វិទ្យុអាស៊ីសេរី/ RFA Khmer
13.4K subscribers
3.72K photos
1.45K videos
81 files
7.36K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
គណបក្សប្រឆាំង​នៅ​ក្រៅ​ប្រទេស​ប្រកាស​ធ្វើ​យុទ្ធនាការ​គូស​សន្លឹកឆ្នោត​ចោល​នៅ​ពេល​ទៅ​បោះឆ្នោត រួម​ទាំង​ប្រមូល​ផ្តុំ​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​ការ​បោះឆ្នោត​ថ្ងៃទី ២៣ កក្កដា ដែល​ពួកគេ​ចាត់ទុកថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ។ យុទ្ធនាការ​នេះ ធ្វើឡើង​បន្ទាប់ពី​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន រារាំង​គណបក្ស​ភ្លើងទៀន​មិន​ឱ្យ​ចូលរួម​បោះឆ្នោត និង​កែ​ច្បាប់បោះឆ្នោត​បំបិទ​សិទ្ធ​របស់​ពលរដ្ឋ​ដើម្បី​កេង​ចំណេញ​នយោបាយ។

អាន​ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #CandlelightParty #CNRP #PoliticsKH #HunSen #ElectionKH2023
ប្រជាពលរដ្ឋ​លើកឡើង​ស្រដៀងៗ​ថា លោក ហ៊ុន សែន ជា​មេដឹកនាំ​ដែល​មិន​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន និង​កំសាក ល្មើស​គោលការណ៍​របស់​ក្រុមហ៊ុន​មេតា ( Meta) បែរជា​គំរាម​លុប​កម្មវិធី​ហ្វេសប៊ុក (Facebook) មិន​ឱ្យ​ពលរដ្ឋ​ទូទាំង​ប្រទេស​ប្រើប្រាស់​។ ពួកគាត់​ចាត់ទុក​ទង្វើ​របស់​លោក ហ៊ុន សែន ថា ជា​អំពើ​អសីលធម៌ និង​គ្មាន​ភាព​ខ្មាសអៀន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​ប្រជាពលរដ្ឋ​។
អានព័ត៌មាន​ពិស្ដារ...
#RFAKhmer #cambodianpeopleparty #Cambodia #PoliticsKH
មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ថា មុន​រដូវ​បោះឆ្នោត​ម្ដងៗ រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ លោក ហ៊ុន សែន បង្កើន​ការ​តែងតាំង​ទីប្រឹក្សា និង​ជំនួយការ​របស់​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី តាម​ក្រសួង ស្ថាប័ន​ហួស​ពី​តម្រូវការ​។ មន្ត្រី​សង្គម​ស៊ីវិល​ថា ការតែងតាំង​លើស​ពី​តម្រូវការ គឺ​កំពុងតែ​យក​លុយ​បង់ពន្ធ​ពី​ពលរដ្ឋ​ដែល​ខិតខំ​ធ្វើការ​ទាំង​លំបាកទៅ​ផ្ដល់​ប្រាក់ខែ​ដល់ ទីប្រឹក្សា និង​ជំនួយការ ដែល​ពុំ​បាន​បម្រើ​ពលរដ្ឋ​ឱ្យ​មាន​ប្រសិទ្ធភាព។

អាន​ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #HunSen #PoliticsKH #Corruption #ElectionKH2023
ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​សៅរ៍ ទី​១ ខែ​កក្កដា ឆ្នាំ​២០២៣
១. លោក ហ៊ុន សែន ប្ដេជ្ញា​កម្ទេច​គណបក្សប្រឆាំង​ក្នុង​ថ្ងៃទី​១ នៃ​យុទ្ធនា​ការបោះឆ្នោត​
២. លោក ហ៊ុន សែន សងសឹក​ក្រុមហ៊ុន​ហ្វេសប៊ុក​តាមរយៈ​ការ​បណ្តេញ​ក្រុមហ៊ុន​ចេញ​ពី​កម្ពុជា​
៣. តុលាការខេត្ត​កោះកុង​សម្រេច​ឃុំខ្លួន​សកម្មជន​ដីធ្លី​៩​នាក់​នៅ​ពន្ធនាគារ
៤. តើ​គួរ​មានច្បាប់​គ្រប់គ្រង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ទេ​?.. រួម​នឹង​ព័ត៌មាន​សំខាន់ៗ​មួយចំនួន​ទៀត។
---
#RFAKhmer #Cambodia #HunSen #MetaPlatforms #PoliticsKH #FacebookPage #KohKong #energydrink #health
គណបក្ស​ប្រជាជន​កម្ពុជា បើក​យុទ្ធនាការ​រក​សំឡេងឆ្នោត​ពី​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ដោយ​គ្មាន​គណបក្ស​ប្រឆាំង​ចូលរួម​ក្នុង​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។ យុទ្ធនាការ​របស់​គណបក្ស​កាន់អំណាច​នេះ ធ្វើ​ឡើង​ស្រប​ពេល​គណបក្ស​ប្រឆាំង​កំពុង​ធ្វើ​យុទ្ធនាការ​ឱ្យ​ពលរដ្ឋ​ទៅ​គូស​ខ្វែង​លើ​សន្លឹកឆ្នោត​ចោល ដើម្បី​ប្រឆាំង​នឹង​ការ​បោះឆ្នោត​ថ្ងៃទី​២៣ ខែកក្កដា ដែល​ពួកគេ​ចាត់ទុកថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ។

