វិទ្យុអាស៊ីសេរី/ RFA Khmer
13.9K subscribers
3.82K photos
1.85K videos
91 files
7.76K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង រួមគ្នា​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ អំពាវនាវ​ដល់​យុវជន​ឱ្យ​បន្ត​ឆន្ទៈ​លោក​បណ្ឌិត កែម ឡី។ ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​យុវជន​មួយ​ចំនួន ដែល​បាន​តាំង​ខ្លួន​ជា​កូន​សិស្ស​បណ្ឌិត កែម ឡី ទៅ​ចុះ​ចូល​ជាមួយ​រដ្ឋាភិបាល និង​បាន​ផ្លាស់​ប្ដូរ​ស្មារតី​និយាយ​ការពិត ទៅ​ជា​និយាយ​ការពារ​អ្នក​មាន​អំណាច។ពិស្ដារ៖ https://kh.rfa.org/GWV5NU
ព័ត៌មាន​​សំខាន់ៗ ចំនួន ២៥ រឿង ដែល​​លោកអ្នក​នាង​​​គួរ​​អានប្រចាំសប្តាហ៍ ​ថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣៖ ១. អ្នកវិភាគ​ថា លោក ហ៊ុន សែន នឹង​មាន​វាសនា​មិនខុស​ពី​មេដឹកនាំ​ផ្ដាច់ការ​ដទៃ​ទៀត​នៅក្នុង​តំបន់​ឡើយ...
👉 អានព័ត៌មានសំខាន់ៗប្រចាំសប្តាហ៍
#RFAKhmer #HumanRights #Press #PressFreedom #Journalists #HunSen #HunManet #VOD #SaveVoD
The management at the recently shuttered Voice of Democracy are looking for ways to negotiate with the government to reinstate its license, but Prime Minister Hun Sen insisted Friday that one of Cambodia’s last independent media outlets will not be allowed to reopen...
👉​ Read Full Article
#RFAKhmer #Cambodia #HumanRights #Press #PressFreedom #Journalists #HunSen #HunManet #VOD #SaveVoD
ផ្សាយឡើងវិញរបស់អាស៊ីសេរី​ តើលោកហេងសួរគឺជានរណា?​
មនុស្ស​ជំនិត​ម្នាក់​របស់​លោក ហ៊ុន ម៉ាណែត កំពុង​លេច​មុខមាត់​ខ្លាំង​ទាំង​នៅ​ក្នុង​ជួរ​បក្ស និង​ក្នុង​រដ្ឋាភិបាល។ បុគ្គល​ម្នាក់​នេះ​ហ៊ាន​ធ្វើ​អ្វី​គ្រប់​បែបយ៉ាង ដើម្បី​សម្រេច​គោលដៅ​របស់​ខ្លួន មិន​ថា​តាម​មធ្យោបាយ​ត្រជាក់ ឬ​ក្ដៅ​នោះ​ទេ។ មនុស្ស​ម្នាក់​នេះ គឺ​លោក ហេង សួរ រដ្ឋលេខាធិការ​ក្រសួង​ការងារ។ ធាតុ​ពិត​របស់​លោក​ត្រូវ​បាន​លាត​ត្រដាង​តាម​រយៈ​សារ​សំឡេង​មួយ​រៀបរាប់​អំពី​គម្រោង​វាយ​ធ្វើ​បាប និង​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​លើ​ពលរដ្ឋ​ខ្មែរ​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង។ តើ​លោក ហេង សួរ មាន​ប្រវត្តិ​យ៉ាង​ដូចម្ដេច?
