Paragon International School
1.71K subscribers
3.5K photos
96 videos
16 files
73 links
Download Telegram
Paragon International School
Photo
សកម្មភាពរីករាយនាព្រឹកថ្ងៃសៅរ៍ នៅសាខាមត្តេយ្យសិក្សារបស់យើង!🥳

ប្អូនៗកុមារបានរីករាយជាមួយមិត្តភក្តិ និងលោកគ្រូ អ្នកគ្រូ ក្នុងការលេងហ្គេម និងការងារហត្ថកម្មសប្បាយៗជាច្រើនបែប ដែលនេះគឺជាឱកាសលំហែអារម្មណ៍ និងកម្សាន្តរីករាយជាមួយគ្នាផងដែរ!🤩

We would like to share another bunch of Saturday Fun activities from our Kindergarten!🥳

Our little ones, along with their friends and teachers, had a wonderful time crafting and playing games. It was a great opportunity to recharge, relax and have fun together!🤩

#paragonisc #cambodia🇰🇭 #phnompenh #internationalschools #cis #abettertomorrow #staysafe
#SaturdayFun
Paragon International School
Photo
បង្កើនភាពច្នៃប្រឌិតរបស់កុមារ តាមរយៈកម្មវិធីសិក្សានាពេលវិស្សមកាល នៅសាលារៀនអន្តរជាតិផារ៉ាហ្គន សាខាមត្តេយ្យសិក្សា! 🥳🎉

ចូលរៀនចាប់ពីថ្ងៃទី១០ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្ដដា ឆ្នាំ២០២៤។ នេះជាឱកាសដ៏អស្ចារ្យក្នុងការស្វែងយល់អំពីការធ្វើពិសោធបែបវិទ្យាសាស្រ្ត សិក្សាអំពីសិល្បៈច្នៃប្រឌិត និងរីករាយកម្សាន្តជាមួយហ្គេមសប្បាយៗជាច្រើនបែប! កម្មវិធីសិក្សាត្រូវបានរៀបចំឡើង ដើម្បីនាំមកនូវភាពរីករាយ និងសកម្មភាពសិក្សាដ៏រស់រវើក ដែលជំរុញភាពចង់ដឹងចង់ឮរបស់កុមារ ហើយជួយឱ្យពួកគាត់បង្កើតអនុស្សាវរីយ៍ល្អៗនាពេលវិស្សមកាលនេះផងដែរ។

កន្លែងមានកំណត់! សូមលោក លោកស្រីរួសរាន់ចុះឈ្មោះឱ្យបុត្រធីតាឥឡូវនេះ តាមរយៈទូរសព្ទលេខ +855 12 652 244 ។

Spark Kids Imagination at Paragon ISC Kindergarten's Summer School! 🥳🎉

Join us from June 10 to July 5, for an enriching journey where kids will explore science experiments, discover creative arts, and enjoy exciting games! Our Kindergarten summer school program is filled with vibrant and joyful activities, designed to enrich your child's curiosity and create unforgettable summer memories.

Limited seats available! Register your child today at +855 12 652 244.

#paragonisc #cambodia🇰🇭 #phnompenh #internationalschools #cis #abettertomorrow
#SummerSchool #staysafe
Paragon International School
Photo
យើងខ្ញុំមានសេចក្តីរំភើបរីករាយ និងសូមចែករំលែកលទ្ធផលដ៏អស្ចារ្យពីការប្រឡងប្រជែងគណិតវិទ្យា Math Kangaroo Cambodia 2024 របស់ប្អូនៗសិស្សានុសិស្ស នៃសាលារៀនអន្តរជាតិផារ៉ាហ្គន សាខាបឋមសិក្សា!🎉

សូមបញ្ជាក់ថា ការប្រឡងប្រជែងគណិតវិទ្យា Math Kangaroo Cambodia 2024 មានបេក្ខជនចូលរួមប្រកួតជាង ៣៧៥០ នាក់ មកពីបណ្ដាសាលារៀននានាទាំងក្នុងរាជធានីភ្នំពេញ និងនៅទូទាំងប្រទេសកម្ពុជា។

យើងខ្ញុំសូមចូលរួមអបអរសាទរចំពោះម្ចាស់ជ័យលាភី និងបេក្ខជនទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងសម្រេចសមិទ្ធផលដ៏អស្ចារ្យជូនខ្លួនឯង! សូមជូនពរប្អូនៗជោគជ័យបន្តទៀត! 🏅👏

We are thrilled to share some outstanding results from our Primary Campus students at the Math Kangaroo Cambodia 2024!🎉

The Math Kangaroo Competition engaged more than 3750 students from numerous schools in Phnom Penh and across Cambodia.

