វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.98K videos
93 files
7.9K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
មាតិកា​ព័ត៌មាន​សំខាន់ៗ​ដែល​ត្រូវ​ផ្សាយ​នៅ​រាត្រី​នេះ​រួម​មាន៖
១. ប្រធានាធិបតីអាមេរិក បញ្ជាក់​ជំហរ​សហការ​ជា​មួយ​អាស៊ាន ដើម្បី​ដោះស្រាយ​បញ្ហា​តំបន់​ មីយ៉ាន់ម៉ា និង​សមុទ្រ​ចិន​ខាងត្បូង
២. អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ
៣. ក្រុម​អ្នក​រងគ្រោះ​និង​សកម្មជន ស្នើ​ឲ្យ​មេដឹកនាំ​អាស៊ាន និង​ប្រធានាធិបតី​អាមេរិក​ ជួយ​ស្តារ​ប្រជាធិបតេយ្យ
៤. អ្នកវិភាគ បារម្ភ​ពីការ​ពង្រឹង​ទំនាក់ទំនង​ស៊ីជម្រៅ​រវាង​លោក ហ៊ុន សែន និង​មេដឹកនាំ​ចិន​ ធ្វើ​ឲ្យ​បាត់​ផលប្រយោជន៍​ពី​ប្រទេស​លោក​សេរី
រួមជា​មួយ​ព័ត៌មាន​សំខាន់ៗ​ជាច្រើន​ទៀត...
#RFAKhmer #Cambodia #ASEAN2022 #ASEANCambodia #ASEANSummits #USA #JoeBiden #SouthKorea #India #Australia #Russia #Japan #China #UN
លោក ចូ បៃឌិន (Joe Biden) ប្រធានាធិបតី​អាមេរិក​បានជួប​ប្រជុំ​ទ្វេរភាគី​ជាមួយ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅល្ងាច​ថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកានេះ។
សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សេតវិមាន (White House) កន្លងមកបានឱ្យដឹងថា លោក Biden ​នឹង​បញ្ជាក់​ជា​ថ្មី​អំពី​ការ​ប្តេជ្ញា​ឥត​ងាករេ​របស់​សហរដ្ឋ​អាមេរិក​ទៅ​កាន់​តំបន់​អាស៊ីអាគ្នេយ៍ ​និង​មជ្ឈភាព​អាស៊ាន ព្រមទាំងបញ្ជាក់និងពិនិត្យឡើងវិញ​នូវ​ភាព​ជោគជ័យ​ដែល​បាន​មក​ពី​កិច្ច​ប្រជុំ​ពិសេស​ជា​ប្រវត្តិ​សាស្រ្ត​រវាង​អាមេរិក​និង​អាស៊ាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ កាល​ពីខែ​ឧសភា​កន្លងទៅ។
រូបភាព៖ AP
#RFAKhmer #Cambodia #ASEAN2022 #ASEANCambodia #ASEANSummits #USA #JoeBiden #SouthKorea #India #Australia #Russia #Japan #China #UN
កម្ពុជា​ក្នុងនាម​ជា​ប្រធាន​ប្តូរវេន​អាស៊ាន (ASEAN) បាន​រៀបចំ​ពិធីលៀង សាយភោជន៍​នៅ​រាត្រី​ថ្ងៃទី១២ ខែវិច្ឆិកា​ម្សិលមិញ​នេះ ជូន​ដល់​ប្រមុខរដ្ឋ​/​ប្រមុខ​រដ្ឋាភិបាល​ថ្នាក់​ដឹកនាំ​អាស៊ាន និង​មេដឹកនាំ​ពិភពលោក​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ានលើកទី៤០,៤១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា។ ពិធី​លៀងសាយភោជន៍​នេះ រៀបចំ​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ពិព័ណ៌​ជ្រោយ​ចង្វារ (OCIC)។
រូបភាព៖ Reuters
#RFAKhmer #Cambodia #ASEAN2022 #ASEANCambodia #ASEANSummits #USA #JoeBiden #SouthKorea #India #Australia #Russia #Japan #China #UN
ព័ត៌មានដែលគេចូលមើលច្រើនជាងគេក្នុងសប្តាហ៍នេះ៖ «លោក ចូ បៃឌិន លើក​ពី​កង្វល់​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម និង​ជំរុញ​បើក​លំហ​សេរីភាព​ពលរដ្ឋ និង​នយោបាយ​មុន​បោះឆ្នោត»។
តើហេតុអ្វីបានជារឿងនេះ មានគេចូលមើលច្រើនជាងគេក្នុងសប្តាហ៍នេះ?
តើរឿងនេះមានអ្វីគួរឱ្យចាប់អារម្មណ៍?
រូបភាព៖ AP