👉ទស្សនាសេចក្ដីរាយការណ៍របស់លោក យ៉ង ចាន់តារា៖
#RFAKhmer #Khmer #Cambodian #HunSen #HunManet #HengSour
ផ្សាយឡើងវិញរបស់វិទ្យុអាស៊ីសេរី សេចក្តីរាយការណ៍ស៊ើបអង្កេត៖ ប្រទេស​ម៉ាល់តា បដិសេធ​មិនចេញ​លិខិតឆ្លងដែន​អឺរ៉ុប​ឱ្យ​អតីត​តំណាងរាស្ត្រ​កម្ពុជាម្នាក់
---
អតីត​តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក អ៊ឹង ប៊ុនហូវ និង​ប្រពន្ធ គឺអ្នកស្រី ហេង សុខា បាន​ស្វះស្វែង​ដាក់ពាក្យ​ស្នើសុំ​លិខិតឆ្លងដែន​អឺរ៉ុប​កាលពី​ឆ្នាំ២០១៧​កន្លងទៅ។ ក៏ប៉ុន្តែ ខុសពី​អតីត​សហសេវិក​របស់​លោក​ដទៃទៀត បើទោះបីជា​លោក អ៊ឹង ប៊ុនហូវ ធ្លាប់​សង្ឃឹមថា​នឹង​ក្លាយជា​ពលរដ្ឋ​ម្នាក់​នៃ​ប្រទេស​ម៉ាល់តា (Malta) ដែលជា​រដ្ឋសមាជិក​មួយ​របស់​សហភាពអឺរ៉ុប ហើយដែល​មាន​ព្រំប្រទល់​​ជាប់នឹង​សមុទ្រ​មេឌីទែរ៉ាណេ​គ្រប់ផ្នែក​នោះ​ក៏ដោយ ក៏​កិច្ចខិតខំ​ប្រឹងប្រែង​របស់​លោក​មិនបាន​ទទួល​ជោគជ័យ​ឡើយ។
👉 អានសេចក្តីរាយការណ៍ស៊ើបអង្កេត៖
#RFAKhmer #Cambodia #CambodianPEPs #CambodianOffshoreMoney #HunSen #HengSokha #IngBunHoaw
កម្មករ​រោងចក្រ សិន តៃ ហ្គាមែន ខេមបូឌា (Zhen Tai Garment Cambodia) នៅ​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ទទូច​ឱ្យ​ថៅកែ​ទទួល​យក​កម្មករ ចូល​ធ្វើការ​វិញ ក្រោយថៅកែ​បន្ត​ព្យួរ​ការងារ​កម្មករ​ជា​រយៈពេល​៣​ខែ។ ការ​ស្នើសុំ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពីស្ថាប័ន​ពាក់ព័ន្ធ​ពុំ​មាន​ដំណោះស្រាយ​លើ​វិវាទ​ការងារ​នេះ​ជាង​៣ខែ​ហើយ...
👉អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #Khmer #Cambodian #HunSen #HengSour #ZhenTai
បក្ស​ប្រឆាំង និង​អ្នកឃ្លាំមើល​រិះគន់​ថា​ ទំនាក់ទំនង​ជា​ប្រពៃណី​រវាង​លោក ហ៊ុន សែន និង​មេដឹកនាំ​វៀតណាម​នឹង​ជះឥទ្ធិពល​មិន​ល្អ​ដល់​ជោគវាសនា និង​ផលប្រយោជន៍​កម្ពុជា​នៅ​ថ្ងៃ​ខាង​មុខ។ ប្រតិកម្មនេះ ធ្វើឡើង​បន្ទាប់ពី​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជនកម្ពុជា​ជួបប្រជុំ​ជាមួយ​មេដឹកនាំ​បក្ស​កុម្មុយនីស្ត​វៀតណាម​ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​បក្ស​និង​រដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodian #HunSen #Vietnam #CNRP #CLP
