វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2K videos
93 files
7.91K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
អ្នក​បឹង​តាមោក ចង់​ឃើញ​តុលាការ​ចាត់​វិធានការ​លើ​អ្នក​លោភលន់​ចង់​ដណ្ដើម​ដីធ្លី​ពី​ពួក​គាត់
---
ក្រុម​ប្រជាពលរដ្ធ​មាន​ទំនាស់​ដីធ្លី​នៅ​បឹង​តាមោក​ប្រមាណ ៣៥ នាក់ ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី ១៤ ធ្នូ ដើម្បី​ចាំ​ឃ្លាំ​មើល និង​គាំទ្រ​តំណាង​របស់​ពួក​គាត់ ចំនួន ៣ នាក់ ដែល​ត្រូវ​ឡើង​បំភ្លឺ​ជាថ្មី​នៅ​ក្នុង​តុលាការ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ពួក​គាត់ ថា​បាន​ប្រើប្រាស់​ហិង្សា​លើ​អាជ្ញាធរ​។ តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​បឹង​តាមោក បន្ត​ច្រាលចោល​ការ​ចោទ​ប្រកាន់​នេះ និង​ចង់​ឱ្យ​តុលាការ ចាត់​វិធានការ​លើ​អ្នក​លោភលន់​ចង់​ដណ្ដើម​ដី​ពី​ពួកគាត់ និង​មិន​គួរ​បន្ត​ធ្វើ​បាប​ពលរដ្ឋ ដែល​គ្រាន់​តែ​ចេញ​តវ៉ា​ការពារ​ដី និង​ផ្ទះ​របស់​ខ្លួន​នោះ​ទេ​។
#RFAKhmer #Cambodia #HunSen #HunManet #HumanRights #LandDispute #BoeungTamok #TamokLake #Development #CorruptionKH #Court

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ប្រើ​លុយ​យ័ន​ចិន​ទូទាត់​ពាណិជ្ជកម្ម​នៅ​កម្ពុជា ចំណេញ ឬ​ខាត?
---
កាលពី​សម័យ​ឪពុក គឺ​អតីត​នាយករដ្ឋមន្ត្រី​ក្រាញ​អំណាច លោក ហ៊ុន សែន កម្ពុជា​រងនូវ​ការរិះគន់​ថា បើក​ដៃ​ឱ្យ​ចិន​ដាក់​មូលដ្ឋាន​ទ័ព​នៅ​កំពង់ផែ​រាម។ ឥឡូវ​នេះ ដល់​សម័យ​នាយករដ្ឋមន្ត្រី​កូន គឺ​លោក ហ៊ុន ម៉ាណែត សមិទ្ធផល​ធំ​មួយ​ដែល​លោក​នាំ​មក​ជូន​សង្គម​កម្ពុជា គឺ​បើក​ដៃ​ឱ្យ​មិត្ត​ដែកថែប​ចិន​ទូទាត់​ ឬ​ផាត់ទាត់​​ពាណិជ្ជកម្ម​ជា​ប្រាក់​យ័ន​ចិន​នៅ​កម្ពុជា។
#RFAKhmer #Cambodia #China #HunSen #HunManet #CheaSerey #CheaChanto #InChanny #SokHach #SengVanly #Yuan #Renminbi #QRCode #NBC #PBC

