វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2K videos
93 files
7.92K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ សៅរ៍ ទី ៣០ ខែ កញ្ញា ឆ្នាំ២០២៣៖

៚ សាលាឧទ្ធរណ៍តម្កល់សាលក្រមផ្ដន្ទាទោស លោក វន់ ពៅ និងសកម្មជនមួយចំនួនទៀត
៚ យុវជនមាតាធម្មជាតិ ដាក់ញត្តិស្នើដល់តុលាការអនុញ្ញាតឱ្យពួកគេទៅទទួលពានរង្វាន់អន្តរជាតិនៅប្រទេសស៊ុយអែត
៚ សហជីពថា ជីវភាពកម្មករកាត់ដេរនៅកម្ពុជា នៅតែជួបការលំបាកជាងកម្មករប្រទេសមួយចំនួនក្នុងតំបន់
៚ ផ្សារទំនើប និងកន្លែងផ្តល់សេវាកម្មជាច្រើននៅខេត្តសៀមរាបបិទទ្វារ ដោយសារថយចុះភ្ញៀវទេសចរ
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #HunManet #AppealCourt #HumanRights #IDEA #VornPao #MotherNatureMovement #RightLivelihoodInternationalAward2023 #MinimumWage2024 #HengSuor #GarmentWorkers #CambodiaWorkers #LaborMarket #MLVT #EconomyKH
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/khR5ANoTsZo
Media is too big
VIEW IN TELEGRAM
តើរដ្ឋាភិបាលដាក់ផែនការប្រមូលពន្ធ ជាការធ្វើកំណែទម្រង់ ឬដោយសារតែវិបត្តិហិរញ្ញវត្ថុ?
---
#RFAKhmer #Cambodia #HunManet #SengTheary #Taxation #TakMengHeang #SengSary #CallinShow
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២៣

១. អ្នកវិភាគថា ទោះបីអាមេរិកផ្ដល់ជំនួយ១៨លានដុល្លារមកកម្ពុជាវិញក្តីប៉ុន្តែ អាមេរិកនៅមិនទទួលស្គាល់ការបោះឆ្នោតនៅឡើយ
២.សហជីពឯករាជ្យ១២ស្ថាប័នខកចិត្តដែលកម្មករពុំទទួលបានប្រាក់ឈ្នួលអប្បបរមាចំនួន២១៣ដុល្លារ
៣. កូនប្រុសលោកស្រីផាវ ញ៉ើង ស្នើសុំឲ្យសាលាឧទ្ធរណ៍ព្រះសីហនុ ស្វែងរកយុត្តិធម៌សម្រាប់ម្ដាយដែលកំពុងធ្លាក់ខ្លួនឈឺ
៤. ទឹកជំនន់ បំផ្លាញកសិផល និងបង្កការលំបាកដល់ប្រជាពលរដ្ឋមួយចំនួន ក្នុងខេត្ត ខេត្តបាត់ដំបង និងស្ទឹងពោធិ៍សាត់
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៖
#RFAKhmer #Cambodia #USAID #ElectionKH2023 #ShamElection #Minimumwage #CambodianWorkers #RainingFlood #LandDispute #KohKong #PhavNheung #Battambang
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/SpWuah7-gkU
Media is too big
VIEW IN TELEGRAM
យុវជន​ចលនា​មាតា​ធម្មជាតិ​ ស្នើសុំ​តុលាការ​ចាក​ចេញ​ពី​ប្រទេស ទៅ​ទទួល​ពាន​រង្វាន់​កម្រិត​អន្តរជាតិ នៅ​ប្រទេស​ស៊ុយអែត
---
យុវជន​ចលនា​មាតា​ធម្មជាតិ នាំគ្នា​ដាក់​ញត្តិ​ស្នើសុំ​តុលាការ​ក្រុង​ភ្នំពេញ​ កាលពីថ្ងៃទី២៩ កញ្ញា ដើម្បី​អនុញ្ញាត​ឱ្យ​ពួកគេ​ធ្វើ​ដំណើរ​ចាកចេញ​ពី​ប្រទេស​កម្ពុជា ទៅ​ទទួល​ពាន​រង្វាន់​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​បរិស្ថាន​កម្រិត​អន្តរជាតិ​នៅ​ប្រទេស​ស៊ុយអែត​(​Sweden​)​។
👉 អាន​អត្ថបទ​ពិស្តារ៖ https://www.rfa.org/khmer/news/environment/mother-nature-activists-ask-the-court-to-leave-the-country-to-get-right-livelihood-award-in-sweden-09302023053147.html
#RFAKhmer #Cambodia #MotherNature #RightLivelihood #Awards #Environment #ThonRatha #PhuonKeoraksmey #LongKunthea

