វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
1.99K videos
93 files
7.91K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ក្រុមហ៊ុនប្រេង​ គ្រី​ស​អែ​ណឺ​ជី​ KrisEnergy​ ដែលកាលពី​ដាច់ឆ្នាំ២០២០ បូមបាន តំណក់ប្រេងដំបូងនៅកម្ពុជា ឥឡូវប្រកាស​ក្ស័យធន​ទៅ​ហើយ។ កាលពីថ្ងៃទី៤ ខែមិថុនា ក្រុមហ៊ុននេះ ថាខ្លួនគ្មានលទ្ធភាព​សងបំណុល​រួច ទើប​ប្រកាសក្ស័យធន​បែបនេះ។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #oil #KrisEnergy #Bankrupt
ជន​ចាស់ជរា​មួយ​ចំនួន​មាន​សុខភាព​ទ្រុឌទ្រោម​ដោយសារ​គ្មាន​​អាហារ​ហូប​គ្រប់​គ្រាន់​​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ​១៩​​។ នាយក​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ(UNDP) ប្រចាំ​នៅ​កម្ពុជាលោក នីក បេរេសហ្វ័ដ​ (Nick Beresford) ​ក៏​ចង់​ឃើញ​រដ្ឋាភិបាល​​ដាក់​ចេញ​ប្រព័ន្ធ​​សោធន​និវត្តន៍ និង​​ប្រព័ន្ធ​គាំពារ​​សង្គម​​ដល់​​​មនុស្ស​ចាស់​ដែរ​ ព្រោះ​ចំនួន​ប្រជាជន​​វ័យ​​ចំណាស់​​នៅ​កម្ពុជា​​បាន​​កើន​ឡើង​​។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Economy #Elderly #UNDP
អ្នកស្នាក់​នៅ​​តាម​​បែរ​​ចិញ្ចឹម​ត្រី​ និង​​​ផ្ទះ​បណ្ដែត​ទឹក​ មិន​ទាន់​​មាន​ផែនការ​​រើ​ចេញ​​​ទេ​​។ នៅ​សល់​តែ​២​ថ្ងៃ​ទៀត​ទេ នឹង​ដល់​កាល​កំណត់​រយៈ​ពេល​នៃ​ការ​តម្រូវ​ឲ្យ​រុះរើ​បែរ​ចិញ្ចឹម​ត្រី និង​ផ្ទះ​បណ្ដែត​ទឹក​ចេញ​ឲ្យ​អស់​ពី​​ផ្ទៃ​ទន្លេ​ក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ហើយ។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Vietnam #floating #PhnomPenh
អ្នក​ជាប់​ឃុំ​ម្នាក់​ទៀត​ស្លាប់​​ក្រោយ​ពេល​​អនុរក្ស​ពន្ធនាគារ​​បាន​​បញ្ជូន​ទៅ​​ព្យាបាល​​នៅ​​មន្ទីរ​ពេទ្យ​ខ្មែរ​សូវៀត​​ក្នុង​​ទី​ក្រុង​​ភ្នំពេញ​​។​ ភរិយា​អ្នក​​ជាប់​​ឃុំ​​សង្ស័យ​​ថា​​ មរណភាព​ប្ដី​របស់​លោក​ស្រី គឺដោយ​​សារ​​ជំងឺ​កូវីដ​១៩។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Inmate #Prisoner #Death #COVID19KH
ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ៣រូប ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ​មើល​ឡើង​វិញ លើ​អនុក្រឹត្យ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឹណិត​ជាតិ និង​រៀបចំ​អនុក្រឹត្យ​នេះ​ឡើង​វិញ ឱ្យ​ស្រប​តាម​ស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #HumanRights #Concerned #internetGateway
