វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2K videos
93 files
7.92K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
កូដករ​ណាហ្គាវើលដ៍​ធ្វើ​ពិធី​សែន​អក​អំបុក​បន់ស្រន់​សុំ​ដំណោះស្រាយ
---
នៅ​ថ្ងៃ​ទី​០២ ខែ​វិច្ឆិកា ក្រុម​កូដករ​ណាហ្គាវើលដ៍​បន្ត​ចេញ​ធ្វើ​កូដកម្ម​ជាថ្មី ដោយ​លើក​នេះ បាន​រៀប​ចំលំដាប់​សម្រាប់​សែន​សំពះ​ព្រះ​ខែ និង​អក​អំបុក ​នៅ​មុខ​ក្រុមហ៊ុន ដើម្បី​នាំ​គ្នា​អុជ​ធូប​បន់ស្រន់ សុំ​ឱ្យ​រដ្ឋាភិបាល​និង​ថៅកែ​ ជួយ​ដោះស្រាយ​បញ្ចប់​វិវាទ​នេះ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #MLVT #HengSour #MamSovathin #ChhimSithar #LaborDisputes #NagaWorld
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ចលនា​មាតា​ធម្មជាតិ​ទាមទារ​ឱ្យ​ក្រសួង​បរិស្ថាន​ ចុះ​ពិនិត្យ​រោងចក្រ​ចម្រាញ់​ដូង​ប្រេង​ឧកញ៉ា ​ម៉ុង ឫទ្ធី

---
ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ ទាម​ទារ​ឲ្យ​ក្រសួង​បរិស្ថាន​ ចុះ​ពិនិត្យ រោង​ចក្រ​ចម្ការ​ដូង​ប្រេង​ របស់​ឧកញ៉ា​ ម៉ុង ឫទ្ធី ដែល​បាន​បង្ហូរ​កាក​សំណល់​ចូល​ព្រែក​កំពង់​សីលា។ ពួក​គេ​ថា​ ករណី​នេះ​ បណ្ដាល​ឲ្យ​ប៉ះ​ពាល់​ពលរដ្ឋ​ បរិស្ថាន​ និង​ធនធាន​មច្ឆា​ជាតិ​៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #MotherNature #EnvironmentalActivists #MongRethy #Pollution
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
លោក សម រស្ស៊ី គ្រោង នឹង​បង្កើត​រដ្ឋាភិបាល​បណ្ដោះ​អាសន្ន​នៅ​ក្រៅ​ប្រទេស
---
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី លើកឡើង​ថា ចលនា​ជាតិ​ខ្មែរ​តស៊ូ នឹង​ឈាន​ទៅ​បង្កើត​រដ្ឋាភិបាល​បណ្តោះ​អាសន្ន នៅ​ក្រៅ​ប្រទេស​ឱ្យ​ដើរ​តួនាទី​ជា​តំណាង​ឆន្ទៈ​ពិត​ប្រាកដ នៃ​ប្រជារាស្ត្រ​ខ្មែរ​។ ចលនា​ថ្មី​នេះ ផ្សេង​គ្នា​ពី​ចលនា​ខ្មែរ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​របស់​អ្នកស្រី មូរ សុខហួរ​។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កាន់​អំណាច ចាត់​ទុក​ចលនា​ថ្មី​នេះ​ថា ជា​ការ​រំលោភ​ច្បាប់​អន្តរជាតិ​៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #SamRainsy #CNRP #SokEySan #DemocracyKH #KNRM #PoliticsKH#VornChanlout
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
កាមេរ៉ា​ស្វ័យ​ប្រវត្តិ​ថត​ជាប់​សត្វ​ព្រៃ​កម្រ​និង​ជិត​ផុត​ពូជ​នៅ​ជួរ​ភ្នំ​ក្រវាញ
---
