វិទ្យុអាស៊ីសេរី/ RFA Khmer
13.4K subscribers
3.72K photos
1.47K videos
84 files
7.38K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អ្នកឃ្លាំមើល​ស្ថានការណ៍​#នយោបាយ​កម្ពុជា​លើកឡើង​ថា ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​របស់​ឧបការី​រដ្ឋមន្ត្រីក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក សម្រាប់​កិច្ចការ​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក គឺ​ចង់​ខ្ទប់​#ឥទ្ធិពលចិន​មក​លើ​កម្ពុជា និង​ចង់​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​បន្ថែម​ទៀត ឲ្យ​ស្ដារ​#លទ្ធិប្រជាធិបតេយ្យ និង​ការ #គោរពសិទ្ធិមនុស្ស​ឡើងវិញ។

ការ​លើកឡើង​នេះ ស្រប​ពេល​ដែល​ឧបការី​រដ្ឋមន្ត្រីក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោក ដានីញ៉ែល ក្រៃថេនប្រ៊ីង #DanielKritenbrink ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​កម្ពុជា​និង​ប្រទេស​ឡាវ ចាប់​ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៧ ខែ​ឧសភា។
ព័ត៌មានពិស្ដារ...
#PoliticsKH #Cambodia #RFAKhmer #USRelationship #Chinareach