អាន​ព័ត៌មាន​ពិស្ដារ...
#RFAKhmer #Cambodia #PoliticsKH #ElectionKH2023 #HunSen
ក្រុមយុវជន​មួយ​ចំនួន​លើក​ឡើង ថា ការ​ផ្ដល់​ដំណែង​តួនាទី​ខ្ពស់​ឱ្យ​អ្នក​សុំ​ចុះចូល ជាមួយ​គណបក្ស​កាន់អំណាច​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺជា​ការយក​ធនធាន​រដ្ឋ​ទៅ​ចំណាយ​ខ្ជះខ្ជាយ​។ ពួកគេ​ស្នើ​ឱ្យ លោក ហ៊ុន សែន គិតគូរ​ពី​យុវជន​ដែល​មាន​ចំណេះ​ជំនាញ​ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​អភិវឌ្ឍ​ជាតិ។ មន្ត្រី​សង្គម​ស៊ីវិល​យល់ឃើញ​ថា រដ្ឋាភិបាល​គួរតែ​បែងចែក​ឱ្យ​ដាច់​រវាង​ប្រយោជន៍​ជាតិ​និង​ប្រយោជន៍​បុគ្គល ព្រោះ​ធ្វើឱ្យ​ខាត​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ។


អាន​ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #cambodianpeopleparty #CNRP #PoliticsKH #HunSen #yimsinorn
ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​អាទិត្យ ទី២ ខែកក្កដា ឆ្នាំ២០២៣
១. ពលរដ្ឋ​មួយ​ចំនួន មិន​ចាប់​អារម្មណ៍​នឹង​ការឃោសនា​រក​សំឡេង​ឆ្នោត​របស់​បក្ស​នយោបាយ
២. សមត្ថកិច្ច​ខេត្ត​កោះកុង បណ្ដេញ​ក្រុម​គ្រួសារ និង​សហគមន៍ មិន​ឱ្យ​ប្រមូល​ផ្តុំ​តវ៉ា ទាមទារ​ឱ្យ​ដោះលែង​សកម្មជន​ដីធ្លី​៩នាក់
៣. ក្រុម​យុវជន​ស្រឡាញ់​យុត្តិធម៌ ផ្សាយ​កម្មវិធី​ផតខាសធ៍ (Podcast) រម្លឹក​វីរភាព​លោក​បណ្ឌិត កែម ឡី
៤. សមត្ថកិច្ច​រក​ឃើញ​សាកសព​មនុស្ស​៨នាក់​ក្នុង​ករណី​ភ្លើង​ឆេះ​ក្លឹប​រាត្រី​មួយ​កន្លែង ... រួមនឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត។
---

#RFAKhmer #Cambodia #HunSen #KemLey #ElectionKH2023 #ElectionCampaign #KohKong #LandConflict #lyyongphat #henghuy #economiclandconcession
ប្រជាពលរដ្ឋ​មួយចំនួន​មិន​ចាប់អារម្មណ៍​នឹង​ការ​ឃោសនា​រក​សំឡេងឆ្នោត​របស់​គណបក្ស​នយោបាយ​នានា​នោះ​ទេ ដោយសារ​គ្មាន​គណបក្ស​ដែល​ពួកគេ​ស្រលាញ់​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត​។ ប៉ុន្តែ​អ្នកនាំពាក្យ​គ​.​ជ​.​ប ឆ្លើយតប​ថា ដំណើរការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ក្នុង​ថ្ងៃទី​២ ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​មាន​មនុស្ស​រាប់​ម៉ឺន​នាក់​ចូលរួម​ហែក្បួន​ឃោសនា។

អាន​ព័ត៌មានពិស្ដារ...

