វិទ្យុអាស៊ីសេរី/ RFA Khmer
13.4K subscribers
3.72K photos
1.47K videos
83 files
7.38K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១. អង្គការយូណេស្កូ អំពាវនាវឱ្យរដ្ឋាភិបាលបញ្ឈប់ការបណ្តេញពលរដ្ឋដោយបង្ខំចេញពីតំបន់អង្គរ
២. មេដឹកនាំគណបក្ស និងអ្នកឃ្លាំមើលនយោបាយ ស្នើរដ្ឋាភិបាលឱ្យទទួលខុសត្រូវចំពោះទង្វើបំផ្លាញប្រជាធិបតេយ្យក្រោយការរម្លាយគណបក្សសង្គ្រោះជាតិ
៣. អតិថិជនដែលត្រូវក្រុមហ៊ុនបុរីកំពុងរឹបអូសយកផ្ទះ ទទូចឱ្យរដ្ឋាភិបាលជួយអន្តរាគមន៍
៤. សហជីពថា ការបន្តព្យួរការងារ និងបិទទ្វាររោងចក្រកាត់ដេរនៅកម្ពុជា ធ្វើឱ្យប៉ះពាល់ដល់ជីវភាពកម្មករ
… រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #France #UNESCO #HunManet #CNRP #Land #RealEstate #Borey #AmnestyInternational #AngkorWatMassEvictions #AngkorArchaeologicalPark #RunTaEk #APSARANationalAuthority #MotherNatureCambodia
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/DcAuuc_mrow
Media is too big
VIEW IN TELEGRAM
ពលរដ្ឋរស់នៅជាប់បឹងតាមោកខឹងសម្បាយ៉ាងខ្លាំង ចំពោះទង្វើរបស់អាជ្ញាធរ ដែលបង្ហូរទឹកកខ្វក់ធ្វើឱ្យលិចផ្ទះសម្បែងរបស់ពួកគាត់
---
ពលរដ្ឋរស់នៅជាប់បឹងតាមោកជាច្រើនគ្រួសារព្រួយបារម្ភពីផលប៉ះពាល់សុខភាពដោយសារតែអាជ្ញាធរនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ បង្ហូរទឹកស្អុយលិចចូលផ្ទះពួកគាត់។ ពលរដ្ឋនៅតំបន់បឹងតាមោក នៅថ្ងៃទី១៦ វិច្ឆិកា លើកឡើងដូចៗ គ្នាថា ពួកគាត់កំពុងប្រឈមមុខនឹងការប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង ដែលបណ្តាលមកពីបញ្ហាទឹកកខ្វក់ និងក្លិនស្អុយ។ ពួកគេអះអាងថា មនុស្សទាំងក្មេង ទាំងចាស់ សុទ្ធតែមានជំងឺដូចជា ជំងឺភ្នែកក្រហម ក្អក និងជំងឺសើស្បែកជាដើម។ ក្រៅពីនេះ ពួកគាត់ក៏កំពុងប្រឈមនឹងការបណ្តេញចេញទាំងបង្ខំ ដោយសារតែគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាល។
#RFAKhmer #Cambodia #HunSen #HunManet #HumanRights #LandDispute #BoeungTamok #TamokLake #Development #CorruptionKH #Court

