វិទ្យុអាស៊ីសេរី/ RFA Khmer
13.5K subscribers
3.73K photos
1.48K videos
85 files
7.4K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ពលរដ្ឋ​ខ្មែរ​ដែល​មាន​ដើម​កំណើត​នៅ​កម្ពុជា​ក្រោម បន្ត​ធ្វើ​យុទ្ធនាការ​ទាមទារ​សិទ្ធិ​សេរីភាព តាម​ហ្វេសប៊ុក (Facebook) ក្នុង​ឱកាស​រំឭក​ខួប​៧២​ឆ្នាំ នៃ​ការ​បាត់បង់​ទឹកដី។ ពួក​គាត់​នៅតែ​សោកស្ដាយ ចំពោះ​ការបាត់បង់ សិទ្ធិ សេរីភាព និង​ទឹកដី​របស់​ខ្លួន ហើយ​ទាមទារ​ឲ្យ​អាជ្ញាធរ​វៀតណាម បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ លើ​ខ្មែរក្រោម ត​ទៀត។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #HumanRights #KhmerKampucheaKrom
ពលរដ្ឋ​​ខ្មែរក្រោម​ប្រារព្ធ​​ទិវាបាត់បង់ទឹកដី​ដោយ​ប្រើប្រាស់​ពាក្យ​ស្លោក "ក្រោកឈរដើម្បីសិទ្ធិសម្រេចវាសនាដោយខ្លួនឯង"។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #HumanRights #HumanRight #Khmerkampucheakrom
មន្រ្តី​​សហព័ន្ធ​​ខ្មែរកម្ពុជាក្រោម​ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ​បាន​សុំ​អន្តរាគមន៍​ពី​សហរដ្ឋអាមេរិក​ អង្គការសហប្រជាជាតិ ​និងអង្គការសិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ មួយ​ចំនួន​ឲ្យ​ដាក់​គំនាប​ទៅ​រដ្ឋាភិបាល​វៀតណាម​ឲ្យគោរព​​សិទ្ធិ​ជន​ជាតិ​ដើមកំណើត ដោះលែង​កសិករ​ខ្មែរក្រោម ​និង​ឈប់​ធ្វើ​ទុក្ខបុកម្នេញ​លើ​កសិករ ​និង​យុវជន​​ខ្មែរ​​ក្រោម​​ផ្សេង​ទៀត​។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #HumanRights #NGOs #KhmerKampucheakrom
តើ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ដាក់សំណើ​អ្វីខ្លះ​ឲ្យ​អាមេរិក​ជួយ​អន្តរាគម​ន៍​ទៅ​រដ្ឋាភិបាល​វៀតណាម?
សូម​ស្តាប់​បទសម្ភាសន៍​របស់ លោក យន់ សាមៀន និង​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ប្រាក់ សេរីវុឌ្ឍ ជុំវិញ​រឿង​នេះ​ដូច​តទៅ
#RFAKhmer #Politics #HumanRights #Khmerkampucheakrom
............................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
អាជ្ញាធរចាប់ផ្សឹកព្រះសង្ឃខ្មែរកម្ពុជាក្រោម ១ អង្គនៅខេត្ត កំពង់ចាម ក្រោមហេតុផលល្មើសវិធានការទប់ស្កាត់ការឆ្លង រាលដាល ជំងឺកូវីដ១៩។ អង្គការសមាគមខ្មែរក្រោម ច្រានចោលការចោទប្រកាន់នេះ ហើយចាត់ទុកករណីនេះ គឺ ជាការធ្វើទុក្ខបុកម្នេញ លើព្រះសង្ឃខ្មែរក្រោម។ មន្ត្រីសង្គម ស៊ីវិល សង្កេតឃើញថា ករណីនេះបង្កើតនូវមន្ទិលសង្ស័យ ជាច្រើន ដែលបណ្តាលឱ្យប៉ះពាល់សិទ្ធិរបស់ព្រះអង្គ។

#RFAKhmer #Monk #KhmerKampucheaKrom

អាន ព័ត៌មាន បន្ថែម

---------------------------------------------------
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
អាជ្ញាធរដោះលែងព្រះចៅអធិការវត្ត វង្សគតបុរីសេរីភ្នំពេញ ព្រះអង្គ ប៉ាង សុដា វិញ ក្រោយបានចាប់ព្រះកាយកាលពី ថ្ងៃទី២ ខែកញ្ញា។ អង្គការសមាគមខ្មែរក្រោមនៅតែបារម្ភពី សុខទុក្ខ ព្រះអង្គ ដោយសារពួកគេមិនទាន់ទទួលដំណឹងផ្លូវ ការណាមួយពីអាជ្ញាធរជុំវិញការដោះលែងនៅឡើយទេ។ មន្រ្តី សង្គមស៊ីវិលថា ការចាប់ខ្លួនឬឃុំដោយមិនមានភស្តុតាង ហើយមិនបានបញ្ជាក់មូលហេតុ ត្រឹមត្រូវជាការបំពានច្បាប់។
អានអត្ថបទពេញ
#RFAKhmer #Monk #Release #KhmerKampucheaKrom
....................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
សហគមន៍ខ្មែរកម្ពុជាក្រោម​ បន្ត​ទាមទារ​ឲ្យ​សមត្ថកិច្ច​បង្ហាញ​​ទីតាំង​​និង​ដោះ​លែងអន្ទិត​ ប៉ាង សុដា​ ក្រោយ​ពេល​សមត្ថកិច្ច​ខេត្ត​​កំពង់ចាម ​ចាប់​ឃុំ​ខ្លួន​និង​​ផ្សឹក​​តាំង​ពី​ថ្ងៃ​ទី​២ ​ខែកញ្ញា។ ​សំណើ​នេះ​ធ្វើ​ឡើង​ដោយ​សារតែ​អន្ទិត​ ប៉ាង​ សុដា បានចេញខ្លួន​មក​​អះអាង​​តាម​ប្រព័ន្ធ​ឃោសនា​របស់​លោក ​ហ៊ុន ​សែន​ថា ​លោកបាន​ប្រព្រឹត្តកំហុស ហើយ​សុខចិត្ត​សឹក។ ទោះបីជាយ៉ាងណា​ សហគមន៍​​ខ្មែរ​​កម្ពុជា​​ក្រោម​​ចាត់​​ទុក​ថា ​​ការសារភាពនេះ ​ជា​ការរៀបចំ​​ និង​ធ្វើឡើង​ដោយ​បង្ខំ​។
អានអត្ថបទពេញ
#RFAKhmer #KhmerKampucheaKrom #Monk
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បន្ត​ធ្វើ​យុទ្ធនាការ​ទាមទារ សិទ្ធិ​សម្រេច​វាសនា​ដោយ​ខ្លួន​ឯង និង​ប្រឆាំង​ការ​រំលោភ​សិទ្ធិ​ជនជាតិ​ដើម ដែល​បង្ក​ឡើង​ដោយ​រដ្ឋាភិបាល​វៀតណាម នៅ​ឆ្នាំ២០២២ នេះ។ សហព័ន្ធ​សង្កេតឃើញ​ថា កាល​ពី​ឆ្នាំ ២០២១ កន្លងទៅ ករណី​រំលោភ​សិទ្ធិ និង​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​ក្រោម​ដាក់​ពន្ធនាគារ មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ឆ្នាំ​មុនៗ នៅ​ពេល​ពិភពលោក កំពុង​ជាប់​រវល់ ដោះ​ស្រាយ​វិបត្តិ​ជំងឺ​ កូវីដ (Covid 19)។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #KhmerKampucheaKrom #HumanRights
សហព័ន្ធ និង​យុវជន​ខ្មែរ​កម្ពុជា​ក្រោម​ថ្កោលទោស​អាជ្ញាធរ​វៀតណាម នៅ​ខេត្ត​ព្រះត្រពាំង​ ដែល​បាន​គំរាមកំហែង​មិន​ឲ្យ​យុវជន​ខ្មែរ​ក្រោម ធ្វើ​សកម្មភាព​​​ប្រមូល​ផ្ដុំ​​​ថវិកា និង​គាំទ្រ ការ​សាងសង់​សាលា​ឆទាន​មួយ ដើម្បី​ឲ្យ​ខ្មែរ​ក្រោម​អាច​ប្រតិបត្តិ​​​ព្រះពុទ្ធសាសនា​បាន។​ ការ​ថ្កោលទោស​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អាជ្ញាធរ ​បាន​សម្រេច​ផាក​ពិន័យ​យុវជន​ខ្មែរ​ក្រោម​ម្នាក់ ដែល​សកម្ម​ក្នុង​ការ​ជួយ​ការពារ​សិទ្ធិ និង​រក្សា​វប្បធម៌​ពលរដ្ឋ​ខ្មែរ​ក្រោម។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #KhmerKampucheaKrom #KKK
គណបក្ស​ប្រឆាំង និង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​រិះគន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ប្រកាស​ឲ្យ​ក្តារ​មឈូស​ដល់​អ្នក​ណា ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​ទាមទារ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ពី​ប្រទេស​វៀតណាម​មក​វិញ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #KhmerKampucheaKrom #KKK