👉 អានព័ត៌មានឡើងវិញ

#RFAKhmer #Cambodia #HumanRights #Democrasy #ASEAN2022 #ASEANCambodia #ASEANSummits #USA #JoeBiden #SouthKorea #India #Australia #Russia #Japan #China #UN
ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន (Joe Biden) បានចាកចេញពីប្រទេសកម្ពុជា ហើយ​តាមរយៈ​យន្តហោះ​ពិសេស Air Force One បន្ទាប់ពីលោកបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅភ្នំពេញ។ លោកនឹងបន្តដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 នៅកោះបាលី។
រូបភាព៖ AFP
#RFAKhmer #Cambodia #HumanRights #Democrasy #ASEAN2022 #ASEANCambodia #ASEANSummits #USA #JoeBiden #SouthKorea #India #Australia #Russia #Japan #China #UN
កម្ពុជា និង​សហរដ្ឋ​អាមេរិក បន្ត​ប្ដេជ្ញា​ចិត្ត​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​អនុវត្ត​ច្បាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន។ មន្ត្រី​សង្គម​ស៊ីវិល យល់ថា នេះ​ជា​សញ្ញា​ល្អ​បន្ថែម​ទៀត​ដែល​កម្ពុជា​នឹង​ទទួល​បាន​យុទ្ធ​សាស្ត្រ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋ​ជន និង​អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធិ​ភាព។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #ASEAN2022 #ASEANCambodia #ASEANSummits #USA #JoeBiden #SouthKorea #India #Australia #Russia #Japan #China #UN
អ្នក​ជំនាញ និង​មន្រ្តី​សិទ្ធិ​មនុស្ស​ចង់​ឃើញ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឆ្លើយតប​សំណើ​របស់​សហរដ្ឋអាមេរិក​ដោយ​វិជ្ជមាន​ទាក់ទង​រឿង​ស្តារ​ប្រជាធិបតេយ្យ​ឡើង​វិញ ដើម្បី​ប្រយោជន៍​ជាតិ​ និង​ស្រប​តាម​បំណង​​ប្រាថ្នា​​របស់​ពលរដ្ឋ​ខ្មែរ​ចង់​បាន។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #ASEAN2022 #ASEANCambodia #ASEANSummits #USA #JoeBiden #SouthKorea #India #Australia #Russia #Japan #China #UN
ក្រុម​អ្នកវិភាគ​លើកឡើង​ថា ​កម្ពុជា​គួរ​រឹតចំណង​ទំនាក់ទំនង​នយោបាយ​ ​ការទូត​ជាមួយ​បណ្ដា​ប្រទេស​ដទៃទៀត​ដែល​ជា​សមាជិក​អាស៊ាន​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ ​ដោយ​មិន​ត្រូវ​ផ្ដោត​តែ​ទៅលើ​សម្ព័ន្ធ​ភាពជា​មួយ​ប្រទេស​ជិតស្និទ្ធ​នឹង​ខ្លួន​ឡើយ។​ ​ពួកគាត់​ថា​ ​ការ​ធ្វើ​បែប​នេះ​ជា​ការ​បង្ហាញ​ពី​តម្លា​ភាព​នៃ​ទំនាក់ទំនង​ក្នុងរង្វង់​អាស៊ាន​ ​និង​ដើម្បី​ទាក់ទាញ​ផលប្រយោជន៍​សេដ្ឋកិច្ច​មក​ឱ្យ​កម្ពុជា​កាន់តែ​ច្រើន។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #ASEAN2022 #ASEANCambodia #ASEANSummits #USA #JoeBiden #SouthKorea #India #Australia #Russia #Japan #China #UN
កម្ពុជា និង​សហរដ្ឋ​អាមេរិក បន្ត​ប្ដេជ្ញា​ចិត្ត​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​អនុវត្ត​ច្បាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន។ មន្ត្រី​សង្គម​ស៊ីវិល យល់ថា នេះ​ជា​សញ្ញា​ល្អ​បន្ថែម​ទៀត​ដែល​កម្ពុជា​នឹង​ទទួល​បាន​យុទ្ធ​សាស្ត្រ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋ​ជន និង​អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធិ​ភាព។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #ASEAN2022 #ASEANCambodia #ASEANSummits #USA #JoeBiden #HumanTraffickers #HumanTrafficking
ព័ត៌មាន​សំខាន់ៗ​ចំនួន ២៧ ដែល​លោក​អ្នក​នាង​គួរ​អាន​ប្រចាំសប្តាហ៍ថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២៖ ១. លោក ហ៊ុន សែន អះអាង​ថា កិច្ចប្រជុំ​កំពូល​អាស៊ាន​ទទួល​បាន​លទ្ធផល​ជា​ទីគាប់​ចិត្ត ទោះ​បញ្ហា​ជា​ច្រើន​នៅ​មិន​ទាន់​ដោះ​ស្រាយ​រួច។

