វិទ្យុអាស៊ីសេរី/ RFA Khmer
13.4K subscribers
3.72K photos
1.47K videos
82 files
7.37K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
លោក ហ៊ុន សែន នៅថ្ងៃអាទិត្យ នេះ បាន បញ្ជា ឱ្យ លុបចោល រាល់ គម្រោង អភិវឌ្ឍ និង ការ ដោះដូរ នៅ ភ្នំតាម៉ៅ ទាំងអស់ និង បាន បញ្ជា ឱ្យ ក្រុមហ៊ុន ដែល ឈូសឆាយ ព្រៃឈើ នៅ តំបន់ ភ្នំតាម៉ៅ ត្រូវ ដាំដើមឈើ ឡើង វិញ។ សេចក្តី សម្រេច នេះ បាន ធ្វើ ឡើង បន្ទាប់ពី មាន ការ រិះគន់ ពី ប្រជាពលរដ្ឋ គ្រប់ មជ្ឈដ្ឋាន និងពីសំណាក់ យុវជន បរិស្ថាន ផង ដែរ។

👉អានអត្ថបទបន្ថែម៖

#RFAKhmer #environment #HunSen #Tamao #Tamaozoo
ប្រិយមិត្តជាទីមេត្រី! តើសត្វព្រៃនៅភ្នំតាម៉ៅរួចផុតពីហានិភ័យហើយឬនៅ ក្រោយពីលោក ហ៊ុន សែន សម្រេចលុបចោល រាល់ គម្រោង អភិវឌ្ឍ និង ការ ដោះដូរ ទាំងអស់នៅ ភ្នំតាម៉ៅ ?
តើប្រិយមិត្តចង់ឱ្យរដ្ឋាភិបាលមានចំណាត់ការបែបណាទៀត ក្រៅពីបទបញ្ជាខាងលើនេះ?
#RFAKhmer #environment #Tamao #Tamaozoo #HunSen
សាធារណៈជន សម្ដែង ក្ដី រីករាយ ដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្ងៃទី៧ ខែសីហា នេះ បាន ចេញ បញ្ជា ឱ្យ រក្សា ទុក ដី ព្រៃ តំបន់ ភ្នំតាម៉ៅ ដោយ ឱ្យ ក្រុមហ៊ុន បញ្ឈប់ ការ ឈូសឆាយ និង ដាំដើម ឈើ នៅ តំបន់ នោះ ឡើង វិញ។ បញ្ជា របស់ លោកនាយករដ្ឋមន្ត្រី ឱ្យ បញ្ឈប់ រាល់ការ ឈូសឆាយ បំផ្លាញ ព្រៃ អភិរក្ស ការពារ ដោយ ព្រះរាជក្រិត្យ នៅ តំបន់ភ្នំ តាម៉ៅ នេះ ធ្វើឡើង ក្រោយ ពេល សាធារណៈជន ទូទៅ រូមមាន អង្គការ សង្គមស៊ីវិល និងយុវជន ស្រឡាញ់ បរិស្ថាន ផង បាន ធ្វើ យុទ្ធនាការ និង បញ្ចេញមតិ យ៉ាងផុសផុល ប្រឆាំង នឹងការ បំផ្លាញ ធនធាន ធម្មជាតិដ៏ មាន តម្លៃ នៅទី នោះ។
👉 អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ និងមានវីដេអូ៖
#RFAKhmer #Cambodia #environment #tamaozoo #HunSen
លោក អ្នក នាង ជា ទី មេត្រី!
ទាក់ទង នឹង ការ ឈូស ឆាយ ព្រៃ នៅ តំបន់ ភ្នំតាម៉ៅ អស់ រាប់ រយ ហិកតា ដោយ ក្រុមហ៊ុន ឧកញ៉ា ឡេង ណាវ៉ាត្រា ហើយ ដែល ត្រូវ បញ្ជា ឱ្យ បញ្ឈប់ ដោយ លោក នាយក រដ្ឋមន្ត្រី ហ៊ុន សែន វិញ លោកអ្នក នាង ប្រាកដ ជា នៅ មិន ទាន់ អស់ ចិត្ត នៅ ឡើយ ហើយ មាន ចម្ងល់ ពាក់ព័ន្ធ មួយ ចំនួន ថា តើ នរណា ខ្លះ ជា អ្នក ទទួល ខុស ត្រូវ តាម ផ្លូវ ច្បាប់ ទាក់ទង នឹង ការ ឈូស ឆាយ ព្រៃ តំបន់ ភ្នំ តាម៉ៅ នេះ?

