វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2K videos
93 files
7.92K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ៖ អ្នកវិភាគនយោបាយ លោក បណ្ឌិត សេង សារី ថា​ពលរដ្ឋ​ ជាពិសេសយុវជន គួរចូលរួមធ្វើការងារសង្គមឬគាំទ្រអ្នកដែលបានការងារសង្គមតាម​លទ្ធភាព​ដែលអាចធ្វើទៅបាន​។​
បទសម្ភាសន៍ទាំងស្រុង៖https://youtu.be/niAGQKqyYwg
--
ប្រិយមិត្តអាចទទួលព័ត៌មានរបស់វិទ្យុអាស៊ីសេរី តាមរយៈ៖
»» rfa.org/khmer
»» instagram.com/rfakhmer
»» t.me/rfakhmer
»» facebook.com/rfacambodia
»» youtube.com/RFAKhmerVideo
»» twitter.com/RadioFreeAsiaKH
#កម្ពុជា #គណបក្សប្រជាជនកម្ពុជា #កែមឡី​ #ហ៊ុនសែន #ពលរដ្ឋ
#Cambodia #Khmer #RFAKhmer #HunSen #KemLey #CPP
សាច់​ញាតិ​បណ្ឌិត កែម ឡី ប្រកាស​រៀបចំ​ធ្វើ​ពិធី​បុណ្យ​រំឭក​ខួប​ជូន​បណ្ឌិត កែម ឡី ធំ​ជាង​រៀង​ឆ្នាំ​នៅ​​ស្រុក​កំណើត​ក្នុង​ខេត្ត​តាកែវ និង​បាន​អំពាវនាវ​ប្រជា​ពល​រដ្ឋ​នៅ​គ្រប់​ទិសទី​ចូលរួម​ក្នុង​ពិធី​បុណ្យ​គម្រប់​ខួប​នេះ​ឱ្យ​បាន​ច្រើន​កុះករ។ ប៉ុន្តែ​ក្រុម​យុវជន​ខ្លះ ដែល​ស្ថិត​នៅ​ខេត្ត​ឆ្ងាយៗ សម្រេច​ធ្វើ​ពិធី​ជួបជុំ​គ្នា​ដាច់​ដោយ​ឡែក ដើម្បី​រំឭក​ពី​វីរភាព​របស់​លោក​បណ្ឌិត កែម ឡី។

ពិស្ដារ..
#RFAKhmer #Cambodia #KemLey #PoliticsKH #Rights #truth
Media is too big
VIEW IN TELEGRAM
កូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ជាង ៤០នាក់ កាលពីថ្ងៃសុក្រ ទី៧ កក្កដា បន្តប្រមូលផ្ដុំគ្នាតវ៉ា ដោយប្រើយុទ្ធសាស្ត្រថ្មី និងប្លែកៗ ជារៀងរាល់សប្តាហ៍ ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីមហាជនឲ្យបានដឹងឮ អំពីទុក្ខសោករបស់ពួកគេ ដែលកំពុងរងគ្រោះ ពីសំណាក់ក្រុមហ៊ុនល្បែងស៊ីសងណាហ្គាវើលដ៍ ស្ថិតនៅកណ្តាលរាជធានីភ្នំពេញ និងដែលនៅមិនឆ្ងាយប៉ុន្មានពីផ្ទះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