👉 អានព័ត៌មានសង្ខេបប្រចាំថ្ងៃឡើងវិញ

#RFAKhmer #Cambodia #ASEAN2022 #ASEANCambodia #ASEANSummits #USA #JoeBiden #SouthKorea #India #Australia #Russia #Japan #China #UN
កិច្ចប្រជុំ​កំពូល​អាស៊ីបូព៌ា (EAS) លើកទី១៧ បាន​បិទបញ្ចប់ទៅ​កាលពី​ថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ​ដោយ​ពុំមាន​ការចេញ​សេចក្តីថ្លែងការណ៍​រួម ខណៈ​សហរដ្ឋអាមេរិក (U.S.) និង​រុស្ស៊ី (Russia) ខ្វែងគំនិតគ្នា​ជុំវិញ​រឿង​សង្គ្រាមនៅ​អ៊ុយក្រែន (Ukraine)។
រូបភាព៖ AFP, Reuters

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #ASEAN2022 #ASEANCambodia #ASEANSummits #USA #JoeBiden #SouthKorea #India #Australia #Russia #Japan #China #UN #Ukrain #Myanmar
អានព័ត៌មានស្តីពីកម្ពុជាជាភាសាអង់គ្លេសតាមរយៈ #RFAKhmer
U.S. President Joe Biden offered rare praise for Cambodia’s authoritarian premier as he encouraged diplomatic support for ending the war in Ukraine and bringing peace to Myanmar at a summit with Southeast Asian leaders on Saturday.

👉 Read Full Article

#RFAKhmer #Cambodia #ASEAN2022 #ASEANCambodia #ASEANSummits #USA #JoeBiden #SouthKorea #India #Australia #Russia #Japan #China #UN
អានព័ត៌មានស្តីពីកម្ពុជា-អាមេរិកតាមរយៈ #RFAKhmer
Leaders of half the world’s population gathered in Phnom Penh on Sunday but for the traveling White House press corps the big news was breaking half a world away as President Joe Biden’s Democrat Party re-secured control of the Senate in mid-term elections.

👉 Read Full Article

#RFAKhmer #Cambodia #ASEAN2022 #ASEANCambodia #ASEANSummits #USA #JoeBiden #SouthKorea #India #Australia #Russia #Japan #China #UN
អានព័ត៌មានស្តីពីកម្ពុជាជាភាសាអង់គ្លេសតាមរយៈ #RFAKhmer
Prime Minister Hun Sen justified spending about U.S.$500,000 of the national budget on domestically produced luxury watches as gifts for visiting ASEAN dignitaries, arguing they showcased Cambodia’s “scientific and technical progress.”

👉 Read Full Article

#RFAKhmer #Cambodia #ASEAN2022 #ASEANCambodia #ASEANSummits #USA #JoeBiden #SouthKorea #India #Australia #Russia #Japan #China #UN #HunSen #Watch