វិទ្យុអាស៊ីសេរី/ RFA Khmer
13.5K subscribers
3.73K photos
1.49K videos
86 files
7.41K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា​ ជូនពរ​ឆ្នាំ​ថ្មី សូម​ឲ្យ​នាំ​មក​នូវ​សាមគ្គីភាព​ និង​ផ្សះផ្សា​បង្រួប​បង្រួម​ជាតិ​​ឡើងវិញ​។ អ្នក​វិភាគ​គាំទ្រ​សារ​ជូន​ពរ​នេះ និង​ជំរុញ​ឲ្យ​មាន​ការ​ចរចា​នយោបាយ​ឡើងវិញ ទើប​ឈាន​ដល់​ការ​បង្រួប​បង្រួប​ជាតិ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Politics #KhmerNewYear #CNRP #KemSokha
តំណាង​កម្មករ​ត្អូញត្អែរ​ថា កម្មករ​រង​ទុក្ខ​វេទនា​ជាប់​គ្នា​ពីរ​ឆ្នាំ ដោយសារ​ជំងឺ​កូវីដ-១៩។ ការ​ត្អូញត្អែរ​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ចូល​មក​ដល់​នៅ​ថ្ងៃ​នេះ ប៉ុន្តែ​បញ្ហា​ជីវភាព និង​សុវត្ថិភាព ធ្វើ​ឲ្យ​ពួក​គាត់​លែង​បាន​ទៅ​លេង​ស្រុក​កំណើត និង​អ្នកខ្លះ​ជាប់​ផុង​ក្នុង​ចត្តាឡីស័ក​ទៀត។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #HumanRights #COVID19KH #KhmerNewYear #Worker
ពលរដ្ឋ​និង​​សង្គម​ស៊ីវិល​ស្នើសុំ​អាជ្ញាធរ​​​រឹត​​បន្តឹង​​បម្រាម​​​​លក់​​គ្រឿង​​ស្រវឹង​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​។ ពលរដ្ឋ​ និង​​អង្គការ​សង្គម​​ស៊ីវិល​លើក​​ឡើងថា​ បំរាមលក់​គ្រឿង​​ស្រវឹង​ក្នុង​​អំឡុង​ពេល​​ចូល​ឆ្នាំ​ខ្មែរ​​នេះ​នឹង​មិន​​អាច​ទៅ​រួច​ទេ​បើ​អាជ្ញាធរ​មិន​​​ព្រម​​រឹត​បន្តឹង​​ការ​​អនុវត្ត​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #SayNoAlcohol #KhmerNewYear #COVID19KH
មហា​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ ឆ្នាំឆ្លូវ និង​ពិធី​រៀបចំ​ទទួល​ទេវតា​ក្នុង​សម័យ​ប្រទេស​មាន​វិបត្តិ​ជំងឺ​ឆ្លង​កូវីដ១៩។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #KhmerNewYear #COVID19KH
ពិធី​​បុណ្យចូល​ឆ្នាំ​ថ្ងៃ​ទី​​១​ ​ប្រព្រឹត្ត​ទៅ​ក្នុង​​សភាព​​ស្ងប់ស្ងាត់​ខ្លាំង​​។ ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ ​និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ ​ពុំបាន​ធ្វើដំណើរ​ក​ម្សាន្ត​ទៅ​តំបន់​ឆ្ងាយ​ៗ​នោះ​ឡើយ​ ​ហើយ​ពួកគេ​ភាគច្រើន​សម្ងំ​ក្នុង​ផ្ទះ​ជួប​ជុំ​ក្រុម​គ្រួសារ​ ​ដើម្បី​បង្ការ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១​៩​ (​CO​V​I​D​-19) ​និង​កុំ​ឱ្យ​ល្មើស​បម្រាម​របស់​អាជ្ញាធរ​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #KhmerNewYear #COVID19KH #Lockdown
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យបិទខ្ទប់​ក្រុង​ភ្នំពេញ​​និង​​​​តាខ្មៅ​ទាំងយប់ក្នុងរយៈពេល ​១៤ ​ថ្ងៃដោយសារ​​សភាព​ការណ៍​​រាលដាល​ជំងឺកូវីដ-១៩ ទ្រាំ​ទ្រលែង​បាន​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #KhmerNewYear #COVID19KH #HunSen #Lockdown