មិនខុសពីសព្វដង ការប្រមូលផ្តុំធ្វើកូដកម្មពីរដងក្នុងមួយសប្តាហ៍ ជារៀងរាល់ពេលរសៀលរបស់កូដករណាហ្គាវើលដ៍ ក្នុងគោលបំណងតែមួយគត់ គឺដើម្បីទាមទាររកយុត្តិធម៌ឱ្យ តំណាងសហជីពពួកគេ គឺកញ្ញា ឈឹម ស៊ីថរ ដែលពេលនេះ កំពុងជាប់ឃុំនៅពន្ធនាគារព្រៃស និងឱ្យថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ ចេញមកដោះស្រាយវិវាទការងារដ៏រុំារ៉ៃឱ្យបានឆាប់។ បន្ថែមពីលើសារ ដែលបង្ហាញពីរឿងអយុត្តិធម៌ប្រចាំថ្ងៃរបស់កូដករណាហ្គាវើលដ៍ សារថ្មីដែលរំលេចឡើងក្នុងពេលតវ៉ា នៅថ្ងៃទី៧ កក្កដា មានខ្លឹមសារថា «ជាវិវាទការងារតវ៉ា ដើម្បីឲ្យណាហ្គាវើលដ៍គោរពសិទ្ធិសហជីព» «សហជីព LRSU មិនមែនរឿងនយោបាយ» និង «បញ្ឈប់ការលាបពណ៌ហើយដោះស្រាយ» ជាដើម។
#RFAKhmer #Cambodia #HumanRights #Worker #NagaWorld #ChhimSithar
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
អតីតមន្ត្រី​យោធា​ម្នាក់​រស់នៅ​ខេត្តសៀមរាប​បាន​រងគ្រោះ​ពិការ​ភ្នែក​ម្ខាង​ដោយសារតែ​សង្គ្រាម ច្បាំង​ជាមួយ​កងទ័ព​ខ្មែរក្រហម អំឡុង​ទសវត្សរ៍​ទៅ៨០​។ បច្ចុប្បន្ន​លោក​ដើរ​រើស​អេតចាយ ដើម្បី​រក​ប្រាក់​ចិញ្ចឹម​ជីវិត។

អតីតមន្ត្រី​យោធា​រូប​នេះ​អះអាង​ថា លោក​បាក់​ទឹកចិត្ត លោក​តស៊ូ​យក​ជីវិត​ទៅ​ប្ដូរ ដើម្បី​ការពារ​ជាតិ ក៏ប៉ុន្តែ​បែរ​ជា​រដ្ឋាភិបាល​ទុក​លោក​ចោល។

អានព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #HunSen #armykh #disabled #war
Media is too big
VIEW IN TELEGRAM
សាច់ញាតិលោកបណ្ឌិត កែម ឡី នឹងធ្វើពិធីបុណ្យរំឭកខួបនៅខេត្តតាកែវ
---
​​សាច់​ញាតិ​បណ្ឌិត កែម ឡី ប្រកាស​រៀបចំ​ធ្វើ​ពិធី​បុណ្យ​រំឭក​ខួប​ជូន​បណ្ឌិត កែម ឡី ធំ​ជាង​រៀង​ឆ្នាំ​នៅ​​ស្រុក​កំណើត​ក្នុង​ខេត្ត​តាកែវ និង​បាន​អំពាវនាវ​ប្រជា​ពល​រដ្ឋ​នៅ​គ្រប់​ទិសទី​ចូលរួម​ក្នុង​ពិធី​បុណ្យ​គម្រប់​ខួប​នេះ​ឱ្យ​បាន​ច្រើន​កុះករ។ ប៉ុន្តែ​ក្រុម​យុវជន​ខ្លះ ដែល​ស្ថិត​នៅ​ខេត្ត​ឆ្ងាយៗ សម្រេច​ធ្វើ​ពិធី​ជួបជុំ​គ្នា​ដាច់​ដោយ​ឡែក ដើម្បី​រំឭក​ពី​វីរភាព​របស់​លោក​បណ្ឌិត កែម ឡី។​
#RFAKhmer #Cambodia #Politics #Murder #KemLey #Truth #TrueWord #ContinueTheJourney #RememberKemLey
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ប្រពន្ធ​បុរស​ម្នាក់​ដែល​រិះគន់​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ស្នើ​ដល់​តុលាការខេត្ត​បន្ទាយមានជ័យ​ទម្លាក់​ចោល​ការ​ចោទប្រកាន់ និង​ដោះលែង​ប្តី​ឱ្យ​វិល​មក​ជួបជុំ​គ្រួសារ​ឡើងវិញ​។ មន្ត្រី​សិទ្ធិមនុស្ស​អំពាវនាវ​ដល់​អាជ្ញាធរ​ត្រូវ​បែងចែក​ឱ្យ​ច្បាស់​អ្វី​ជា​សិទ្ធិ​បញ្ចេញមតិ និង​អ្វី​ជា​បទល្មើស ពីព្រោះ​ការ​យក​ក្រមព្រហ្មទណ្ឌ​ទៅ​ចោទ និង​ផ្ដន្ទាទោស មិន​បាន​ត្រឹមត្រូវ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ពលរដ្ឋ។