We extend our heartfelt congratulations to all awardees and participants for their exceptional efforts and achievements! We wish you continued success in your future endeavors! 🏅👏

#paragonisc #cambodia🇰🇭 #phnompenh #internationalschools #cis #abettertomorrow
#MathKangaroo #staysafe
Paragon International School
Video
ទស្សនាវដ្ដី​ Explore លេខចុងក្រោយ!🤩

រីករាយជាថ្មីម្ដងទៀតជាមួយនឹងសកម្មភាព និងកម្មវិធីដ៏អស្ចារ្យកាលពីឆមាសទី១ កន្លងមកនេះ។ តស់! ទាញយកទស្សនាវដ្ដីនេះទាំងអស់គ្នា៖ https://www.paragonisc.edu.kh/school-magazine/

The latest issue of Explore is here!🤩

Relive the excitement of term 1 activities and events with us. Don't miss it – check it out on our website: https://www.paragonisc.edu.kh/school-magazine/

#paragonisc #cambodia🇰🇭 #phnompenh #internationalschools #cis #abettertomorrow #Explore #schoolmagazine #staysafe
Paragon International School
Photo
លទ្ធផលដ៏អស្ចារ្យពីការប្រឡងប្រជែងគណិតវិទ្យា Math Kangaroo Cambodia 2024 របស់សិស្សានុសិស្ស នៃសាលារៀនអន្តរជាតិផារ៉ាហ្គន សាខាវិទ្យាល័យ! 🎉

សូមចូលរួមអបអរសាទរចំពោះម្ចាស់ជ័យលាភី និងបេក្ខជនទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងសម្រេចសមិទ្ធផលដ៏អស្ចារ្យនេះ! សូមជូនពរប្អូនៗជោគជ័យបន្តទៀត!

We are back with the remarkable achievements of our Secondary Campus students in the Math Kangaroo Cambodia 2024 competition! 🎉

A heartfelt congratulations go to all Top achievers, awardees and participants for their outstanding efforts and accomplishments! Keep shining!

#paragonisc #cambodia🇰🇭 #phnompenh #internationalschools #cis #abettertomorrow #MathKangaroo #staysafe
Paragon International School
Photo
រះចែងចាំងដូចតារា!
ប្អូនៗសិស្សានុសិស្ស នៃសាលារៀនអន្តរជាតិផារ៉ាហ្គន សាខាមត្តេយ្យសិក្សារបស់យើងបានចូលរួមកម្មវិធីបង្ហាញទេពកោសល្យ តាមរយៈក្បាច់រាំដ៏រស់រវើក បទចម្រៀងពីរោះ​ៗពេញបេះដូង លាយឡំនឹងការសូត្រកំណាព្យដ៏អស្ចារ្យ ដែលគួរឱ្យកោតសរសើរបំផុត។🤩

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមាតាបិតា លោកគ្រូ អ្នកគ្រូ និងប្អូនៗទាំងអស់គ្នា ដែលបានចូលរួមកម្មវិធីដ៏វិសេសវិសាលនេះ!🥳

សម្រាប់រូបថតទិដ្ឋភាពសំខាន់ៗនៃកម្មវិធីនេះ សូមចូលតាមតំណភ្ជាប់នេះ។

Shining bright like superstars!
Our kindergarteners took the stage for the amazing Talent Show! From mesmerizing dance moves to heart-melting songs and adorable recitals, their performances left us in awe.🤩

A big thank you to all the proud parents, teachers, and everyone who joined us for this magical event!🥳

Please follow the link to see more pictures.

#paragonisc #cambodia🇰🇭 #phnompenh #internationalschools #cis #abettertomorrow #TalentShow #staysafe
Paragon International School
Photo
សូមចូលរួមអបអរសាទរដល់ក្រុមសិស្ស នៃសាលាអន្តរជាតិផារ៉ាហ្គន 🏆👏🏻
១. សុវណ្ណ រក្សា
២. មិន សុវណ្ណហ៊លលីនីត
៣. ទេព វួចហេង
៤. វី ច័ន្ទសុទ្ធានីតា
៥. តឹកឃាន វណ្ណវិជ្ជា  
ដែលបានចូលរួមក្នុងកម្មវិធីប្រកួតជជែកដេញដោលយុវជនថ្នាក់ជាតិ ទទួលបានជ័យជម្នះ ក្នុងវគ្គជម្រុះជុំទី១ ហើយនឹងបន្តទៅវគ្គប្រកួតជជែកដេញដោលយុវជនថ្នាក់ជាតិ វគ្គជម្រុះជុំទី២នៅថ្ងៃទី២៧ ២៨ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ។
តាងនាមសាលាអន្តរជាតិផារ៉ាហ្គន សូមថ្លែងអំណរគុណចំពោះសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូក្រុមអក្សរសាស្ត្រខ្មែរ ដែលបានចូលរួមក្នុងការបង្វឹក និងដឹកនាំសិស្ស និងសូមជូនពរប្អូនៗទទួលបានជោគជ័យក្នុងវគ្គបន្តទៀត។

Congratulations to our secondary students, Kheanvanvichea, Raksa, Sovannhollinith, Chan Sotheanita, and Vouch Heng, for their impressive win in the first round of the 2024 National Youth Debate!🏆👏🏻

On behalf of Paragon International School, we would like to thank all teachers from the Khmer Literature Team for their coaching and guiding our students, and we wish the team success in the next rounds.

#paragonisc #cambodia🇰🇭 #phnompenh #internationalschools #cis #abettertomorrow #NationalYouthDebate #staysafe
Paragon International School
Photo
កាលពីសប្តាហ៍មុន សិស្សានុសិស្សនៃសាលារៀនអន្តរជាតិផារ៉ាហ្គន សាខាបឋមសិក្សា បានចូលរួមកម្មវិធីប្រកួតប្រកបពាក្យ (Spelling bees) វគ្គផ្ដាច់ព្រ័ត្រ។ 🐝
ការប្រកួតប្រជែងនេះត្រូវបានបែងចែកជាពីរដំណាក់កាល ពោលគឺវគ្គជម្រុះ និងវគ្គផ្ដាច់ព្រ័ត្រ។

វគ្គជម្រុះត្រូវធ្វើឡើងនៅតាមថ្នាក់រៀននីមួយៗក្នុងម៉ោងភាសាអង់គ្លេស ហើយសិស្សឆ្នើមចំនួន ១៥ រូប ត្រូវបានជ្រើសរើសដើម្បីតំណាងកម្រិតថ្នាក់រៀននីមួយៗនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ។ មាតាបិតា អាណាព្យាបាល សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូរបស់យើងក៏បានចូលរួមគាំទ្រ និងទស្សនាកម្មវិធីប្រកួតប្រជែងមួយដ៏ស្វិតស្វាញនេះ ដែលត្រូវបានរៀបចំឡើងដើម្បីសាកល្បងសមត្ថភាពប្រកបពាក្យរបស់ប្អូនៗសិស្សានុសិស្សយើង។☺️

សូមអបអរសាទរបេក្ខជនវគ្គផ្ដាច់ព្រ័ត្រ និងប្អូនៗសិស្សានុសិស្សទាំងអស់ដែលបានចូលរួមកម្មវិធីនេះយ៉ាងច្រើនកុះករ!🏆🥳

សម្រាប់រូបថតទិដ្ឋភាពសំខាន់ៗនៃកម្មវិធីនេះ សូមចូលតាមតំណភ្ជាប់នេះ។

Over the last week, primary campus students participated in a Spelling Bee competition - Final Rounds.🐝

The competition was divided into two stages - Elimination rounds and Final Rounds. Elimination rounds were conducted in class during English sessions, and the top 15 spellers in each grade level were qualified for the Final rounds. On the Final rounds, the finalists' parents, students, and teachers were present to show their support. It was a very tense, but ultimately a significant event to test the students' spelling skills.☺️

Congratulations to all the finalists and participants!🏆🥳

Please follow the link to see more pictures.

