វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.98K videos
93 files
7.9K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
សកម្មជន សង្គម ច្រើន ក្រុម នឹង រួបរួមគ្នា ជា ក្រុម ធំ តែ មួយ ដើម្បី ធ្វើ សកម្មភាព រួម គ្នា ជា ទ្រង់ទ្រាយ ធំ និង ដោយ គ្មាន ការ ភ័យ ខ្លាច។ ការ តាំង ចិត្ត នេះ ធ្វើ ឡើង ក្នុង កម្មវិធី ជួបជុំ គ្នា ហូប អាហារ សាមគ្គី នៅ ថ្ងៃ ទី ៦ ខែធ្នូ ។ សង្គម ស៊ីវិល ថាការ រួបរួម គ្នា ជា ក្រុម ធំ នេះ នឹង ជួយ ឲ្យ ការ តវ៉ា របស់ ពួកគាត់ មាន ប្រសិទ្ធភាព ល្អ។

អានអត្ថបទពិស្តារ៖

#RFAKhmer #HumanRights #Youth #Environments
អតីត​សកម្មជន​មាតាធម្មជាតិ​ នឹងវិល​ចូល​ការងារ​បរិស្ថាន​ឡើង​វិញក្នុង​ពេលឆាប់​ៗ ដោយ​ធ្វើការងារ​បរិស្ថាន​ក្នុង​នាម​ជា​ពលរដ្ឋ​សកម្ម ​​ឬ​យុវជន​ស្រលាញ់​បរិស្ថាន​​ មិន​ស្ថិត​ក្នុងអង្គការ​ឬ​ស្ថាប័ន​ណាមួយ​ឡើយ​។​ មន្ត្រី​រដ្ឋាភិបាល​ថា ការ​ធ្វើ​ការងារសង្គម​ជា​សិទ្ធិ​របស់​ពលរដ្ឋ​គ្រប់រូប​ ប៉ុន្តែ​ជំរុញទៅក្រុមយុវជនទៅចុះបញ្ជី​នៅស្ថាប័នពាក់ព័ន្ធ​បើមិនដូច្នេះនឹង​ប្រឈមមុខផ្លូវច្បាប់។

អានអត្ថបទពិស្តារ៖

#RFAKhmer #Environments #Youth
អ្នក​​ធ្វើ​ការងារ​​ទាក់ទង​​ថ្ងៃ​១៤ ខែ​កុម្ភៈ​​ និង​យុវជន​លើកឡើង​ថា​ យុវជន​សព្វ​ថ្ងៃ​មាន​ការ​​យល់​ដឹង​ច្រើន​ពី​អត្ថន័យ​នៃ​​​ថ្ងៃ​ក្ដី​ស្រលាញ់​១៤​​កុម្ភៈ​​​។​ ទោះយ៉ាងណា​ ពួកគាត់​នៅតែ​​ជំរុញឲ្យ​រដ្ឋាភិបាល​ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​មាន​ការ​ផ្សព្វផ្សាយ​ថែមទៀត​កុំ​ឲ្យ​យុវជន​​ចាត់​ទុក​ថា​ ថ្ងៃ​១៤​​​កុម្ភៈ​ ជា​​ថ្ងៃ​ក្ដី​ស្រលាញ់​​របស់​​គូ​សង្សារ​។

