វិទ្យុអាស៊ីសេរី/ RFA Khmer
13.3K subscribers
3.71K photos
1.39K videos
79 files
7.3K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​បនល្បែង​​កាស៊ីណូណាហ្គាវើលដ៍ (NagaWorld) រំពឹង​ថា ក្នុង​ឆ្នាំ២០២៣ រដ្ឋាភិបាល​នឹង​ចេញមុខ​ដោះស្រាយ​បញ្ចប់វិវាទការងារ មុននឹងមានការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #News #Cambodia #Workers #HumanRights #NagaWorld
ព័ត៌មាន​​សំខាន់ៗ​ចំនួន ៩ រឿង ដែល​​លោកអ្នក​នាង​​​គួរ​​អាន​​នៅ​ថ្ងៃចន្ទ ទី២ ខែមករា ឆ្នាំ២០២៣៖ ១. មន្ត្រី​សង្គម​ស៊ីវិល​ថា ក្រុម​ឧកញ៉ា​ឧបត្ថម្ភ​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​ដើម្បី​ផលិត​ខ្សែ​ភាពយន្ត​ប្រវត្តិ​លោក ហ៊ុន សែន គឺ​ដើម្បី​ប្រយោជន៍​អាជីវកម្ម​របស់​ខ្លួន។

👉 អានព័ត៌មានសំខាន់ៗឡើងវិញ
👉 JOIN WITH US

#RFAKhmer #Cambodia #RFANews #HunSen #NagaWorld #SiThar
លោក​អ្នក​នាង​កញ្ញា​ជា​ទី​មេត្រី,
វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នៅ​រាត្រី​ថ្ងៃ​នៅ​ថ្ងៃ​អង្គារ ទី៣ ខែមករា នេះ យើង​នឹង​ពិភាក្សា​លើ​ប្រធានបទ​ទាក់ទង​​បញ្ហា​នយោបាយ​ថា តើ​លោក ហ៊ុន សែន អាច​នឹង​សម្រេច​គោល​បំណង​ក្នុង​ការ​រៀបចំ​ផ្ទេរ​អំណាច​ឱ្យ​កូន​បាន​ដែរ ឬ​ទេ ក្នុង​ឆ្នាំ២០២៣ នេះ?