កាមេរ៉ា​ស្វ័យប្រវត្តិ​ថត​ជាប់​ជាលើកដំបូង​នូវ​ប្រភេទ​សត្វ​ព្រៃ​កម្រ និង​ជិត​ផុត​ពូជ​ជាច្រើន​ប្រភេទ​នៅ​ជួរ​ភ្នំ​ក្រវាញកណ្ដាល ដូច​ជា​ហ្វូង​ឆ្កែ​ព្រៃ ឈ្លូស ដំរី​អាស៊ី ខ្លា​ពពក ខ្លា​ភ្ញី​ថ្ម​កែវ ខ្លា​លឿង​មាស ខ្លា​ឃ្មុំ​តូច និង​ខ្លា​ឃ្មុំ​ធំ​ជាដើម​។ អ្នក​ជំនាញ​អភិរក្ស​សត្វ​ព្រៃ ទទូច​ឱ្យ​ការពារ​តំបន់​ទេសភាព​ជួរ​ភ្នំ​ក្រវាញ ដែល​កំពុង​ប្រឈម​ការ​គំរាមកំហែង​ធំ​ៗ​ជាច្រើន រាប់​ចាប់​តាំង​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខុស​ច្បាប់ ការ​ទន្ទ្រាន​ដី​ព្រៃ​ធ្វើ​កសិកម្ម ការ​បរ​បាញ់​សត្វ​ព្រៃ​ដើម្បី​ជួញដូរ និង​ការ​សាងសង់​វារីអគ្គិសនី​នៅ​ក្បែរ​ជម្រក​សត្វ​ព្រៃ​ទាំង​នោះ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #MOE #EangSophalleth #CentralCardamomMountains #CardamomMountainsNationalPark #Wildlife #EndangeredWildlife #CI #JacksonFrechette
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ប្រវត្តិ​លោក ប៉ែន បូណា មនុស្ស​បក្ស​ប្រជាជន លាក់​មុខ​ក្នុង​វិស័យ​សារព័ត៌មាន
---
រដ្ឋាភិបាល​បន្ត​ត្រកូល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត បាន​ទាក់ទាញ​មនុស្ស​ជាច្រើន​ប្រភេទ​ឱ្យ​ចូលរួម​ជាមួយ រាប់​ចាប់​តាំង​ពី​អ្នក​នយោបាយ​បក្ស​ប្រឆាំង សង្គម​ស៊ីវិល សកម្មជន និង​អ្នកសារព័ត៌មាន។ ក្នុង​ចំណោម​អ្នក​ទាំងនោះ ក៏​រួមមាន​អ្នក​សារព័ត៌មាន លោក ប៉ែន បូណា ម្នាក់​ផង​ដែរ។ តើ​លោក ប៉ែន បូណា មាន​ប្រវត្តិ​យ៉ាងណា ហើយ​នរណា​ជា​មេកោយ​ពិត​ប្រាកដ​របស់​លោក?
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/profiles/profile-of-pen-bonna-government-spokesman-10242024072801.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #PenBona #CPP #Journalists #RFIKhmer #RadioFranceInternationale #PeopleNationalNetwork #PNN #CambodiaGovernmentSpokespersonUnit #RUSG
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អ្នកឃ្លាំមើល៖ ការ​បិទ​សេវា​លិខិត​ឆ្លង​ដែន​នៅ​កូរ៉េ ​នឹង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ «ប្រឈម​នឹង​ការ​តវ៉ា​កាន់​តែ​ខ្លាំង»
---
អ្នក​ឃ្លាំ​មើល​ លើក​ឡើង​ថា ​ការ​បិទ​សេវា​លិខិត​ឆ្លង​ដែន​ដល់​ពល​រដ្ឋ​ខ្មែរ​កំពុង​រស់​នៅ​ និង​ធ្វើ​ការ​នៅ​កូរ៉េ​ខាង​ត្បូង នឹង​កាន់​តែ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ប្រឈម​នឹង​ការ​តវ៉ា​កាន់​តែ​ខ្លាំង​ឡើង​ទៅ​វិញ​ទេ។ ការ​លើក​ឡើង​នេះ ​ធ្វើ​ឡើង​ក្រោយ​ពី​ស្ថាន​ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​ខាង​ត្បូង ​ប្រកាស​បិទ​បញ្ចប់​ការ​ផ្ដល់​សេវា​លិខិត​ឆ្លង​ដែន​ដល់​ប្រជា​ពល​រដ្ឋ​ ដែល​កំពុង​រស់​នៅ​ធ្វើ​ការ​និង​សិក្សា​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ចាប់​ពី​ដើម​ខែ​វិច្ឆិកា​នេះ​ទៅ​៕
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/bpelW4nhZ8g
