Paragon International School
891 subscribers
910 photos
42 videos
16 files
34 links
Download Telegram
to view and join the conversation
ទិវាអប់រំអន្តរជាតិ មានគោលបំណងអបអរសាទរតួនាទីនៃការអប់រំដើម្បីសន្តិភាព និងការអភិវឌ្ឍ រួមទាំងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការអប់រំ។
ប្រធានបទនៃទិវានេះសម្រាប់ឆ្នាំ២០២២ គឺ "ការផ្លាស់ប្តូរវគ្គសិក្សា គឺការផ្លាស់ប្តូរការអប់រំ"

ក្នុងថ្ងៃនេះដែរ យើងខ្ញុំសូមឆ្លៀតឱកាសថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ រួមទាំងបុគ្គលិករបស់យើងទាំងអស់ ចំពោះការប្តេជ្ញាជារៀងរាល់ថ្ងៃដោយមិនគិតនឿយហត់ ដើម្បីកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់សិស្សានុសិស្សគ្រប់ៗរូប។
រីករាយ #ទិវាអប់រំអន្តរជាតិ!🌿

The International Day of Education aims to celebrate the role of education for peace and development and raise awareness on the importance of education.
The theme of 2022 is “Changing Course, Transforming Education”

On this day, we would like to take the opportunity and thank all our beloved teachers, educators and school staff who have committed themselves tirelessly every day to build a bright future for every child.
Happy #InternationalDayofEducation!🌿

#paragonisc #cambodia🇰🇭 #phnompenh #internationalschools #cis #abettertomorrow #InetrnationalDayofEducation #staysafe
យើងខ្ញុំសូមចែករំលែកនូវសកម្មភាពមួយចំនួនក្នុងព្រឹត្តិការណ៍ថ្ងៃសៅរ៍កន្លងទៅនេះ នៅសាលារៀនអន្តរជាតិផារ៉ាហ្គន សាខាមត្តេយ្យសិក្សា!🥳

ប្អូនៗកុមារ មិត្តភក្តិគាត់ មាតាបិតា និងលោកគ្រូ អ្នកគ្រូរបស់យើងបានរីករាយរៀបចំទិវាសិល្បៈ និងការចម្អិនម្ហូបអាហារ!🧑🏻‍🍳👩🏻‍🎨

ប្អូនៗកម្រិតកុមារដ្ឋាន និងមត្តេយ្យសិក្សាកម្រិតទាបបានបង្កើតស្នាដៃសិល្បៈមួយចំនួនដោយប្រើវត្ថុធាតុដើមពីធម្មជាតិដូចជា ស្លឹកឈើស្ងួត គ្រាប់ ធញ្ញជាតិ និងផ្កា។ ស្នាដៃសិល្បៈនីមួយៗមានភាពខុសប្លែកគ្នា ដែលឆ្លុះបញ្ចាំងពីការស្រមើស្រមៃរបស់ពួកគាត់។🎨🖼

ដោយឡែក ប្អូនៗមត្តេយ្យសិក្សាកម្រិតខ្ពស់វិញបានធ្វើនំខូឃីពីប៊ឺរ និងដុតនំប៉័ងដោយភាពច្នៃប្រឌិត និងមានការតុបតែងដោយប្រើបន្លែផ្លែឈើដ៏ស្រស់ស្អាតទៀតផង!🍪

ព្រឹត្តិការណ៍នេះ ជាឱកាស ដ៏ ល្អ មួយ ក្នុង ការ ភ្ជាប់ ទំនាក់ទំនង និងមានពេលវេលាដ៏ រីករាយជាមួយគ្នា ! បន្ថែមពីនេះ សូមរង់ចាំទស្សនាវីដេអូអំពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះទាំងអស់គ្នា!🎉🌿

We would like to share another bunch of Saturday activities from our Kindergarten!🥳

The kids together with parents, friends and teachers had a wonderful time celebrating Art and Cooking Day!🧑🏻‍🍳👩🏻‍🎨

The Nursery and Pre-K level kids created some artworks all with natural materials such as dried leaves, seeds, and flowers. Each artwork was different and was a reflection of the students’ imagination.🎨🖼

Another group of KG-level students prepared butter cookies and creative toasts with fruits and vegetable decorations!🍪

It was a great time to connect and have fun! Stay tuned for the video from this wonderful event!🎉🌿

#paragonisc #cambodia🇰🇭 #phnompenh #internationalschools #cis #abettertomorrow #ArtDay #CookingDay #staysafe