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ដោយសារតែវិបត្តិសេដ្ឋកិច្ចនៅរយៈពេលចុងក្រោយនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសអនុញ្ញាតឲ្យជនបរទេស អាចទិញ និងជួលអចលនទ្រព្យនៅប្រទេសកម្ពុជាបាន ក្រោមហេតុផល ដោះស្រាយវិស័យសំណង និងអចលនទ្រព្យ ដែលកំពុងប្រឈមនឹងបញ្ហាធ្ងន់ធ្ងរ។ ប៉ុន្តែអ្នកច្បាប់ និងសកម្មជនរួមទាំងពលរដ្ឋ រិះគន់លាយឡំជាមួយក្តីបារម្ភថា យន្តការរបស់លោក ហ៊ុន ម៉ាណែតនេះ នឹងប៉ះពាល់ដល់ខ្លឹមសាររដ្ឋធម្មនុញ្ញ បូរណភាពទឹកដី និងបង្កអសន្តិសុខសង្គមប្រទេសកម្ពុជានៅថ្ងៃអនាគត។ សម្ភាសន៍មួយជាមួយនាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត ជុំវិញរឿងនេះ។
Media is too big
VIEW IN TELEGRAM
អង្គការ​យូណេស្កូ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការបណ្តេញ​ពលរដ្ឋ​ដោយ​បង្ខំ​ចេញ​ពី​តំបន់​អង្គរ។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/DcAuuc_mrow
#RFAKhmer #Cambodia #HunSen #HunManet #AngkorWatMassEvictions #AngkorArchaeologicalPark #RunTaEk #UNESCO #WorldHeritageSite #AmnestyInternational #VerticalVideo #Trending #Reels #Shorts

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ព្រះមហាក្សត្រសរសើរលោក ហ៊ុន សែន ថាបានខិតខំថែរក្សារមណីយដ្ឋានវប្បធម៌របស់កម្ពុជា
---
នៅក្នុងសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ស្តីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរលើកទី៤នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ព្រះមហាក្សត្រ ព្រះបាទ នរោត្ដម សីហមុនី បានសរសើរលោក ហ៊ុន សែន ថាបានខិតខំរក្សារមណីយដ្ឋានទាំងអស់របស់កម្ពុជា ប៉ុន្តែព្រះអង្គមិនបានបញ្ជាក់ថារដ្ឋាភិបាល ហ៊ុន សែន បានប្រើប្រាស់លេសដើម្បីអភិរក្ស ដើម្បីបណ្តេញពលរដ្ឋទាំងបង្ខំយ៉ាងសម្បើមចេញពីតំបន់រមណីយដ្ឋានប្រាសាទអង្គរនោះទេ។
👉 អាន​អត្ថបទ​ពិស្តារ៖ https://www.rfa.org/khmer/news/land/amnesty-international-condemns-the-forced-eviction-of-people-at-angkor-temple-11142023103452.html
#RFAKhmer #Cambodia #HunSen #HunManet #AngkorWatMassEvictions #AngkorArchaeologicalPark #RunTaEk #UNESCO #WorldHeritageSite #AmnestyInternational #VerticalVideo #Trending #Reels #Shorts

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ស្ត្រីថ្ងៃសុក្រ និងសកម្មជនបក្សភ្លើងទៀន ដើរដង្ហែរូបថតអ្នកជាប់ឃុំតាមដងផ្លូវ ទាមទារឲ្យដោះលែងពួកគាត់
---
ក្រុមស្ត្រីថ្ងៃសុក្រ និងសកម្មជនគណបក្សភ្លើងទៀនចំនួន ១៤នាក់ នៅថ្ងៃទី១៧ វិច្ឆិកា បានជួបជុំគ្នានៅគល់ស្ពានស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយបានដើរដោយថ្មើរជើងតាមដងផ្លូវ ឆ្ពោះទៅកាន់ផ្សារអូរឫស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ ដើម្បីទាមទារឲ្យរដ្ឋាភិបាល និងតុលាការដោះលែង​សមាជិកគ្រួសារពួកគាត់​ និងអ្នក​ទោស​មនសិការ​​ឲ្យមានសេរីភាពឡើងវិញ ក្រោយពីតុលាការផ្ដន្ទាទោសពួកគាត់យ៉ាងអយុត្តិធម៌។
#RFAKhmer #Cambodia #HunManet #Politics #PoliticalPrisoners #CNRP #OppositionParties #CandlelightParty #CLP #Democracy #HumanRights #FridayWomen #FridayWives