អគ្គមេ​បញ្ជាការ​កង​ទ័ព​ជើង​គោក លោក ហ៊ុន ម៉ាណែត បាន​បញ្ចូល​សាស្ត្រាចារ្យ បុគ្គលិក​អប់រំ និង​និស្សិត​ចំនួន​ជិត៣ពាន់នាក់ (២.៨០៣នាក់) បន្ថែម​ទៀត ទៅ​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​យល់​ថា ការ​បញ្ចូល​សមាជិក​ថ្មី​នេះ អាច​ធ្វើ​ឡើង​ដោយ​ការ​បង្ខិត​បង្ខំ ហើយ​ការ​ដែល​លោក ហ៊ុន ម៉ាណែត ជា​មន្ត្រី​ជាន់​ខ្ពស់​ចេញ​មុខ គៀង​គរ​មនុស្ស​ឱ្យ​គាំទ្រ​គណបក្ស​នយោបាយ​នេះ គឺជា​រឿង​ដែល​មិន​ត្រូវ​តាម​ច្បាប់...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodian #HunSen #HunManet #CPP #CLP #Electionkh2023
កម្ពុជា និង​វៀតណាម ​ប្តេជ្ញា​បង្កើន​កិច្ចសហប្រតិបត្តិការ​ខាង​វិស័យ​ការពារជាតិ​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​ខ្លាំង​បន្ថែមទៀត​ក្នុង​ឆ្នាំ២០២៣​នេះ។ ភាគី​ទាំងពីរ​បាន​ចុះហត្ថលេខា​អនុម័ត​ផែនការ​​កិច្ចសហប្រតិបតិ្តការ​ខាងវិស័យ​ការពារជាតិ​រវាង​ប្រទេស​ទាំងពីរ​សម្រាប់​ឆ្នាំ២០២៣ និង​អនុស្សរណៈ​នៃ​ការយោគយល់គ្នា​ ស្តីពី ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ច្បាប់​ពាក់ព័ន្ធនឹង​វិស័យ​ការពារជាតិ និង​យោធា...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #HunSen #TeaBanh #Vietnam #NguyenPhuTrong #PhanVănGiang #DefenceCooperation
ព័ត៌មាន​​សំខាន់ៗ ចំនួន ៨ រឿង ដែល​​លោកអ្នក​នាង​​​គួរ​​អាននៅថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣៖ ១. បក្ស​ប្រឆាំងនិង​អ្នកឃ្លាំមើល​ថា ទំនាក់ទំនង​រវាង​លោក ហ៊ុន សែន និង​វៀតណាម​កាន់​តែ​ជះឥទ្ធិពល​មិន​ល្អ​ដល់​ជោគវាសនា​កម្ពុជា...
👉 ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ
#RFAKhmer #Cambodia #HunSen #TeaBanh #Vietnam #NguyenPhuTrong #PhanVănGiang #DefenceCooperation
មាតិកា​ព័ត៌មាន​សំខាន់ៗ​ដែលត្រូវផ្សាយ​នៅរាត្រីនេះ​រួមមាន៖
១. លោក ហ៊ុន សែន ចោទ​ថា កំហុស​ធ្ងន់​របស់​វិទ្យុ​វីអូឌី គឺ​ផ្សាយ​បំបែកបំបាក់​ផ្ទៃក្នុង​គណៈរដ្ឋមន្ត្រី
២. អនុប្រធាន​បក្សភ្លើងទៀន​លោក ថាច់ សេដ្ឋា នៅតែអះអាងថា លោកមិន​បាន​ចេញ​សែក​អត់​លុយ​ទេ
៣. ពលរដ្ឋសកម្ម​ស្នើ​អាជ្ញាធរ​ក្រុងភ្នំពេញ ចេញ​សម្ដែងមតិ​សុំឱ្យ​រដ្ឋាភិបាល​បញ្ឈប់ផ្ដល់​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍ដល់​ជនអន្តោប្រវេសន៍​ខុសច្បាប់
៤. អាជ្ញាធរ​បន្តបើកដៃ​ឱ្យជនល្មើស​កាប់ឈើ​ក្នុងតំបន់ព្រៃឡង់​កាន់តែខ្លាំង
រួមនឹង​ព័ត៌មាន​សំខាន់ៗ​មួយចំនួន​ទៀត...
