វិទ្យុអាស៊ីសេរី/ RFA Khmer
13.8K subscribers
3.77K photos
1.68K videos
88 files
7.59K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​ជំរុញ​ឱ្យ​ក្រសួង​មហាផ្ទៃ​ស៊ើបអង្កេត និង​ចាត់វិធានការ​ទៅលើ​មន្ត្រី​នគរបាល​មួយចំនួន ដែល​ផ្ញើ​សារ​ប្រមាថ និង​គំរាមកំហែង​ទៅលើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ល្បីឈ្មោះ​ម្នាក់​នៅ​ខេត្តបាត់ដំបង គឺ​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត។ ការ​លើកឡើង​នេះ គឺ​បន្ទាប់ពី​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត បាន​បង្ហោះ​សារ​ស្នើសុំ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ពិនិត្យ​ករណី​មន្ត្រីរាជការ​មួយ​ចំនួន បាន​យក​ម៉ោង​ការងារ​រដ្ឋ ផ្ញើ​សារ​ប្រមាថ និង​គំរាមកំហែង​ដោយ​ពាក្យ​សម្តី​អសុរោះ​លើ​នាង និង​ម្តាយ​របស់​នាង​ជា​បន្តបន្ទាប់។ អាន​ព័ត៌មាន​​ពេញ

Join RFA Khmer

#RFAKhmer #CNRPActivist #HRDKH #Rights
Media is too big
VIEW IN TELEGRAM
មេដឹកនាំ​សហជីព​កញ្ញា ឈឹម ស៊ីថរ ទទួល​ពាន់​រង្វាន់​អន្តរជាតិ​ជា​លើក​ទី​ពីរ​ខាង​ការពារ​សិទ្ធិ​ការងារ
---
មេ​ដឹកនាំ​សហជីព​ក្រុមហ៊ុន​ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ឈ្នះ​ពាន​រង្វាន់​អន្តរជាតិ ឌឹ ភើ អេងងើ (The Per Anger Prize) ឆ្នាំ​២០២៤ ពី​រដ្ឋាភិបាល​ស៊ុយអែត (Sweden) បើ​ទោះ​បី​ជា​កញ្ញា កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ «​ញុះញង់​» ដោយសារ​ការ​តវ៉ា​ទាមទារ​រក​ដំណោះស្រាយ​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​។ ក្រុម​កូដករ​ណាហ្គាវើលដ៍ ចាត់​ទុក​ថា ការ​ផ្តល់​ពាន​រង្វាន់​ដល់​មេ​ដឹកនាំ​សហជីព​របស់​ពួកគាត់​នេះ គឺ​ជា​ការ​លើក​ទឹក​ចិត្ត និង​បង្ហាញ​ពី​ភាព​ស្អាតស្អំ​របស់ កញ្ញា ឈឹម ស៊ីថរ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #ChhimSithar #FreeChhimSithar #NagaWorld #HRDKH #HumanRights #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer