វិទ្យុអាស៊ីសេរី/ RFA Khmer
13.4K subscribers
3.72K photos
1.47K videos
84 files
7.38K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ប្រជាពលរដ្ឋ​មួយចំនួន​លើកឡើង​ថា ពួកគាត់​គ្មាន​លទ្ធភាព​ចំណាយ​ប្រាក់ ពេល​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​ដែល​សាងសង់​ដោយ​ក្រុមហ៊ុនចិន​ នោះ​ទេ​។ ប្រតិកម្ម​ប្រជាពលរដ្ឋ​នេះ ធ្វើឡើង​ក្រោយពី​ក្រុមហ៊ុន​សាជីវកម្ម​ផ្លូវ និង​ស្ពាន​របស់​ចិន (#CRBC) នឹង​តម្រូវ​ឱ្យ​ពលរដ្ឋ​បង់ប្រាក់​២៤​ដុល្លា សម្រាប់​ការ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្ត​ព្រះសីហនុ។

#Cambodia #Chinareach #Expressway #RFAKhmer ព័ត៌មានពិស្ដារ...
សូម​ចុច​តំណ​នេះ https://youtu.be/_gPqADjZEeY / https://fb.watch/cJsY5UdGEN/
ដើម្បី​តាមដាន​ការ​ផ្សាយ​ផ្ទាល់​របស់​អាស៊ីសេរី​សម្រាប់​ព្រឹក​ថ្ងៃ​អាទិត្យ ទី០១ ខែ​ឧសភា ២០២២
….........
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ និង​ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ។
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
គណបក្ស​កម្ពុជា​និយម អំពាវនាវ​ដល់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង អន្តរាគមន៍​ទៅ​មន្ត្រី​ថ្នាក់ក្រោម​ជាតិ ឲ្យ​បញ្ឈប់​រារាំង​ការ​លើក​ស្លាក​បក្ស និង​ការ​រើសអើង​និន្នាការ​នយោបាយ​តទៀត ដើម្បី​ឱ្យ​គណបក្ស​នយោបាយ​ទាំងអស់​មាន​សិទ្ធិ​ស្មើគ្នា​ក្នុង​ការ​ចូលរួម​ប្រកួតប្រជែង​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ សង្កាត់ ខាងមុខនេះ។ព័ត៌មានពិស្ដារ...
ប្រធាន​គណបក្ស​ភ្លើងទៀន​ខេត្ត​ប៉ៃលិន លោក ខឹម មុនីកុសល ស្នើ​សមត្ថកិច្ច​បង្ហាញ​លទ្ធផល​ស៊ើប​អង្កេត​ស្វែងរក​ការពិត ដោយ​ឯករាជ្យ និង​ពន្លឿន​នីតិវិធី​ទៅ​តុលាការ ដើម្បី​បញ្ឈប់​ការ​គំរាមកំហែង​ផ្នែក​នយោបាយ និង​យក​អ្នក​ពាក់ព័ន្ធ​ទាំងអស់​មក​ទទួល​ទោស​តាម​ច្បាប់​។ ការ​លើកឡើង​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​សមត្ថកិច្ច​ខេត្ត​ប៉ៃលិន​ព្យាយាម​ហៅ​ជនរងគ្រោះ​ទៅ​សម្របសម្រួល​ជាមួយ​ជន​បង្ក​ដើម្បី​បញ្ចប់​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​។ព័ត៌មានពិស្ដារ...
ប្រតិកម្ម​កូដករ​ណាហ្គាវើលដ៍​នេះ ធ្វើ​ឡើង​ក្រោយពី​ប្រព័ន្ធ​ឃោសនា​រដ្ឋាភិបាល លោក ហ៊ុន សែន គឺ​ហ្វ្រេសញ៉ូ (Fresh New) បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​២៩ មេសា ដោយ​ចោទប្រកាន់​សកម្មភាព​របស់​ក្រុម​សហជីព និង​កូដករ​ថា ជា​ឆាកល្ខោន​បន្លំ​ភ្នែក និង​ជា​សកម្មភាព​នយោបាយ ក្រោយ​ពី​សហជីព​បាន​អំពាវនាវ​រក​ជំនួយ​ពី​សប្បុរសធម៌​ជួយ​ដល់​ក្រុម​កូដ​ករ​ដែល​កំពុង​ប្រឈម​បញ្ហា​ជីវភាព។ព័ត៌មានពិស្ដារ...
ប្រិយមិត្តជាទីមេត្រី! នេះគឺជារឿងដែលមានអ្នកចូលអានច្រើនជាងគេនៅក្នុងសប្តាហ៍នេះ។ «តម្លៃ​បង់​ផ្លូវ​ល្បឿនលឿន ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ប្រមាណ​ជាង​១៨​ដុល្លារ​នឹង​ចាប់ផ្តើម​នៅ​ខែ កក្កដា​ខាង​មុខ»។
អានអត្ថបទឡើងវិញសូមចុចនៅទីនេះ៖
https://www.youtube.com/watch?v=zfy0w43Yz6g
នេះគឺជាការផ្សាយរបស់អាស៊ីសេរី សម្រាប់យប់ ថ្ងៃអាទិត្យ ទី១ ខែឧសភា គ.ស.២០២២ ដែលមាន មាតិកា ព័ត៌មាន ដូចតទៅ៖

១.​ឧបការី​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក ផ្តើម​ទស្សនកិច្ច​នៅ​ប្រទេសកម្ពុជា​
២.​ កម្មករ និងសង្គម​ស៊ីវិល​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ និង​រដ្ឋាភិបាល​គោរព​ច្បាប់​ការងារ​ ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ ១ឧសភា
៣. អាជ្ញាធរ​​បន្ត​បង្ក្រាប​​លើ​កូដករអហិង្សានៃ​ក្រុម​ហ៊ុន​ណាហ្គាវើល​​ ដែលតវ៉ា​រកដំណោះស្រាយ​វិវាទ​ការងារ
៤. ថ្ងៃ​ដំបូង​នៃ​ការបើក​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ ​មិនសូវ​មាន​មនុស្ស​ឆ្លង​កាត់....
រួមនឹងព័ត៌មានមួយចំនួនទៀត៖
..............
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក ធាតុ អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង ១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
អ្នកឃ្លាំមើល​ស្ថានការណ៍​#នយោបាយ​កម្ពុជា​លើកឡើង​ថា ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​របស់​ឧបការី​រដ្ឋមន្ត្រីក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក សម្រាប់​កិច្ចការ​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក គឺ​ចង់​ខ្ទប់​#ឥទ្ធិពលចិន​មក​លើ​កម្ពុជា និង​ចង់​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​បន្ថែម​ទៀត ឲ្យ​ស្ដារ​#លទ្ធិប្រជាធិបតេយ្យ និង​ការ #គោរពសិទ្ធិមនុស្ស​ឡើងវិញ។

ការ​លើកឡើង​នេះ ស្រប​ពេល​ដែល​ឧបការី​រដ្ឋមន្ត្រីក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោក ដានីញ៉ែល ក្រៃថេនប្រ៊ីង #DanielKritenbrink ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​កម្ពុជា​និង​ប្រទេស​ឡាវ ចាប់​ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៧ ខែ​ឧសភា។
ព័ត៌មានពិស្ដារ...
#PoliticsKH #Cambodia #RFAKhmer #USRelationship #Chinareach
អាជ្ញាធរ​នៅ​រាជធានី​ភ្នំពេញ​បន្ត​បង្ក្រាប​ដោយ​ហិង្សា​លើ​ក្រុម​កូដ​ករ​ក្រុមហ៊ុន បន​ល្បែង​កាស៊ីណូ​ណា​ហ្គា វើលដ៍ បណ្ដាល​ឱ្យ​កូដករ​ជាច្រើន​រង​របួស​ក្នុង​ពេល​ដែល​ក្រុម​កម្មករ​ប្រមាណ​១០០​នាក់​តវ៉ា​រក​ដំណោះស្រាយ​នៅ​ក្បែរ​របង​ក្រុមហ៊ុន​នេះ​នៅ​ព្រឹក​ថ្ងៃទី​១ ឧសភា។ព័ត៌មានពិស្ដារ...
https://www.youtube.com/watch?v=OYD4xw6n6QM
នេះគឺជាការផ្សាយរបស់អាស៊ីសេរី សម្រាប់ព្រឹកថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំ «ខាល» ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែឧសភា គ.ស.២០២២ ដែលមាន មាតិកា ព័ត៌មាន ដូចតទៅ៖

៚ ឧបការី​រដ្ឋមន្ត្រីការបរទេស​អាមេរិក លើកពេល​មកទស្សនកិច្ច​នៅ​កម្ពុជា និងឡាវ ក្រោយ​រកឃើញ​កើតជំងឺកូវីដ១៩
៚ គណបក្សនយោបាយមួយចំនួន រិះគន់រឿងរដ្ឋាភិបាល ណែនាំឱ្យ អាជ្ញាធរសម្រួលឯកសារជូនអ្នកគាំទ្របក្ស កាន់អំណាច
៚ ក្រុម​សហជីព​ស្នើ​ឱ្យ​រដ្ឋា​ភិបាលដោះស្រាយបញ្ហា ១៨ចំណុច ជូនកម្មករក្នុងទិវាពលកម្មអន្តរជាតិ
៚ អ្នករាយការណ៍ព័ត៌មាន VOD ដែល​អាជ្ញាធរ​ឃាត់ខ្លួន​ជា​ច្រើន​ម៉ោង គ្រោង​ស្នើឱ្យ​ក្រសួង​ពាក់ព័ន្ធ​ពន្យល់​ផ្លូវ​ច្បាប់រឿង​ហាម​ប្រាមមិនឱ្យថត​រូប​នៅ​ទី​សាធារណៈ .....
រួមនឹងព័ត៌មានមួយចំនួនទៀត៖
..............
លោកអ្នកនាងជាទីមេត្រី! ក្រៅពេលស្តាប់កម្មវិធីផ្សាយយើង​តាមរយៈ ​Facebook ​និង ​YouTube លោកអ្នកនាងក៏អាច​ស្តាប់​កម្មវិធី​ផ្សាយរបស់​វិទ្យុអាស៊ីសេរី ដែល​ផ្សាយ​ដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះតាមរយៈរលក​ធាតុ​អាកាសខ្លី 12,140 គីឡូហឺត្ស ស្មើនឹងកំពស់ 25ម៉ែត្រ និង13,715 ​គីឡូហឺត្ស ស្មើនឹងកំពស់ 22 ម៉ែត្រ។
ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ​តាមរយៈរលកធាតុ​អាកាសខ្លី 9,960 គីឡូហឺត្ស ស្មើនឹងកំពស់ 30ម៉ែត្រ និង​​12,140 គីឡូហឺត្ស ស្មើនឹង កំពស់ 25 ម៉ែត្រ និង11,885 គីឡូហឺត្ស ស្មើនឹង កំពស់ 25 ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
ការ​​បើក​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ នៅ​ថ្ងៃ​ដំបូង​ គឺថ្ងៃទី១ ខែឧសភា មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​មើល​ឃើញ​ថា ​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ឆ្លងដែន​ចេញចូល​ប្រទេស​ថៃ​តិចតួច និង​មាន​ស្ថាន​ភាព​ស្ងប់ស្ងាត់។ ពួកគាត់​ មើល​ឃើញ​ថា មូលហេតុ​ដែល​មិន​មាន​អ្នក​ឆ្លងដែន​នេះ ដោយសារ​អាជ្ញាធរ​តម្រូវ​ឲ្យ​បំពេញ​បែបបទ​ច្រើន​ ដែល​បង្ក​ការ​លំបាក​​​ដល់​អ្នកធ្វើ​ដំណើរ​ធ្វើ​ឲ្យ​ពួក​គាត់​លែង​ចង់​ឆ្លងដែន​ចូល​ទៅ​ប្រទេស​ថៃ​។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #politics #Cambodia #thailand #Gateway
ក្រុម សហ ជីព អង្គការ សមាគម រួម គ្នា ដាក់ ញត្តិ ស្នើ ទៅ រដ្ឋា ភិបាល រដ្ឋសភា និង ក្រសួង ការ ងារ ដោះ ស្រាយ បញ្ហា ប្រឈម ក្តី កង្វល់ ចំនួន ១៨ ចំណុច របស់ កម្មករ ក្នុង ទិវា ពលកម្ម អន្តរ ជាតិថ្ងៃទី១ ខែឧសភា ដើម្បី ធានា ការ លើក កម្ពស់ សិទ្ធិ សេរី ភាព លក្ខ ខណ្ឌ ការ ងារ និង ផល ប្រយោជន៍ របស់ កម្មករ និយោជិត ដែល ធានា ដោយច្បាប់ ជាតិ និង អន្តរ ជាតិ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #humanrights #laborday #workers
វិទ្យុអាស៊ីសេរី/ RFA Khmer pinned «ឧបការី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិកលោក ដានីញ៉ែល ក្រៃថេនប៊្រីង (Daniel J. Kritenbrink) សម្រេច​លើក​ពេល​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា និង​ឡាវ ក្រោយ​ធ្វើតេស្ត​រក​ឃើញ​កើតជំងឺកូវីដ១៩។ អានអត្ថបទបន្ថែម៖ #RFAKhmer #politics #Cambodia #usa #COVID19KH»
រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​រូប​នេះ​លើក​ឡើង​ថា​ ការរីក​ចម្រើន​ផ្នែក​បច្ចេក​វិទ្យានិង​អ៊ីន​ធឺ​ណិត ធ្វើ​ឱ្យ​ការកេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​កុមារ​តាម​ប្រព័ន្ធអនឡាញ​កំពុង​រីករាល​ដាល និង​ក្លាយ​ជា​ក្ដី​បារម្ភ​សម្រាប់​ពិភព​លោកទាំង​មូល និង​សម្រាប់​កម្ពុជា​ផង​ដែរ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #humanrights #chirld #internet #trafficking
បក្ស​នយោបាយ​មួយ​ចំនួន​រិះគន់​​រដ្ឋាភិបាល​​ដែល​​ណែនាំ​ឱ្យ​អាជ្ញាធរ​សម្រួល​ឯកសារ​ជូន​អ្នក​គាំទ្រ​ បក្ស​កាន់​អំណាច​ដើម្បី​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​ថា ជា​ការ​រើសអើង​នយោបាយ​ ខណៈ​ដែល​គណបក្ស​ផ្សេង​ទៀត​ក្រៅ​ពី​បក្ស​ខ្លួន​មិន​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​នោះ​ទេ។ សង្គម​ស៊ីវិល​មើល​ឃើញ​ថា នេះ​ជា​រឿង​ដែល​មិន​ត្រឹមត្រូវ​ហើយ​បង្ហាញ​ពី​ភាព​លំអៀង​នៃ​បក្ស​នយោបាយ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #politics #Election2022 #CPP
ពលករ​​ធ្វើ​ការ​​នៅ​ប្រទេសថៃ​ជិត​៧០០នាក់ ក្នុង​​នោះ​​មាន​​ពលករ​ខ្មែរ​ជាង​១០០​នាក់ បាន​ដង្ហែរ​ញាតិ​ទៅ​កាន់​ក្រសួង​ការងារ​ថៃ ក្នុងទិវា​ពលកម្ម​អន្តរជាតិលើក​ទី​១៣៨ ដើម្បី​ស្នើដល់រដ្ឋាភិបាលបង្កើតច្បាប់មួយ​សម្រួល​ដល់​ពលករដែល​រស់នៅប្រទេសថៃ គឺមានការគាំពារ ដល់ពលករគ្មានចំណេះដឹង និងជំនាញផ្សេងៗ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #LABORDAY #Workers #thailand
https://www.youtube.com/watch?v=wjYuN_GsJrc
នេះគឺជាការផ្សាយរបស់អាស៊ីសេរី សម្រាប់យប់ថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំ «ខាល» ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែឧសភា គ.ស.២០២២ ដែលមាន មាតិកា ព័ត៌មាន ដូចតទៅ៖

១. លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួប​តាម​អនឡាញ​ជាមួយ​មេដឹកនាំ​រដ្ឋប្រហារ​ភូមា
២. អ្នក​សារព័ត៌មាន​ និង​សង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល​បញ្ឈប់​ការ​ដាក់​សម្ពាធ​តាម​ប្រព័ន្ធ​ឌីជីថល​លើ​វិស័យ​សារព័ត៌មាន​
៣. ប្រជាសហគមន៍​នេសាទ​ថា អាជ្ញាធរ​ខេត្តបាត់ដំបង​បង្ក្រាប​បទ​ល្មើស​នេសាទ​ និងព្រៃលិច​ទឹក​នៅ​ខ្វះ​ចន្លោះ​ច្រើន​
៤. ​ សហគមន៍​ព្រៃឡង់​ថា អាជ្ញាធរ​ខេត្ត​ព្រះវិហារ​មិន​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ​ ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ក្រុមហ៊ុន​វៀតណាម PNT.....
រួមនឹងព័ត៌មានមួយចំនួនទៀត៖
..............
លោកអ្នកនាងជាទីមេត្រី! ក្រៅពេលស្តាប់កម្មវិធីផ្សាយយើង តាមរយៈ Facebook និង YouTube លោកអ្នកនាងក៏អាច ស្តាប់ កម្មវិធី ផ្សាយរបស់ វិទ្យុអាស៊ីសេរី ដែល ផ្សាយ ដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះតាមរយៈរលក ធាតុ អាកាសខ្លី 12,140 គីឡូហឺត្ស ស្មើនឹងកំពស់ 25ម៉ែត្រ និង13,715 គីឡូហឺត្ស ស្មើនឹងកំពស់ 22 ម៉ែត្រ។
ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុ អាកាសខ្លី 9,960 គីឡូហឺត្ស ស្មើនឹងកំពស់ 30ម៉ែត្រ និង 12,140 គីឡូហឺត្ស ស្មើនឹង កំពស់ 25 ម៉ែត្រ និង11,885 គីឡូហឺត្ស ស្មើនឹង កំពស់ 25 ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា ក្រោយពី​រដ្ឋាភិបាល​សម្រេច​បើក​ប្រទេស​ទទួល​អ្នក​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ​ឡើងវិញ គឺ​សេរីភាព​អ្នក​សារព័ត៌មាន និង​ព័ត៌មាន​ស្ដីពី​បញ្ហា​សន្តិសុខ​សង្គម​ត្រូវ​បាន​អាជ្ញាធរ​បិទ​ខ្ទប់​កាន់តែ​ខ្លាំង​។ ពួកគេ​ព្រួយបារម្ភ​ថា ករណី​ដែល​អាជ្ញាធរ​ព្យាយាម​បិទ​ខ្ទប់​ព័ត៌មាន​ពី​បទ​ល្មើស​ឧក្រិដ្ឋ​សាហាវៗ​ក្នុង​ខេត្ត​ព្រះសីហនុ​បែបនេះ កាន់​តែ​បង្ក​ភាពស្មុគស្មាញ និង​ក្តី​បារម្ភ​សម្រាប់​អ្នក​ដែល​ហ៊ាន​ចូល​ទៅ​រកស៊ី​ក្នុង​ខេត្ត​នេះ។ ព័ត៌មានពិស្ដារ... #chinareach #Cambodia #security #RFAKhmer