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ​៖ នុត សវនា៖ សុខភាព​កញ្ញា សេង ធារី ចុះ​ខ្សោយ​ជាង​មុន តែ​មិន​ធ្ងន់ធ្ងរ​ដល់​អាយុ​ជីវិត
---
អគ្គនាយក​រង​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ លោក នុត សវនា ប្រាប់​វិទ្យុអាស៊ីសេរី នៅ​ថ្ងៃទី១៤ ខែធ្នូ ថា សមត្ថកិច្ច​បាន​ដឹក​កញ្ញា សេង ធារី ត្រឡប់​ទៅ​ពន្ធនាគារ​ព្រៃស​វិញ​ហើយ​កាលពី​យប់​ថ្ងៃទី១៣ ខែធ្នូ បន្ទាប់​ពី​គ្រូពេទ្យ​បាន​តាមដាន​សុខភាព​របស់​កញ្ញា​រក​ឃើញ​ថា សុខភាព​របស់​កញ្ញា​គ្រាន់តែ​ចុះ​ខ្សោយ​ជាង​មុន ក៏​ប៉ុន្តែ មិន​ធ្ងន់ធ្ងរ​ដល់​អាយុ​ជីវិត​នោះ​ទេ៕
#RFAKhmer #Cambodia #HunSen #HunManet #NuthSavana #SengTheary #ThearySeng #HungerStrike #PoliticalPrisoners

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ៖

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
លោក ថាច់ សេដ្ឋា ស្នើ​ឱ្យ​តុលាការ​កំពូល​លុបចោល​ការ​ចោទ​ប្រកាន់​លើ​រូប​លោក
---
តុលាការ​កំពូល​បាន​បើក​សវនាការ​ជំនុំជម្រះ​លើ​បណ្តឹង​សាទុក្ខ​ក្នុង​សំណុំរឿង​ទី​១​របស់​អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា នៅ​ថ្ងៃទី​១៥ ខែធ្នូ ពី​បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ឬ​ការ​ចេញ​សែក​អត់​ប្រាក់។

អាន​អត្ថបទ​ពិស្តារ៖ https://www.rfa.org/khmer/news/politics/thach-setha-case-update-at-supreme-court-12152023022227.html
#RFAKhmer #Cambodia #HunManet #ThachSetha #SonChumChuon #SupremeCourt #CandlelightParty #OppositionParties#PoliticalPrisoners

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣៖

១.សមាជិកព្រឹទ្ធសភាអាមេរិកស្នើឱ្យរដ្ឋាភិបាលអាមេរិកបញ្ចូលករណី កញ្ញា សេង ធារី ក្នុងបញ្ជីនៃការ «ឃុំខ្លួនពលរដ្ឋអាមេរិកដោយខុសច្បាប់»
២.ពលរដ្ឋខ្មែរនៅជប៉ុនប្រកាសមិនស្វាគមន៍វត្តមាន លោក ហ៊ុន ម៉ាណែត
៣.លោក ថាច់ សេដ្ឋា ស្នើតុលាការកំពូលដោះលែងលោកក្នុងថ្ងៃប្រកាសសាលដីកានៅសប្តាហ៍ក្រោយ
៤.ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះយើងនឹងជជែកថាតើមូលហេតុអ្វីបានគណបក្សប្រជាជនកម្ពុជាក្ដោបក្ដាប់ប្រទេសកម្ពុជាផ្ដាច់មុខបាន? រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #USA #Japan #PoliticsKH #HunManet #ThachSetha #SengTheary #AbitraryDetention #WronfullyDetained #PoliticalPrisoners #HumanRightsDefender #HungerStrike #CandlelightParty #OppositionParties #Protest #RFACallinShow #CallinShow
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/WcGFdPd5THQ
វៀតណាម «អុកឡុក» ហ៊ុន ម៉ាណែត រឿងព្រែកជីកហ៊្វូណន?
---
អ្នកតាមដានបញ្ហាសង្គមលើកឡើងថា ការជីកព្រែកតភ្ជាប់ពីទន្លេមេគង្គទៅកាន់សមុទ្រក្នុងខេត្តកែប សម្រាប់បង្កើតផ្លូវទឹកដឹកជញ្ជូនទំនិញដោយខ្លួនឯង ជារឿងចាំបាច់ដែលកម្ពុជាត្រូវធ្វើ ដើម្បីឈប់ពឹងពាក់ផ្លូវទឹកប្រទេសវៀតណាម។ ប៉ុន្តែអ្នកតាមដានបញ្ហាសង្គមមើលឃើញថា វៀតណាមហាក់ប្រឆាំងគម្រោងនេះ រីឯចិនអាចទាញយកផលចំណេញពីកម្ពុជា។
#RFAKhmer #Cambodia #EconomyKH #TechoCanal #PoliticsKH #HunManet #Vietnam