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
សម្ភាសកូនប្រុសលោកស្រី ផាវ ញ៉ើង ជុំវិញការស្នើសុំរបស់លោក ដែលឲ្យសាលាឧទ្ធរណ៍ព្រះសីហនុ ស្វែងរកយុត្តិធម៌សម្រាប់ម្ដាយដែលកំពុងធ្លាក់ខ្លួនឈឺ។

RFA Khmer ជាទំព័រផ្លូវការរបស់ វិទ្យុអាស៊ីសេរី (Radio Free Asia)។
---
វិទ្យុអាស៊ីសេរី​ផ្សាយតាម​រលក​ធាតុ​អាកាស​ខ្លី​ (SW)
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 SW 12.14 MHz ស្មើនឹងកម្ពស់ (25 ម៉ែត្រ)
👉 SW 13.71 MHz ស្មើនឹងកម្ពស់ (22 ម៉ែត្រ)

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 SW 9.33 MHz ស្មើនឹងកម្ពស់ (32 ម៉ែត្រ)
👉 SW 11.88 MHz ស្មើនឹងកម្ពស់ (25 ម៉ែត្រ)
👉 SW 12.14 MHz ស្មើនឹងកម្ពស់ (25 ម៉ែត្រ)

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ នៅប្រទេសកូរ៉េខាងត្បូង(South Korea) កាលពីថ្ងៃទី៣០កញ្ញា ប្រមាណ៣០នាក់ បានជួបជុំគ្នានៅទីក្រុងអានសាន (Ansan) ដើម្បីពង្រឹងភាពរឹងមាំអ្នកប្រជាធិបតេយ្យ នៅកូរ៉េបន្ថែមទៀត និងពិភាក្សាគ្នារិះរកគន្លឹះ យុទ្ធសាស្ត្រថ្មីៗ ដើម្បីពង្រីកការផ្សព្វផ្សាយនូវចំណេះដឹងប្រជាធិបតេយ្យ ដល់ពលរដ្ឋខ្មែរ នៅកូរ៉េខាងត្បូង។ អង្គសមាជបានព្រមព្រៀងគ្នាជំរុញឱ្យមានការអនុវត្តវប្បធម៌នយោបាយថ្មី ដោយសម្រេចប្តូរឈ្មោះពី «ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ» ទៅជា «ចលនាប្រជាធិបតេយ្យរួបរួមជាតិ» វិញ ដើម្បីបើកឱកាសឲ្យមានការចូលរួមពីសំណាក់ពលរដ្ឋខ្មែរ ដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងអាចឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន សម្រាប់អាណត្តិថ្មី។ តាមរយៈសមាជអ្នកប្រជាធិបតេយ្យនេះ ពួកគេរំពឹងថា នឹងប្រមូលផ្តុំបញ្ញវន្ត និស្សិត កម្មករ ពលករខ្មែរ ព្រមទាំងប្រជាពលរដ្ឋខ្មែរទូទៅក្នុងប្រទេសកូរ៉េ ដែលមានគំនិតជាតិនិម ចូលរួមយ៉ាងសកម្ម ដើម្បីស្ដារប្រជាធិបតេយ្យេ នៅក្នុងប្រទេសកម្ពុជាឡើងវិញ និងការផ្លាស់ប្តូរប្រជាធិបតេយ្យកម្ពុជាយ៉ាងពិតប្រាកដទៅថ្ងៃអនាគត៕​
---
#RFAKhmer #Cambodia #SouthKorea #HunManet #NewGovernment #ShamElection #DynasticRules #CambodiaFamilyRun
Media is too big
VIEW IN TELEGRAM
ក្រុម​កូដករ​ណាហ្គាវើលដ៍​(​NagaWorld​)​ប្រមាណ​៣០​នាក់ បន្ត​ចេញ​តវ៉ា​ប្រចាំ​សប្ដាហ៍​នៅ​ថ្ងៃ​ទី​១​តុលា នៅ​ខាង​មុខ​ក្រុម​ហ៊ុន​។ ក្រុម​កូដករ​ខ្លះ ពាក់​អាវ​ស​ស្លៀក​សំពត់​ហូល និង​ដៃ​កាន់​​ចាន​ស្រះ ទទូច​ឱ្យ​រដ្ឋាភិបាល​និង​ថៅកែ មាន​ចិត្ត​បុណ្យ​ជួយ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ និង​ដោះលែង​កញ្ញា​ ឈឹម ស៊ីថរ​ ​អំឡុង​ពិធី​បុណ្យ​កាន់​បិណ្ឌ​និង​ភ្ជុំ​បិណ្ឌ​នេះ​ ដើម្បី​ឱ្យ​ពួក​គេ​មាន​ឱកាស​បាន​ទៅ​ចូល​រួម​ពិធី​បុណ្យ​ជាមួយ​ក្រុម​គ្រួសារ​នៅ​ស្រុក​កំណើត។​