ព័ត៌មានពិស្ដារ...
#RFAKhmer ##Cambodia #PoliticsKH #ElectionKH2023 #kongsaran #HunSen
មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កាន់អំណាច​អះអាង​ថា គណៈរដ្ឋមន្ត្រី​ថ្មី​របស់​គណបក្ស​នេះ​ដែល​កើត​ក្រោយ​ការ​បោះឆ្នោត​ថ្ងៃ​ទី២៣ ខែ​កក្កដា គឺ​មាន​ការ​ផ្លាស់ប្ដូរ​សមាជិក​មួយ​ចំនួន​ចេញ​ដោយ​ជំនួស​មក​វិញ​នូវ​មន្ត្រី​ក្មេងៗ​។ ទោះ​ជា​យ៉ាងណា អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ ថា បើទោះជា​គណបក្ស​​ប្រជាជន​កម្ពុជា ប្ដូរ​សមាជិក​គណៈរដ្ឋមន្ត្រី​ថ្មី​ក្ដី តែ​មនុស្ស​ទាំង​នោះ គឺ​នៅតែ​ជា​កូនៗ​របស់​មន្ត្រី​ចាស់​​ដដែល។

ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #HunSen
អាជ្ញាធរនៅតែមិនទាន់ដោះស្រាយចំណុចមន្ទិលសង្ស័យសំខាន់ៗ នៃឃាតកម្មបណ្ឌិត កែម ឡី
---
​​សាច់ញាតិ និងក្រុមអ្នកគោរពស្រលាញ់បណ្ឌិត កែម ឡី នៅតែជំរុញឲ្យរដ្ឋាភិបាល ស៊ើបអង្កេតករណីឃាតកម្មបណ្ឌិត កែម ឡី ដើម្បីដោះស្រាយចំណុចមន្ទិលសង្ស័យសំខាន់ៗ ដែលពួកគាត់ ជឿថា គ្មានការស៊ើបអង្កេតឲ្យបានគ្រប់គ្រាន់នាពេលកន្លងមក។ ប៉ុន្តែ អ្នកនាំពាក្យរដ្ឋាភិបាល ថា សំណុំរឿងឃាតកម្មបណ្ឌិត កែម ឡី ស្ថិតក្នុងដៃតុលាការ ដូច្នេះរដ្ឋាភិបាលមិនអាចលូកដៃបានឡើយ។
#RFAKhmer #Cambodia #Politics #Murder #KemLey #Truth #TrueWord #ContinueTheJourney #RememberKemLey
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
មាតិកា​ព័ត៌មាន​សម្រាប់​ការ​ផ្សាយ​នា​រាត្រី​ថ្ងៃទី៨ កក្កដា ២០២៣៖
១. លោក រ៉ុង ឈុន និង​អ្នក​ធ្វើ​ការងារ​សង្គម​គ្រោង​ទៅ​ចូលរួម​ពិធីបុណ្យ​រំលឹក​ខួប​ឃាតកម្ម​បណ្ឌិត កែម ឡី
២. មន្ត្រី​ជាន់ខ្ពស់​គ.ជ.ប​បញ្ជាក់​ថា ការ​គូស​ឲ្យ​ខូច​សន្លឹកឆ្នោត​មិនមែន​ជា​អំពើ​ខុសច្បាប់​
៣. ពលករ​ខ្មែរ​នៅ​ជប៉ុន​ដាក់​ញត្តិ​ទៅ​ក្រសួង​ការបរទេស​ជប៉ុន ស្នើ​ឱ្យ​កម្ពុជា​គោរព​
សិទ្ធិមនុស្ស​
៤.​តើ ជួប សម្លាប់ ដែល​គេ​អះអាង​ថា ជា​ឃាតក​សម្លាប់​បណ្ឌិត កែម ឡី ជា​នរណា​?
រួម​នឹង​ព័ត៌មាន​សំខាន់ៗ​មួយចំនួន​ទៀត​៖
---
#RFAKhmer #Cambodia #PoliticsKH #KemLey #chuopsamlap #kemleymurder #ElectionKH2023 #japan
Media is too big
VIEW IN TELEGRAM
តើលោកអ្នកនាងនៅចងចាំដែរ ឬទេអំពីបុរសម្នាក់ឈ្មោះ អឿត អាង ដែលហៅខ្លួនឯងថា ជួប សម្លាប់ នោះ? បុរសម្នាក់នេះ គឺជាបុគ្គលតែម្នាក់គត់ដែលកំពុងជាប់ទោសក្នុងសំណុំរឿងឃាតកម្មលើបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ និងសង្គមដ៏មានប្រជាប្រិយភាព កាលពី ឆ្នាំ២០១៦។ តើ ជួប សម្លាប់ មានប្រវត្តិដូចម្ដេច ហើយតើស្ថានភាពរបស់គាត់ក្នុងពន្ធនាគារយ៉ាងណាដែរ?
ប្រិយមិត្តអាចទទួលព័ត៌មានរបស់វិទ្យុអាស៊ីសេរី តាមរយៈ៖