អានអត្ថបទនិងទស្សនាបទសម្ភាសន៍សូមចុចនៅទីនេះ៖

#RFAKhmer #Social #Youth #valentineDay
សមាគម​និស្សិត​បញ្ញវន្តខ្មែរ​​​​​បានប្ដូរ​ក្បាល​ម៉ាស៊ីន​ថ្មី​ដោយ​ជ្រើសរើស​អតីត​សង្ឃធ្លាប់​ជាប់​ពន្ធនាគារ​ឲ្យ​ធ្វើ​ជា​ប្រធាន​សមាគម​នេះ និង​មាន​ចូលរួម​ពី​យុវជន​ជា​យុវជន​មួយ​ចំនួន​​​ទៀតជាអ្នកធ្វើការងារ ​ ​បរិស្ថាន​ និង​សង្គម​​។​ អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ ព្រមានថា ​បើ​អ្នក​ទាំងនោះ​​បន្ត​​ធ្វើ​ការងារ​​​​​ដូច​មុន​ពួក​គេ​ក៏​នឹង​ប្រឈមការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​សា​ជា​ថ្មី​។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #HumanRights #Educations #Youth #Educations
អាជ្ញាធរ​ខេត្តសៀមរាប ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មីនា ​មិន​ទទួល​យកញត្តិ​របស់​ក្រុម​យុវជន​ជិត ៥០​នាក់ ​ដែល​ផ្តិត​មេដៃ ​ស្នើឱ្យ​អាជ្ញាធរកែលម្អ​សោភ័ណ្ឌភាព​បរិស្ថាន តាម​ដង​ស្ទឹង​សៀមរាប ដែល​គេ​បង្ហូរ​ទឹកស្អុយ​ចូល​ស្ទឹង ក្នុង​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​មួយនេះ​ទេ។ ​ក្រុម​យុវជន​ដែល​ស្រលាញ់​បរិស្ថាន​ខក​ចិត្ត​យ៉ាង​ខ្លាំង​ដែល​អាជ្ញាធរ​ខេត្ត​សៀមរាបមិនទទួក​យក​ញត្តិ​របស់​​ពួកគេ​ដើម្បី​​ចាត់​វិធានការ​តាម​ការ​ស្នើ​សុំ​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Environments #Youth #SiemReap
យុទ្ធនាការ​ជិះកង់​ជុំវិញ​តំបន់​ព្រៃឡង់ និង​ព្រៃ​ព្រះរកា របស់​ក្រុម​អ្នក​ស្រឡាញ់​បរិស្ថាន បាន​ធ្វើ​ដំណើរ​ដល់ ស្រុក​សង្គមថ្មី ខេត្តព្រះវិហារ​ហើយ នៅរសៀល​ថ្ងៃ​ទី១១ ឧសភា។ ក្រុម​យុវជន ២៥នាក់ បាន​ចាប់​ផ្ដើម​ជិះកង់ ដោយ​ចេញ​ដំណើរ​ពី​ទី​រួម​ខេត្ត​កំពង់ធំ កាល​ពី​ម្សិលមិញ​រហូត មក​ទល់​ពេល​នេះ ធ្វើដំណើរ​បាន​ប្រវែង​ជាង ១១៣គីឡូ​ម៉ែត្រ​ហើយ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #environment #CYN #youth #PreyLang
ក្នុង​​ទិវា​​បរិស្ថាន​​ពិភពលោក​ឆ្នាំ២០២២ សមាគម​​​បណ្ដាញ​យុវជន​កម្ពុជា (CNY) បាន​​លើកឡើង​ពី​ការ​ព្រួយ​បារម្ភ ចំពោះ​​ផល​ប៉ះពាល់​​ផ្សេងៗ​ដល់​ធនធាន​ធម្មជាតិ ដូចជា ការ​បូម​យក​ខ្សាច់​ពី​ទន្លេ ការ​លុប​បឹង​​ធម្មជាតិ ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ការ​ចាប់​សត្វ​កម្រ​ក្នុង​ទឹក​មក​ដោះដូរជាមួយ​​មន្ត្រី​អភិរក្ស​ជលផល​ជាដើម។ ក្រុម​យុវជន​ និង​សង្គម​ស៊ីវិល​ស្នើ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ជាពិសេស​ក្រសួង​បរិស្ថាន​ឲ្យ​ជួយ​ពង្រឹង​ថែម​ទៀត​ផ្នែក​ការពារ​ធនធាន​ធម្មជាតិ ឱ្យ​បាន​គង់វង្ស។

អានអត្ថបទពិស្តារ៖

#RFAKhmer #environmental #forest #youth
https://youtu.be/8MeK0rqppDk
យុវជនចលនាមាតាធម្មជាតិ នៅថ្ងៃទី ៨ មេសា បន្តធ្វើការស្ទង់មតិអំពីបរិស្ថាន នៅទីសាធារណៈ ក្នុងគោលបំណងចង់បានការយល់ឃើញពីប្រជាពលរដ្ឋ ទាក់ទងអំពីការដាក់កោះកុងក្រៅទៅជាឧទ្យានជាតិសមុទ្រ។ ប៉ុន្តែ ការធ្វើដំណើរស្ទង់មតិ នៅតាមដងផ្លូវនៅថ្ងៃទី ២ នេះ ស្ថិតក្រោមការឃ្លាំមើលពីអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចរាប់សិបនាក់។ ពួកគេចាប់ផ្ដើមធ្វើការស្ទង់មតិពីពលរដ្ឋដោយមានរយៈពេល ៣ ថ្ងៃ គិតចាប់ពីថ្ងៃ ៧ ដល់ថ្ងៃ ៩ ខែមេសា ។
---
#RFAKhmer #Cambodia #News #Environment #Youth #KohkongKrav #MeanLisa #YiSoksan
វីដេអូ៖ https://youtu.be/1l3ximCK6_o

