វិទ្យុអាស៊ីសេរី/ RFA Khmer
13.3K subscribers
3.7K photos
1.36K videos
70 files
7.26K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​អាទិត្យ ទី២ ខែកក្កដា ឆ្នាំ២០២៣
១. ពលរដ្ឋ​មួយ​ចំនួន មិន​ចាប់​អារម្មណ៍​នឹង​ការឃោសនា​រក​សំឡេង​ឆ្នោត​របស់​បក្ស​នយោបាយ
២. សមត្ថកិច្ច​ខេត្ត​កោះកុង បណ្ដេញ​ក្រុម​គ្រួសារ និង​សហគមន៍ មិន​ឱ្យ​ប្រមូល​ផ្តុំ​តវ៉ា ទាមទារ​ឱ្យ​ដោះលែង​សកម្មជន​ដីធ្លី​៩នាក់
៣. ក្រុម​យុវជន​ស្រឡាញ់​យុត្តិធម៌ ផ្សាយ​កម្មវិធី​ផតខាសធ៍ (Podcast) រម្លឹក​វីរភាព​លោក​បណ្ឌិត កែម ឡី
៤. សមត្ថកិច្ច​រក​ឃើញ​សាកសព​មនុស្ស​៨នាក់​ក្នុង​ករណី​ភ្លើង​ឆេះ​ក្លឹប​រាត្រី​មួយ​កន្លែង ... រួមនឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត។
---

#RFAKhmer #Cambodia #HunSen #KemLey #ElectionKH2023 #ElectionCampaign #KohKong #LandConflict #lyyongphat #henghuy #economiclandconcession
Media is too big
VIEW IN TELEGRAM
តំណាងសហគមន៍ដីធ្លី១៩៧ ដែលមានជម្លោះដីធ្លីជាមួយឧកញ៉ា ហេង ហ៊ុយ ចាត់ទុកការសម្រេចរបស់ចៅក្រមសាលាដំបូងខេត្តកោះកុងដោយឱ្យតំណាងពលរដ្ឋ១០នាក់ ជាប់ពន្ធនាគាររយៈពេល១ឆ្នាំ និងពិន័យជាប្រាក់ ៤០លានរៀល គឺជារឿងអយុត្តិធម៌ និងមិនអាចទទួលយកបាន។ សាលាដំបូងខេត្តកោះកុង កាលពីថ្ងៃទី១៥ ខែសីហា ប្រកាសសាលក្រមលើសំណុំរឿងរបស់តំណាងសហគមន៍ដីធ្លី១៩៧ ដោយសម្រេចឱ្យតំណាងសហគមន៍ចំនួន១០នាក់ ជាប់ពន្ធនាគារ ១ឆ្នាំពីបទញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទបរិហារបង្កាច់កេរ្តិ៍ និងសម្រេចឱ្យតំណាងពលរដ្ឋសងសំណង ៤០លានរៀល ទៅកាន់លោក ហេង ហ៊ុយ ដែលពលរដ្ឋអះអាងថា ជាអ្នកយកដីពួកគាត់។ ទោះជាយ៉ាងណា តុលាការអនុញ្ញាត ឱ្យតំណាងពលរដ្ឋ ៧នាក់នៅក្រៅឃុំបណ្ដោះអាសន្ន និងទុករយៈពេលមួយខែ ដើម្បីដាក់ពាក្យប្ដឹងជំទាស់ទៅសាលាឧទ្ធរណ៍។
#RFAKhmer #Cambodia #CourtKH #KohKong #LandDispute #PhavNhoeung #HengHuy

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Court sentences Cambodian land activists who tried to travel to capital for protest
---
A provincial court on Tuesday sentenced 10 activists to one year in jail in a case that stems from several long-running land disputes that have triggered protests in Cambodia’s southwestern Koh Kong province. 👉 https://www.rfa.org/english/news/cambodia/land-activists-sentenced-08152023161550.html
---
#RFAKhmer #Cambodia #CourtKH #KohKong #LandDispute #PhavNhoeung #HengHuy