»» rfa.org/khmer
»» instagram.com/rfakhmer
»» t.me/rfakhmer
»» facebook.com/rfacambodia
»» youtube.com/RFAKhmerVideo
»» twitter.com/RadioFreeAsiaKH
#កម្ពុជា #គណបក្សប្រជាជនកម្ពុជា #កែមឡី​ #ហ៊ុនសែន #ពលរដ្ឋ
#Cambodia #Khmer #RFAKhmer #HunSen #KemLey #CPP
«ប្រផ្នូល​អាក្រក់» របស់​អធិរាជ​ហ្វេសប៊ុក
---
«អធិរាជ» ​ហ្វេសប៊ុក ឬ​​នាយករដ្ឋមន្ត្រី​ហ្វេសប៊ុក​ ជា​តំណែង​ក្រៅផ្លូវការ​របស់​លោក ហ៊ុន សែន ដែល​ក្រុមអ្នកប្រើប្រាស់​បណ្តាញ​សង្គម​និយម​ដាក់​ឱ្យ​លោក​ កាលពី​ពេល​មុន។ ប៉ុន្តែ លោក​បាន​បាត់បង់​តំណែង​នេះ​ ទៅវិញ​តែ​មួយ​ពព្រិច​ភ្នែក ពោលគឺ​នៅ​មិន​ដល់​មួយ​ខែ​ មុន​ការបោះឆ្នោត​ជាតិ ដែល​ក្រុម​អ្នករិះគន់​មើលឃើញ​ថា ជា ​«ប្រផ្នូល​អាក្រក់»​ សម្រាប់​លោក។
#RFAKhmer #Cambodia #HunSen #SamRainsy #Facebook #Meta #OversightBoard
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
មន្ត្រី​ជាន់ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) បញ្ជាក់​ថា​ការ​គូស​សន្លឹកឆ្នោត​ខូច​នៅ​ពេល​បោះឆ្នោត​មិនមែន​ជា​ទង្វើ​ខុស​នឹង​ច្បាប់ ព្រោះ​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សម្ងាត់។ការ​លើកឡើង​នេះ​បន្ទាប់​ពី​មាន​មតិ​មួយ​ចំនួន​ថា ការ​គូស​សន្លឹកឆ្នោត​ឱ្យ​ខូច​ប្រឈម​នឹង​ទោស​ទណ្ឌ ឬ​បែកធ្លាយ​ការ​សម្ងាត់។ មន្រ្តី​សង្គម​ស៊ីវិល​ថា ការ​គូស​នៅ​លើ​សន្លឹកឆ្នោត​ជ្រើស​គណបក្ស​នយោបាយ​ណាមួយ ឬ​មិន​គូស​ឱ្យ​គណបក្ស​ទាំង​អស់​ក៏​បាន ដោយសារ​នៅក្នុង​បន្ទប់​សម្ងាត់​មិន​ត្រូវ​បាន​នរណា​ម្នាក់​ដឹង​បាន​ឡើយ។
អាន​ព័ត៌មាន​ពិស្ដារ...
#RFAKhmer #Cambodia #PoliticsKH #ElectionKH2023 #hangputhea
និស្សិត និង​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក កែម ឡី និយម​មួយ​ចំនួន​នៅតែ​បន្ត​រំលឹក​ពី​វីរភាព​របស់​លោក​តាមរយៈ​បទ​ចម្រៀង និង​កំណាព្យ។
អត្ថន័យ​ចម្រៀង និង​កំណាព្យ​ទាំងនោះ​ភាគច្រើន​ផ្តើម​ចេញ​ពី​ទ្រឹស្ដី​ទស្សនៈ និង​បទ​វិភាគ​របស់​បណ្ឌិត កែម ឡី កាលពី​លោក​នៅ​មាន​ជីវិត។
តើ​មូល​ហេតុអ្វី​បាន​ជា​ពួកគាត់​សម្រេច​យក​វិធីសាស្ត្រ​តែង​និពន្ធ​ចម្រៀង​និង​កំណាព្យ​ដើម្បី​ផ្សព្វផ្សាយ​រំលឹក​អំពី​វីរភាព​បណ្ឌិត កែម ឡី ក្នុង​ខួប​ដែល​ឃាតក​បាញ់សម្លាប់​លោក​យ៉ាង​ដូច្នេះ...?
អានព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #KemLey #continuethejourney #kemleymurder
« សូមលោកកើតជាខ្មែររហូត»
សូមស្ដាប់ឡើងវិញនូវចម្រៀង របស់ប្រិយមិត្តមួយរូប ដែលគាត់បាននិពន្ធ និងច្រៀងហើយផ្ញើមកអាស៊ីសេរី ដើម្បីឧទ្ទិសជូនវិញ្ញាណក្ខន្ធ បណ្ឌិត កែម ឡី។