#RFAKhmer #Cambodia #Politics #ElectionKH2023 #2023
មាតិកា​ព័ត៌មាន​សំខាន់ៗ​ដែលត្រូវ​ផ្សាយ​នៅរាត្រី​ថ្ងៃចន្ទ​នេះ​រួមមាន៖
១. លោក ហ៊ុន សែន អះអាង​ថា គណបក្ស​ប្រឆាំង​ពុំអាច​ដណ្ដើម​អំណាច​ពី​លោក​បាន​ទេ
២. សង្គមស៊ីវិល​ស្នើ​ឱ្យ​អាជ្ញាធរ​ស្រាវជ្រាវ​ករណី​ឆេះអគារ​កាស៊ីណូ​នៅក្រុង​ប៉ោយប៉ែត ដើម្បី​រកអ្នក​ទទួល​ខុសត្រូវ
៣. ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ស្នើដល់​រដ្ឋាភិបាល​ឱ្យលុបបំបាត់​ការទិញស្រូវ​ផ្ដាច់​មុខ​របស់​ឈ្មួញ​កណ្ដាល
៤. ពលរដ្ឋមួយចំនួន​នៅក្រុងប៉ោយប៉ែត​បារម្ភ​ពី​សុវត្ថិភាព ក្រោយពី​មាន​អំពើចោរកម្ម​កើន​ឡើង
រួម​នឹងព័ត៌មាន​សំខាន់មួយ​ចំនួនទៀត …
#RFAKhmer #Cambodia #RFANews #HunSen #CPP #CNRP #CLP #ElectionKH2023
លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាង​ថា សន្តិភាព និង​ស្ថិរភាព​នយោបាយ​ ក្រោម​ការ​ដឹកនាំ​របស់​លោក​គ្មាន​គណបក្ស​នយោបាយ​ណា​មួយ យក​ឈ្នះ​លើ​លោក និង​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ឈាន​ទៅ​ដឹកនាំ​ប្រទេស​បាន​ទេ។ ប៉ុន្តែ​មន្រ្តី​គណបក្ស​ប្រឆាំង​ថា ការ​គ្រប់គ្រង​អំណាច​ជិត​៤០​ឆ្នាំ​មក​នោះ គឺ​ដោយ​សារ​លោក ហ៊ុន សែន ពូកែ​ខាង​ដឹកនាំ​បែប​ផ្តាច់​ការ​ រំលោភ​បំពាន​សិទ្ធិពលរដ្ឋ ជា​ពិសេស​បំបិទ​សំឡេង​ប្រឆាំង។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #News #Cambodia #Politics #HunSen #SamRainsy #SonChhay #CNRP #CLP #CPP #ElectionKH2023
មន្ត្រី​សង្គម​ស៊ីវិល ​និង​គ្រួសារ​ជនរងគ្រោះ​ជំរុញ​ឱ្យ​អាជ្ញាធរ​បន្ត​ការស្រាវជ្រាវ ​និង​ស្វែងរក​អ្នក​ដែល​បាត់ខ្លួន ​ក្នុង​ករណី​ឆេះ​អគារ​កាស៊ីណូ ហ្គ្រេនដាយមិន ស៊ីធី​ (Grand Diamond City) ​នៅ​ក្រុង​ប៉ោយប៉ែត។ មន្ត្រី​អាជ្ញាធរ​ថា ​ការ​បិទ​បញ្ចប់ ​ការស្រាវជ្រាវ​និង​រុករក​ក្នុង​ករណី​នេះ ​ដើម្បី​ស៊ើប​អង្កេត ​និង​វាយ​តម្លៃ​ពី​ការខូចខាត។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #GrandDiamondCity #Casino #Fire #poipet
ព័ត៌មាន​​សំខាន់ៗ​ចំនួន ៩ រឿង ដែល​​លោកអ្នក​នាង​​​គួរ​​អាន​​នៅ​ថ្ងៃអង្គារ ទី៣ ខែមករា ឆ្នាំ២០២៣៖ ១. លោក ហ៊ុន សែន អះអាងថា គណបក្ស​ប្រឆាំង​ពុំ​អាច​ធ្វើ​ឱ្យ​លោក​បាត់បង់​អំណាច​បាន​ទេ។

