វិទ្យុអាស៊ីសេរី/ RFA Khmer
13.3K subscribers
3.71K photos
1.39K videos
79 files
7.3K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អ្នក​ជាប់​ឃុំ​ម្នាក់​ទៀត​ស្លាប់​​ក្រោយ​ពេល​​អនុរក្ស​ពន្ធនាគារ​​បាន​​បញ្ជូន​ទៅ​​ព្យាបាល​​នៅ​​មន្ទីរ​ពេទ្យ​ខ្មែរ​សូវៀត​​ក្នុង​​ទី​ក្រុង​​ភ្នំពេញ​​។​ ភរិយា​អ្នក​​ជាប់​​ឃុំ​​សង្ស័យ​​ថា​​ មរណភាព​ប្ដី​របស់​លោក​ស្រី គឺដោយ​​សារ​​ជំងឺ​កូវីដ​១៩។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Inmate #Prisoner #Death #COVID19KH
មន្ត្រី​សង្គម​​ស៊ីវិល​ស្នើ​សុំដល់​​​អាជ្ញាធរថា ​គួរ​តែ​រក​​កន្លែង​​ណា​មួយ​​សមរម្យ​សម្រាប់​​បូជា​សព​​ជនរងគ្រោះ​​ដែល​​ស្លាប់​​ដោយ​សារ​​ជំងឺ​កូវីដ​១៩​។​ ការ​ស្នើ​ឡើង​​នេះ​​បាន​​កើត​​មាន​​ឡើង​ក្រោយ​​ពី​​មន្ត្រី​សុខាភិបាល​​ស្រុក​កំពង់​ត្រាច ខេត្តកំពត​ បាន​ដឹក​​សព​​ជនរងគ្រោះ​ ២​ នាក់​​ស្លាប់​ដោយ​សារ​​ជំងឺ​កូវីដ​យក​ទៅ​បូជា​នៅ​ក្បែរ​ជើង​ភ្នំ កាលពីថ្ងៃអង្គារកន្លងទៅ បណ្ដាល​​ឱ្យ​មាន​​ការ​រិះ​គន់​​ថា​ មន្ត្រី​សុខាភិបាល​ មិន​បាន​ឱ្យ​តម្លៃ​​ដល់​​សព​ជនរងគ្រោះ។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #COVID19KH #Death
លោក ហ៊ុន ណេង ដែល ជា បង ប្រុស របស់ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន ទទួល មរណភាព ដោយ ជំងឺ បេះដូង កាល ពី រសៀល ថ្ងៃទី៥ ខែឧសភា នេះក្នុងអាយុ ៧៣ឆ្នាំ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #politics #CPP #hunneng #death
ព្រះ មហាក្សត្រីយានី អេលីហ្សាប៊ែត (Elizabeth II) ទី២ របស់ ចក្រភព អង់គ្លេស បាន សោយទិវង្គត ក្នុង ព្រះជន្មាយុ ៩៦ ព្រះ វស្សា (១៩២៦-២០២២) កាល ពីរាត្រី ថ្ងៃ ទី ៨ ខែ កញ្ញា ឆ្នាំ ២០២២ នៅ ឯព្រះរាជ ដំណាក់ Balmoral ស្ថិត នៅក្នុង ប្រទេស ស្កុតលែន។ ម្ចាស់ក្សត្រី អេលីហ្សាប៊ែត (Elizabeth II) ទី២ គឺជា ស្តេច របស់ ចក្រភព អង់គ្លេស ដែល បាន សោយ រាជ្យ យូរ អង្វែង ជាង គេ ក្នុង រយៈពេល ៧០ ឆ្នាំ។ រូបភាព៖ AP

#RFAKhmer #Cambodia #Britain #ElizabethII #Queen #death