#RFAKhmer #Cambodia #PoliticsKH #ElectionKH2023
ក្រុម​យុវជន​ស្រឡាញ់​យុត្តិធម៌​នាំ​គ្នា ចេញផ្សាយ​កម្មវិធី​ផតខាសត៍ (Podcast) ដើម្បី​រម្លឹក​ដល់​វីរភាព​បណ្ឌិត កែម ឡី​ និង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​រក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី ស្រប​ពេល​ដែល​ខួប​៧ឆ្នាំ​នៃ​អំពើ​ឃាតកម្ម​បាញ់សម្លាប់​បណ្ឌិត កែម ឡី ជិត​ចូល​មក​ដល់៕

សូម​ទស្សនា​សេចក្ដី​រាយការណ៍​របស់​លោក មាន ឫទ្ធិ ជុំវិញ​រឿង​នេះ៖ 👉 https://youtu.be/DfKzDXmTSIY

--------------
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 www.instagram.com/rfakhmer
👉 www.rfa.org/khmer
👉 www.facebook.com/rfacambodia
👉 www.youtube.com/RFAKhmerVideo
👉 www.twitter.com/RadioFreeAsiaKH

#RFAKhmer #News #Cambodia #KemLey #Youth #Podcast
ក្រុម​សមត្ថកិច្ច​ខេត្តកោះកុង​បាន​បណ្ដេញ​ក្រុម​គ្រួសារ​ និង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ ចេញ​ពី​ទីតាំង​នៅ​ក្បែរ​តុលាការ​ ខណៈ​ពួក​គាត់​បាន​ប្រមូល​ផ្ដុំ​គ្នា​ ទាមទារ​ឱ្យ​ដោះលែង​តំណាង​ទាំង​៩​នាក់​របស់​ពួកគេ។

ទស្សនាវីដេអូ៖ https://youtu.be/I7_UoQ5uZ1k

--------------
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 www.instagram.com/rfakhmer
👉 www.rfa.org/khmer
👉 www.facebook.com/rfacambodia
👉 www.youtube.com/RFAKhmerVideo
👉 www.twitter.com/RadioFreeAsiaKH

#RFAKhmer #News #Cambodia #LandDispute #KohKong
ក្រុមហ៊ុន គ្លូបល ហ្គ្រីន (ខេមបូឌា) របស់​កូន​ឧកញ៉ា ទ្រី ភាព កំពុង​ជីក​យក​រ៉ែ​ដែក​នៅក្នុង​ស្រុក​រវៀង​ខេត្ត​ព្រះវិហារ ដើម្បី​ធ្វើ​អាជីវកម្ម​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម បើ​ទោះ​បី​ជា​ក្រុមហ៊ុន​នេះ មិនទាន់​មាន​លិខិតអនុញ្ញាត​ធ្វើ​អាជីវកម្ម ពី​រដ្ឋាភិបាល​ក្នុង​ការ​ជីក​យក​រ៉ែ​ដែក​ក៏ដោយ។ ការ​ជី​យក​រ៉ែ​ដែក​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដីស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ជាច្រើន​ហិកតារ។
អាន​ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #TryPheap #ironmine #vietnam
ជីវភាព​អតីត​ក្រុម​កម្មករ​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​ឃែនធើរេន អឹភែរឹល ខេម​​ឌា កាន់តែ​ប្រឈម​នឹង​ការ​លំបាក ក្រោយ​ពេល​ថៅកែ​រោងចក្រ​នេះ បិទ​ដំណើរការ​រោងចក្រ និង​គេចវេះ​មិន​ព្រម​ទូទាត់​ប្រាក់​បំណាច់​ផ្សេងៗ ស្រប​ទៅ​តាម​ច្បាប់​ស្ដីពី​ការងារ​។ មន្ត្រី​សហជីព​លើកឡើង​ថា បញ្ហា​ថៅកែ​រោងចក្រ​បិទ​រោងចក្រ និង​គេចវេះ​ពី​ការ​ទូទាត់​ប្រាក់​បំណាច់​ផ្សេងៗ​ទៅដល់​កម្មករ នៅតែ​បន្ត​កើតមាន​នេះ ដោយសារ​ការអនុវត្ត​ច្បាប់​ទន់ខ្សោយ និង​អំពើពុករលួយ។

អាន​ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #workerkh #canteran #workerrights #LaborMinistry
ទោះបី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា នឹង​មិន​បិទ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) នៅក្នុង​ប្រទេស​កម្ពុជា​ក៏​ពិតមែន តែ​រដ្ឋាភិបាល​របស់​លោក​បាន​បណ្ដេញ​ការិយាល័យ​តំណាង​ក្រុមហ៊ុន​ហ្វេសប៊ុក ចេញពី​ទឹកដី​ប្រទេស​កម្ពុជា។ សកម្មជន​សិទ្ធិមនុស្ស និង​អ្នកវិភាគ​ចាត់ទុកថា នេះ​ជា​ការ​ខាតបង់​សម្រាប់​កម្ពុជា ខណៈ​ក្រុមហ៊ុន​មួយ​នេះ​បាន​ចូលរួម​អភិវឌ្ឍ​ចំណេះដឹង​ផ្នែក​ប្រព័ន្ធ​ឌីជីថល​នៅក្នុង​ប្រទេស​នេះ។

អាន​ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #FacebookPage #MetaPlatforms #HunSen #digital #ElectionKH2023
ក្រុម​ពលករ ភ្នាក់ងារ​នាំ​ពលករ​ខ្មែរ​ចូល​ធ្វើការ​នៅ​តាម​រោងចក្រ​ក្នុង​ប្រទេស​ថៃ និង​អ្នក​លក់​ឡេ​ អនឡាញ​នៅ​ប្រទេស​ថៃ កំពុង​ក្លាយ​ជា​មុខ​សញ្ញា​ដែល​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​នេះ ​អូសទាញ និង​បង្ខិតបង្ខំ​ឱ្យ​ពួកគាត់​ចូលរួម​ជីវភាព​នយោបាយ​គណបក្ស​​ប្រជាជន​កម្ពុជា។ ក្រុម​មនុស្ស​គោលដៅ​ទាំង​នេះ ដាច់​ចិត្ត​​ទម្លាយ​ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ដូច្នេះ ព្រោះ​ពួកគេ​មិន​ពេញ​ចិត្ត​នឹង​ការ​បង្ខិតបង្ខំ​នេះ ហើយ​ថា ​​ការ​​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​ឱ្យ​ពួកគេ ខាតបង់​ថវិកា ពេល​វេលា ​​ហើយ​ម៉្យាង​វិញ​ទៀត ​គណបក្ស​​ប្រជាជន​កម្ពុជា មិនមែន​ជា​គណបក្ស​ដែល​ពួកគេ​ពេញ​ចិត្ត​នោះ​ទេ។

អានព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #ElectionKH2023 #PoliticsKH #cambodianpeopleparty #HunSen
ក្រុម​សមត្ថកិច្ច​ខេត្តកោះកុង​បាន​បណ្ដេញ​ក្រុម​គ្រួសារ និង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី ចេញ​ពី​ទីតាំង​នៅ​ក្បែរ​តុលាការ ខណៈ​ពួកគាត់​បាន​ប្រមូល​ផ្ដុំគ្នា​ទាមទារ​ឱ្យ​ដោះលែង​អ្នកតំណាង​ទាំង​៩​នាក់។ មន្ត្រី​សង្គម​ស៊ីវិល ចាត់ទុក​វិធានការ​របស់​ក្រុម​សមត្ថកិច្ច ថា ជា​ការ​ធ្វើ​ទារុណកម្ម​ផ្លូវចិត្ត​ពលរដ្ឋ។

ក្រុម​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាង​៣០​នាក់ ក្នុង​នោះ មាន​ទាំង​ប្រពន្ធ​និង​ប្ដី រួម​ទាំង​កូនតូចៗ របស់​សកម្មជន​ដីធ្លី​នៅ​ខេត្តកោះកុង ទើប​ជាប់ឃុំ​ទាំង​៩​នាក់ បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ក្បែរ​រោង​មួយ​ក្នុង​ទីលាន​បាល់ទាត់ ដែល​មាន​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ ពី​តុលាការ​ខេត្តកោះកុង ដើម្បី​តវ៉ា​ឱ្យ​តុលាការ​ទម្លាក់​ការ​ចោទប្រកាន់ និង​ដោះលែង​អ្នក​ទាំង ៩​នាក់​នោះ​វិញ។
អាន​ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #KohKong #landdisputekh
សហរដ្ឋអាមេរិក​ព្រួយបារម្ភ​ពី​ការ​រឹតត្បិត​​នានា​ប្រព្រឹត្ត​ដោយ​រដ្ឋាភិបាល​កម្ពុជា​មិន​ឱ្យ​គណបក្ស​នយោបាយ និង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង​ចូលរួម​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា​នេះ។ ជាថ្មី​ម្តង​ទៀត ប្រទេស​នេះ​អំពាវនាវ​ឱ្យ​កម្ពុជា​ធានា​ឱ្យ​បាន​នូវ​ដំណើរការ​នៃ​ការ​បោះឆ្នោត​មួយ​ប្រកប​ដោយ​ភាព​សេរី និង​យុត្តិធម៌។

