វិទ្យុអាស៊ីសេរី/ RFA Khmer
13.8K subscribers
3.77K photos
1.7K videos
88 files
7.6K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
មាតិកា​ព័ត៌មាន​សំខាន់ៗ​ដែល​ត្រូវ​ផ្សាយ​នៅរាត្រីនេះ​រួមមាន៖
១.អង្គការ​សង្គមស៊ីវិល២៧​ស្ថាប័ន រួមគ្នា​ប្រារព្ធ​ទិវាសិទ្ធិមនុស្ស​អន្តរជាតិ នៅ​ទីលាន​ប្រជាធិបតេយ្យ
២. សហគមន៍ខ្មែរ ធ្វើពិធីរៃអង្គាសថវិកា​ជួយ​ដល់​កូដករ​ណាហ្គាវើលដ៍
៣.ក្រសួងអប់រំ ស៊ើបអង្កេត​ករណីសង្ស័យថា ប្រធាន​មន្ទីរអប់រំ​ខេត្តត្បូងឃ្មុំ​ជាប់ពាក់ព័ន្ធ​ការប្រព្រឹត្ត​អំពើរលួយ
៤. សកម្មជនបរិស្ថាន​រិះគន់​ថា លោក ហ៊ុន សែន ផ្តល់​អទិភាព​អភិវឌ្ឍ​តំបន់ឆ្នេរ​ព្រះសីហនុ​សម្រាប់​ប្រយោជន៍​តែជនជាតិ​ចិន​និង​ក្រុម​ឈ្មួយ​អ្នកមាន​អំណាច.....
រួមទាំង​ព័ត៌មាន​សំខាន់ៗ​មួយចំនួន​ទៀត!
#RFAKhmer #Cambodia #Politics #HumanRights #PPA #ParisPeaceAccords #US #EU
បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល សកម្មជន​សិទ្ធិមនុស្ស សកម្មជន​បរិស្ថាន យុវជន និង​ប្រជា​សហគមន៍​មក​ពី​តាម​បណ្ដា​ខេត្ត​នានា សរុប​ជិត១ពាន់ ៥រយនាក់ (១.៥០០នាក់) បាន​ចូល​រួម​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នៅ​ថ្ងៃ​ទី១០ ធ្នូ នេះ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន ស្នើ​សុំ​ឲ្យ រដ្ឋាភិបាល​ត្រូវ​បញ្ឈប់​ការ​គំរាម​កំហែង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ការ​អនុវត្ត​សិទ្ធិ​នយោបាយ សង្គមកិច្ច សេដ្ឋកិច្ច និង​វប្បធម៌។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #HumanRights #PPA #ParisPeaceAccords #US #EU
តើពេញមួយសប្តាហ៍នេះ មានព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗអ្វីខ្លះកើតឡើង? ខាងក្រោមនេះ គឺជាព័ត៌មាន​សំខាន់ៗ​ចំនួន ២៥ ដែល​លោកអ្នក​នាង​គួរ​អាន​នៅ​ថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០២២៖ ១. សង្គម​ស៊ីវិល​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ដោយ​ស្នើ​ឱ្យ​រដ្ឋាភិបាល​បើក​លំហ​សិទ្ធិសេរីភាព។

👉 អានសង្ខេបព័ត៌មានសំខាន់ៗប្រចាំសប្តាហ៍​ឡើងវិញ
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #HumanRights #PPA #ParisPeaceAccords #US #EU
ក្រុម​អង្គការ​សង្គមស៊ីវិល​គាំទ្រ​ ចំណាត់ការ​របស់​សហភាព​អឺរ៉ុប (EU) បាន​ឯកភាព​លើ​កិច្ច​ព្រមព្រៀង​ហាមនាំចូល​ផលិតផល ដែល​ដុត​បំផ្លាញ​ព្រៃឈើ។ ពួកគាត់​រំពឹង​ថា វិធានការ​នេះ​នឹង​រួម​ចំណែក ​ទប់ស្កាត់​ការ​កាប់​រុករាន​ទន្ទ្រាន​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ ដើម្បី​យក​ដី​ធ្វើ​កសិកម្ម​ ដោយ​ក្រុម​អ្នក​មាន​អំណាច និង​ឧកញ៉ា ឃុបឃិត​ជាមួយ​អាជ្ញាធរ​រដ្ឋាភិបាល។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #HumanRights #PPA #ParisPeaceAccords #US #EU
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣៖

១.ក្រសួងយុត្តិធម៌ថា គ្មានពេលឆ្លើយតបសំណើររបស់ក្រុមសកម្មជនមាតាធម្មជាតិ ដែលស្នើសុំទៅទទួលពាន់រង្វាន់នៅក្រៅប្រទេស
២.អ្នកគាំទ្រទាមទារឲ្យតុលាការដោះលែងលោក ថាច់ សេដ្ឋា
៣.សកម្មជនបក្សប្រឆាំង និងពលករខ្មែរនៅថៃគ្រោងរំឮកខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
៤. ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងជជែកអំពី កិច្ចប្រជុំពិសេសរបស់ក្រុមអង្គការសង្គមស៊ីវិលនៅក្រៅប្រទេសជុំវិញកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៖
---
#RFAKhmer #Cambodia #HunManet #ThonRatha #LongKunthea #PhuonKeoRaksmey #ClimateRightsInternational #MotherNatureCambodia #Awards #RightLivelihood #Sweden #MinistryofJustice #CandleLightParty #CLP #ThachSetha #HumanRights #PPA #parispeaceaccords

---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/TfTetuvUKbg