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១. ពលរដ្ឋស្នើឱ្យរដ្ឋាភិបាលជួយអន្តរាគមន៍ដល់ធនាគារពន្យារពេលសងបំណុល
២. ក្រុមអ្នកនិយមលោក កឹម សុខា ចាប់ផ្ដើមធ្វើសកម្មភាពនយោបាយឡើងវិញ
៣. លោក ហ៊ុន ម៉ាណែត បារម្ភពីការផ្ទុះសង្គ្រាម ដោយសារតែការរើសអើងសាសនានិងនយោបាយ
៤.ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងជជែកនឹងអ្នកជំនាញផ្នែកសេដ្ឋកិច្ច ថាតើរដ្ឋាភិបាលត្រូវដោះស្រាយវិបត្តិសេដ្ឋកិច្ចបច្ចុប្បន្នតាមវិធីបែបណាខ្លះ?
… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #HunManet #KemSokha #CNRP #Land #RealEstate #Borey #KemSokha #Beliefs #Religion #RFACallShow #CallinShow #KeyQuote
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/2HbXiywRbMM
Media is too big
VIEW IN TELEGRAM
វេទិកាអ្នកស្ដាប់អាស៊ីសេរីជុំវិញប្រធានបទថាតើតើរដ្ឋាភិបាលដោះស្រាយវិបត្តិសេដ្ឋកិច្ចបច្ចុប្បន្នតាមវិធីបែបណាខ្លះ?

#RFAKhmer #Cambodia #HunManet #KemSokha #CNRP #Land #RealEstate #Borey #KemSokha #Beliefs #Religion #RFACallShow #CallinShow #KeyQuote
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ៖ អ្នកវិភាគនយោបាយនិងសង្គមបណ្ឌិត សេង សារី ថាដើម្បីដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ចនៅកម្ពុជាបាន​ លុះត្រាណារដ្ឋាភិបាលកាត់បន្ថយ​អំពើ​ពុករលួយ​ឲ្យបានឆាប់រហ័សបំផុត​។​
បទសម្ភាសន៍ទាំងស្រុង៖https://youtu.be/rZaWqIriMT4

#RFAKhmer #Cambodia #HunManet #KemSokha #CNRP #Land #RealEstate #Borey #KemSokha #Beliefs #Religion #RFACallShow #CallinShow #SengSary #KeyQuote
Media is too big
VIEW IN TELEGRAM
ពលរដ្ឋរស់នៅខេត្តកំពង់ឆ្នាំង ស្នើឱ្យអាជ្ញាធរដោះស្រាយបញ្ហាសំរាមនៅតាមមាត់ទន្លេ
---
ពលរដ្ឋរស់នៅខេត្តកំពង់ឆ្នាំង បារម្ភពីបញ្ហាបោះចោលសំរាមយ៉ាងអនាធិបតេយ្យ នៅតាមមាត់ទន្លេសាប ដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាពពលរដ្ឋរស់នៅក្បែរនោះ។ សកម្មជនបរិស្ថានថា បញ្ហាសំរាម កើតមានស្ទើរតែគ្រប់កន្លែង ដោយសារតែអាជ្ញាធរពាក់ព័ន្ធ ពុំមានឆន្ទៈដោះស្រាយឱ្យបានត្រឹមត្រូវ។
#RFAKhmer #Cambodia #HunManet #Environment #MinistryofEnvironment #Garbage #Rubbish #Health #KampongChhnang

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
សម្ភាសលោក ថុន រដ្ឋា ជុំវិញក្រុមយុវជនបានធ្វើដំណើរដល់ទីតាំង អាជីវកម្មកាយកម្ទេចភ្នំតាគ្រាម ក្នុងខេត្ដបាត់ដំបង។ ពួកគេសោកស្តាយមរតកធម្មជាតិដ៏មានតម្លៃជាប្រវត្តិសាស្ត្រ បានបាត់បង់ជាបន្តបន្ទាប់ ធ្វើឱ្យពលរដ្ឋមូលដ្ឋានលំបាកវេទនា ដោយសារផលប៉ះពាល់ផ្ទះសម្បែង និងសម្រស់បរិស្ថាន។