ក្រុម​យុវជន​ជិត ២០នាក់ ​នៅ​ថ្ងៃទី ២២ ឧសភា នាំ​គ្នា​ដើរ​ពី​ផ្សារ​រាត្រី​ រហូត​ដល់​ខាង​មុខ​ក្រសួង​បរិស្ថាន​ដើម្បី​ដាក់​ញត្តិ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ ។

ការ​ដាក់​ញត្តិ​នេះ ក្នុង​គោល​បំណង​ស្នើ​ឱ្យ​ក្រសួង​ដក​ហូត​ដី​នៅ​តំបន់​ឧទ្យាន​ជាតិ​ចំនួន ៣​ពី​វិស័យ​ឯកជន​ឱ្យ​មក​រដ្ឋ​ជា​អ្នក​គ្រប់គ្រង​ និង​បញ្ឈប់​សកម្មភាព​កាត់​ដី​ព្រៃ​ធម្មជាតិ​នៅ​តំបន់​ការពារ​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន៕

#RFAKhmer #News #Cambodia #Environment #Youth
ក្រុម​យុវជន​ស្រឡាញ់​យុត្តិធម៌​នាំ​គ្នា ចេញផ្សាយ​កម្មវិធី​ផតខាសត៍ (Podcast) ដើម្បី​រម្លឹក​ដល់​វីរភាព​បណ្ឌិត កែម ឡី​ និង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​រក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី ស្រប​ពេល​ដែល​ខួប​៧ឆ្នាំ​នៃ​អំពើ​ឃាតកម្ម​បាញ់សម្លាប់​បណ្ឌិត កែម ឡី ជិត​ចូល​មក​ដល់៕

សូម​ទស្សនា​សេចក្ដី​រាយការណ៍​របស់​លោក មាន ឫទ្ធិ ជុំវិញ​រឿង​នេះ៖ 👉 https://youtu.be/DfKzDXmTSIY

--------------
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 www.instagram.com/rfakhmer
👉 www.rfa.org/khmer
👉 www.facebook.com/rfacambodia
👉 www.youtube.com/RFAKhmerVideo
👉 www.twitter.com/RadioFreeAsiaKH

#RFAKhmer #News #Cambodia #KemLey #Youth #Podcast
Media is too big
VIEW IN TELEGRAM
ស្ដាប់​ផតខាសធ៍​ «កម្ពុជា​សប្ដាហ៍​នេះ» [ភាគ ៧] របស់​វិទ្យុអាស៊ីសេរី។
---
នៅក្នុង​សប្តាហ៍​នេះ កម្មវិធីផតខាស «កម្ពុជាសប្តាហ៍នេះ» មេអាស៊ីសេរីរកឃើញជនគំរូហើយ។ តើលោកអ្នកនាងគិតយ៉ាងណាដែរ?
---
ស្វែងរក ផតខាសធ៍ របស់​វិទ្យុអាស៊ីសេរី​នៅលើ៖
Apple: https://pod.link/1688588022.apple ?
Google: https://pod.link/1688588022.google ?
Spotify: https://pod.link/1688588022.spotify ?
RFA: https://www.rfa.org/khmer/podcasts
#វិទ្យុអាស៊ីសេរី #ព័ត៌មាន #កម្ពុជា #ផតខាសធ៍ #កម្ពុជាសប្ដាហ៍នេះ #សំប៉ូលី #ជុនច័ន្ទបុត្រ #ហ៊ុនសែន #ជនគំរូ
#RFAKhmer #News #Cambodia #Podcast #CambodiaThisWeek #SamPoly #ChunChanboth #HunSen #Youth #Hero