#paragonisc #cambodia🇰🇭 #phnompenh #internationalschools #cis #abettertomorrow #SpellingBee #staysafe
Paragon International School
Photo
ប្អូនៗសិស្សានុសិស្សថ្នាក់ទី៦ នៃសាលារៀនអន្តរជាតិផារ៉ាហ្គន សាខាបឋមសិក្សារបស់យើង បានទៅទស្សនា និងស្វែងយល់អំពីសកម្មភាពអប់រំ និងកម្មវិធីសិក្សាក្នុងកម្រិតមធ្យមសិក្សា នៅសាខាវិទ្យាល័យរបស់យើង។ មិនតែប៉ុណ្ណោះ ប្អូនៗបានចូលរួមសកម្មភាពផ្សេងៗជាច្រើន ហើយទទួលបានឱកាសពិភាក្សា និងសួរសំណួរទៅកាន់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកយើងដោយផ្ទាល់ ហើយបុគ្គលិកយើងរីករាយនៅចាំផ្ដល់ព័ត៌មាន និងជួយឱ្យប្អូនៗកាន់តែយល់ច្បាស់អំពីកម្រិតបន្ទាប់នៃដំណើរការសិក្សារបស់ខ្លួន។ 🥳

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកគ្រូ លោកគ្រូ និងបុគ្គលិកទាំងអស់គ្នា ដែលបានទទួលស្វាគមន៍ប្អូនៗយ៉ាងកក់ក្តៅ ក៏ដូចជាបានធ្វើឱ្យដំណើរទស្សនកិច្ចសិក្សានេះក្លាយជាបទពិសោធមួយដ៏អស្ចារ្យមិនអាចបំភ្លេចបាន។🙏🏻

We had an exciting day as Grade 6 students from the Primary Campus visited our Secondary Campus to learn about the curriculum and campus life. From interactive activities to Q&A sessions with teachers and administrators, our students had the opportunity to discover more about their future learning journey.🥳

Many thanks to the Secondary Campus staff for their warm welcome and making this visit an unforgettable experience!🙏🏻

#paragonisc #cambodia🇰🇭 #phnompenh #internationalschools #cis #abettertomorrow #staysafe
Paragon International School
Video
តស់! មករំឭកអនុស្សាវរីយ៍ដ៏អស្ចារ្យមិនអាចបំភ្លេចបាននៃមហោស្រពវប្បធម៌អន្តរជាតិ កម្ពុជា ២០២៤ ដែលមានការចូលរួមដាក់តាំងបង្ហាញ និងផ្សព្វផ្សាយអំពីវប្បធម៌ ប្រពៃណី និងម្ហូបអាហាររបស់ប្រទេសជាង ៤១ មកពីជុំវិញពិភពលោក! ចូលរួមរីករាយ និងអបអរសាជាថ្មីជាមួយគ្នា! 🌏🤩 ជួបគ្នាឆ្នាំក្រោយទៀត!

Let's reminisce about the unforgettable moments from the International Diversity Festival Cambodia 2024, where 41 cultures, traditions, and flavours met! Relive the captivating performances and vibrant celebration! 🌏🤩 See you at the next IDFC 2025!

#paragonisc #cambodia🇰🇭 #phnompenh #internationalschools #cis #IDFC2024 #WorldCulturesKH #abettertomorrow #staysafe
Paragon International School
Photo
សូមអបអរសាទរសិស្សឆ្នើមរបស់យើង ចំពោះលទ្ធផលដ៏អស្ចារ្យពី "ការប្រឡងប្រជែងសេដ្ឋកិច្ចអូឡាំព្យាដអន្តរជាតិ ២០២៤" លើវិញ្ញាសាពិសេសសម្រាប់រដូវរងា។🏆

កម្មវិធីប្រឡងប្រជែង​នេះផ្ដោតលើ​ជំនាញ​ដោះស្រាយ​បញ្ហា ពាក់ព័ន្ធនឹងវិស័យ​សេដ្ឋកិច្ច ​ហិរញ្ញវត្ថុ និងអាជីវកម្ម។ តាងនាមសាលារៀនអន្តរជាតិផារ៉ាហ្គន ពិតជាមានមោទនភាពក្រៃលែងចំពោះការខិតខំប្រឹងប្រែង និងសមិទ្ធផលដ៏អស្ចារ្យនេះ!👏🏻

Congratulations to our amazing students for their outstanding achievements at the International Economics Olympiad 2024 – Winter Challenge.🏆

The IEO is a competition that challenges students' problem-solving skills in economics, business, and finance. We're incredibly proud of their hard work and well-deserved awards!👏🏻