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 93.90 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.85 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 93.30 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 15.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 20 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១. អ្នកជំនាញបារម្ភអំពីការប្រើប្រាស់កំពង់ផែរាមផ្ដាច់មុខដោយកងទ័ពរំដោះប្រជាជនចិន
២. អ្នកសារព័ត៌មានមិនសង្ឃឹមថាកិច្ចសហការរវាងស្ថាប័នសារព័ត៌មានខ្មែរនិងចិនអាចជួយលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជាបាន
៣. ពលរដ្ឋរស់នៅខេត្តកំពង់ឆ្នាំងស្នើឱ្យអាជ្ញាធរដោះស្រាយបញ្ហាសំរាមនៅតាមមាត់ទន្លេ
៤.តើលោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ ជានរណា?
… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #China #HunSen #HunManet #TeaBanh #TeaSeiha #ReamNavalBase #Journalists #Press #PressFreedom #MediaFreedom
#Environment #Garbage #KampongChhnang
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/vzeanV0QDKk
Media is too big
VIEW IN TELEGRAM
ពលរដ្ឋនៅភូមិបាក់ព្រា បារម្ភពីរបរចិញ្ចឹមជីវិត ដោយសារបទល្មើសនេសាទ
---
ប្រជានេសាទរស់នៅលើផ្ទះបណ្តែតទឹក នៃតំបន់បឹងទន្លេសាប ក្នុងភូមិបាក់ព្រា ខេត្តបាត់ដំបង ព្រួយបារម្ភពីការថយចុះទិន្នផលត្រី ដែលឱ្យប៉ះពាល់ជីវភាពពួកគាត់ កំពុងរស់នៅដែលពឹងអាស្រ័យផលនេសាទដើម្បីចិញ្ចឹមជីវិត។ ពួកគាត់អំពាវនាវឱ្យអាជ្ញាធរពង្រឹងការអនុវត្តច្បាប់បង្រ្កាបបទល្មើសនេសាទ។
#RFAKhmer #Cambodia #Battambang #SangkeRiver #Tolesaplake #Bakprea #Fishing #fishingvillage

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​វៀតណាម​មួយ​ចំនួន​នៅ​ខេត្ត​កំពង់ឆ្នាំង ត្រលប់​មក​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ដដែល
---
ពលរដ្ឋ​វៀតណាម​មួយ​ចំនួន​នៅ​ខេត្ត​កំពង់ឆ្នាំង ដែល​អាជ្ញាធរ​បាន​រៀបចំ​ឱ្យ​មក​រស់​នៅ​លើ​ដី​គោក​កាល​ពី​ពេល​កន្លងទៅ ឥឡូវ​នេះ​បាន​វិល​មក​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​នៅ​លើ​បឹង​ទន្លេសាប​ឡើងវិញ​ជា​បណ្តើរៗ​ ហើយ។ មន្ត្រី​សង្គម​ស៊ីវិល យល់ថា អាជ្ញាធរ​គួរ​តែ​ពិនិត្យ​ករណី​នេះ​ ឱ្យ​បាន​ត្រឹមត្រូវ ជាជាង​បណ្តែត​បណ្តោយ​ឱ្យ​ពួកគេ​ផ្លាស់ទី​តាម​អំពើ​ចិត្ត។
#RFAKhmer #Cambodia #Vietnam #KampongChhnang #RoleaBaierDistrict #SvayChrumCommune #HunSen #HunManet #SunSovannarith #FloatingVillage #TonleSapLake