#RFAKhmer #Cambodia #HumanRights #Press #PressFreedom #Journalists #HunSen #HunManet #VOD #SaveVoD
ស្វែងយល់​ពី​ការដាំក្បាលចុះ​នៃ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា
👉 ទស្សនាវីដេអូ https://fb.watch/iPgjafWFIt/
--------------
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
#RFAKhmer #Cambodia #SaveVOD
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​ចោទ​ការផ្សាយ​ព័ត៌មាន​របស់​វិទ្យុ​វីអូឌី (VOD) ​ដែល​ថា លោក​ ហ៊ុន ម៉ាណែត ​ចុះហត្ថលេខា​ជំនួស​លោក​ដើម្បី​ផ្ដល់​ជំនួយ​ដល់​ប្រទេស​តួកគី ​(Turkey) ​នោះ គឺជា​កំហុស​ដ៏​ធ្ងន់ធ្ងរ និងមិន​អាច​លើកលែង​បាន...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #HumanRights #Press #PressFreedom #Journalists #HunSen #HunManet #VOD #SaveVoD
សកម្មជន​បក្សភ្លើងទៀន​ដែលកំពុង​រស់​នៅ​ប្រទេស​ថៃ នៅថ្ងៃទី១៩ ខែកុម្ភៈ បន្ត​ជួបជុំ​ពលករ​ខ្មែរ​ជិត​៦០​នាក់​នៅ​ខេត្ត ឈុនបុរី ប្រទេសថៃ (Chhun Buri) ដើម្បី​ផ្សព្វផ្សាយពី​គោលនយោបាយ​បក្ស​របស់​ខ្លួន ដើម្បីរក​អ្នកគាំទ្រ​មុនការ​បោះឆ្នោត​ថ្នាក់​ជាតិ​ខាង​មុខ​នេះ។ អ្នកនាំពាក្យ​បក្ស​កាន់អំណាច​ចាត់​ទុក​ការ​ជួបជុំ​នេះ​ថា ជា​សិទ្ធិ​សម្ដែង​មតិ​ផ្នែក​នយោបាយ ប៉ុន្តែត្រូវ​រក្សា​ជំហរ​ឱ្យ​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #Politics #RFANews #ElectionKH2023 #CPP #CLP #ThachSetha
កម្មករ​រោងចក្រ​ក្នុង​រាជធានី​ភ្នំពេញ​ត្អូញត្អែរ​ពី​បញ្ហា​ជីវភាព​ដោយសារ​ទទួល​បាន​ប្រាក់ខែ​តិច​និង​គ្មាន​ការងារ​បន្ថែម​ម៉ោងធ្វើ បន្ទាប់ពី​ថៅកែ​រោងចក្រ​កាត់បន្ថយ​ថ្ងៃធ្វើការ និង​ព្យួរ​ការងារ ព្រោះ​គ្មាន​ការ​បញ្ជាទិញ​ផលិតផល​ពី​រោងចក្រ។ មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល គួរ​ចរចា​ជាមួយ​សហ​គមន៍​អន្តរជាតិ​ដើម្បី​បាន​ប្រព័ន្ធអនុគ្រោះ​ពន្ធ​មកវិញ មុននឹង​វិស័យ​កាត់​ដេរ​កម្ពុជា​រង​ផល​ប៉ះពាល់​កាន់តែ​ខ្លាំង...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #humanrights #worker #zhentaigarment
ក្រុម​អ្នកឃ្លាំមើល​នៅតែ​ព្រួយបារម្ភ​ចំពោះ​ការ​កើនឡើង​ឥទ្ធិពល​ចិន​កាន់​តែ​ខ្លាំង​ឡើង ស្របពេល​កម្ពុជា​បង្កើន​ទំនាក់ទំនង​លើ​វិស័យយោធា និង​គ្រោង​បន្ត​ធ្វើ​សមយុទ្ធយោធា​ជាមួយ​ចិន។ ការ​ព្រួយបារម្ភ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ ប្រកាស​ថា កងទ័ព​កម្ពុជា និង​ចិន នឹង​គ្រោង​បន្ត​ធ្វើ​សមយុទ្ធ​យោធានា​ចុង​ខែមីនា ខាងមុខ។
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #News #Cambodia #Exercis #China