#paragonisc #cambodia🇰🇭 #phnompenh #internationalschools #cis #abettertomorrow #IEO2024 #staysafe
Paragon International School
Photo
យោងតាមកម្មវិធីសិក្សារបស់សាលារៀនអន្តរជាតិផារ៉ាហ្គន ប្អូនៗសិស្សានុសិស្សកម្រិតមត្តេយ្យសិក្សាតែងតែមានឱកាសធ្វើទស្សនកិច្ចសិក្សានៅសាខាបឋមសិក្សារបស់យើងជានិច្ច។🤩

តាមរយៈកម្មវិធីនេះ ប្អូនៗកុមារមានឱកាសសួរសំណួរដោយផ្ទាល់ទៅកាន់អ្នកគ្រូ លោកគ្រូ និងក្រុមការងារយើង អំពីកម្មវិធីសិក្សាទូទៅនៅសាលារៀន។ បន្ថែមពីនេះផងដែរ ពួកគាត់បានចូលរួមសកម្មភាពសប្បាយៗ និងមានលក្ខណៈអប់រំជាច្រើនបែប ដើម្បីរៀនទម្លាប់ខ្លួនទៅនឹងបរិស្ថាននៃការសិក្សានៅសាខាបឋមសិក្សា នៃសាលារៀនអន្តរជាតិផារ៉ាហ្គនរបស់យើង។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកគ្រូ លោកគ្រូ និងបុគ្គលិកបម្រើការងារនៅសាខាបឋមសិក្សាទាំងអស់ ដែលបានធ្វើឱ្យដំណើរទស្សនកិច្ចសិក្សានេះប្រព្រឹត្តទៅដោយជោគជ័យ! 🌿🎉

Our kindergarten students visited the Primary Campus as a part of their K-Level curriculum.🤩

Our young learners had the opportunity to ask questions directly to the Primary Campus administrators and teachers about the learning program and the campus. Students participated in a variety of fun and educational activities, designed to familiarize them with the lessons at Primary Campus.

We want to thank all the staff at Primary Campus for making this event such a great success!🌿🎉

#paragonisc #cambodia🇰🇭 #phnompenh #internationalschools #cis #abettertomorrow #staysafe
Paragon International School
Photo
សាលារៀនអន្តរជាតិផារ៉ាហ្គន សាខាបឋមសិក្សា បានរៀបចំកម្មវិធីល្បងប្រាជ្ញា ដើម្បីផ្ដល់ឱកាសដល់ប្អូនៗធ្វើការប្រកួតប្រជែងគ្នា លើមុខវិជ្ជាវិទ្យាសាស្រ្ត គណិតវិទ្យា សិក្សាសង្គម និងអក្សរសិល្ប៍ខ្មែរ។ 🇰🇭

វគ្គផ្ដាច់ព្រ័ត្របានប្រព្រឹត្តទៅក្រោមបរិយាកាសរំភើបរីករាយ និងបានទទួលការគាំទ្រពីសំណាក់មាតាបិតាសិស្ស និងប្អូនៗសិស្សានុសិស្សរបស់យើងយ៉ាងច្រើនកុះកុរ ខណៈដែលតំណាងថ្នាក់នីមួយៗកំពុងធ្វើការប្រកួតប្រជែងគ្នា និងឆ្លើយសំណួរដែលលោតលើកញ្ចក់អេក្រង់បានភ្លាមៗ។ យើងបានរកឃើញជ័យលាភី និងប្រគល់រង្វាន់ជូនពួកគាត់ ដែលញ៉ាំងឱ្យកម្មវិធីនេះកាន់តែអស្ចារ្យមិនអាចបំភ្លេចបាន ជាពិសេសតាមរយៈការសិក្សា ការប្រកួតប្រជែង និងការអបអរសាទរជូនគ្នាទៅវិញទៅមក។🥳

សម្រាប់រូបថតទិដ្ឋភាពសំខាន់ៗនៃកម្មវិធីនេះ សូមចូលតាមតំណភ្ជាប់នេះ។

The Khmer Quiz Show was an exciting event that challenged Primary Campus students' skills in four Khmer subjects Science, Maths, Social Studies, and Literature.🇰🇭

Three finalists were selected from each grade level by their teachers to represent their class in the thrilling final rounds held in the Conference hall. Teams collaborated to find answers as questions flashed on the screen. The atmosphere was full with excitement as students and parents cheered on their representatives. The winners were awarded on stage, making it a memorable event filled with learning and celebration.🥳

Please follow the link to see more pictures.