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #SouthKorea #HunManet #HunSen #ChringBotumrangsay #WorkersKH #TNR #Economy #Reels
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋថា ការអនុគ្រោះពន្ធមួយចំនួនរបស់រដ្ឋាភិបាល មិនអាចលើកកម្ពស់គុណភាពវិស័យអប់រំបានទេ
---
ពលរដ្ឋមិនរំពឹងថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត អាចពង្រឹងគុណភាពវិស័យអប់រំឱ្យមានភាពស្មើគ្នា ដើម្បីបង្កើនធនធានមនុស្សនៅកម្ពុជានោះឡើយ ខណៈកូនអ្នកមានទទួលបានឱកាសសិក្សានៅសាលាឯកជនខុសពីកូនអ្នកក្រីក្រ ដែលគ្មានលទ្ធភាពបញ្ជូនកូនទៅសាលារៀន។ ពួកគាត់ថា រដ្ឋាភិបាលមិនយកចិត្តទុកដាក់ដោះស្រាយបញ្ហាវិបត្តិសេដ្ឋកិច្ចរបស់ពលរដ្ឋ និងគ្មានកំណែទម្រង់លើប្រព័ន្ធអប់រំឱ្យមានស្តង់ដារនោះឡើយ៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #HangchuonNaron #HengVanda #OukChhayavy #MoEYS #CHEA #CITA #Education
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អ្នក​ឃ្លាំមើល៖ តុលាការ «​គួរ​ស្នើ​ឱ្យ​ព្រឹទ្ធសភា​ដក​អភ័យ​ឯកសិទ្ធិ» និង​ស៊ើប​អង្កេត​លោក ហ៊ុន សែន
---
សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ឧកញ៉ា លី សាម៉េត ភ្លាម​ៗ កាល​ពី​យប់​ថ្ងៃ​ទី​០៤​វិច្ឆិកា ក្រោយ​ពី​លោក ហ៊ុន សែន បញ្ជា​ឱ្យ​ចាប់​ខ្លួន​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ។ ការ​ចាប់​ខ្លួន​នេះ ធ្វើ​ឡើង​ក្រោយ​ពី​លោក លី សាម៉េត បាន​ចេញ​មុខ​សារភាព និង​បាន​ឆ្លើយ​លុបលាង​ថា ខ្លួន​ឆបោក​លុយ​គេ មិន​ជាប់​ពាក់ព័ន្ធ​នឹង​លោក ហ៊ុន សែន នោះ​ទេ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #LySameth #Corruption #FraudInvestments #Defrauding
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អង្គការសមាគមខ្មែរកម្ពុជាក្រោម រិះគន់​អាជ្ញាធរ​វៀតណាម​រឿង​រឹតត្បិត​សិទ្ធិ​ខ្មែរ​ក្រោម​ក្នុង​ពិធី​បុណ្យ​កឋិន
---
អង្គការសមាគមខ្មែរកម្ពុជាក្រោម ថា អាជ្ញាធរវៀតណាមរឹតត្បិតសិទ្ធិពលរដ្ឋខ្មែរក្រោម ក្នុងការចូលរួមប្រារព្ធពិធីបុណ្យកឋិនទាន ក្នុងអំឡុងពេលភរិយារបស់ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បានដឹកនាំមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួន ដង្ហែអង្គកឋិនទានចេញពីរាជធានីភ្នំពេញ ទៅកាន់វត្តពោធិគិរីវង្សារាម ឬ វត្តស្វាយសៀមថ្មីក្នុងខេត្តព្រះត្រពាំង ទឹកដីកម្ពុជាក្រោម ចាប់ពីថ្ងៃទី០៤ និងទី៥ ខែវិច្ឆិកា។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #HunSen #HunManet #BunRany #KhmerKrom #KampucheaKrom #UN #KKF #IndigenousRights #KhmerKromActivists #Kaṭhina
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋខ្មែរក្នុងប្រទេសកម្ពុជា ចាប់អារម្មណ៍នឹងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤
---
ពលរដ្ឋខ្មែរមួយចំនួននៅកម្ពុជា ចាប់អារម្មណ៍ និងតាមដានការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី០៥ ខែវិច្ឆិកា។ ពលរដ្ឋខ្មែរ ដែលតាមដានការបោះឆ្នោតប្រធានាធិបតីអាមេរិក និយាយថា ពួកគាត់ចាប់អារម្មណ៍លើការបោះឆ្នោតនេះ ពីព្រោះសហរដ្ឋអាមេរិកជាប្រទេសមហាអំណាច ដែលមានសក្ដានុពលកាច់ចង្កូតពិភពលោក និងម្យ៉ាងទៀត ដោយសារតែដំណើរការនៃការបោះឆ្នោតអាមេរិក មានលក្ខណៈប្រជាធិបតេយ្យពេញលេញ ដែលពលរដ្ឋខ្មែរទូទៅស្រមៃឱ្យកើតមានឡើងនៅប្រទេសកម្ពុជាដែរ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Thailand #USA #HunSen #HunManet #Elections2024 #USPresidentialElections #USElections2024 #DonaldTrump #KamalaHarris #Democracy #HumanRights
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ខេត្ត​ក្រចេះ​នាំ​គ្នា​ដេក​រង់​ចាំ​ដាក់​ញត្តិ​នៅ​ក្បែរ​របង​ក្រសួង​ដែនដី
---
ពលរដ្ឋ​នៅ​ឃុំ​កោះខ្ញែរ ស្រុក​សំបូរ ខេត្ត​ក្រចេះ​ជិត​១០០​នាក់ ដែល​មាន​វិវាទ​ដីធ្លី ជាមួយ​ក្រុមហ៊ុន​វៀតណាម ឈ្មោះ កាម៉ាដេនូ វេនឈ័រ (ខេមបូឌា) លីមីធីត (Kamdhenu Ventures Cambodia Limited) បាន​ឡើង​មក​ភ្នំពេញ និង​ខ្លះ​នាំគ្នា​ដេក​រង់ចាំ​នៅ​ក្បែរ​របង​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​ដើម្បី​ដាក់​ញត្តិ​ជាថ្មី​នៅ​ក្រសួង​នេះ រួម​ទាំង​នៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី ក្នុង​គោល​បំណង​ទាមទារ​ឱ្យ​ក្រសួង និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចុះ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួកគាត់​ដោយ​ផ្ទាល់​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #Kratie # #LandDisputes #KamdhenuVentures #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
#រូបត្លុកនយោបាយ​៖ នយោបាយ​ដើរ «ទាក់​ម៉ូយ» អ្នក​វិនិយោគ​បរទេស
---
តស់... ប្រកួត​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #USA #China #PRC #ChinaReach #HunManet #HunSen #SunChanthol #KnockOnDoorInvestorMission #GSP #CDC #Investments #FDI #Corruption #CPP #Senate #LyYongPhat #Sanctions #TREAS #Cyberscams #TIP #HumanTrafficking
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ រក​ត្រី​ក្រោយ​ទំនេរ​ពី​ការងារ
---
ពលករ​ខ្មែរ​មួយ​ចំនួន​នៅ​ប្រទេស​ថៃ ដើរ​រក​ត្រី​តាម​អូរ​ ឬ ប្រឡាយ​ និង​បេះ​បន្លែ​ យក​ធ្វើ​ម្ហូប។ ត្រី បន្លែ ដែល​ពួកគាត់​រក​បាន​នេះ អាច​រួច​ថ្លៃ​ចំណាយ​ប្រចាំ​ថ្ងៃ​របស់​ពួកគាត់​ខ្លះ​ដែរ។ សូម​ទស្សនា​សេចក្តី​រាយការណ៍​ជា​វីដេអូ​របស់​លោក ប្រាជ្ញ ចេវ ជុំវិញ​រឿងនេះ!

