វិទ្យុអាស៊ីសេរី/ RFA Khmer
13.3K subscribers
3.7K photos
1.32K videos
69 files
7.23K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ក្រុម​សហជីព និង​អង្គការ​សង្គម​ស៊ីវិល​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ ថ្កោលទោស ចំណាត់ការ​របស់​សមត្ថកិច្ច​រាជធានី​ភ្នំពេញ ករណី​ចាប់​ខ្លួន​ថ្នាក់​ដឹកនាំ​សហជីព និង​សកម្មជន​សហជីព​៩​នាក់ ដែល​ប្រើ​សិទ្ធិ​តវ៉ា​រក​ដំណោះស្រាយ​ការងារ​ដោយ​សន្តិវិធី​ពី​ក្រុមហ៊ុន ណាហ្គា វើលដ៍ (Naga World)​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economy #NagaWorld #NGOs #Release
ក្រុម​អង្គការ​សង្គមស៊ីវិល​ជិត ​២០០ ​ស្ថាប័ន បាន​ចេញ​​សេចក្ដីថ្លែងការណ៍​រួម​គ្នា​កាល​ពី​ថ្ងៃទី៤ ខែមករា ម្សិល​មិញ ថ្កោលទោស​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល​​គាំទ្រ​មេដឹកនាំ​រដ្ឋប្រហារយោធា​ភូមា ឬ​មីយ៉ានម៉ា (Myanmar)​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Myanmar #NGOs
អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ផ្នែក​សិទ្ធិមនុស្ស​ និង​សិទ្ធិការងារ ចំនួន​ ៨​ ស្ថាប័ន​ដាក់​​លិខិត​ស្នើ​សុំ​​សាលាដំបូងរាជធានីភ្នំពេញ ដើម្បី​ចូល​ជួប​សួរ​សុខទុក្ខ​ថ្នាក់​ដឹក​នាំ​​និង​សកម្មជនសហជីព​ ៨ ​នាក់​នៃ​កម្មករណាហ្គាវើលដ៍ ១​ខែ​ម្ដង​ នៅ​ក្នុងពន្ធនាគារព្រៃស ប៉ុន្តែតុលាការ​មិន​អនុញ្ញាត។

អានអត្ថបទបន្ថែមនៅទីនេះ៖

#RFAKhmer #Economic #NGOs #Court #NagaWorld
ក្រុម​​អង្គការ​​សង្គម​ស៊ីវិល សមាគម និង​សហជីព​ដែល​ធ្វើ​សកម្មភាព​លើក​កម្ពស់ និង​ការពារ​សិទ្ធិ​មនុស្ស សិទ្ធិ​ស្ត្រី និង​សិទ្ធិ​ការងារ​របស់​កម្មករ​និយោជិត​នៅ​ប្រទេស​កម្ពុជា​ចំនួន​១៣៤​ស្ថាប័ន នៅ​ថ្ងៃ​ទី​៧ ខែកុម្ភៈ បានរួម​គ្នា​ដាក់​លិខិត​ចំហ​ជូន​ក្រសួងមហាផ្ទៃ និង​រដ្ឋសភា ក្នុង​គោលបំណង​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​ជា​បន្ទាន់​នូវ​ថ្នាក់​ដឹកនាំ​និង​សកម្មជន​សហជីព​ទាំង​៨រូប​ដែល​តុលាការ​កំពុង​ឃុំខ្លួន និង​កូដករ​៣​នាក់​ដែល​តុលាការ​ចោទប្រកាន់ពីបទ​រារាំង​វិធាន​សុខាភិបាល។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economy #NagaWorld #Strikers #NGOs
មន្រ្តី​សង្គម​ស៊ីវិល​បារម្ភ​ចំពោះ​អាជ្ញាធរ​រដ្ឋា​ភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន កំពុង​ប្រើ​ប្រាស់​ច្បាប់​ទប់​ស្កាត់​ជំងឺ​កូវីដ-១៩ ដែល​រង​ការ​រិះ​គន់​ពី​មតិ​ជាតិនិង​អន្តរ​ជាតិ​កន្លង​ទៅ​ ក្លាយ​ជា​ឧបករណ៍​គាប​សង្កត់​លើ​សិទ្ធិ​ជា​មូល​ដ្ឋាន​របស់ពលរដ្ឋ​​ ដើម្បី​ចេញ​​តវ៉ា​ស្វែង​រក​ដំណោះ​​ស្រាយ និង​​យុត្តិធម៌​​ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ។

អានអត្ថបទពិស្តារ៖

#RFAKhmer #NagaWorld #NGOs #COVID19KH
សង្គមស៊ីវិល​និង​ពលរដ្ឋ​ចង់​ឃើញ​រដ្ឋា​ភិបាល​ទប់​ស្កាត់​បទ​ល្មើស​គ្រឿង ញៀន​ឱ្យ​មាន​​ប្រសិទ្ធភាព​ជាង​​មុន ដោយ​សារ​ពួក​គាត់ មើល​ឃើញ​ថា​ ការ​អនុវត្តច្បាប់​ពី​សំណាក់​​អាជ្ញាធរ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ និង​ខ្វះ​កិច្ច​សហការ​ដែល​ធ្វើ​ឱ្យបទ​ល្មើស​កើត​ឡើង​ជា​ក្តី​បារម្ភ​ដល់​ពលរដ្ឋ​ដដែល។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Social #Economy #Drug #NGOs
អង្គការ​សិទ្ធិមនុស្ស​លីកាដូ​រក​ឃើញ​ថា គិត​ពី​ចុង​ឆ្នាំ២០១៩ មក​ដល់​បច្ចុប្បន្ន​នេះ មាន​ពលរដ្ឋ​ខ្មែរ​ជិត ២០០នាក់​ហើយ ដែល​រង​ការ​ចោទ​ប្រកាន់ និង​ចាប់​ដាក់​គុក​ពី​បទ​ញុះញង់។ អង្គការ​សិទ្ធិមនុស្ស​នេះ និង​ក្រុម​សង្គម​ស៊ីវិល​ឯ​ទៀត បាន​ទទូច​ឱ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម ឬ​កែ​លម្អ​បទ​បញ្ញត្តិ​នានា ទាក់ទង​នឹង​​បទ​ញុះញង់ ដើម្បី​ជៀសវាង កុំ​ឱ្យ​អាជ្ញាធរ និង​តុលាការ​បក​ស្រាយ​បទ​ញុះញង់​ខុស ឬ​បក​ស្រាយ​ដោយ​លម្អៀង។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #HumanRights #Law #Court #NGOs
មន្ត្រីសង្គមស៊ីវិល​លើកឡើងថា​ មតិយោបល់​របស់​រដ្ឋាភិបាលកម្ពុជា ​ជំរុញ​ឲ្យ​ប្រទេស​ដទៃ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​ គឺជា​រឿងល្អ ​ប៉ុន្តែ​​រដ្ឋាភិបាល​​ក៏​គួរតែ​បង្ហាញ​​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​ដោះ​ស្រាយ​បញ្ហា​ធំៗ​ក្នុង​ប្រទេស​ខ្លួនឯង​ដោយ​សន្តិវិធី​ដែរ​ ដើម្បី​ផល​ប្រយោជន៍ជាតិ​និង​ពលរដ្ឋ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #HunSen #NGOs #Myanmar #Ukraine #Russia
គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ​បកស្រាយ​បំភ្លឺ​អំពី​ការ​អនុវត្ត​សិទ្ធិពលរដ្ឋ​ និង​សិទ្ធិនយោបាយ​ នៅក្នុង​សម័យប្រជុំ​លើកទី​១៣៤​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​​អង្គការ​​សហប្រជាជាតិ ក្នុងន័យ​ការពារ​ចំណាត់​ការទាំងឡាយ​របស់​រដ្ឋាភិបាល។ ប៉ុន្តែ​មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​ក្រៅរដ្ឋាភិបាល​​យល់​ថា ​ភាគី​រដ្ឋាភិបាល​ គួរ​តែ​​​ទទួល​​ស្គាល់​ការ​ពិត​អំពី​ការធ្លាក់​ចុះ​នៃការ​គោរព​សិទ្ធិពលរដ្ឋ​និង​សិទ្ធិនយោបាយ​។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #HumanRights #Cambodia #UN #NGOs
Media is too big
VIEW IN TELEGRAM
អង្គការសង្គមស៊ីវិលធ្វើពិធីរំលឹកខួប៦ឆ្នាំនៃឃាតកម្មលើលោក បណ្ឌិត កែម ឡី អ្នកស្រាវជ្រាវអភិវឌ្ឍសង្គម នៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលមានការចូល រួមពីអង្គការ សមាគមន៍ សហជីព ក្រុម និស្សិត បញ្ញវន្ត និងអ្នក គោរពស្រឡាញ់លោក បណ្ឌិត កែម ឡី នៅ ថ្ងៃទី៦ ខែ កក្កដា ឆ្នាំ២០២២នេះ។

#RFAKhmer #HumanRights #KemLey #NGOs
ក្រុមអង្គការសង្គមស៊ីវិល និងក្រុមយុវជនដែល ឈឺឆ្អាលបញ្ហាសង្គម នៅព្រឹកថ្ងៃ ទី១០ ខែកក្កដា បាននិមន្តព្រះសង្ឃធ្វើពិធីតាមបែបព្រះពុទ្ធ សាសនា និងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធអ្នក សិក្សាការអភិវឌ្ឍ សង្គមដ៏ល្បីមួយ រូបបណ្ឌិត កែម ឡី ដែលត្រូវឃាតករបាញ់សម្លាប់លោក អស់រយៈពេល៦ឆ្នាំកន្លងមកនៅស្ថានីយប្រេង ឥន្ធនៈ កាល់ តិច (Caltex) ស្តុប បូកគោ រាជធានី ភ្នំពេញ ។

👉 អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #politics #KemLey #NGOs