វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2K videos
93 files
7.92K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
សង្គម​ស៊ីវិល​ថា ការសម្រេចសេចក្ដីរបស់តុលការ គឺជាការបំបិទសិទ្ធិលើពលរដ្ឋដែលទាមទារសិទ្ធិការងារ
---
មន្ត្រីសង្គមស៊ីវិលកត់សម្គាល់ឃើញថា ការសាកសួរដេញដោលក្នុងសវនាការទាំងសាលាដំបូង និងសាលាឧទ្ធរណ៍ ពុំមានភស្តុតាងជាក់លាក់ដាក់បន្ទុកមកលើមេដឹកនាំសហជីពណាហ្គាវើលដ៍ (NagaWorld) ទាំងនេះទេ។ ពួកគេថា កូដករណាហ្គាវើលដ៍ប្រើប្រាស់នីតិវិធីតាមផ្លូវច្បាប់ តាំងពីដំបូងរហូតដល់បច្ចុប្បន្នទាមទារដំណោះស្រាយវិវាទការងារ តុលាការគួរទម្លាក់ការចោទប្រកាន់លើពួកគាត់។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/fwKSvMf2YzE
#RFAKhmer #Cambodia #HunSen #HunManet #HumanRights #ChenLipKeong #ChhimSithar #NySokha #AmSamAth #ChakSopheap #NagaWorld #Strikers #LaborDispute

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
កូដករណាហ្គាវើលដ៍បន្តក្រាញននៀលតវ៉ា ដើម្បីស្វែងរកយុត្តិធម៌
---
ក្រុមកូដករណាហ្គាវើលដ៍ ចេញតវ៉ាជាថ្មីនៅថ្ងៃទី២៨តុលា ដើម្បីបន្តទាមទារថៅកែនិង ក្រសួងពាក់ពន្ធ័របស់រដ្ឋាភិបាល ដោះស្រាយវិវាទការងារ និងដោះលែងប្រធានសហជីពរបស់ពួកគេ គឺកញ្ញា ឈឹម ស៊ីថរ ឱ្យមានសេរីភាពវិញ។ ក្រុមកូដករលើកឡើងថា ពួកគេនឹងក្រាញននៀលតវ៉ារហូតទទួលបានយុត្តិធម៌ ដើម្បីជំរុញឱ្យកម្ពុជាមានទម្លាប់គោរពសិទ្ធិការងាររបស់កម្មករ។
#RFAKhmer #Cambodia #HunSen#HunManet #HumanRights #ChhimSithar #NagaWorld #Strikers #LaborDispute

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
កូដករណាហ្គាវើលដ៍ (Nagaworld) ស្នើឲ្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល ជួយយកចិត្តទុកដាក់មកលើពួកគេ ដើម្បីដោះស្រាយបញ្ចប់វិវាទការងារជាមួយថៅកែណាហ្គាវើលដ៍ ដែលអូសបន្លាយពេលជិត៣ឆ្នាំនេះ។ ការស្នើសុំនេះ ធ្វើឡើង​បន្ទាប់ពីក្រុមកូដករណាហ្គាវើលដ៍ មើលឃើញថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានកោះហៅតារាកំប្លែង លោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយ ក្រឹម មកបំភ្លឺរឿងលោកនិយាយបញ្ហា អ្នកស្រលាញ់ភេទដូចគ្នា ដែលធ្វើឲ្យមានការរិះគន់ជាខ្លាំង។ កូដករប្រមាណ ៣០នាក់ នៅថ្ងៃទី២ វិច្ឆិកា បាន​នាំគ្នាកាន់ឆត្រ ដែលពួកគេរចនាចំនួន៩ ដើមមានពណ៌ចំរុះ ដោយ​ក្នុងឆត្រនីមួយៗ បង្ហាញសារមានអត្ថន័យ និងខ្លឹមសារខុសគ្នា ដូចជា បញ្ឈប់ការរើសអើងសហជិព LRSU កុំបង្អត់បាយកម្មករក្នុងសម័យសន្តិភាព គោរពសិទ្ធិមនុស្សនាំឱ្យមានសេចក្តីថ្លៃថ្នូរ ជាដើម។
#RFAKhmer #Cambodia #HunManet #HumanRights #ChhimSithar #NagaWorld #Strikers #LaborDispute