អាន​ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #HunSen #ElectionKH2023 #usa #freedom #democracy #CandlelightParty
នៅ​សល់​តែ​ជាង​មួយ​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ នឹង​ដល់​ថ្ងៃ​ប្រារព្ធ​ខួប៧ឆ្នាំ​នៃ​អំពើ​ឃាតកម្ម​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នៅ​កណ្ដាល​ទី​ក្រុង​ភ្នំពេញ។ ដើម្បី​ចូលរួម​ប្រារព្ធ​ខួប៧ឆ្នាំ​នេះ ក្រុម​យុវជន​ស្រឡាញ់​យុត្តិធម៌​នាំ​គ្នា​ប្រារព្ធ​កម្មវិធី​ផាតខាសន៍ (Podcast) ដើម្បី​រម្លឹក​ដល់​វីរភាព​លោក​បណ្ឌិត កែម ឡី និង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​រក​យុត្តិធម៌​ជូន​លោក។

ក្រុម​យុវជន​ស្រឡាញ់​យុត្តិធម៌​រៀបចំ​កម្មវិធី​ផតខាសត៍​ក្រោម​ប្រធានបទ​វីរភាព បណ្ឌិត កែម ឡី ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​ពី​កម្រង​ទស្សនៈ បទ​វិភាគ និង​ជីវប្រវត្តិ​តស៊ូ​របស់​បណ្ឌិត កែម ឡី ។

អាន​ព័ត៌មាន​ពិស្ដារ...
#RFAKhmer #Cambodia #KemLey #PoliticsKH #HunSen
ក្រុម​យុវជន​រិះគន់​ការតែងតាំង​កូន​ប្រុស​បង្កើត​ប្រធាន​មេធាវី​របស់​លោក ហ៊ុន សែន គឺ​លោក គី តិច ឱ្យ​ធ្វើ​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍។ ពួកគេ​ថា ការ​ពង្រឹង​អំណាច​បែប​បក្ខពួក គ្រួសារ​និយម​ធ្វើ​ឱ្យ​មាន​ទំនាស់​ផលប្រយោជន៍​ក្នុង​ស្ថាប័ន​រដ្ឋ ហើយ​យុវជន​គ្មាន​សែស្រឡាយ​បាត់បង់​ឱកាស។

ក្រុម​យុវជន​យល់​ថា ផែនការ​ដំឡើង​កូន​អ្នកធំ​ឲ្យ​ធ្វើ​ការ​មាន​តំណែង​ខ្ពង់ខ្ពស់ នោះ​បង្ហាញ​ថា​យុវជន​ផ្សេង​ទៀត ដែល​មិន​មាន​សែស្រឡាយ​ជា​មន្ត្រី​ធំ មិន​អាច​មាន​ឱកាស​ក្នុង​ការ​ទទួល​បាន​តំណែង​នោះ​ទេ។

អាន​ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #HunSen #nepotism #KYTech #Corruption #hunfamily #PoliticsKH
ព័ត៌មាន​វិទ្យុអាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​ចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០២៣
១. តំណាង​ក្រុម​យុវជន​ថា វិសោធនកម្ម​ច្បាប់​បោះឆ្នោត​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ធម្មនុញ្ញ បំពាន​រដ្ឋធម្មនុញ្ញ
២. HRW ថា ភាពមិន​ប្រក្រតី​ជាច្រើន​ក្នុង​ការបោះឆ្នោត​កន្លងទៅ បង្ក​ជា​ក្តីព្រួយបារម្ភ​សម្រាប់​ការបោះឆ្នោត​ជាតិ​ខាងមុខ
៣. ពលករ​គាំទ្រ​បក្ស​ភ្លើងទៀន​នៅ​ថៃ ដាក់​ញត្តិ​ទៅ​ស្ថានទូត​ប្រទេស​ប្រជាធិបតេយ្យ ស្នើ​កុំ​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​នៅ​កម្ពុជា
៤. ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅតាម​បណ្ដោយ​ស្ទឹង​សង្កែ​ខេត្តបាត់ដំបង​ ត្អូញត្អែរ​រឿង​អត់​ទឹក​ប្រើ ... រួមនឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត។
---
#RFAKhmer #Cambodia #Thailand #HunSen #ccc #ElectionKH2023 #ElectionCampaign #electionlawsamendment #righttostandforelection #migrantworkers #battambang #stungsangker #podcast #cambodiathisweek #chunchanboth #SAMPOLY #sunratha #futuregeneration