#paragonisc #cambodia🇰🇭 #phnompenh #internationalschools #cis #abettertomorrow #KhmerQuizShow #staysafe
Paragon International School
Video
សាលារៀនអន្តរជាតិផារ៉ាហ្គន សូមអញ្ជើញប្អូនៗសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងមាតាបិតា ចូលរួមរីករាយជាមួយសង្ក្រាន្តផារ៉ាហ្គនទាំងអស់គ្នា!🤩

ជារៀងរាល់ឆ្នាំ យើងតែងតែជួបជុំគ្នាដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ នៅគ្រប់សាខាទាំងអស់ និងមានការលេងល្បែងប្រជាប្រិយខ្មែរ ដូចជាល្បែងចោលឈូង លាក់កន្សែង​ ទាញព្រ័ត្រ និងវាយក្អម ក៏ដូចជាការរាំលេងកម្សាន្តចង្វាក់បែបប្រជាប្រិយខ្មែរ ដូចជាសារ៉ាវ៉ាន់ កន្ទ្រឹម និងម៉ាឌីហ្សូនផងដែរ។ ដូច្នេះ សូមអញ្ជើញចូលរួមរីករាយទាំងអស់គ្នា!🥳

សូមទេវតាឆ្នាំថ្មី ប្រទានពរជ័យ សិរីមង្គល ដល់មាតាបិតា អាណាព្យាបាលសិស្ស លោកគ្រូអ្នកគ្រូ បុគ្គលិក សិស្សានុសិស្ស នៃគ្រួសារផារ៉ាហ្គនទាំងអស់ ឱ្យជួបប្រទះតែនឹងសេចក្ដីសុខ សេចក្ដីចម្រើនក្នុងឱកាសឆ្នាំថ្មីនេះ!🙏🏻

Every year, our students, teachers, and parents unite to celebrate Khmer New Year at our campuses! During Songkran Paragon, we enjoy Khmer folk dances such as Saravan, Kantrem, and more. Traditional Khmer games like Chol Chhoung, Leak Kon Saeng, Tug of War, and Vai K’orm engage participants of all ages. Dear students, parents, and teachers join us as we come together for a day filled with fun and joy!🤩

Happy Khmer New Year! May the new year bring abundant happiness and prosperity!🙏

#paragonisc #cambodia🇰🇭 #phnompenh #internationalschools #cis #abettertomorrow #KhmerNewYear #staysafe
Paragon International School
Photo
ថ្ងៃនេះ សាលារៀនអន្តរជាតិផារ៉ាហ្គន សាខាវិទ្យាល័យ បានរៀបចំកម្មវិធីប្រកួតប្រជែងចម្រុះសម្រាប់ប្អូនៗសិស្សានុសិស្សថ្នាក់ទី៦ ប្រកួតជាមួយសិស្សច្បងដែលកំពុងសិក្សាក្នុងកម្រិតមធ្យមសិក្សានៅសាខាវិទ្យាល័យផ្ទាល់។🤩

ក្រៅពីការប្រកួតកីឡា ដូចជាបាល់បោះ បាល់ទាត់ និងបាល់ទះ យើងក៏មានការប្រកួតសិល្បៈ តន្ត្រី និងការជជែកដេញដោល ដែលពោរពេញដោយភាពសប្បាយរីករាយផងដែរ។ នេះជាឱកាសអបអរ និងលើកស្ទួយស្មារតីកីឡា ព្រមទាំងសមត្ថភាពពិតរបស់ប្អូនៗ! សូមចូលរួមត្រេកអរអ្នកចូលរួមប្រកួតគ្រប់ៗរូប ជាពិសេសអ្នកដែលបានជាប់ជ័យលាភី!🏆🥳

សម្រាប់រូបថតទិដ្ឋភាពសំខាន់ៗនៃកម្មវិធីនេះ សូមចូលតាមតំណភ្ជាប់នេះ។


Today, our secondary campus buzzed with excitement as we hosted an inter-house competition, with Grade 6 primary students joining the event!🤩

From thrilling basketball, football, and volleyball matches to engaging art, music, and debate contests, the day was full of fun and joy. It was a celebration of sportsmanship and skills! Congratulations to all the participants and a special round of applause to the winning houses!🏆🥳

Please follow the link to see more pictures.