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Thailand #HunManet #HunSen #MLVT #HengSour #MigrantWorkers
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ី​សេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋមានវិវាទដីធ្លីជាមួយក្រុមហ៊ុនវៀតណាមនៅខេត្តក្រចេះ ព្រមានមិនត្រឡប់ទៅខេត្តវិញ បើរដ្ឋាភិបាលមិនរកដំណោះស្រាយ
---
ពលរដ្ឋ​ជាង​៦០​គ្រួសារ​​ ដែល​​មាន​វិវាទ​ដីធ្លី​ជា​មួយក្រុមហ៊ុន​វៀតណាម ​កាម៉ាដេនូ វេនឈ័រ (ខេមបូឌា) លីមីធីត (Kamdhenu Ventures Cambodia Limited) (KVCL) នៅ​ថ្ងៃ​ទី៧ ខែ​វិច្ឆិកា​បាន​ប្រមូលផ្ដុំ​គ្នា​​ដាក់​ញត្តិ​នៅ​​ក្រសួង​ដែនដីនគរូបនីយកម្ម ​និង​សំណង់​​​ នៅ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី និង​នៅ​ក្រសួង​មហា​ផ្ទៃ​។​ អំឡុង​ពេលដាក់ញត្តិ​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​នោះ​ ពលរដ្ឋ​ខ្លះ​បង្ហាញ​ពី​ការ​ឈឺ​ចាប់​​ ស្រក់​ទឹក​ភ្នែក​​ និង​ប្ដេជ្ញា​ចិត្ត​ថា​ មិន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​នោះ​ទេ​ ដរាបណា​នៅ​ពុំ​ទទួល​បានដំណោះស្រាយ​ពី​​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត​។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #SaySamAl #SarSokha #MoI #LandMinistry #LandDisputes #Petition #Kratie
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​ឈឺចាប់ដោយសារតែក្រុមហ៊ុនវៀតណាមរំលោភយកដីកេរដូនតា
---
ពលរដ្ឋជាច្រើនគ្រួសារនៅខេត្តក្រចេះ ដែលមានវិវាទដីធ្លី ជាមួយក្រុមហ៊ុនវៀតណាម ឈ្មោះកាម៉ាដេនូ វេនឈ័រ (ខេមបូឌា) លីមីធីត (Kamdhenu Ventures Cambodia Limited) (KVCL) កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឡើងមកដាក់ញត្តិជាថ្មី ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ ដោះស្រាយបញ្ហាដីធ្លី ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយសារតែពលរដ្ឋរងអំពើអយុត្តិធម៌ ការគំរាមកំហែង របស់ក្រុមហ៊ុនវៀតណាម ដែលបានរំលោភយកដីកេរដូនតា និងដីព្រៃសហគមន៍របស់ពួកគាត់ អស់ជាង១ពាន់ (១១១១) ហិកតារ ហើយបញ្ហានេះ អាជ្ញាធរខេត្តមិនព្រមដោះស្រាយឱ្យបានត្រឹមត្រូវនោះឡើយ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #SaySamAl #SarSokha #MoI #PrimeMinistersOfficeKHM #LandMinistry #LandDisputes #Economy #CourtKH #HumanRights #Petition #Kratie #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អ្នកវិភាគរិះគន់ លោកហ៊ុន ម៉ាណែត ដែលបានពិភាក្សាជាមួយ លោក មីន អ៊ុងឡាំង ពីទំនាក់ទំនងពាណិជ្ជកម្ម
---
ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដឹកនាំមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលប្រជុំពិភាក្សាជាមួយ លោក មីន អ៊ុងឡាំង អំពីទំនាក់ទំនងពាណិជ្ជកម្ម និងការតភ្ជាប់រវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋប្រទេសទាំងពីរ នៅក្នុងពេលចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៨ នៅប្រទេសចិន កាលពីថ្ងៃទី៧ខែវិច្ឆិកា។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/gEC06XtWjhY