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីជជែកជុំវិញថាតើមូលហេតុអ្វីបានគណបក្សប្រជាជនកម្ពុជាក្ដោបក្ដាប់ប្រទេសកម្ពុជាផ្ដាច់មុខបាន?
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ៖ អ្នកវិភាគនយោបាយនិងសង្គម បណ្ឌិត សេង សារី ថាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី គឺជាក្ដីសង្ឃឹមរបស់អ្នកនយោបាយក្នុងការផ្លាស់ប្ដូរនៅកម្ពុជា។ ​​
បទសម្ភាសន៍ទាំងស្រុង៖https://youtu.be/-Av9n3-IIY0

RFAKhmer #Cambodia #HunManet #KemSokha #CNRP #Land #RealEstate #Borey #KemSokha #Beliefs #Religion #RFACallShow #CallinShow #SengSary #KeyQuote #SamRainsy

ប្រិយមិត្តអាចទទួលព័ត៌មានរបស់វិទ្យុអាស៊ីសេរី តាមរយៈ៖
»» rfa.org/khmer
»» instagram.com/rfakhmer
»» t.me/rfakhmer
»» facebook.com/rfacambodia
»» youtube.com/RFAKhmerVideo
»» twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ ២០២៣៖

១. លោក ថាច់ សេដ្ឋា ស្នើតុលាការកំពូលដោះលែងលោកក្នុងថ្ងៃប្រកាសសាលដីកានៅសប្តាហ៍ក្រោយ
២. មន្ត្រីរដ្ឋាភិបាលបដិសេធចំពោះលើកឡើងរបស់អង្គការអន្តរជាតិ ដែលថា កម្ពុជាកំពុងធ្លាក់ចូលទៅរបបផ្ដាច់ការ
៣. សមាជិកព្រឹទ្ធសភាអាមេរិកស្នើឱ្យរដ្ឋាភិបាលអាមេរិកបញ្ចូលករណី កញ្ញា សេង ធារី ក្នុងបញ្ជីនៃការ«ឃុំខ្លួនពលរដ្ឋអាមេរិកដោយខុសច្បាប់»
៤. អាជ្ញាធរខេត្តកំពង់ធំទទួលស្គាល់ថាមានបទល្មើសព្រៃឈើនិងការកាប់ទន្ទ្រានដីព្រៃនៅក្នុងដែនជម្រកសត្វព្រៃឡង់
…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
#RFAKhmer #Cambodia #USA #PoliticsKH #HunManet #ThachSetha #SengTheary #AbitraryDetention #WronfullyDetained #PoliticalPrisoners #HumanRightsDefender #HungerStrike #CandlelightParty #OppositionParties #HumanRights #Democracy #HumanRightsWatch #ANFREL #Dictator #APHR #ADN #FORUMASIA #CIVICUS #ShamElection #ElectionKH2023 #PreyLang
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/Hte4E-qoF3o
ឧក្រិដ្ឋកម្មអារឈើធំៗ ជាច្រើន នៅព្រៃព្រះរកាបន្តកើតមាន ដោយគ្មានការទប់ស្កាត់
---
ដើមឈើធំៗ មានអាយុកាលរាប់រយឆ្នាំឋិតក្នុងតំបន់ដែនជម្រកសត្វព្រៃព្រះរកាខេត្តព្រះវិហារ កំពុងរងការកាប់ផ្ដូល ពីសំណាក់ជនល្មើស ដើម្បីធ្វើអាជីវកម្មជាបន្តបន្ទាប់ ដោយគ្មានការទប់ស្កាត់ពីមន្រ្តីពាក់ព័ន្ធ។
👉 អាន​អត្ថបទ​ពិស្តារ៖ https://www.rfa.org/khmer/news/environment/youth-group-says-the-new-minister-of-environment-has-inability-to-protect-preah-roka-forest-12142023032318.html
#RFAKhmer #Cambodia #HunManet #HunSen #EangSophalleth #MaChettra #DefenderKH #PreahVihear #PreyPreahRoka #Preylang #Environment #Environment #Logging #Deforestation

