការចូលរួមចំណែកជួយរបស់គាត់ គឺគួរឱ្យគោរព និងកោតសរសើរជាខ្លាំង!

នៅក្នុងវីដេអូនេះដែរ ហាវ នឹងចែករំលែកបទពិសោធន៍សិក្សា ពីកម្រិតវិទ្យាល័យ ដល់សាកលវិទ្យាល័យ ព្រមទាំងឆ្លុះបញ្ចាំងពីអនុស្សាវរីយ៍សំខាន់ៗ នៅសាលារៀនផងដែរ។

សូមអរគុណលោក តាំង ហាវ ដែលបានចែករំលែកជាមួយយើង អំពីការងារបច្ចុប្បន្ន និងគម្រោងជីវិត! យើងមានមោទនភាពក្រៃលែង។សូមបន្តធ្វើរឿងល្អៗជានិច្ច!🎉

We pride ourselves on the diverse body of alumni at Paragon ISC. As such we are always eager to hear from our former students about their whereabouts since graduating school.🎓

One such student, Hao Taing who was a part of the 16th Generation and the Class of 2017.

Hao is one of the most active members of the Cambodian youth community. His selflessness toward the younger generation through the many fundraising campaigns is admirable. Especially his recent volunteering endeavor for families struggling with the pandemic. His contribution is simply awe-inspiring!

In the following video, Hao shares with our students his educational experience of moving on from high school into university. As well as reflect on significant school memories.

Thank you Hao for sharing your life experiences and plans with us! We are proud of you and keep doing great things!🎉

#paragonisc #cambodia🇰🇭 #phnompenh #internationalschools #cis #abettertomorrow #ParagonAlumni #alumnistories #staysafe
យើងខ្ញុំមានមោទនភាពណាស់ចំពោះអតីតសិស្សម្នាក់ៗ។ ដូច្នេះហើយ ទើបយើងតែងតែតាមដានថាតើបច្ចុប្បន្នពួកគាត់ទៅដល់ទីណាហើយ នៅក្រោយពេលបញ្ចប់ការសិក្សា។

ជាអាទិ៍ យើងខ្ញុំសូមណែនាំអ្នកទាំងអស់គ្នាឱ្យស្គាល់ប្អូន ង៉ែត ច័ន្ទកតិកា ដែលជាសិស្សជំនាន់ទី១៩ ហើយបានបញ្ចប់ការសិក្សាពីសាលារៀនអន្តរជាតិផារ៉ាហ្គន ក្នុងឆ្នាំ២០២០។🎓

បច្ចុប្បន្ន គាត់ជានិស្សិតឆ្នាំទី១ ផ្នែកពាណិជ្ជកម្ម នៅសាកលវិទ្យាល័យអាដេឡែត ក្នុងប្រទេសអូស្រ្តាលី ដែលជាប់ចំណាត់ថ្នាក់ក្នុងចំណោមសាកលវិទ្យាកំពូលទាំង ១០០ នៅទូទាំងពិភពលោក។

នៅក្នុងវីដេអូនេះដែរ ច័ន្ទកតិកា នឹងចែករំលែកបទពិសោធន៍នៃការរៀនអនឡាញពីកម្រិតមហាវិទ្យាល័យ ដល់សាកលវិទ្យាល័យ ព្រមទាំងរៀបរាប់អំពីអនុស្សាវរីយ៍សំខាន់ៗនៅសាលាផងដែរ។

សូមអរគុណ ច័ន្ទកតិកា ដែលបានចែករំលែកបទពិសោធន៍ជីវិត និងទស្សនៈផ្សេងៗ! យើងមានមោទនភាពជាទីបំផុត ហើយសូមប្អូនបន្តធ្វើរឿងដ៏អស្ចារ្យនេះតទៅទៀត! 🎉

We pride ourselves on the diverse body of alumni at Paragon ISC. As such we are always eager to hear from our former students about their whereabouts since graduating school.

One such student, Chankateka Ngeth who was a part of the 19th Generation and the Class of 2020.🎓
She is currently a first-year Business student at the University of Adelaide, Australia, ranked in the TOP 100 universities worldwide.

In the following video, Chankateka shares with our students her educational experience of moving on from online college into the university. As well as reflect on significant school memories.