អ្នក សិក្សា ផ្នែក ច្បាប់ ចូល មក លាត ត្រដាង រឿង នេះ នៅ ក្នុង នាទី វេទិកា អ្នក ស្ដាប់ វិទ្យុ អាស៊ី សេរី នៅ យប់ ថ្ងៃ អង្គារ ទី៩ ខែសីហា នេះ។

សូម លោក អ្នក នាង រង់ចាំ តាម ដាន ស្ដាប់ កិច្ច ពិភាក្សា អំពី បញ្ហា នេះ កុំ បី ខាន។

#RFAKhmer #environment #Law #Tamao #Tamaozoo
អានអត្ថបទជាភាសាអង់គ្លេសតាមរយៈ #RFAKhmer
Cambodia’s Prime Minister Hun Sen issued a rare order over the weekend putting an end to the clearance of forest adjacent to the country’s largest zoo, following multiple appeals by environmental groups and members of the public.
👉 Read Full Article
#RFAKhmer #Cambodia #environment #Tamao #Tamaozoo
លោកអ្នកនាងកញ្ញាជាទីមេត្រី! ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនៅយប់ថ្ងៃអង្គារនេះ យើងនឹងមានកិច្ចពិភាក្សា ដោយផ្ដោតថា តើរដ្ឋាភិបាលគួរបង្ហាញអ្វីខ្លះ ដើម្បីធានាថា តំបន់ភ្នំតាម៉ៅមានសុវត្ថិភាពពិតប្រាកដ?

ប្រសិនបើលោកអ្នកនាងមានសំណួរចង់សួរវាគ្មិនរបស់យើង ឬចង់បញ្ចេញមតិយោបល់ សូមលោកអ្នកនាងដាក់លេខទូរស័ព្ទនៅក្នុងខ្ទង់ខំមិន (Comment) នៃហ្វេសប៊ុក (Facebook) និងយូធូប (Youtube) វិទ្យុអាស៊ីសេរី ក្រុមការងាររបស់យើងនឹងហៅទៅលោកអ្នកនាងវិញ៕

👉 JOIN US: RFA KHMER

#RFAKhmer #Cambodia #Politics #Environment #Tamaozoo
អានអត្ថបទព័ត៌មានជាភាសាអង់គ្លេសតាមរយៈ #RFAKhmer
Police in Cambodia’s Takeo province on Tuesday released a group of young environmental activists and journalists after they were allegedly violently detained earlier in the day by bodyguards of Prime Minister Hun Sen as...

👉 Read Full Actical
👉 JOIN US: RFA KHMER

#RFAKhmer #Cambodia #environment #HunSen #Tamaozoo
សមត្ថកិច្ច ស្រុកបាទី ខេត្តតាកែវ បាន ដោះលែង យុវជន ខ្មែរថាវៈ ៤នាក់ និង អ្នក សារ ព័ត៌មាន សំឡេង ប្រជាធិបតេយ្យ វីអូឌី (VOD) ៥នាក់ ទៀត សរុប ៩នាក់ នៅ ល្ងាច ថ្ងៃ ទី១៦ សីហា នេះ ក្រោយ ពី ឃាត់ ខ្លួន យក ទៅ សួរនាំ នៅ អធិការ ស្រុកបាទី អស់ ច្រើន ម៉ោង។ ក្នុង ពេល ឃាត់ ខ្លួន យុវជន ម្នាក់ និង អ្នក កាសែត ម្នាក់ ទៀត ត្រូវ បាន កង អង្គរក្ស លោក នាយក រដ្ឋមន្ត្រី ហ៊ុន សែន ស្លៀក ពាក់ ស៊ីវិល វាយ និង ដកហូត ទូរស័ព្ទ ដៃ។

👉 អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ
👉 JOIN US: RFA KHMER

#RFAKhmer #Cambodia #Environment #FreePress #Tamaozoo
អានអត្ថបទព័ត៌មានជាភាសាអង់គ្លេសតាមរយៈ #RFAKhmer
The eldest son of Cambodian Prime Minister Hun Sen has denied involvement in a plan to develop a forest near Phnom Tamao Zoo, after an environmentalist accused him of being associated with the real estate...

👉 Read Full Article
👉 JOIN US: RFA KHMER

#RFAKhmer #Cambodia #Politics #HunSen #Hunmanet #TamaoZoo
អានអត្ថបទជាភាសាអង់គ្លេសតាមរយៈ #RFAKhmer
Cambodian prime minister Hun Sen on Tuesday defended the presence in a protected forest zone of a controversial bodyguard unit accused of assaulting environmental activists monitoring activity...

👉 Read Full article
👉 JOIN US: RFA KHMER

#RFAKhmer #Cambodia #Environment #HQ #HunSen #TamaoZoo
សម្រាប់លោកអ្នកដែលចង់អានព័ត៌មានអំពី ភ្នំតាម៉ៅ ជាភាសាអង់គ្លេសតាមរយៈ #RFAKhmer
The eldest son of Cambodian Prime Minister Hun Sen has denied involvement in a plan to develop a forest near Phnom Tamao Zoo, after an environmentalist accused him of being associated with the real estate company behind the project.

👉 Read Full Article
👉 JOIN US: RFA KHMER

#RFAKhmer #Cambodia #Environment #Hunmanet #TamaoZoo
សកម្មជន បរិស្ថាន និង សង្គម ស៊ីវិល សាទរ ចំពោះ ព្រះរាជក្រឹត្យ ដែល ដាក់ ព្រៃ តំបន់ភ្នំតាម៉ៅ នេះ ឱ្យ ទៅ ជា ឧទ្យាន សួន សត្វ ព្រៃ ការពារ និង សួន ភូតគាម ភ្នំ តាម៉ៅ។

👉 អានអត្ថបទពិស្តារ៖
👉 JOIN US: RFA KHMER

#RFAKhmer #Cambodia #Environment #TamaoZoo