វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.94K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
កម្ពុជា​​បញ្ជាក់ថា មីយ៉ាន់ម៉ា ​(Myanmar) ឬភូមា ​(Burma) ​នឹង​​មិន​ចូលរួម​​កិច្ចប្រជុំ​​ចង្អៀត​​ថ្នាក់​​រដ្ឋមន្ត្រី​​ការ​បរទេស​អាស៊ាន​ (AMM Retreat) ​ដែល​កំពុង​​ប្រព្រឹត្ត​ទៅ​​នៅក្នុង​​សប្តាហ៍​​នេះ​ឡើយ។

អានអត្ថបទបន្ថែមសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #ASEAN2022 #Myanmar #AMMR
អ្នកជំនាង​ខាង​វិទ្យាសាស្រ្ត​នយោបាយ និង​ទំនាក់ទំនង​អន្តរជាតិ​លោក ឯម សុវណ្ណារ៉ា លើក​ឡើង​ថា ជា​រឿង​ល្អ ដែល​កម្ពុជា​ជា​ប្រធាន​ប្ដូរ​វេណ​អាស៊ាន​ ងាកមក​រក​ជំហរ​របស់​អាស៊ានវិ។ លោក​បញ្ជាក់​ថា កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​នេះ ជា​កិច្ចប្រជុំ​សំខាន់​មួយ​ ដើម្បី​កំណត់​ពីរបៀបវារៈ​សំខាន់ៗ​ ដើម្បី​ឈា​នទៅ​រៀប​ចំ​កិច្ចប្រជុំ​ផ្សេងៗ​ទៀត​នៅ​ពេល​មុខ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #ASEAN2022 #AMMR
រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​​នៅថ្ងៃទី១៧ ខែកុម្ភៈ ប្តេជា​ជាថ្មីទៀត​នឹង​រក្សា​ភូមិភាគ​អាស៊ី អាគ្នេយ៍​ជា​តំបន់​ដែល​គ្មាន​អាវុធ​នុយក្លេអ៊ែ និង​គ្មាន​រាល់​អាវុធប្រល័យលោក​ផ្សេង​ទៀត។ ​ពួកគេ​យល់​ដែរថា មានតែ​មធ្យោបាយ​បំផ្លាញ អាវុធ​នុយក្លេអ៊ែ​ចោល​ទាំង​ស្រុង​ទេ ទើប​អាច​ធានាថា អាវុធ​ទំាងអស់​នោះ​នឹង​មិន​ត្រូវ​បាន​ យក​ទៅ​ប្រើប្រាស់​នៅក្នុង​សង្រ្គាម ឬ​ប្រឆាំង​មនុស្ស​ជាតិ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #ASEAN2022 #AMMR #Nuclear #Weapon