#RFAKhmer #Cambodia #KemLey #continuethejourney #kemleymurder
"បានសុខ តែនៅរឭក" នេះស្នាដៃនិពន្ធ​របស់​​សិល្បករ​អាជីព​មួយ​រូប ដែល​គោរព​ស្រឡាញ់ និង​នឹក​រលឹក លោក បណ្ឌិត កែម ឡី តែងតែ​ផលិត​ចម្រៀង​ផ្ញើ​មក​ឱ្យ​អាស៊ីសេរី ដើម្បី​ចាក់​ផ្សាយ​រម្លឹក​ខួប​នៃ​មរណភាព​របស់​លោក បណ្ឌិត។
ខុសពី​បទ​ចម្រៀង​កាល​ពី​លើក​មុន​ៗ​ដែល​សិល្បករ​អាជីពរូបនេះ ​រៀបរាប់​ពី​ភាព​សោកសៅ ទុក្ខព្រួយ និង​ពី​ភាព​ឈឺចាប់​ចំពោះ​ការបាត់បង់​លោក បណ្ឌិត​នោះ​បទ​ថ្មី​នេះ​បាន​រំលេច​នូវ​ភាព​សប្បាយ​រីករាយ បានសុខ និង​ក្ដីរំពឹង​ចំពោះ​អនាគត​ដ៏ល្អ។
សូមលោក​អ្នកនាង​ទស្សនា​បទចម្រៀង​​នេះ​ឡើងវិញដូចតទៅ៖

#RFAKhmer #Cambodia #KemLey #continuethejourney #kemleymurder
ព័ត៌មាន​វិទ្យុអាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​អាទិត្យ ទី៩ ខែកក្កដា ឆ្នាំ២០២៣
១. ព្រះមហាក្សត្រ អំពាវនាវ​ឱ្យ​ពលរដ្ឋ​នាំគ្នា​ការពារ​ព្រៃឈើ​ដើម្បី​ធានា​ធនធាន​ធម្មជាតិ
២. ក្រុមយុវជន និង​សង្គមស៊ីវិល ប្រកួត​កីឡា​បាល់ទាត់​ដណ្តើម​ពាន​រង្វាន់​បណ្ឌិត កែម ឡី
៣. ក្នុង​ពីធី​ប្រារព្វ​ខួប៧ឆ្នាំ​នៃ​ការបាញ់​សម្លាប់​បណ្ឌិត កែម ឡី ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក និង​នៅ​ប្រទេស​អូស្ត្រាលី ទាមទារ​ឱ្យ​តុលាការ​កម្ពុជា​វែកមុខ​ឃាតក​ពិត
៤. ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី ស្នើឱ្យ​ប៉ូលិស​សហព័ន្ធ​អនុវត្ត​ច្បាប់​លើ​មន្ត្រី​លោក ហ៊ុន សែន ដែល​ទៅ​បំបែក​បំបាក់​សហគមន៍​ខ្មែរ ... រួមនឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត។
---
#RFAKhmer #Cambodia #usa #australia #HunSen #norodomsihamoni #KemLey #ElectionKH2023 #ElectionCampaign #ShamElection #FreedomHouse
តើ​លោក​អ្នកនាង​នៅ​ចងចាំ​ដែរ​ឬ​ទេ អំពី​បុរស​ម្នាក់​ឈ្មោះ អឿត អាង ដែល​ហៅ​ខ្លួន​ឯង​ថា ជួប សម្លាប់ នោះ? បុរស​ម្នាក់​នេះ គឺ​ជា​បុគ្គល​តែ​ម្នាក់​គត់​ដែល​កំពុង​ជាប់​ទោស​ក្នុង​សំណុំរឿង​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី អ្នក​វិភាគ​នយោបាយ និង​សង្គម​ដ៏​មាន​ប្រជាប្រិយភាព កាល​ពី​ឆ្នាំ​២០១៦។ តើ ជួប សម្លាប់ មាន​ប្រវត្តិ​ដូចម្ដេច ហើយ​តើ​ស្ថានភាព​របស់​គាត់​ក្នុង​ពន្ធនាគារ​យ៉ាងណា​ដែរ?

អានព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #KemLey #kemleymurder #chuopsamlap
Media is too big
VIEW IN TELEGRAM
ពល​រដ្ឋ​ខ្មែរ​រស់​នៅ​អាមេរិក​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក​ ​ហ៊ុន សែន​ និង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​

​នៅ​ក្រុង​ឡូវែល​ រដ្ឋ​ម៉ាសាឈូសេត​បាតុ​កម្ម​ប្រឆាំង​នឹង​លោក​ ​ហ៊ុន សែន​ ​និង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​បញ្ចប់​ទៅ​ដោយ​មាន​ពិធី​ឧបកិច្ច​បញ្ចុះ​សព​លោក​ ​ហ៊ុន សែន។​ ​​លោក​ ​ជុន ច័ន្ទបុត្រ​ មាន​សេចក្តី​រាយការណ៍​លម្អិត​ជា​វីដេអូ៖​

#RFAKhmer #News #Cambodia #Politics #Electionkh #HunSen

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
អង្គការ​ឃ្លាំមើល​សេរីភាព​ពិភពលោក (Freedom House) ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​ថ្មី​ម្តង​ទៀត បង្កើត​នូវ​បរិយាកាស​អរិភាព​នៅ​មុន​ការបោះឆ្នោត​ជាតិ ថ្ងៃទី២៣ ខែកក្កដា រាប់​ចាប់តាំង​ពី​ការ​យាយី​ទៅលើ​គណបក្ស​ប្រឆាំង រហូត​ដល់​ការ​រឹតត្បិត​នៅ​លើ​អនឡាញ។

អាន​ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #HunSen #Hunmanet #ElectionKH2023 #CandlelightParty #fakeelectionkh
គ្រួសារ​និង​មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​របស់​លោក ថុល សំណាង ដែល​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន។ ពួកគេ​ថា យុវជន​គណបក្ស​ភ្លើងទៀន​រូប​នេះ អាច​ប្រឈម​បញ្ចូន​ទៅ​កម្ពុជា​វិញ​ ដើម្បី​ដាក់​ទោសទណ្ឌ​តាម​សំណើ​របស់​អាជ្ញាធរ​កម្ពុជា។ ពួកគេ​ទាមទារ​ឱ្យ​អាជ្ញាធរ​ថៃ​ត្រូវតែ​លើក​កម្ពស់​កិច្ចការ​ការពារ​ជន​ភៀស​ខ្លួន។

អានព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #tholsamnang #thailand #refugees #humanrights #UNHCR #CandlelightParty #ElectionKH2023 #HunSen