#paragonisc #cambodia🇰🇭 #phnompenh #internationalschools #cis #abettertomorrow #staysafe
Paragon International School
Photo
ទិដ្ឋភាពដ៏អស្ចារ្យក្នុងកម្មវិធីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ! 🇰🇭🥳

កម្មវិធីនេះបានផ្ដល់នូវឱកាសដល់ប្អូនៗសិស្សានុសិស្សរបស់យើងក្នុងការពង្រីកចំណេះដឹងរបស់ខ្លួនបន្ថែមទៀត ពាក់ព័ន្ធនឹងវប្បធម៌ និងប្រវត្តិសាស្ត្រដ៏សម្បូរបែប និងអស្ចារ្យរបស់ខ្មែរយើង តាមរយៈការលេងល្បែងប្រជាប្រិយ និងស្វែងយល់អំពីទំនៀមទម្លាប់ប្រពៃណីដ៏ផូរផង់នានា។ មិនតែប៉ុណ្ណោះ ប្អូនៗក៏បានរីករាយជាមួយនំនែកបែបខ្មែរដ៏ឈ្ងុយឆ្ងាញ់ពិសាទៀតផង។

កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមបរិយាកាសសប្បាយរីករាយ ហើយឆ្លៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរនេះដែរ យើងខ្ញុំសូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ កើតមានដល់គ្រួសារផារ៉ាហ្គនទាំងអស់ កុំបីឃ្លៀងឃ្លាតឡើយ! 🎉🙏

សម្រាប់រូបថតទិដ្ឋភាពសំខាន់ៗនៃកម្មវិធីនេះ សូមចូលតាមតំណភ្ជាប់នេះ។

Take a look at some amazing moments from the Paragon ISC Khmer New Year Celebration! 🇰🇭🥳

Our students were fully immersed in the beauty and richness of the Kingdom of Cambodia's culture and history. They played traditional games, enjoyed delicious food, and learned traditional customs.

It was a joyous occasion, filled with laughter and happiness! We wish you all a happy and safe Khmer New Year! 🎉🙏

Please follow the link to see more pictures.

#paragonisc #cambodia🇰🇭 #phnompenh #internationalschools #cis #abettertomorrow #HappyKhmerNewYear #staysafe
Paragon International School
Video
តស់! ចូលរួមស្ដាប់ការចែករំលែកបទពិសោធក្នុងន័យបំផុសស្មារតីរបស់លោកបណ្ឌិត ដេត សុខឧត្តម ដែលជាអតីតសិស្សបញ្ចប់ការសិក្សាពីសាលារៀនអន្តរជាតិផារ៉ាហ្គនក្នុងឆ្នាំ២០០២ តាមរយៈកម្មវិធី Alumni Stories រដូវកាលទី២ ទាំងអស់គ្នា។🎓

ផ្ដើមចេញពីសិស្សដំបូងគេបង្អស់ម្នាក់នៅសាលារៀនអន្តរជាតិផារ៉ាហ្គន រហូតក្លាយខ្លួនជានាយកផ្នែកប្រតិបត្តិការ (COO) ​​នៃក្រុមហ៊ុនផារ៉ាហ្គន អេឌ្យូខេសិន និងជាសាស្រ្តាចារ្យមួយរូបដ៏គួរឱ្យគោរពកោតសរសើរនៅសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គនទៀតនោះ ដំណើររឿងរបស់លោកបណ្ឌិតគឺស្ដែងចេញពីការបេ្ដជ្ញាចិត្ត និងភាពជោគជ័យដ៏អស្ចារ្យ។ សូមទស្សនា​បទសម្ភាសន៍​ទាំងស្រុង​តាមតំណនេះ៖ http://bit.ly/49Hf1h1

Explore the inspiring journey of Sok Udom Deth, Class of 2002, in Alumni Stories Season 2.🎓

From Paragon ISC pioneer to esteemed COO of Paragon Education Company and a professor at Paragon International University, his story is one of determination and success. Don't miss out – watch the full interview here: http://bit.ly/49Hf1h1

#paragonisc #cambodia🇰🇭 #phnompenh #internationalschools #cis #AlumniStories #abettertomorrow #staysafe
Paragon International School
Photo
លទ្ធផលដ៏អស្ចារ្យពីកម្មវីធីប្រកួត IMEC វគ្គផ្ដាច់ព្រ័ត្រដែលបានប្រព្រឹត្តទៅក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី 🇦🇺🏆