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
យុវតីម្នាក់នៅខេត្តត្បូងឃ្មុំ រងការព្រមានពីអាជ្ញាធរក្រោយបង្ហោះសារលើបណ្ដាញសង្គមរិះគន់ការហូរចូលជនអន្តោប្រវេសន៍នៅកម្ពុជា
---
យុវតីម្នាក់ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានអាជ្ញាធរមូលដ្ឋានចុះទៅព្រមានអប់រំដល់ផ្ទះ ឱ្យបញ្ឈប់សកម្មភាពបង្ហោះសាររិះគន់ ឬនិយាយពីបញ្ហាអន្តោប្រវេសន៍រស់នៅកម្ពុជា និងបញ្ហាសង្គមផ្សេងទៀត។
👉 អាន​អត្ថបទ​ពិស្តារ៖ https://www.rfa.org/khmer/news/human-rights/a-young-woman-in-tbong-khmum-province-was-warned-by-the-authorities-after-posting-a-message-on-social-media-after-criticizing-vietnamese-immigration-in-cambodia-12152023084027.html
#RFAKhmer #Cambodia #Vietnam #RightsExpression #SereyVattanak #VenSeangLai

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ពលរដ្ឋខ្មែរនៅជប៉ុនថា ការធ្វើបាតុកម្មប្រឆាំងនឹងលោក ហ៊ុន ម៉ាណែត គឺជាការស្ម័គ្រចិត្ត។
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២៣

១.ពលរដ្ឋខ្មែរនៅជប៉ុនថា ការធ្វើបាតុកម្មប្រឆាំងនឹងលោក ហ៊ុន ម៉ាណែត គឺជាការស្ម័គ្រចិត្ត
២.រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ព្រួយបារម្ភការលួចយកទិន្នន័យតាមស្ថាប័នរដ្ឋ ពីក្រុមចោរបច្ចេកវិទ្យាបរទេស
៣.ក្រុមសន្តិសុខរារាំងមិនឲ្យបុគ្គលិកចូលរួមបុណ្យសពម្ចាស់បនល្បែង(NagaWorld)
៤.ដើមឈើធំៗ ឋិតក្នុងតំបន់ដែនជម្រកសត្វព្រៃព្រះរកាកំពុងរងការកាប់បំផ្លាញ
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #OnlineHackers #OnlineScams #CyberScams #SarSokha #Siemreap #RunTaEk #HunManet #CambodianInJapan #AgainstHunManet #HunSen #SereyVattanak #VenSeanLay #CandleLightParty
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/qnZuK3zBIW4
Media is too big
VIEW IN TELEGRAM
ពលរដ្ឋខ្មែររាប់រយនាក់នៅជប៉ុនធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត ថាជានាយករដ្ឋមន្រ្តីក្លែងក្លាយ
---
ពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន (Japan) រាប់រយនាក់ នៅថ្ងៃទី ១៧ ធ្នូ នាំគ្នាដើរហែក្បួនធ្វើបាតុកម្មតាមដងផ្លូវ នៅកណ្ដាលទីក្រុងតូក្យូ (Tokyo) ដើម្បីប្រឆាំងដំណើរទស្សនកិច្ចរបស់ លោក ហ៊ុន ម៉ាណែត និងបានស្រែកថា ពួកគាត់មិនទទួលស្គាល់លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីស្របច្បាប់របស់ប្រទេសកម្ពុជានោះទេ។
#RFAKhmer #Cambodia #Japan #HunManet #HunSen #BunRany #AntiHunManetProtest #PoliticalPersecution