ក្រសួង សុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (Covid-19) ថ្មី ចំនួន ៦៧៨នាក់ ស្លាប់១២នាក់ និងករណីជាសះស្បើយចំនួន ៥៥៧ នាក់ គិត ត្រឹម ថ្ងៃអង្គារ ទី៨ ខែ មិថុនា នេះ។ តួលេខ អ្នក ឆ្លង សរុប ពេល នេះ ៣៥.៥១១នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួនសរុប ២៨.៦៤៩នាក់ ស្លាប់ កើន ២៧៨នាក់ និង ១.១៤៤នាក់ ជា ករណី នាំ ចូល ពី ក្រៅ ប្រទេស។
ចូលក្នុងក្រុម 👉 RFA Khmer #COVID19KH
មន្រ្តី​សិទ្ធិ​មនុស្ស​​អន្តរជាតិ​ ថា​​លេស​ដោះសារ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ ដែល​មន្រ្តី​រដ្ឋាភិបាល​លោក​ ហ៊ុន​ សែន​ យក​មក​ប្រើ​ដើម្បី​គេច​ពី​ការ​ដោះលែង​អ្នក​ជាប់​ឃុំ​ ដែល​កំពុង​ប្រឈម​គ្រោះថ្នាក់​ធំ​នៃ​ការ​ឆ្លង​​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​-​១៩​ នោះ​ គឺ​ការ​លាប​ពណ៌​អ្នក​ស្នើ​សុំ​​ឲ្យ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ ថា​មាន​ចេតនា​នយោបាយ​ជា​ដើម​។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #HumanRights #HRW #Prisoners #COVID19KH
លោកអ្នកនាងជាទីមេត្រី!
ទាក់ទង នឹង ការប្រកាស ក្ស័យធន របស់ ក្រុមហ៊ុន ទទួល បាន សិទ្ធិ ធ្វើ អាជីវកម្ម ប្រេងកាត នៅកម្ពុជាគ្រីសអែណឺជី (KrisEnergy) នៅស្រប ពេល មន្រ្តី រដ្ឋាភិបាល រំពឹង ទុក ពីការ នាំ ចេញ ប្រេង របស់ កម្ពុជា ជា លើក ដំបូង មិនធ្លាប់ មាន ក្នុង ប្រវត្តិសាស្រ្ត នៅ កម្ពុជា នេះ សូមលោក អ្នកនាង រង់ចាំស្ដាប់ វេទិកា អ្នកស្ដាប់ វិទ្យុអាស៊ីសេរី នៅ យប់ ថ្ងៃ អង្គារ ទី៨ ខែ មិថុនា ដែល នឹង ពិភាក្សា លម្អិត ពី បញ្ហា នានា ជុំវិញ ដំណក់ប្រេង របស់ កម្ពុជា។
អ្នក ជំនាញ ផ្នែក បរិស្ថាន និង ធនធាន ធម្មជាតិ នឹង ចូលរួម ស្រាយ ចម្ងល់ របស់ លោក អ្នកនាង ពាក់ព័ន្ធ នឹង មូលហេតុ ដែល ក្រុមហ៊ុន នេះ ត្រូវ ប្រកាស ក្ស័យធន និង ថា តើ កម្ពុជា អាច នាំ ប្រេង ទៅ លក់ នៅ ទីផ្សារ អន្តរជាតិ ដែរឬទេ? តើ ធនធាន រ៉ែប្រេង នៅកម្ពុជា អាចផ្ដល់ ក្ដីសង្ឃឹម អ្វី ខ្លះ ទៅ ដល់ សេដ្ឋកិច្ច ជាតិ? តើ កម្ពុជា គួរ បន្តរំពឹង លើ ធនធាន ប្រេងកាត នេះ តទៅទៀតដែរទេ?
សូមលោកអ្នកនាង រង់ចាំ ស្ដាប់ និង ចូលរួម វេទិកា អ្នកស្ដាប់អាស៊ីសេរី ដែល នឹង ជជែក ពីបញ្ហា នេះ កុំបីខាន!
ចូលក្នុងក្រុម 👉 RFA Khmer
(សូមលោកអ្នកនាង ចុចលើ Link ខាងក្រោម នេះដើម្បីទស្សនាការផ្សាយរបស់ អាស៊ីសេរី)
https://web.facebook.com/rfacambodia/videos/408008003573601