👉 អានព័ត៌មានសំខាន់ៗប្រចាំថ្ងៃឡើងវិញ
👉 JOIN WITH US

#RFAKhmer #RFANews #Cambodia #Politics #HunSen #SamRainsy #SonChhay #CNRP #CLP #CPP #ElectionKH2023
មាតិកា​ព័ត៌មាន​សំខាន់ៗ​ដែលត្រូវ​ផ្សាយ​នៅរាត្រី​នេះ​រួមមាន៖
១. មន្ត្រីបក្សប្រឆាំង​ថា រឿង​អាស្រូវ​លួចមានស្រី​របស់​ត្រកូលហ៊ុន​ ដូចនឹងស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់
២. សង្គមស៊ីវិល​ប្រារព្ធ​ខួប៩​ឆ្នាំ​នៃការ​បង្រ្កាប​កម្មករ​ដែល​តវ៉ា​ដំឡើង​ប្រាក់ឈ្នួល​នៅ​ផ្លូវវែងស្រេង
៣. ក្រសួង​ទទួល​ស្គាល់​ថា មាន​ករណី​ស្លាប់​ក្នុង​មណ្ឌល​សង្គមកិច្ចព្រៃស្ពឺ
៤. វេទិកា​អ្នក​ស្ដាប់​វិទ្យុអាស៊ីសេរី យើង​នឹង​ជជែក​អំពី​ព្រឹត្តិការណ៍​សំខាន់ៗ​សម្រាប់​ឆ្នាំថ្មី ឆ្នាំ​២០២៣​នេះ
រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត...
#RFAKhmer #Cambodia #RFANews #HunSen #CPP #CNRP #CLP #ElectionKH2023
លោក​អ្នក​នាង​កញ្ញា​ជា​ទី​មេត្រី!
វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នៅ​រាត្រី​ថ្ងៃ​នៅ​ថ្ងៃ​អង្គារ ទី៣ ខែមករា នេះ យើង​នឹង​ពិភាក្សា​លើ​ប្រធានបទ​ទាក់ទង​​បញ្ហា​នយោបាយ​ថា តើ​លោក ហ៊ុន សែន អាច​នឹង​សម្រេច​គោល​បំណង​ក្នុង​ការ​រៀបចំ​ផ្ទេរ​អំណាច​ឱ្យ​កូន​បាន​ដែរ ឬ​ទេ ក្នុង​ឆ្នាំ២០២៣ នេះ?
សូមលោកអ្នកនាងរង់ចាំទស្សនាការផ្សាយរបស់វិទ្យុអាស៊ីសេរីនៅពេលបន្តិចទៀត កុំបីខាន!
អានព័ត៌មានទាក់ទងលទ្ធផលការស៊ើបអង្កេតរបស់រដ្ឋាភិបាលនៅមជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺជាភាសាអង់គ្លេសតាមរយៈ #RFAKhmer
The Cambodian government on Tuesday acknowledged that deaths had occurred at a controversial detention center and it has concluded a preliminary investigation into the...

👉 Read Full Article
👉 JOIN WITH US

#RFAKhmer #Cambodia #TopStory #HumanRights #Licadho #PreySpue #Prison
ព័ត៌មាន​​សំខាន់ៗ​ចំនួន ១០ រឿង ដែល​​លោកអ្នក​នាង​​​គួរ​​អាន​​នៅ​ថ្ងៃពុធ ទី៤ ខែមករា ឆ្នាំ២០២៣៖ ១. អ្នក​វិភាគ​ និង​មន្ត្រី​បក្ស​ប្រឆាំង​ថា រឿងរ៉ាវ​អាស្រូវ​ស្នេហា​ត្រកូល​ហ៊ុន ដូច​នឹង​ករណី​ស្លឹក​ឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់...

👉 អានព័ត៌មានសំខាន់ៗប្រចាំថ្ងៃឡើងវិញ
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #News #SummaryNews
មាតិកា​ព័ត៌មាន​សំខាន់ៗ​ដែល​ត្រូវផ្សាយ​នៅរាត្រី​នេះ​រួមមាន៖
១. គណបក្ស​ប្រឆាំង​ចង់ឃើញ​ការរួបរួមជាតិ​ក្នុងឆ្នាំថ្មី តែ​បក្ស​កាន់អំណាច​ប្តេជ្ញា បន្តកម្ចាត់​ក្រុម «ជ្រុល​និយម»
២. អាជ្ញាធរកម្ពុជា​ចាប់ផ្ដើម​កម្ទេចអគារ​កាស៊ីណូ​ហ្គ្រេនដាយមិន ក្រោយ​បិទបញ្ចប់​ការ​រុករក
៣. មន្ត្រីសិទ្ធិមនុស្ស​ព្រួយបារម្ភ​ពីការ​ជួញដូរ​ស្ត្រីខ្មែរ​ទៅរៀបការ​នៅប្រទេស​ចិន
៤. តំបន់ស្នូល​ព្រៃឡង់​បន្តទទួល​រងការ​កាប់យកឈើ​មាន​តម្លៃ​គគ្រឹក​គគ្រេង
រួមជា​មួយព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត...
#RFAKhmer #Cambodia #RFANews #HunSen #CPP #CNRP #CLP #ElectionKH2023