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ហ៊ុន សែន «ខ្លាច» បក្សកុម្មុយនិស្ដវៀតណាមមិនសប្បាយចិត្ត រឿងពលរដ្ឋខ្មែររិះគន់អន្តោប្រវេសន៍វៀតណាមខុសច្បាប់
---
#សម្រង់សម្តីសំខាន់ៗ៖ អ្នកឃ្លាំមើលសង្គម លើកឡើងថា ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោក ហ៊ុន សែន ប្រឌិតសាច់រឿងកុំឱ្យមានអ្នករិះគន់រដ្ឋាភិបាលកូនប្រុសរបស់លោក តាមរយៈការផ្ដល់ជំនួយ ដល់ក្មេងស្រីម្នាក់ ដែលនិយាយពីបញ្ហាអន្តោប្រវេសន៍នៅកម្ពុជា ជំនួសឱ្យការចាប់ខ្លួននាងដូចករណី លោក កង សារ៉ន។ អ្នកឃ្លាំមើលថា លោក ហ៊ុន សែន មិនចង់ឱ្យពលរដ្ឋខ្មែររិះគន់ជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ ដោយសារខ្លាចគណបក្សកុម្មុយនិស្ដវៀតណាម ជាមេកើយរបស់ខ្លួន មិនសប្បាយចិត្ត។
#RFAKhmer #Cambodia #HunSen #KorngSarorn #VenSeangLay #SereyVattanak #Viet-namese #IllegalImmigrant #RightsOfExpression

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
បាតុករអះអាងថា លោក ហ៊ុន ម៉ាណែត «ជួល» ពលរដ្ឋមកស្វាគមន៍នៅជប៉ុន
---
#សម្រង់សម្តីសំខាន់ៗ៖ ពលរដ្ឋខ្មែរនៅជប៉ុនអះអាងថា លោក ហ៊ុន ម៉ាណែត ប្រើលុយទិញទឹកចិត្ត និងជួលមនុស្ស ឱ្យមកជួយស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកនៅក្នុងប្រទេសជប៉ុន ដើម្បីសម្ដែងធ្វើជារូបភាពផ្សព្វផ្សាយបោកប្រាស់ពលរដ្ឋនៅក្នុងប្រទេស ស្របពេលមានពលរដ្ឋខ្មែររាប់រយនាក់ នាំគ្នាចេញហែក្បួនធ្វើបាតុកម្មប្រឆាំងនឹងលោក តាមដងផ្លូវនានានៅកណ្ដាលទីក្រុងតូក្យូ។
#RFAKhmer #Cambodia #Japan #HunManet #HunSen #BunRany #AntiHunManetProtest #Po-liticalPersecution

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
សកម្មជនបក្សភ្លើងទៀនប្រមាណ៥០០នាក់ តវ៉ាទាមទារឱ្យថ្នាក់ដឹកនាំបក្ស បញ្ឈប់ការដកតំណែងសមាជិកមូលដ្ឋាន
---
សមាជិកគណបក្សភ្លើងទៀនប្រមាណ៥០០នាក់ នៅព្រឹកថ្ងៃទី១៨ធ្នូ បានប្រមូលផ្ដុំគ្នានៅខាងមុខស្នាក់ការកណ្ដាលគណបក្សភ្លើងទៀន ក្នុងរាជធានីភ្នំពេញ ទាមទារឱ្យថ្នាក់ដឹកនាំគណបក្សមួយនេះ បញ្ឈប់ដកតំណែងសមាជិកនៅមូលដ្ឋាន ដែល ផ្ទុយពីលក្ខន្តិក:របស់គណបក្ស។ សមាជិកគណបក្សភ្លើងទៀនមកពីរាជធានីខេត្តចំនួន១០ រួមមាន ខេត្តកំពង់ធំ សៀមរាប ត្បូងឃ្មុំ និងរាជធានីភ្នំពេញជាដើម បានលើកបដាតវ៉ា នៅខាងមុខស្នាក់ការកណ្ដាលគណបក្សភ្លើងទៀន ក្នុងរាជធានីភ្នំពេញ ។
#RFAKhmer #Cambodia #HunManet #TeavVanno #LeeSothearayuth #CandlelightParty #OppositionParties#CLP #Protest

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ផតខាសធ៍​ [ភាគ ៣១]៖ មេដឹកនាំខ្មែរ​បំភ័ន្តសាធារណជន​រឿងបណ្ដេញម្ចាស់អង្គរ​ពី​ភូមិកំណើត

​លោក​ ​សំ ប៉ូលី​ ​និង​លោក​ ​យ៉ង ចាន់តារា​ ​ជជែក​ពិភាក្សា​ជាមួយ​កញ្ញា​ ​លីម គីមស័រ​ ​ហៅ​ ​ជី​ជី​ ​ទាក់ទង​នឹង​រឿង​មេ​ដឹកនាំ​ឪពុក-កូន​ត្រកូល​ ​ហ៊ុន ​និយាយ​បំភ័ន្ត​សាធារណជន​អំពី​ការ​បណ្ដេញ​ម្ចាស់​អង្គរ​ចេញ​ពី​ភូមិ​កំណើត៖ https://www.facebook.com/rfacambodia/videos/1080310623008512
---​
​ស្វែង​រក​ផតខាសធ៍​របស់​វិទ្យុ​អាស៊ីសេរី​នៅលើ៖​
Apple: https://kh.rfa.org/applepodcasts
Google: https://kh.rfa.org/googlepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣៖

១. អ្នកឃ្លាំមើលថា កម្ពុជានឹងមិនបានផលចំណេញពីកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនទេ ប្រសិនបើមិនស្តារប្រជាធិបតេយ្យ
២. សមាជិកគណបក្សភ្លើងទៀនប្រមាណ៥០០នាក់ ទាមទារឱ្យថ្នាក់ដឹកនាំគណបក្សបញ្ឈប់ការដកតំណែងសមាជិកមូលដ្ឋានតាមទំនើងចិត្ត
៣. លោក ហ៊ុន ម៉ាណែត ថា ឪពុកលោកបានកាត់ដីជិត១០០ហិកតារឱ្យបុគ្គល ហេង សួរ នោះ មិនមែនជា ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារទេ ខណៈសង្គមស៊ីវិលទាមទារតម្លាភាព
៤. គណបក្សកម្លាំងជាតិ ស្នើរដ្ឋាភិបាលដោះស្រាយវិបត្តិបំណុលពលរដ្ឋ
...រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត។
#RFAKhmer #Cambodia #Japan #HunManet #HunSen #HengSour #AntiHunManetProtest #PoliticalPersecution #CandlelightParty #TeavVannol #LySothearayuth #NationPowerParty #ASEANJapan50 #AJ50Summit #Podcast #SamPoly #YangChandara #LimKimsor #AngkorWatMassEvictions #UNESCO
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/RBNpxEIl5YM
#រូបត្លុកនយោបាយ​៖ លោក ហ៊ុន សែន បង្កើន​ល្បឿន​ផ្ទេរ​អំណាច​ប្រធាន​បក្ស​ឱ្យ​​កូន
---
តោះ... ប្រកួត​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ

#RFAKhmer #Cambodia #HunSen #HunManet #HengSamrin #SayChhum #SarKheng #TeaBanh #MenSamAn #VongSout #SaySamAl #SarSokha #SarThet #TeaSeiha #TeaVinh #PengPonea #CPP
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 គេហទំព័រ៖ rfa.org/khmer
👉 ហ្វេសប៊ុក៖ facebook.com/rfacambodia
👉 យូធូប៖ youtube.com/RFAKhmerVideo
👉 ទ្វីតធ័រ៖ twitter.com/RadioFreeAsiaKH
👉 តេឡេក្រាម៖ t.me/rfakhmer
👉 អ៊ីនស្តាក្រាម៖ instagram.com/rfakhmer