https://www.youtube.com/watch?v=AasNq5cmfNA
នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ១៣រោច ខែជេស្ឋ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា គ.ស.២០២១៖
៚ សាច់ ញាតិ និង សង្គម ស៊ីវិល សោក ស្ដាយ ដែល តុលា ការ សម្រេច បន្ត ឃុំ ខ្លួន មេ សហជីព លោក រ៉ុង ឈុន និង កញ្ញា ស កណិកា
៚ សង្គម ស៊ីវិល បារម្ភ ពី ជន ជាប់ ឃុំ កាន់ តែ ច្រើន អ្នក ឆ្លង ជំងឺ កូវីដ ១៩ នៅ ក្នុង ពន្ធនាគារ
៚ នាទីវេទិកាអ្នកស្ដាប់អាស៊ីសេរីនឹង ជជែក ពីវិស័យប្រេង នៅ កម្ពុជាបន្ទាប់ពី ក្រុមហ៊ុនប្រកាសក្ស័យធន
……រួមនឹងព័ត៌មានផ្សេងៗមួយ ចំនួនទៀត៖

»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ https://www.rfa.org/khmer
»» ទ្វីតធ័រ (Twitter) https://www.twitter.com/RadioFreeAsiaKH
(សូមលោកអ្នកនាង ចុចលើ Link ខាងក្រោម នេះដើម្បីទស្សនាការផ្សាយរបស់ អាស៊ីសេរី)
https://web.facebook.com/rfacambodia/videos/1517547455257121

https://www.youtube.com/watch?v=CfCqIA6NigA
នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ១៤ រោច ខែជេស្ឋ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ០៩ ខែមិថុនា គ.ស. ២០២១៖
៚ មន្ត្រីសង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាល អនុវត្តច្បាប់ប្រឆាំងអំពើលាងលុយកខ្វក់ ឲ្យមានប្រសិទ្ធភាព
៚ សាច់ញាតិ និងសង្គមស៊ីវិល សោកស្ដាយដែលតុលាការសម្រេចបន្តឃុំ លោក រ៉ុង ឈុន និងកញ្ញា ស កណិកា
៚ អ្នកបរិស្ថានស្វាគមន៍ គំនិតផ្ដួចផ្ដើម ក្នុងការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រឱ្យមានប្រសិទ្ធភាព

៚ ជនជាតិដើមភាគតិចកួយថា អាជ្ញាធរខេត្តកំពង់ធំបានយកចិត្តទុកដាក់ថែទាំ និងអភិរក្ស តំបន់វប្បធម៌របស់ពួកគាត់ រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត...!!

»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ https://www.rfa.org/khmer
»» ទ្វីតធ័រ (Twitter) https://www.twitter.com/RadioFreeAsiaKH
សាច់​ញាតិ និង​សង្គម​ស៊ីវិល ​សោកស្ដាយ ចំពោះ​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដែល​សម្រេច​មិន​ព្រម​ដោះលែងសកម្មជន​ព្រំដែន​ និង​ជា​មេ​ដឹក​នាំ​សហជីព លោក រ៉ុង ឈុន និង​កញ្ញា ស កណិកា។ ​ក្រុម​មេធាវី​ថា ​ពួកគាត់​កំពុង​រក​វិធី​ជួប​កូន​ក្ដី​ ដើម្បី​ដាក់​ពាក្យ​ប្ដឹង​ឧទ្ធរណ៍។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #HumanRights #RongChhun
មន្ត្រី​​អង្គការសង្គមស៊ីវិល​ព្រួយបារម្ភ​កាន់​តែ​ខ្លាំង​អំពី​ការ​រាតត្បាត​​ជំងឺកូវីដ១៩ ផ្ទុះ​ឡើង​ច្រើន​ឆ្លង​ចូល​នៅ​ក្នុង​ពន្ធនាគារ។ ក្ដី​បារម្ភ​នេះ កើត​ឡើង​បន្ទាប់​ពី​សង្គម​ស៊ីវិល​តាមដាន​ឃើញ​ជន​ជាប់​ឃុំ​ចំនួន​២នាក់​ហើយ ដែល​បាន​ឆ្លង​ជំងឺ​កូវីដ​ស្លាប់ ហើយ​អាជ្ញាធរ​មិន​បាន​បញ្ចេញ​តួលេខ និង​វិធានការ​ជាក់លាក់​ ដើម្បី​ទប់​ស្កាត់​ជំងឺ​កាច​សាហាវ​នេះ​​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​នៅ​ឡើយ។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #HumanRights #HumanRight #Prisoners #COVID19KH
ពលរដ្ឋ​​ខ្មែរក្រោម​ប្រារព្ធ​​ទិវាបាត់បង់ទឹកដី​ដោយ​ប្រើប្រាស់​ពាក្យ​ស្លោក "ក្រោកឈរដើម្បីសិទ្ធិសម្រេចវាសនាដោយខ្លួនឯង"។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #HumanRights #HumanRight #Khmerkampucheakrom
ក្រសួង សុខាភិបាល រក ឃើញ អ្នកឆ្លង ជំងឺកូវីដ១៩ (Covid-19) ថ្មី ចំនួន ឆ្លងថ្មី ៧២៩នាក់ ស្លាប់១១នាក់ និងករណី ជាសះស្បើយ ៣៩៨នាក់ គិត ត្រឹម ថ្ងៃពុធ ទី៩ ខែ មិថុនា នេះ។ តួលេខ អ្នក ឆ្លង សរុប ពេល នេះ ៣៦.២៤០នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ២៩.០៤៧នាក់ ស្លាប់ កើន ២៨៩នាក់ និង ១.២០២នាក់ ជា ករណី នាំ ចូល ពី ក្រៅ ប្រទេស។
#RFAKhmer #COVID19KH #NewCase
(សូមលោកអ្នកនាង ចុចលើ Link ខាងក្រោម នេះដើម្បីទស្សនាការផ្សាយរបស់ អាស៊ីសេរី)
https://web.facebook.com/rfacambodia/videos/350092223180142

https://www.youtube.com/watch?v=WLhHPBZoHYU
នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ១៤ រោច ខែជេស្ឋ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ០៩ ខែមិថុនា គ.ស. ២០២១៖
១. អ្នកជំនាញភូមិសាស្ត្រនយោបាយថា ទាល់តែកម្ពុជាខ្លាំងខ្លួនឯង ទើបរក្សា បានអធិបតេយ្យជាតិពេញលេញ