---
#RFAKhmer #Cambodia #HunManet#NagaWorldStrikers #LaborLaw#HumanRights #LaborConflict #Injustice#Corruption
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី០១ ខែតុលា ឆ្នាំ២០២៣៖

១. ស្ត្រីខ្មែរដែលរងគ្រោះពីការជួញដូរនៅប្រទេសឡាវ ស្នើអាជ្ញាធរឱ្យចាប់មេខ្យល់យកមកផ្តន្ទាទោស
២. មន្ត្រីធនាគារមួយ បង្ខំឱ្យកូនបំណុលលក់ដីធ្លី និងផ្ទះសម្បែង យកលុយសងធនាគារ
៣. ពលរដ្ឋខ្មែររស់នៅប្រទេសកូរ៉េខាងត្បូង បង្កើតចលនាប្រជាធិបតេយ្យរួបរួមជាតិ ដើម្បីប្រជាធិបតេយ្យនៅកម្ពុជា
៤. កម្មកររោងចក្រមួយចំនួន គ្មានប្រាក់ទៅលេងបុណ្យភ្ជុំបិណ្ឌដោយសារជីវភាពខ្វះខាត
… រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #Lao #SouthKorea #HumanTrafficking #Drugs #HunManet #SamRainsy #CandlelightParty #GarmentWorkers #PchumBenDay #NagaWorld
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/8zAm-xpyykI
Media is too big
VIEW IN TELEGRAM
អ្នកប្រជាធិបតេយ្យនៅកូរ៉េ ជួបជុំគ្នាធ្វើសមាជ ជំរុញឱ្យមានប្រជាធិបតេយ្យនៅកម្ពុជា
---
#RFAKhmer #Cambodia #SouthKorea #HunSen #HunManet #NationalUnityDemocracyMoverment #NewGovernment #ShamElection #DynasticRules #CambodiaFamilyRun #Workers #KoreanMigrant #SorSokhem #MattVanny

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Movement in ROK .jpg
708.9 KB
ប្រជា​ពល​រដ្ឋ​ខ្មែរ​រស់​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​(South Korea) ​កាល​ពី​ថ្ងៃ​ទី៣០​ខែកញ្ញា​បាន​រួមគ្នា​ធ្វើ​សមាជ​មួយ​នៅ​ទីក្រុង​អាន់សាន់​ ​(Ansan)​ ​និង​សម្រេច​បង្កើត​ចលនា​ប្រជាធិបតេយ្យ​រួបរួម​ជាតិ​មួយ។​

​តើ​ចលនា​ប្រជា​ធិបតេយ្យ​រួបរួម​ជាតិនេះ​នឹង​ធ្វើ​អ្វីខ្លះ?​ ​ហើយ​តើ​ជួយ​យ៉ាង​ណា​ឱ្យ​កម្ពុជា​មាន​ប្រជា​ធិបតេយ្យ?
​​
​អ្នកស្រី​ ​សុ ជីវី​ ​មាន​សម្ភាស​ផ្ទាល់​ជា​មួយ​លោក​ ​ស សុខខេម​ ​ប្រធាន​គណៈកម្មការ​នាយក​នៃ​ចលនា​ប្រជាធិបតេយ្យ​រួបរួម​ជាតិ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដូច​តទៅ៖​ https://fb.watch/npuG_4ttZ3/

​---
#RFAKhmer #Cambodia #SouthKorea #HunManet #ShamElection #DynasticRules #CambodiaFamilyRun #KoreanMigrant
Media is too big
VIEW IN TELEGRAM
សាលាបឋមសិក្សាដាច់ស្រយាលមួយកន្លែង​ស្ថិតក្នុង​ឃុំ​ពន្លៃ ​ស្រុកភ្នំស្រុក ខេត្ត​បន្ទាយ​មានជ័យ​កំពុងខ្វះខាតសម្ភារៈ​ និង​ពុំមាន​អគារសិក្សា​ឱ្យ​បាន​ត្រឹមត្រូវ។​ កុមារ​និង​សិស្ស​នៅទីនោះពុំអាច​ទទួល​បាន​ការអប់រំដិតដល់​ ហើយ​សិស្ស​ភាគ​ច្រើន​បាន​បោះបង់​ការសិក្សា​ទាំង​វ័យក្មេង។ ​អាណាព្យាបាលសិស្ស និង​គ្រូ​បង្រៀន​ទទូច​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះ​ស្រាយបញ្ហា​កង្វះ​សម្ភារៈ​ និង​អគារ​សិក្សា​នេះ​ជា​បន្ទាន់។​

​លោក​ ​នៅ វណ្ណារិន​ ​រាយការណ៍ព័ត៌មាននេះជាវីដេអូ!​

#RFAKhmer #Cambodia #BanteayMeanchey #Educationkh #Moeyscambodia