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
កសិករនៅកំពង់ឆ្នាំងប្រឈមគ្មានលុយសងធនាគារ ដោយសារដំឡូងចុះថោក
---
កសិករដាំដំឡូង នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងត្អូញត្អែរពីតម្លៃដំឡូងចុះថ្លៃ ធ្វើឱ្យប៉ះពាល់ដល់ជីវភាព ដោយសារគ្មានលុយសងបំណុលធនាគារ ក្រោយពីពួកគាត់បានខ្ចីលុយមកធ្វើដើមទុន។ អ្នកជំនាញកសិកម្មថា អាជ្ញាធរពាក់ព័ន្ធគួរតែរកទីផ្សារជូនពួកគាត់ និងបង្កើនទីផ្សារនាំចេញទៅក្រៅប្រទេស។
#RFAKhmer #Cambodia #HunManet #DithTina #Economy #Farmer #Agriculture #Potato #KompongChhnang

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣

១-អ្នកវិភាគ​ថា​រដ្ឋាភិបាល​គណបក្សប្រជាជន​កម្ពុជាខ្វល់តែ​ពីអំណាច ​និង​បក្ខពួក មិនខ្វល់ពី​ប្រជាពលរដ្ឋ
២-មន្រ្តីសង្គមស៊ីវិល​មើលឃើញ​ថាការមិនអើពើ​រកអ្នកទទួលខុសត្រូវការណី​ជាន់គ្នាស្លាប់​នៅ​កោះពេជ្រធ្វើអ្នករងគ្រោះ និង​គ្រួសារមិនអាច​ឃើញពន្លឺ​អយុត្តិធម៌
៣-អ្នកជំនាញសុខាភិបាលបារម្ភបញ្ហាសុខភាពពលរដ្ឋក្នុងរយៈពេលវែង ដោយសារចំណីអាហារគ្មានគុណភា
៤-ក្រុមយុវជនរកឃើញថា ក្រុមហ៊ុនកាយភ្នំធម្មជាតិ ក្នុងខេត្តបាត់ដំបង ធ្វើឱ្យប៉ះពាល់ពលរដ្ឋជាច្រើនពាន់គ្រួសារ
… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត។
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/lB5lF-dZJSw
Media is too big
VIEW IN TELEGRAM
អតីត​គរុ​សិស្ស​លោក កែវ សុវណ្ណឫទ្ធិ បន្ត​តវ៉ា​នៅ​មុខ​ក្រសួង​អប់រំ​ទាមទារ​យុត្តិធម៌
---
អតីត​គរុ​សិស្ស​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា លោក កែវ សុវណ្ណឫទ្ធិ បន្ត​លើក​បដា​តវ៉ា​នៅ​ខាងមុខ​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ព្រឹក​ថ្ងៃទី​២០ វិច្ឆិកា ដើម្បី​ទាមទារ​រក​យុត្តិធម៌​សម្រាប់​ខ្លួន។

នេះ​ជា​សប្តាហ៍​ទី​១៤ ដែល​យុវជន​រូប​នេះ​បាន​តវ៉ា ទោះ​ជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន ពុំបាន​អើពើ​នឹង​ការ​ទាមទារ​របស់​ខ្លួន​យ៉ាងណាក្ដី​។ ការ​តវ៉ា​នៅ​ព្រឹក​នេះ ពុំ​មាន​ការរារាំង និង​ប្រើ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ​ដូច​លើក​មុន​ទេ។

#RFAKhmer #Cambodia #HunSen #HunManet #HangchuonNaron #KeoSovannrith #NationalInstituteofPhysicalEducationandSport #NIPES #MOEYS #HumanRights #JusticeProtest