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Burma #Myanmar #HunSen #HunManet #MinAungHlaing #MilitaryJunta #Dictators #Dictatorship#VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​​រង​គ្រោះ​ដីធ្លី ​នៅខេត្តក្រចេះ ​ត្រឡប់ទៅផ្ទះ​វិញ ក្រោយ​អាជ្ញាធរ​គំរាម​កំហែង​
---
ពលរដ្ឋ​ដែល​មាន​វិវាទ​ដីធ្លី​ជា​មួយក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង ត្រឡប់ទៅផ្ទះ​វិញ ក្រោយ​​អាជ្ញាធរ​គំរាម​កំហែង។ ពួកគាត់​ស្នើឱ្យ​រដ្ឋាភិបាល​ជួយរក​ដំណោះ​ស្រាយឱ្យ​បានឆាប់រហ័ស ព្រោះ​គ្រួសារ​កំពុង​ជួប​ការ​លំបាក៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #SaySamAl #SarSokha #MoI #PrimeMinistersOfficeKHM #LandMinistry #LandDisputes #Economy #CourtKH #HumanRights #Petition #KamdhenuVentures #Kratie
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
កូដករណាហ្គាវើលដ៍ សំដែងអុំទូកនៅខាងមុខក្រុមហ៊ុន ដើម្បីបង្ហាញថា វិវាទការងារនៅតែគ្មានដំណោះស្រាយ
---
ក្រុមកូដករនៃក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (NagaWorld) ប្រមាណ ៣០នាក់ នៅថ្ងៃទី៨ ខែវិច្ឆិកា បានប្រមូលផ្ដុំគ្នានៅខាងមុខក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ សំដែងអុំទូក ដើម្បីបន្តទាមទារដំណោះស្រាយការងារ។ ការតវ៉ារបស់ក្រុមកូដករណាហ្គាវើលដ៍ (NagaWorld) រយៈពេលជាង ៣ឆ្នាំមកនេះ នៅមិនទាន់ទទួលបានដំណោះស្រាយសមរម្យ បើទោះបីជាពួកគាត់ប្រឈមនឹងបញ្ហាជីវភាពក្តី៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #HengSuor #ChhimSithar #HumanRights #NagaWorld #LRSU #StrikersKH #LaborDispute #UnionKH #MLVT
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​សោកស្តាយ​ ដែល​​កឋិន​គ្រួសារ​ត្រកូលហ៊ុន​រង​ការ​រឹតត្បិត​មិន​ឲ្យ​​ខ្មែរ​កណ្តាល ​និង​ខ្មែរ​ក្រោម​បាន​ជួប​គ្នា​ដោយ​សេរី​​
---
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​សោកស្ដាយ​ ដែល​អាជ្ញាធរ​វៀតណាម​បន្ត​រឹតត្បិត​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ក្រោម​ មិន​ឲ្យ​ចូល​រួម​បុណ្យ​កឋិន​ដង្ហែ​មក​ពី​កម្ពុជា ​និង​ជួប​ពលរដ្ឋ​ខ្មែរ​មក​ពី​កម្ពុជា​។​ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ថា ​ទង្វើ​របស់​វៀតណាម​ ​បង្ហាញ​ឲ្យ​ឃើញ​កាន់តែច្បាស់​ថា ​ខ្មែរ​ក្រោម​កំពុង​រង​ការ​រំលោភ​បំពាន​ផ្នែក​សិទ្ធិ​សេរីភាព​ និង​សិទ្ធិ​ប្រតិបត្តិ​សាសនា។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #HunSen #HunManet #BunRany #KhmerKrom #KampucheaKrom #UN #KKF #IndigenousRights #KhmerKromActivists #Kaṭhina #KhmerFamilySolidarityKathina #WatPothikirivongsaram #WatSvaySiemThmay
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer