វិទ្យុអាស៊ីសេរី/ RFA Khmer
13.4K subscribers
3.72K photos
1.44K videos
81 files
7.35K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ក្រុមយុវជន និង សកម្មជន ការពារ ព្រៃឈើ អះអាង ថា អាជ្ញាធរ ខេត្តកំពង់ធំ បាន បណ្តែត បណ្តោយ ឱ្យ កើត មាន សកម្មភាព កាប់ រាន ព្រៃ សហគមន៍ ទ្រង់ ទ្រាយ ធំ ដែល ធ្វើ ឱ្យ វិបត្តិ ព្រៃឈើ កាន់ តែ រីក ធំ ឡើង ពិបាក ដោះស្រាយ ។ ការ លើក ឡើង នេះ ក្រោយពី ពួកគេ បាន ចុះ សិក្សា ស្រាវជ្រាវ ពី ស្ថានភាព ព្រៃ សហគមន៍ ក្បាលខ្លា ក្នុង ខេត្ត កំពង់ធំ កាល ពី សប្ដាហ៍ មុន ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Environments #Forest
សមាគម អង្គការ សង្គម ស៊ីវិល និង សហគមន៍ ជនជាតិ ដើម ភាគតិច ចាប់ ផ្ដើម ប្រារព្ធ ទិវា ព្រៃឈើ ពិភព លោក ឆ្នាំ២០២២ រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ ទី៣០ ខែមីនា ដោយ ផ្ដោត ទៅលើ ទស្សនៈ «យើង មាន សិទ្ធិ ចូលរួម ការពារ ព្រៃឈើ ដើម្បី ជីវិត នៅ លើ ភព ផែនដី»។ ក្រុម អ្នក រៀបចំ កម្មវិធី នេះ រំពឹង ថា ពលរដ្ឋ និង អាជ្ញាធរ នឹង យល់ដឹង បន្ថែម ទៀត ពី សិទ្ធិ ពលរដ្ឋ និង ករណី កិច្ច ចូលរួម ការពារ ព្រៃឈើ ព្រមទាំង ការទប់ស្កាត់ មិន ឱ្យ មាន អាជីវកម្ម ឈើ ដែល នាំ ឱ្យ មាន ការ កាប់ បំផ្លាញ ព្រៃឈើ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Environments #Forest #WFDkh2022
គណៈកម្មការ​ទន្លេមេគង្គ (MRC) អំពាវនាវ​ឱ្យ​ប្រទេសពាក់ព័ន្ធ​ផ្តោតលើ «បញ្ហាសន្តិសុខទឹក» ក្នុង​កិច្ចការ​ទំនាក់ទំនង​ការទូត​របស់ខ្លួន​ជាបន្ទាន់​ដើម្បី​ការពារ​ធនធាន​ទន្លេ​ដ៏ធំ​ជាងគេបង្អស់​នៅ​តំបន់​អាស៊ីអាគ្នេយ៍។ ការអំពាវនាវ​នេះ កើតមានឡើង​ស្របពេល​ដែល​ប្រទេស​ក្នុង​តំបន់មេគង្គ​កំពុង​ប្រឈមនឹង​បញ្ហា​ភាពមិនប្រក្រតី​នៃ​រំហូរទឹកទន្លេ​​ដោយសារ​តែ​មាន​ការសាងសង់​ទំនប់វារីអគ្គិសនី​ដ៏សម្បើម​នៅតាម​ប្រទេស​ខ្សែទឹក​ខាងលើ ជាពិសេស​ប្រទេសចិន។

អានអត្ថបទពិស្តារ៖

#RFAKhmer #Environments #MRC #Mekong #Dam
រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ណែនាំ​ឲ្យ​បើក​កិច្ចប្រជុំ​ក្រើន​រំលឹក​ដល់​អាជ្ញាធរ​រាជធានី​ ខេត្ត​ទូទាំង​ប្រទេស​ដើម្បី​បង្ក​លក្ខណៈងាយ​ស្រួល​ដល់​គណបក្ស​នយោបាយ​ ខណៈការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ កាន់តែ​ខិតជិត​មក​ដល់។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #ELCTION2022
វិទ្យុអាស៊ីសេរី/ RFA Khmer pinned «មន្ត្រីសិទ្ធិមនុស្ស​អន្តរជាតិ ដែល​ជា​សាក្សី​សំខាន់​មួយ​រូប​នៅតុលាការ​បារាំង​ក្នុង​សំណុំរឿងគប់គ្រាប់បែក​លើ​ក្រុម​បាតុករ​ដឹកនាំ​ដោយ​លោក សម រង្ស៊ី កាលពី ២៥ឆ្នាំ​មុន ទម្លាយ​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា អតីត​រដ្ឋមន្ត្រី​យុត្តិធម៌​មកពី​កូតាគណបក្សប្រជាជនកម្ពុជា ធ…»
https://www.youtube.com/watch?v=jDvMmaCL3Ec
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ១៤កើត ខែ ផល្គុន ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ នឹង ថ្ងៃ ទី ១៦ ខែ មីនា គ.ស.២០២២ ដែលមាន មាតិកា ព័ត៌មាន ដូចតទៅ៖

៚ មេធាវីការពារក្តីលោក កឹម សុខា ប្រឆាំងការដាក់​ភស្តុតាងបន្ថែមរបស់តំណាងអយ្យការ
៚ ការិយាល័យសិទ្ធិមនុស្ស អ.ស.ប ជំរុញឱ្យរដ្ឋាភិបាល​ធានាការរស់នៅសមរម្យសម្រាប់ពលរដ្ឋ អំឡុងវិបត្តិជំងឺ​កូវីដ-១៩
៚ មន្ត្រីបក្សភ្លើងទៀនខេត្តកំពង់ចាម ប្តឹងគណៈកម្មការ​រៀបចំការបោះឆ្នោតខេត្តនេះ ជុំវិញរឿង បដិសេធចុះបញ្ជី​បេក្ខជន
៚ សមត្ថកិច្ចបន្តប្រើហិង្សាលើក្រុមកូដករណាហ្គាវើលដ៍ មុនដឹកទម្លាក់ពួកគេនៅមណ្ឌលចត្តាឡីស័ក ...
រួមនឹងព័ត៌មានមួយចំនួនទៀត៖
.............................
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក ធាតុ អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង ១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
https://www.youtube.com/watch?v=3zl1foK34Mo
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែ ផល្គុន ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ នឹង ថ្ងៃ ទី ១៧ខែ មីនា គ.ស.២០២២ ដែលមាន មាតិកា ព័ត៌មាន ដូចតទៅ៖

៚ ក្រុមសមាជិកសភាអាស៊ាន រិះគន់លោក ហ៊ុន សែន ថា ធ្វើឱ្យអាស៊ានទន់ខ្សោយ​មិនអាច​ដោះស្រាយ​វិបត្តិភូមាបាន
៚ អ្នកឃ្លាំមើលថា កម្ពុជាទំនងមិនអាចជម្រះមន្ទិលសង្ស័យ រឿងមូលដ្ឋានទ័ពជើងទឹករាម បើទោះជាមានទស្សនកិច្ចរបស់​គណៈប្រតិភូជប៉ុនក៏ដោយ
៚ សិទ្ធិមនុស្ស អ.ស.ប ជំរុញ​ឱ្យ​រដ្ឋាភិបាល​ធានា​ការរស់នៅ​សមរម្យ​សម្រាប់​ពលរដ្ឋ អំឡុង​វិបត្តិ​ជំងឺ​កូវីដ-១៩
៚ មេសហជីពកាស៊ីណូណាហ្គាវើលដ៍ទើបចេញពីគុក ប្រកាសមិនចូលតុចរចា បើគ្មានការដោះលែង​សមាជិក​៣នាក់ទៀត...
រួមនឹងព័ត៌មានមួយចំនួនទៀត៖
.............................
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក ធាតុ អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង ១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
ក្រសួង សុខាភិបាល ប្រកាស ថា មាន អ្នក ជំងឺ កូវីដ១៩ ម្នាក់ ថ្មី ទៀត បាន ស្លាប់ ដែល ជា អ្នក មិនបាន ចាក់ វ៉ាក់សាំង។ ចំណែក ករណី ឆ្លង ថ្មី វិញ ក្រសួង សុខាភិបាល ឱ្យ ដឹង ថា មាន ១៤០នាក់ ដែល សុទ្ធតែ ជា ប្រភេទ វីរុស បំប្លែង ខ្លួន ថ្មី អូមីក្រុង (Omicron) ក្នុង នោះ ជាង ១២៥នាក់ ជា ករណី ឆ្លង ក្នុង សហគមន៍ និង ចំនួន ១៥នាក់ ទៀត ជា ករណី នាំចូល ពី ក្រៅ ប្រទេស។

អានអត្ថបទបន្ថែម៖

#RFAKhmer #Health #COVID19KH #Omicron
ការិយាល័យ ឧត្តម ស្នងការ សិទ្ធិមនុស្ស អង្គការ សហប្រជាជាតិ ប្រចាំ នៅ កម្ពុជា លើកឡើង ពី កង្វល់ ទាក់ទង ទៅ នឹង បញ្ហា សិទ្ធិ សេដ្ឋកិច្ច សង្គម និង វប្បធម៌ ក្នុង អំឡុង វិបត្តិ ជំងឺ កូវីដ-១៩។ ស្ថាប័ន ដដែល នេះ សង្កត់ ធ្ងន់ ថា គោលនយោបាយ សេដ្ឋកិច្ច របស់ រដ្ឋាភិបាល ត្រូវតែ ដើរ ទន្ទឹមគ្នា នឹង បទដ្ឋាន សិទ្ធិមនុស្ស។

អានអត្ថបទពិស្តារ៖

#RFAKhmer #HumanRights #Economy #COVID19KH
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យដឹងថា បច្ចុប្បន្ន កម្ពុជា មាន អ្នក ជាប់ ពន្ធនាគារ ជាង ៣ម៉ឺន នាក់ ក្នុង នោះ ជាង ៥០% ពាក់ព័ន្ធ នឹង គ្រឿងញៀន។

អានអត្ថបទបន្ថែម៖

#RFAKhmer #HumanRights #Prisoner #Drug
សវនាការ ជំនុំជម្រះក្ដី លោក កឹម សុខា នៅថ្ងៃ ទី ១៦ ខែមីនា នេះ មាន ភាព ចម្រូងចម្រាស់ រវាង តំណាង អយ្យការ និង មេធាវី ការពារ ក្ដី លោក កឹម សុខា។ តំណាង អយ្យការ បាន បដិសេធការដាក់ ភស្តុតាង មួយចំនួន របស់ មេធាវីលោក កឹម សុខា ចំណែក មេធាវី ក៏ ប្រឆាំង ទៅ នឹង ការ ដាក់ ភស្តុតាង បន្ថែម របស់ តំណាង អយ្យការ វិញ ដែរ ។ មន្ត្រី សិទ្ធិ មនុស្ស ដែល ឃ្លាំមើល តុលាការ លើកឡើងថា ការ ដាក់ បន្ថែម ភស្តុតាង របស់ តំណាង អយ្យការ ពេល នេះ ជា ការ បញ្ជាក់ ថា តុលាការ គ្មាន ភស្តុតាង គ្រប់គ្រាន់ ក្នុង ការ ចោទ ប្រកាន់ លោក កឹម សុខា ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #CNRP #KemSokha #PPCourt
មេដឹកនាំ សហជីព ណាហ្គាវើលដ៏ (NAGA World) កញ្ញា ឈឹម ស៊ីថរ ដែល ទើប ចេញ ពី ពន្ធនាគារ បណ្ដោះ អាសន្ន បន្ទាប់ ពី សរសេរ លិខិត អន្តរាគមន៍ ពី ក្រសួង ការងារ ដើម្បី ចេញ មក ចូល តុ ចរចា ជា មួយ ក្រុមហ៊ុន បានប្រកាស ជំហរ ថា ពួកគេ នឹង មិន អាច ចូល ចរចា បានទេ បើសិន ជា តុលាការ នៅ តែ បន្ត ឃុំ ខ្លួន សកម្មជន សហជីព របស់ ពួកគេ ៣នាក់ទៀត និង មិនទម្លាក់ បទចោទ ប្រកាន់ លើ ពួកគេ ទាំង ១១នាក់។

ស្តាប់បទសម្ភាសន៍៖

#RFAKhmer #Economy #NagaWorld #Strikers #ChhimSithar #Union
ក្រុមកម្លាំង អាជ្ញាធរ ចម្រុះ និង ក្រុម ស្លៀកពាក់ ស៊ីវិល នៅ តែ បន្ត តាម យាយី ស្រែក សម្លុត និង ប្រើ អំពើ ហិង្សា រុញ ច្រាន ក្រុម កូដករ បុគ្គលិក ណាហ្គាវើលដ៍ (Naga World) មិនឱ្យ តវ៉ា ទាមទារ រក ដំណោះ ស្រាយ នៅ ក្បែរ អគារ ក្រុម ហ៊ុន ទេ នៅថ្ងៃទី១៦ ខែមីនា។ ទន្ទឹមគ្នានេះ អាជ្ញាធរ បាន ចាប់ បង្ខំ កូដករ ២ រយ (២០០) នាក់ រុញបញ្ចូល ក្នុង រថយន្ត ក្រុង ដឹក ទម្លាក់ នៅ មណ្ឌល ចត្តាឡីស័ក ក្នុង ខណ្ឌ ព្រែកព្នៅ ម្តង ទៀត។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economy #NagaWorld #Strikers
ក្រសួង សុខាភិបាល បានចេញប្រកាសថ្មី ស្តីពី ការ លុបចោល លក្ខខណ្ឌ តម្រូវ មួយចំនួនសម្រាប់អ្នកធ្វើដំណើរចូលកម្ពុជា ជាពិសេសការលុបចោល ការ តម្រូវ ឲ្យ ធ្វើ តេស្ត រហ័ស នៅ ពេល មក ដល់ កម្ពុជា ហើយ អនុញ្ញាត បើក ឡើង វិញ ការ ផ្តល់ ទិដ្ឋាការ ពេល មក ដល់ (Visa on Arrival) សម្រាប់ អ្នក ដំណើរ អន្តរជាតិ។
#RFAKhmer #Health #COVID19KH #MOH
https://www.youtube.com/watch?v=hIw5CzWSBi0
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ១៥កើត ខែ ផល្គុន ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ នឹង ថ្ងៃ ទី ១៧ខែ មីនា គ.ស.២០២២ ដែលមាន មាតិកា ព័ត៌មាន ដូចតទៅ៖

៚ អង្គការសិទ្ធិមនុស្សអន្តរជាតិថ្កោលទោសសាលក្រម​តុលាការផ្តន្ទាទោសសកម្មជនបក្សប្រឆាំងពី៥ឆ្នាំទៅ១០ឆ្នាំ
៚ លោក ហ៊ុន សែនប្រកាសទទួលយកជនភៀសខ្លួន​អ៊ុយគ្រែន ប៉ុន្តែហាមខ្មែរមិនឲ្យទៅជួយច្បាំងអ៊ុយគ្រែន
៚ តុលាការដោះលែងកម្មករ Nagaworld បីនាក់ចុងក្រោយ
៚ លោក ហ៊ុន សែនលុបចោលលក្ខខណ្ឌនៃការធ្វើដំណើរខ្លះ ដើម្បីទាក់ទាញការវិនិយោគ និងទេសចរណ៍
...
រួមនឹងព័ត៌មានមួយចំនួនទៀត៖
.............................
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក ធាតុ អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង ១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
អ្នកឃ្លាំមើល ថា កម្ពុជា ទំនង មិនអាច ជម្រះ មន្ទិល សង្ស័យ ពី ការ ជាប់ ពាក់ព័ន្ធ របស់ កងទ័ព ចិន និង មូលដ្ឋាន ទ័ព ជើង ទឹក រាម បាន ឡើយ បើ ទោះ ជា មាន ដំណើរ ទស្សនកិច្ច របស់ គណៈប្រតិភូ យោធាជប៉ុន ក៏ដោយ។ ការ លើក ឡើង នេះ បន្ទាប់ ពី គណៈប្រតិភូ ជប៉ុន បាន ទៅ ទស្សនកិច្ច កំពង់ផែ កងទ័ព ជើង ទឹក រាម កាល ពីថ្ងៃទី១៦ ខែ មីនា ជាថ្ងៃទី២ ដែល នាវាចម្បាំង ជប៉ុន ចំនួន ២ គ្រឿង បាន ចូល ចត នៅ កំពង់ ផែ ខេត្ត ព្រះសីហនុ ដើម្បី រំឭក ខួប នៃ បេសកកម្ម ថែរក្សា សន្តិភាព នៅ កម្ពុជា កាលពី ៣០ ឆ្នាំមុន។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Cambodia #Japan #Army
https://www.youtube.com/watch?v=om6MqrINUTk
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រ ទី ១៨ខែ មីនា គ.ស.២០២២ ដែលមាន មាតិកា ព័ត៌មាន ដូចតទៅ៖

៚អ្នកវិភាគថា គំរោងសហការយោធារវាងកម្ពុជានិង​មីយ៉ាន់ម៉ា​គឺដើម្បីពង្រឹងអំណាចក្នុងតំបន់
៚អ្នកស្រី មូរ សុខហួរប្រកាសចូលស្រុកជាប់ពន្ធនាគារ​ដើម្បីបញ្ចប់វិបត្តិនយោបាយ
៚សង្គមស៊ីវិលថា ពលរដ្ឋមានសិទ្ធិសម្រេចចិត្តខ្លួនឯងប្រសិន​បើចង់ជួយច្បាំងប្រទេសអ៊ុយគ្រែន
៚ ថ្នាក់ដឹកនាំសហជីពNagaworld បន្តទាមទារ​តុលាការឲ្យទម្លាក់ចោលបទចោទ មុនចរចាបញ្ចប់​វិវាទការងារ...
រួមនឹងព័ត៌មានមួយចំនួនទៀត៖
.............................
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក ធាតុ អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង ១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
នៅថ្ងៃ សុក្រ ទី១៨ ខែ មីនា ក្រសួង សុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (Covid-19) អូមីក្រុង (Omicron) ចំនួន ១៤៨ នាក់ ថ្មី ទៀត។ ក្នុង នោះ ៣៨នាក់ ជា ករណី នាំ ចូល ពី ក្រៅ ប្រទេស និង ១១០ នាក់ ជា ករណី ឆ្លង ក្នុង សហគមន៍ ដូច្នេះ អ្នក ឆ្លង សរុប កើន ដល់ ១៣៤.៧៧២ នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ១៣០.៦៨៨នាក់។ ចំណែក ករណី អ្នក ស្លាប់ នៅថ្ងៃ នេះ មិនមានអ្នកស្លាប់ទេ គឺ តួ លេខ អ្នក ស្លាប់ សរុប កើនដល់ ៣.០៤៩នាក់៕
សូម​ចុច​តំណ​នេះ https://youtu.be/42DRs4a_YfM / https://fb.watch/bQddyrJOuX/
ដើម្បី​តាមដាន​ការ​ផ្សាយ​របស់​អាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​សុក្រ ទី១៨ ខែ​មីនា ២០២២
….........
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក​ធាតុ​អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ ​គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង​​១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
សូម​ចុច​តំណ​នេះ https://youtu.be/HRDqKlMx0Fg / https://fb.watch/bQNk6OmVcX/
ដើម្បី​តាមដាន​ការ​ផ្សាយ​របស់​អាស៊ីសេរី​សម្រាប់​ព្រឹក​ថ្ងៃ​សៅរ៍ ទី១៩ ខែ​មីនា ២០២២