#BreakingNews: ក្រសួង សុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (Covid-19) ថ្មី ចំនួន ៣៤៤ នាក់ គិត ត្រឹម ម៉ោង ៧ ព្រឹក ថ្ងៃ ទី១៥ ខែមេសា នេះ។ ចំនួន ថ្មី នេះ បាន បង្កើន តួលេខ អ្នក ឆ្លង សរុប ដល់ ចំនួន ៥.២១៨នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ២.៣១៩នាក់ ស្លាប់ ៣៦នាក់ និង ២.៨៥៨នាក់ កំពុង សម្រាក ព្យាបាល។
Join RFA Khmer

#RFAKhmer #KhmerNewYear #COVID19KH
សហរដ្ឋ​​អាមេរិក​និង​​អូស្ត្រាលី​ជូនពរ​​ពលរដ្ឋ​កម្ពុជា​​ឲ្យ​​មាន​​សុខភាព​​ល្អ សុវត្ថិភាព និង​​ឆាប់​រួច​ផុត​​ពី​​ជំងឺ​​ឆ្លង​កូវីដ-១៩ ដើម្បី​​ដោះស្រាយ​​បញ្ហា​​ប្រឈម​​រួមគ្នា​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #KhmerNewYear #COVID19KH #US #Australia
https://youtu.be/fLTbyGDcRwQ
​អាជីវករ​លក់ដូរ​ត្អូញត្អែរ​រឿង​លក់​មិនសូវ​ដាច់​ ​នៅ​រដូវ​បុណ្យចូលឆ្នាំ​នេះ​ ​ដោយសារ​វិបត្តិសេដ្ឋកិច្ច​ធ្លាក់ចុះ​ ​និង​ការនាំចូល​ទំនិញ​ពីក្រៅ​ប្រទេស​។​ ​តម្រូវ​ការ​បន្លែ​ផ្លែឈើ​ ​ម្ហូបអាហារ​ ​និង​ស​ម្ភារៈ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​មានការ​កើន​ឡើង​ ​សម្រាប់​រៀបចំ​ដង្វាយ​សែន​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ ​ប៉ុន្តែ​ ​អាជីវករ​លក់ដូរ​មួយ​ចំនួន​បែរជា​ត្អូញត្អែរ​ថា​ ​លក់​មិន​ដាច់​ទៅវិញ​ ​ដោយសារ​ពលរដ្ឋ​ហាក់​ត្បិតត្បៀត​ក្នុង​ការ​ចំណាយ​ ​ដោយសារ​ចំណូល​ធ្លាក់ចុះ​។
---
#RFAKhmer #Cambodia #KNY2023 #KhmerNewYear #Vendors #Economic #PhsarDaeumKor
https://youtu.be/7TALxoHHUlE
ប្រជាពលរដ្ឋ​ខ្មែរ​ ​នៅ​ប្រទេស​អូស្ត្រាលី​ ​បាន​ជួបជុំគ្នា​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ ​ដូច​នៅ​ឯ​ប្រទេស​កម្ពុជា​ដែរ​។​ ​ចំពោះ​ការ​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ ​នៅ​វត្ត​ពុទ្ធ​រង្សី​ ​ក្នុង​ទីក្រុង​ម៉ែ​ល​ប៊​ន​ (​Me​l​b​our​n​e​ ) ​ក៏មាន​អ្នកមុខអ្នកការ​អូស្ត្រាលី​ ​និង​តំណាង​សហគមន៍​ខ្មែរ​ ​ព្រមទាំង​តំណាងរាស្ត្រ​ដើមកំណើត​ខ្មែរ​ប្រចាំ​រដ្ឋ​វិច​តូ​រី​យ៉ា​ (​Victor​i​a​) ​លោក​ ​តាក់​ ​ម៉េង​ហ៊ា​ង​ ​ចូលរួម​ផង​ដែរ​។​ ​នៅចំពោះមុខ​ប្រជា​ពុទ្ធបរិស័ទ​រាប់​រយ​នាក់​ ​លោក​ ​តាក់​ ​ម៉េង​ហ៊ា​ង​ ​បាន​ឡើង​ផ្ញើ​សារ​ជូនពរ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ ​និង​បួងសួង​ឲ្យ​ប្រទេស​កម្ពុជា​ ​មាន​សេរីភាព​ ​សន្តិភាព​ ​និង​យុត្តិធម៌​ពិតប្រាកដ​ ​ដើម្បីឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ​អាច​រស់​នៅដោយសុខដុមរមនា​ជាមួយគ្នា​។
---
#RFAKhmer #Cambodia #KNY2023 #KhmerNewYear #Politics #Australia #MengHeangTak