វិទ្យុអាស៊ីសេរី/ RFA Khmer
13.9K subscribers
3.82K photos
1.87K videos
91 files
7.78K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ជន ជាតិ ដើម កួយ ជាច្រើន គ្រួសារ នៅ ខេត្តស្ទឹងត្រែង អំពាវ នាវ ឱ្យ អាជ្ញាធរ ការពារ អណ្ដូង បុរាណ មួយ កន្លែង ដែល អ្នកភូមិ រាប់ពាន់ គ្រួសារ អាស្រ័យផល ជា យូរយារ មក ហើយ ទុក ឱ្យ ពួកគាត់ ប្រើប្រាស់។ ការ លើក ឡើង នេះ ធ្វើ ឡើង ក្រោយ ពី អ្នក ភូមិ សង្កេត ឃើញ ថា មាន ឈ្មួញ ពីរ នាក់ បាន បោះ បង្គោល ជា ថ្មី ទៀត បំណង ហ៊ុមព័ទ្ធ យក អណ្ដូង បុរាណ ធ្វើ ជា កម្ម សិទ្ធិ ឯកជន។

អានអត្ថបទពិស្តារ៖

#RFAKhmer #Forest #Well
ពលរដ្ឋ​ជាង ​៦០​នាក់ ​តំណាង​ឱ្យ​ពលរដ្ឋ​ជាង​ ១ពាន់​គ្រួសារ​ រស់​នៅ​ភូមិ​ឆ្វាំង ​ឃុំសំអាង​ ស្រុក​ថាឡាបរិវ៉ាត់ ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្តស្ទឹងត្រែង​ផ្តល់​ដំណោះស្រាយ​បន្ទាន់​មួយ ​ទាក់ទិន​ករណី ​ឈ្មួញ ​៣នាក់​ ឃុបឃិត​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ​រំលោភ​យក​អណ្តូង​បុរាណ​មួយ​កន្លែង​ ដើម្បី​ធ្វើ​អាជីវកម្ម​ផលិត​ទឹក​សុទ្ធ​។ កាល​ពី​ដើម​ខែ ​មិថុនា​ឆ្នាំ២០២១ ​ពលរដ្ឋ​ជិត​ ១០០គ្រួសារ (៩៧) បាន​ផ្តិត​មេដៃ​ ស្នើឱ្យ​អាជ្ញាធរ​ខេត្តស្ទឹងត្រែង​ថែរក្សា​អណ្តូង​បុរាណ​មួយ​កន្លែង​នេះ ​ដែល​ក្រុមឈ្មួញប៉ុនប៉ង​រំលោភយក ធ្វើអាជីវកម្មឯកជន។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economy #Social #Well