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១. លោក ជា មុន្នី ប្ដេជ្ញាធ្វើការដើម្បីប្រជាធិបតេយ្យ ក្រោយទទួលបានការតែងតាំងជាអនុប្រធានគណបក្សកម្លាំងជាតិ
២. អង្គការលីកាដូ រកឃើញថា ការរំលោភលើកម្លាំងពលកម្មកុមារ និងការបញ្ចាំខ្លួនដោះបំណុលនៅតែបន្តកើតមានក្នុងសិប្បកម្មឡឥដ្ឋ ខណៈរដ្ឋាភិបាលអសកម្មក្នុងការដោះស្រាយ
៣. គ្រួសារមន្ត្រីបក្សភ្លើងទៀន បារម្ភពីបញ្ហាសុខភាពប្ដីដែលកំពុងជាប់ឃុំដោយអយុត្តិធម៌
៤. អ្នកជំនាញកសិកម្ម ជំរុញឱ្យរដ្ឋាភិបាលជ្រើសរើសមន្ត្រីកសិកម្មដោយតម្លាភាព
… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #HunManet #CheaMony #NationPowerParty #CandlelightParty #LICADHO #LaborIssues #GarmentBrandsWasteBurnt #BoundByBricks #DebtBondage #ChildLabor #BrickFactories #2023WorldChildrenDay #CambodiaThisWeek #SamPoly #SekBandith #SunRatha #RightLivelihoodAward2023

---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtube.com/live/ziGCc8dacfc
Media is too big
VIEW IN TELEGRAM
លោក សំ ប៉ូលី និង លោក សេក បណ្ឌិត ជជែកពិភាក្សាជាមួយ កញ្ញា ស៊ុន រដ្ឋា ស្តីអំពី សកម្មភាពរបស់ក្រុមខ្លួន៣នាក់ តំណាងឲ្យសកម្មជនចលនាមាតាធម្មជាតិ ទៅទស្សនកិច្ចសិក្សានៅប្រទេសអាល្លឺម៉ង់(Germany) និង ប្រទេសស្វីស(Swiss) មុនថ្ងៃទទួលពានរង្វាន់ រ៉ៃត៍ ឡាយលីហ៊ូដ(Right Livelihood)នៅប្រទេសស៊ុយអែតនៅថ្ងៃទី២៩ វិច្ឆិកា៕
#SunRatha #RFAKhmer #Cambodia #Podcast #CambodiaThisWeek #SamPoly #ChunChanboth #YangChandara #SekBandith #RightLivelihood #MontherNature
Media is too big
VIEW IN TELEGRAM
ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល និង​ពលកម្ម​កុមារ ​«នៅ​តែ​បន្ត​រីក​រាលដាល» ​នៅ​តាម​សិប្បកម្ម​ផលិត​ឥដ្ឋ
---
អង្គការ​លីកាដូ រក​ឃើញ​ថា ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល និង​ពលកម្ម​កុមារ​ «នៅ​តែ​បន្ត​រីក​រាលដាល» ​នៅ​តាម​សិប្បកម្ម​ផលិត​ឥដ្ឋ​នៅ​កម្ពុជា។ ទន្ទឹម​នឹង​នេះ អង្គការ​នេះ​ថា អាជ្ញាធរ​រដ្ឋ​នៅ​តែ​បន្ត​ភាព​អសកម្ម​អស់​ជាច្រើន​ទសវត្សរ៍ ក្នុង​ពេល​ដែល​វិស័យ​សំណង់ និង​អចលនទ្រព្យ​ បាន​បណ្តែត​បណ្តោយ​ឱ្យ​អំពើ​រំលោភ​បំពាន​លើ​សិទ្ធិ​មនុស្ស ពិសេស​សិទ្ធិ​កុមារ បន្ត​កើត​មាន​ដោយ​គ្មាន​ការត្រួតពិនិត្យ​ក្នុង​ខ្សែ​ចង្វាក់​ផលិតកម្ម​របស់​ខ្លួន៕
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/ziGCc8dacfc
#RFAKhmer #Cambodia #HunManet #HengSuor #MLVT #LICADHO #LaborIssues #GarmentBrandsWasteBurnt #BoundByBricks #DebtBondage #ChildLabor #BrickFactories #2023WorldChildrenDay #VerticalVideo #Reels #Shorts

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH