វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
1.99K videos
93 files
7.91K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ​៖ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ថ្លែង​ការពារ​ថា គ.ជ.ប ដែល​បាន​អនុញ្ញាត​ឱ្យ​គណបក្ស​ភ្លើងទៀន​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ និង​ក្រុមប្រឹក្សា​ក្រុង​ស្រុក​ខណ្ឌ​កន្លងទៅ​ ដោយ​បាន​សម្រេច​ឱ្យ​ប្រើ​តែ​ឯកសារ​កូពី​ច្បាប់​ដើម​នៃ​ប្រកាស​ ស្តីពី​ការចុះ​បញ្ជី​គណបក្ស​នយោបាយ​ ពោលគឺ​មិន​ចាំបាច់​ធ្វើ​នីត្យានុកូលកម្ម គឺ​ដោយសារ​ការបោះឆ្នោត​នោះ គឺជា​ការបោះឆ្នោត​នៅ​ថ្នាក់​ក្រោមជាតិ។ តើ​ប្រិយមិត្ត​យល់ឃើញ​យ៉ាងណា​ដែរ​ ចំពោះ​អំណះអំណាង​នេះ? តើ​ការបកស្រាយ​នេះ​ មាន​ភាពសមរម្យ​ទទួល​យក​បាន​ឬទេ? សូម​ចូលរួម​បញ្ចេញ​មតិ...
---
#RFAKhmer #Cambodia #HangPuthea #NEC #ElectionKH2023 #CandlelightParty
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
#រូបត្លុកនយោបាយ​៖ ល្បិច​មិន​ចង់​ចូលរួម​ការបោះឆ្នោត ឬ​ល្បិច​ធានា​ជ័យជម្នះ​ទុក​ជាមុន?
---
តោះ... ប្រកួតប្រជែង​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!
👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #TeavVannol #SamRainsy #CandlelightParty #NEC #CCC #ElectionKH2023
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 គេហទំព័រ៖ rfa.org/khmer
👉 ហ្វេសប៊ុក៖ facebook.com/rfacambodia
👉 យូធូប៖ youtube.com/RFAKhmerVideo
👉 ទ្វីតធ័រ៖ twitter.com/RadioFreeAsiaKH
👉 តេឡេក្រាម៖ t.me/rfakhmer
👉 អ៊ីនស្តាក្រាម៖ instagram.com/rfakhmer
បទវិភាគ៖ តើចលនានយោបាយ សម រង្ស៊ី និយម ដល់ទីបញ្ចប់ ឬនៅបន្ដ?

ស្ដាប់បទវិភាគ៖ https://fb.watch/l0ryz1h2gL

JOIN US: 👉 t.me/rfakhmer

#RFAKhmer #News #Cambodia #Politics #SamRainsy #HunSen #NEC #CandlelightParty
ពល​រដ្ឋ​ខ្មែរ​អាមេរិកាំង​គ្រោង​ធ្វើ​យុទ្ធនាការ​គូស​សន្លឹក​ឆ្នោត​ចោល​ ​និង​​រំលឹក​ខួប​៧ឆ្នាំ​នៃ​ឃាតកម្ម​លើ​លោក​ ​កែម ឡី​

​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​ នឹង​ធ្វើ​យុទ្ធនាការ​គូស​សន្លឹក​ឆ្នោត​ចោល​ ​និង​ពិធី​រំលឹក​ខួប​៧ឆ្នាំ​នៃ​ឃាតកម្ម​លោក​បណ្ឌិត​ ​កែម ឡី​ ​នៅ​ទីក្រុង​ឡូវែល​រដ្ឋ​ ​(Massachusetts)​ នៅ​ថ្ងៃ​អាទិត្យ​ទី​៩កក្កដា​ខាង​មុខ​នេះ។

​​សូម​អស់​លោក​អ្នក​នាង​កញ្ញា​ទាំង​អស់​ស្តាប់​និង​ទស្សនា​​បទ​សម្ភាសន៍​ផ្ទាល់​រវាង​លោក​ ​ជុន ច័ន្ទបុត្រ​ ​និង​លោក​ ​ប៉ែន សុផល​ ​ប្រធាន​គណ​បក្ស​សង្រ្គោះ​ជាតិ​ប្រចាំ​​​រដ្ឋ  Massachusetts អំពី​បញ្ហា​នេះ៖ https://fb.watch/ltuSxUEVps/​​
​​
#RFAKhmer #Cambodia #ElectionKH2023 #violent #PoliticsKH #NEC #Kemley

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
តើ​លោក​ ហ៊ុន សែន​ ប្រព្រឹត្ត​ទង្វើ​រំលោភ​បំពាន​អ្វី​ខ្លះ​នៅ​មុន​ការ​បោះឆ្នោត ២០២៣? ​
 
​ក្រោយ​ពី​ដឹកនាំ​ប្រទេស​បែប​ឯក​បក្ស​ពេញ​មួយ​អាណត្តិ​ទី៦​ ​លោក​នាយករដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​ពេល​នេះ​​ហាក់បី​ដូចជា​ញៀន​ញ៉ាម​ និង​បាន​រៀប​ផែនការ​ដើម្បី​បន្ត​អំណាច​ផ្ដាច់​មុខ​នេះ​ទៀត​នៅ​ក្នុង​អាណត្តិ​ទី៧។​ ​លោក​កំពុង​ធ្វើ​រឿង​ជាច្រើន​ ដែល​រំលោភ​បំពាន​ច្បាប់​ និង​គោលការណ៍​សិទ្ធិមនុស្ស​ដើម្បី​ធានា​ជ័យជម្នះ​ផ្ដាច់មុខ​សម្រាប់​ខ្លួន​លោក​ផង​ ​និង​កូន​ប្រុស​របស់​លោក​ផង។​ ​​តើ​លោក​ ​ហ៊ុន សែន​ ​ប្រព្រឹត្ត​ទង្វើ​រំលោភ​បំពាន​អ្វី​ខ្លះ​នៅ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០២៣​នេះ?​
 
​សូម​លោក​អ្នកនាង​ស្ដាប់​ និង​ទស្សនា​ការ​បក​ស្រាយ​ដោយ​ផ្ទាល់​​​រវាង​លោក​ ​ ​ជុន ច័ន្ទបុត្រ​ ​និង​លោក​ ​យ៉ង ចាន់តារា​ ​ដូច​តទៅ៖​ https://fb.watch/ltwZqru2ZO/

#RFAKhmer #Cambodia #HunSen#ElectionKH2023
#violent #PoliticsKH #NEC #hunmanet
គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ហៅ​កាត់​ថា ​គ.ជ.ប​ ​រង​ការ​រិះគន់​ថា​ លែង​ជា​ស្ថាប័ន​ឯករាជ្យ​ អព្យាក្រឹត្យ​ បាត់​បង់​តម្លៃ​ និង​ក្លាយ​ជា​ឧបករណ៍​ផ្តាច់​មុខ​របស់​គណ​បក្ស​កាន់​អំណាច​ ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ឆ្នាំ​២០១៧ មក។​​ សហគមន៍​ជាតិ​ និង​អន្តរជាតិ​ចាត់​ទុក​ថា​ ការ​រៀប​ចំការ​បោះឆ្នោត​នៅ​អាណត្តិ​ទី៧​នេះ​ មិន​ខុស​ពី​អាណត្តិ​មុន​ទេ​គឺ​គ្រាន់​តែ​ជា​ការ​បោះឆ្នោត​បង្គ្រប់​កិច្ច​ដើម្បី​ឲ្យ​លោក​ ហ៊ុន សែន​ ​ផ្ទេរ​អំណាច​ដល់​កូន​ប្រុស​របស់​លោក​គឺ​លោក​ ​ហ៊ុន ម៉ាណែត។​

​តើ​លោក ហ៊ុន សែន​ ​ត្រួតត្រា​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​នេះ​ដោយ​របៀប​ណា?​ ហើយ​នរណា​ខ្លះ​ជា​មនុស្ស​របស់​លោក​ ហ៊ុន សែន​ ​និង​បក្ស​កាន់​អំណាច?​

​លោក​ ​ថា ថៃ​ ​និង​ លោក​ ​ជុន ច័ន្ទបុត្រ​ ​នឹង​បក​ស្រាយ​ជូន​លោក​អ្នក​នាង​ដូច​តទៅ៖​ https://fb.watch/lXN23pFEf3/
​​​
#RFAKhmer #Cambodia#NEC #HunSen #ElectionKH2023 #ElectionCampaign #ShamElection #CandlelightParty
ពល​រដ្ឋ​ខ្មែរ​នៅ​ប្រទេស​បារំាង​​តវ៉ា​ប្រឆាំង​នឹង​ការ​បោះឆ្នោត​នៅ​កម្ពុជា

​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ ​ដូចជា​នៅ​សហរដ្ឋ​អាមេរិក​ អឺរ៉ុប ​និង​​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ជា​ដើម។ ​នៅ​ថ្ងៃ​ទី២២​កក្កដា​នេះ​ ​ពល​រដ្ឋ​ខ្មែរ​ជាច្រើន​នាក់​នៅ​​ប្រទេស​បារំាង​​បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​បោះឆ្នោត​ដោយ​ពួកគេ​ចាត់​ទុក​ការ​បោះឆ្នោត​នេះ​ ជា​ការ​បោះឆ្នោត​ក្លែង​ក្លាយ។​​

​លោក​ ​ជុន ច័ន្ទបុត្រ​ ​មាន​សម្ភាសន៍​ផ្ទាស់​ជា​មួយ​លោក​ ​ទេព មនោរម្យ​ ​តំណាង​សហគមន៍​ខ្មែរ​រស់​នៅ​សហភាព​អឺរ៉ុប​ ​និង​​អ្នក​ចូល​រួមការ​តវ៉ា​នៅ​ក្នុង​ប្រទេស​បារាំង៖https://fb.watch/lXOccBYjCm/​​
​​
#RFAKhmer #Cambodia​ #NEC #HunSen #ElectionKH2023 #ElectionCampaign #ShamElection #CandlelightParty #France #Protest
ពល​រដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ អាមេរិក​តវ៉ា​ប្រឆាំង​នឹង​ការ​បោះឆ្នោត​នៅ​កម្ពុជា​ ​

​ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ ​ដូចជា​នៅ​សហរដ្ឋ​អាមេរិក​ អឺរ៉ុប ​និង​​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ជា​ដើម​ នៅ​ថ្ងៃ​ទី២២​កក្កដា​នេះ​ ​ពល​រដ្ឋ​ខ្មែរ​នៅ​សហ​រដ្ឋ​អាមេរិក​ ​បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​ នឹង​លោក​ ហ៊ុន សែន​ និង​ការ​បោះឆ្នោត​​​ពួកគេ​ចាត់​ទុក​ការ​បោះឆ្នោត​នេះ​​ជា​ការ​បោះឆ្នោត​ក្លែង​ក្លាយ។ ​

​លោក​ ​ជុន ច័ន្ទបុត្រ​ ​មាន​សម្ភាសន៍​ផ្ទាស់​ជា​មួយ​អ្នកស្រី​ ​ធិត គីមហ៊ុន​ប្រធាន​កិច្ចការ​ស្រ្តី​គណ​បក្ស​សង្គ្រោះ​ជាតិ​សហរដ្ឋ​អាមេរិក​ ​និង​លោក​  រី គា​ ​អគ្គ​លេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ ​សហរដ្ឋ​អាមេរិក៖ https://fb.watch/lXOSD5B7OL/​​
​​​​
#RFAKhmer #Cambodia#NEC #HunSen #ElectionKH2023 #ElectionCampaign #ShamElection #CandlelightParty #Protest#CNRPA