សូមចូលរួមត្រេកអរសិស្សឆ្នើមរបស់យើងចំនួន ៣ រូប ដែលសម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យជូនប្រទេសកម្ពុជា៖
- Hiv Khatiyapong:🏅ម្ចាស់មេដាយមាស និងពានរង្វាន់ជើងឯក 🥇
- Laysunn Meng:🏅ម្ចាស់មេដាយមាស និងពានរង្វាន់ជើងឯក 🥇
- Hiv Khatiyaphoumi:🥉ម្ចាស់មេដាយសំរឹទ្ធ

អបអរសាទរ! ការខិតខំប្រឹងប្រែង និងការប្ដេជ្ញារបស់ប្អូនៗគឺជាមោទនភាពរបស់យើងទាំងអស់គ្នា 🤩

We are thrilled to announce exciting news from the IMEC Global round held in Sydney, Australia.🇦🇺🏆

We are thrilled to announce exciting news from the IMEC Global round held in Sydney, Australia.🇦🇺🏆

Three of our talented students brought home impressive awards from the competition:
Hiv Khatiyapong:🏅Gold Medal and 🥇 First Place
Laysunn Meng:🏅Gold Medal and 🥇 First Place
Hiv Khatiyaphoumi:🥉Bronze Medal

Congratulations to our talented students! We're incredibly proud of their hard work and dedication!🤩

#paragonisc #cambodia🇰🇭 #phnompenh #internationalschools #cis #IMEC #abettertomorrow #staysafe
Paragon International School
Video
សូមរីករាយ និងទស្សនាវីដេអូ ដែលបង្ហាញអំពីវប្បធម៌ ប្រវត្តិសាស្ត្រ និងទំនៀមទម្លាប់ដ៏សម្បូរបែបនៃ ព្រះរាជាណាចក្រកម្ពុជា 🇰🇭 ក៏ដូចជាការចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែររបស់សិស្សានុសិស្ស មាតាបិតា និងបុគ្គលិកនៃសាលារៀនអន្តរជាតិផារ៉ាហ្គន! 🎉

អ្នកចូលរួមទាំងអស់គ្នាបានស្លៀកពាក់តាមបែបប្រពៃណីខ្មែរដ៏ស្រស់ស្អាត ព្រមទាំងរីករាយជាមួយម្ហូបអាហារ នំនែកដ៏ឈ្ងុយឆ្ងាញ់ ការលេងល្បែងប្រជាប្រិយខ្មែរ និងទស្សនីយភាពសិល្បៈចម្រុះផងដែរ។ នេះជាពេលវេលាជួបជុំគ្នា និងចែករំលែកភាពរីករាយដ៏អស្ចារ្យ!🙏

Watch our video to explore the vibrant culture of the Kingdom of Cambodia 🇰🇭 and the customs and celebrations shared by our students, parents, and staff during Khmer New Year! 🎉

They all dressed in amazing Cambodian clothes, enjoyed delicious food, and the time through some traditional games and performances. It was truly a great day to come together and share our happiness!🙏

#paragonisc #cambodia🇰🇭 #phnompenh #internationalschools #cis #KhmerNewYear #abettertomorrow #staysafe
Paragon International School
Photo
កាលពីពេលថ្មីៗនេះ តំណាង Global School Partnerships & Immerse Education គឺលោកស្រី Alison Urban បានរៀបចំសិក្ខាសាលាមួយ ក្រោមប្រធានបទ "ការត្រៀមខ្លួនរួចជាស្រេចចំពោះអនាគត" ដែលជាប្រយោជន៍ដ៏សំខាន់ដល់សិស្សានុសិស្សយើង។ ទន្ទឹមគ្នានេះដែរ លោកស្រីថែមទាំងបានចែករំលែកព័ត៌មានសំខាន់ៗអំពីអាជីពការងារថ្មីៗ និងយុទ្ធសាស្រ្តដើម្បីចាប់យកឱកាសទាំងនេះឱ្យបាន ក៏ដូចជាណែនាំកម្មវិធីសិក្សានាពេលវិស្សមកាលនៅសាកលវិទ្យាល័យនានាដែលជាសមាជិក Ivy League និង Oxbridge ដល់សិស្សានុសិស្សយើងផងដែរ។ 🎓

Alison Urban, from Global School Partnerships & Immerse Education, gave a fruitful workshop on “Future-Ready Insights”. She shared valuable tips on emerging careers and strategies to land these opportunities. Also, she mentioned students the exclusive summer school programs at Ivy League and Oxbridge universities in which they can attend this summer. 🎓

#paragonisc #cambodia🇰🇭 #phnompenh #internationalschools #cis #abettertomorrow #staysafe