Thank you Chankateka for sharing your life experiences and thoughts with us! We are proud of you and keep doing great things! 🎉

#paragonisc #cambodia🇰🇭 #phnompenh #internationalschools #cis #abettertomorrow #ParagonAlumni #alumnistories #staysafe
Paragon International School
Video
អតីតសិស្សគឺជាធនធានដ៏សំខាន់ ប្រកបដោយឧត្តមភាពក្នុងវិស័យអប់រំ។ ក្នុងនាមសាលារៀនអន្តងជាតិផារ៉ាហ្គនដែលជាគ្រឹះស្ថានអប់រំឈានមុខគេនៅរាជធានីភ្នំពេញ យើងសូមកោតសសើរ លើការប្ដេជ្ញាចិត្តរបស់អតីតសិស្សឈ្មោះ ហេង រិទ្ធិស័ក្កិ ជាសិស្សជំនាន់ទី១៩ ឆ្នាំសិក្សា ២០២០។ ទំនាក់ទំនងរវាង រិទ្ធិស័ក្កិ និងសាលារៀនបានចាប់ផ្តើមតាំងពីគាត់ចូលរៀននៅថ្នាក់មត្តេយ្យសិក្សា រហូតមកដល់បញ្ចប់ថ្នាក់ទី១២ ហើយបានទទួលអាហារូបករណ៍ពីសាកលវិទ្យាល័យដ៏ល្បីថែមទៀតផង គឺសាកលវិទ្យាល័យមែលប៊ន!🎓

នៅក្នុងវីដេអូនេះដែរ រិទ្ធិស័ក្កិ ចែករំលែកបទពិសោធន៍អំពីការសិក្សារបស់គាត់ចាប់ពីថ្នាក់មត្តេយ្យសិក្សា រហូតដល់ថ្នាក់សាកលវិទ្យាល័យ ក៏ដូចជាបង្ហាញពីអនុស្សាវរីយ៍ពិសេសៗរវាងគាត់ និងសាលា។

សូមអរគុណ រិទ្ធិស័ក្កិ ដែលបានចែករំលែកបទពិសោធន៍ ទស្សនៈទាក់ទងការសិក្សា ការអប់រំ និងការព្យាយាម ដល់ពួកយើង! យើងពិតជាមានមោទនភាពចំពោះអ្នកខ្លាំងណាស់។ សូមបន្ត និងរក្សានូវទំនាក់ទំនងដ៏ល្អនេះ!🎉🌿

Our alumni are a pillar for our legacy of excellence, and as a community, we can honor them in recognizing their dedication.🎓

One such student, Rithysak Heng was a part of the 19th Generation. Rithysak’s affiliation with the Paragon community began in kindergarten and continues to this day. He had graduated high school in 2020 and has received scholarships for the top universities in the world – the University of Melbourne!

In the following video, Rithysak shares with our students his educational experience of moving on from being a kindergarten student to a high schooler and then moving into a university student. As well as reflect on significant school memories.

Thank you Rithysak for sharing your life experiences and thoughts with us! We are proud of you and keep doing great things!🎉🌿

#paragonisc #cambodia🇰🇭 #phnompenh #internationalschools #cis #abettertomorrow #ParagonAlumni #alumnistories #staysafe
Paragon International School
Video
តស់! ចូលរួមស្ដាប់ការចែករំលែកបទពិសោធក្នុងន័យបំផុសស្មារតីរបស់លោកបណ្ឌិត ដេត សុខឧត្តម ដែលជាអតីតសិស្សបញ្ចប់ការសិក្សាពីសាលារៀនអន្តរជាតិផារ៉ាហ្គនក្នុងឆ្នាំ២០០២ តាមរយៈកម្មវិធី Alumni Stories រដូវកាលទី២ ទាំងអស់គ្នា។🎓

ផ្ដើមចេញពីសិស្សដំបូងគេបង្អស់ម្នាក់នៅសាលារៀនអន្តរជាតិផារ៉ាហ្គន រហូតក្លាយខ្លួនជានាយកផ្នែកប្រតិបត្តិការ (COO) ​​នៃក្រុមហ៊ុនផារ៉ាហ្គន អេឌ្យូខេសិន និងជាសាស្រ្តាចារ្យមួយរូបដ៏គួរឱ្យគោរពកោតសរសើរនៅសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គនទៀតនោះ ដំណើររឿងរបស់លោកបណ្ឌិតគឺស្ដែងចេញពីការបេ្ដជ្ញាចិត្ត និងភាពជោគជ័យដ៏អស្ចារ្យ។ សូមទស្សនា​បទសម្ភាសន៍​ទាំងស្រុង​តាមតំណនេះ៖ http://bit.ly/49Hf1h1

Explore the inspiring journey of Sok Udom Deth, Class of 2002, in Alumni Stories Season 2.🎓

From Paragon ISC pioneer to esteemed COO of Paragon Education Company and a professor at Paragon International University, his story is one of determination and success. Don't miss out – watch the full interview here: http://bit.ly/49Hf1h1

#paragonisc #cambodia🇰🇭 #phnompenh #internationalschools #cis #AlumniStories #abettertomorrow #staysafe