២. សកម្មជនបរិស្ថានរិះគន់របបលោក ហ៊ុន សែន ថាកំពុងទទួលរងនូវភាពអាម៉ាស និងបរាជ័យក្នុងវិស័យប្រេងកាត

៣. អ្នកមានជម្លោះដីធ្លី ទាមទារឱ្យអាជ្ញាធរដោះ ស្រាយបញ្ចប់វិវាទនៅឃុំទួលព្រេច ខណៈ អាជ្ញាធរ នៅមិនទាន់ចាប់ជនដៃដល់បាញ់រះ លើពលរដ្ឋបាន

៤. ជនជាតិដើមកួយរាប់រយគ្រួសារនៅ ខេត្តស្ទឹងត្រែង ទាមទារឱ្យរក្សាអណ្តូងទឹកផុស បុរាណ ដែលត្រូវឈ្មួញរំលោភបំពាន...

រួមជាមួយព័ត៌មានសំខាន់ៗមួយចំនួនទៀត៖
អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរីលោក យាង សុធារិន្ទ ថ្លែងថា លោក​បាន​រស់នៅក្នុង​ភាព​អយុត្តិធម៌ និង​បាត់​បង់សិទ្ធិសេរីភាព​ ​អស់​រយៈពេល​​ជាង ៣ ឆ្នាំ​មក​ហើយ ដោយសារ​តែ​ការ​​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋានរបស់​អាជ្ញាធរ។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #RFA #justices #Journalists #FreePress
ក្រុម អ្ន កតាមដានស្ថានការណ៍នៅតែ មើលឃើញថា មាន តែការពង្រឹងខ្លួនឯងឱ្យរឹងមាំនិងអនុវត្តគោលនយោបាយការ បរទេសអព្យាក្រឹត្យ ទេ ទើបអាចជួយឱ្យ កម្ពុជាមានឯករាជ្យ និង អធិបតេយ្យ ជាតិ ពេញលេញបាន ។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Politics #Cambodia #China #US
អាជ្ញាធរ​បាន​​ចាប់ផ្ដើម​​ចុះ​ពិនិត្យ​ និង​វាស់វែង​​ដី​មាន​​ជម្លោះ​​​​​ជាមួយ​​​​យោធា​ ស្ថិត​ក្នុង​ឃុំ​ទួលព្រេច​ ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​​​ហើយ​ ក្រោយ​ពេល​​ករណី​​យោធាបាញ់រះ​លើ​ពលរដ្ឋ​​។ យ៉ាង​ណាអ្នកភូមិទាំង៧​ ដែល​កំពុង​មាន​ជម្លោះ​មិន​ទាន់​មាន​គម្រោង​តវ៉ា​​ទៀត​ទេ​។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Economy #Landdispute #Kandal
មន្ត្រី​សង្គម​​ស៊ីវិល​ស្នើ​សុំដល់​​​អាជ្ញាធរថា ​គួរ​តែ​រក​​កន្លែង​​ណា​មួយ​​សមរម្យ​សម្រាប់​​បូជា​សព​​ជនរងគ្រោះ​​ដែល​​ស្លាប់​​ដោយ​សារ​​ជំងឺ​កូវីដ​១៩​។​ ការ​ស្នើ​ឡើង​​នេះ​​បាន​​កើត​​មាន​​ឡើង​ក្រោយ​​ពី​​មន្ត្រី​សុខាភិបាល​​ស្រុក​កំពង់​ត្រាច ខេត្តកំពត​ បាន​ដឹក​​សព​​ជនរងគ្រោះ​ ២​ នាក់​​ស្លាប់​ដោយ​សារ​​ជំងឺ​កូវីដ​យក​ទៅ​បូជា​នៅ​ក្បែរ​ជើង​ភ្នំ កាលពីថ្ងៃអង្គារកន្លងទៅ បណ្ដាល​​ឱ្យ​មាន​​ការ​រិះ​គន់​​ថា​ មន្ត្រី​សុខាភិបាល​ មិន​បាន​ឱ្យ​តម្លៃ​​ដល់​​សព​ជនរងគ្រោះ។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #COVID19KH #Death
គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​​សម្រេច​​លុបចោល​គម្រោង​​បោះឆ្នោត​សាកល្បង​​របស់ខ្លួន​ភ្លាមៗ​នៅក្រោយ​ពេល​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជា​ផ្ទាល់​មាត់​​ទៅ​ស្ថានប័ន​ដែល​របប​ឯកបក្ស​របស់​លោក​តែង​អះអាង​ថា ឯករាជ្យនេះ​កាលពី​យប់ថ្ងៃទី៩ ខែ​មិថុនា។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Election #NEC #HunSen