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
កូដករណាហ្គាវើលដ៍យកសំរាមមកតុបតែងខ្លួន ដើម្បីឱ្យថៅកែណាហ្គាវើលដ៍ឈប់ចាត់ទុកពួកគេជាសំរាម
---
ក្រុមកូដករណាហ្គាវើលដ៍ (Nagaworld) ប្រមាណ៣០នាក់ នៅថ្ងៃទី០៥ វិច្ឆិកានាំគ្នាស្លៀកពាក់ដោយយកសំរាមមកតុបតែងខ្លួន ដើម្បីជាសារដាស់តឿនដល់ថៅកែបនល្បែងកាស៊ីណូណាហ្គាវើលដ៍ថា សូម្បីតែសំរាមក៏មានតម្លៃអាចយកមកកែច្នៃ ដូច្នេះឈប់ចាត់ទុកពួកគេជាសំរាមបន្តទៀត ហើយងាកមកដោះស្រាយវិវាទការងារឱ្យកម្មករ។
#RFAKhmer #Cambodia #HunManet #HumanRights #ChhimSithar #NagaWorld #Strikers #LaborDispute

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
កូដករណាហ្គាវើលដ៍ស្រោចទឹកថ្នាំលើដងខ្លួន ដើម្បីទាមទារបញ្ឈប់ការលាបពណ៌
---
ក្រុមកូដករណាហ្គាវើលដ៍ (NagaWorld) បន្តនាំគ្នាចេញតវ៉ាជាថ្មីនៅថ្ងៃទី០៩ វិច្ឆិកា ដោយស្រោចទឹកថ្នាំលើដងខ្លួន ដើម្បីទាមទារទៅរដ្ឋាភិបាលឱ្យបញ្ឈប់ការលាបពណ៌បែបចោទប្រកាន់លើពួកគាត់ ថាជាក្រុមអ្នកស៊ីឈ្នួលធ្វើបាតុកម្ម។ ក្រុមកូដករក៏បានស្រែកដង្ហោយទៅរដ្ឋាភិបាល ឱ្យយកច្បាប់ការងារមកអនុវត្តដើម្បីដោះស្រាយបញ្ចប់វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ និងដើម្បីបញ្ឈប់កុំឱ្យថៅកែបរទេស អាចបន្តរំលោភច្បាប់និងរំលោភសិទ្ធិកម្មករនៅស្រុកខ្មែរតទៅទៀត។
#RFAKhmer #Cambodia #HunManet #HumanRights #ChhimSithar #NagaWorld #Strikers #LaborDispute

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ក្រុមហ៊ុនណាហ្គាវើលដ៍ បញ្ឈប់បុគ្គលិកជាសមាជិកសហជីព១១នាក់បន្ថែមទៀត
---
ក្រុមកូដករណាហ្គាវើលដ៍ (NagaWorld) បន្តចេញតវ៉ានៅថ្ងៃទី១៤វិច្ឆិកា ដើម្បីជំរុញឱ្យរដ្ឋាភិបាលអនុវត្តច្បាប់ស្តីពីការងារលើថៅកែក្រុមហ៊ុន។ ការចេញតវ៉ានេះ បន្ទាប់ពីថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ បន្តបញ្ឈប់បុគ្គលិក១១នាក់បន្ថែមទៀត កាលពីថ្ងៃទី១៣ វិច្ឆិកា ដែលសុទ្ធតែជាសមាជិកសហជីព។ ក្រុមកូដករចាត់ទុកការបន្តបញ្ឈប់បុគ្គលិកនេះ ថាជាការរើសអើង និងរំលោភច្បាប់កាន់តែធ្ងន់ធ្ងរ ពីថៅកែក្រុមហ៊ុន។
#RFAKhmer #Cambodia #HunManet #HumanRights #ChhimSithar #NagaWorld #Strikers #LaborDispute #RightToUnionize

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH