វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.94K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
គិត​ត្រឹម​​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ ខែ​កុម្ភៈ ក្រសួង​សុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ (Covid-19) ​អូមីក្រុង (Omicron) ចំនួន ៤៤៤នាក់​ថ្មី​ទៀត។ ក្នុង​នោះ​ ១១​នាក់ ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស និង​ ៤៣០​នាក់ ជា​ករណី​ឆ្លង​ក្នុង​សហគមន៍។អាន​បន្ថែមទៀត
https://www.youtube.com/watch?v=zl6CDl1JoVA
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ទី១៧ ខែកុម្ភៈ គ.ស.២០២២ ដែលមាន មាតិការព័ត៌មាន សំខាន់ៗ ដូចតទៅ៖

៚ កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន បញ្ចប់ដោយ​គ្មានដំណោះស្រាយវិបត្តិភូមា
៚ ម្តាយក្មេងប្រុស កាក់ សវុណ្ណច្ឆ័យ សង្ឃឹមថា សាលា​ឧទ្ធរណ៍ នឹងទម្លាក់ការចោទប្រកាន់លើកូនប្រុស
៚ អ្នកឃ្លាំមើលបរិស្ថានថា ព្រៃឡង់កំពុងឋិតក្នុង​ភាពប្រកាស​អាសន្ន
៚សង្គមស៊ីវិលគាំទ្រ ក្រុមអ្នកជំនាញរបស់អង្គការ​សហប្រជាជាតិថា កម្ពុជាកំពុងរំលោភច្បាប់អន្តរជាតិ ...........
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
ម្តាយ និង មេធាវី ការពារក្តីសង្ឃឹមថា #សាលាឧទ្ធរណ៍ភ្នំពេញ នឹង ទម្លាក់ ចោល ការចោទ ប្រកាន់ ដែល គ្មាន មូលដ្ឋាន លើ ក្មេង ប្រុស កាក់ សុវណ្ណច្ឆ័យ ដើម្បី ផ្តល់ យុត្តិធម៌ និង កុំឲ្យ ប៉ះពាល់ អនាគត របស់ គាត់ ។ ក្តីសង្ឃឹមនេះ គឺបន្ទាប់ពី តុលាការ ជាន់ខ្ពស់ មួយ នេះ បាន បើក សវនាការ លើ បណ្តឹង ឧទ្ធរណ៍ នៅ ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ហើយ គ្រោង នឹង ប្រកាស សាលដីកា នៅថ្ងៃទី១៤ ខែមីនា ខាងមុខ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #CNRPActivists #AppealCourt #Court
ក្រសួង​សុខាភិបាល​តម្រូវ​ឲ្យ​កម្មករ​ណាហ្កាវើលដ៍ ​ដែល​ចូល​រួម​ធ្វើ​កូដកម្ម​កន្លង​មក ជិត​ ១ពាន់​នាក់​ទៅ​ផ្ដល់​សំណាក​រក​ជំងឺ​កូវីដ​១៩ ជា​លើក​ទី​២ ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ បន្ទាប់​ពី​ពួកគេ​បាន​ផ្ដល់​សំណាក​ម្ដង​រួច​មក​ហើយ ដោយ​លទ្ធភាព​អវិជ្ជមាន។ កម្មករ​ចាត់​ទុក​ការ​បន្ត​ប្រើ​វិធាន​សុខាភិបាល​បែប​នេះថា​ មាន​បំណង​ចង់​ពន្យារពេល​មិន​ឲ្យ​ពួកគេ​​ជួប​ជុំ​គ្នា​ធ្វើ​កូដកម្ម​ទាមទារ​ដំណោះស្រាយ​ការងារ​ ពី​ក្រុមហ៊ុន​បន​ល្បែង​កាស៊ីណូ​នៅ​ចំកណ្ដាល​ទី​ក្រុង​ភ្នំពេញ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economy #Casino #NagaWorld #COVID19KH
គិត​ត្រឹម​​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ ខែ​កុម្ភៈ ក្រសួង​សុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ (Covid-19) ​អូមីក្រុង (Omicron) ចំនួន ៤៤៤នាក់​ថ្មី​ទៀត។ ក្នុង​នោះ​ ១១​នាក់ ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស និង​ ៤៣០​នាក់ ជា​ករណី​ឆ្លង​ក្នុង​សហគមន៍។

អានអត្ថបទពិស្តារ៖

#RFAKhmer #Health #COVID19KH #Omicron
រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​​នៅថ្ងៃទី១៧ ខែកុម្ភៈ ប្តេជា​ជាថ្មីទៀត​នឹង​រក្សា​ភូមិភាគ​អាស៊ី អាគ្នេយ៍​ជា​តំបន់​ដែល​គ្មាន​អាវុធ​នុយក្លេអ៊ែ និង​គ្មាន​រាល់​អាវុធប្រល័យលោក​ផ្សេង​ទៀត។ ​ពួកគេ​យល់​ដែរថា មានតែ​មធ្យោបាយ​បំផ្លាញ អាវុធ​នុយក្លេអ៊ែ​ចោល​ទាំង​ស្រុង​ទេ ទើប​អាច​ធានាថា អាវុធ​ទំាងអស់​នោះ​នឹង​មិន​ត្រូវ​បាន​ យក​ទៅ​ប្រើប្រាស់​នៅក្នុង​សង្រ្គាម ឬ​ប្រឆាំង​មនុស្ស​ជាតិ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #ASEAN2022 #AMMR #Nuclear #Weapon
https://www.youtube.com/watch?v=-V0ozDk47m4
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ទី១៨ ខែកុម្ភៈ គ.ស.២០២២ ដែលមាន មាតិការព័ត៌មាន សំខាន់ៗ ដូចតទៅ៖

៚កិច្ច​ប្រជុំចង្អៀត​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ បិទបញ្ចប់ទៅ ដោយគ្មានដំណោះស្រាយជាក់លាក់ក្នុងរឿង​វិបត្តិភូមា
៚ ក្រសួង​ការបរទេស​ ​បដិសេធ​ថា កម្ពុជា​គឺជាកន្លែង ដែល​ចារកម្ម​កូរ៉េខាងជើង​បើក​ដំណើរការ​ជំនួញ​ធំៗ
៚ លោកហ៊ុន សែន ពង្រឹងវិធានការទប់ស្កាត់ការឆ្លង​រាលដាល​ក្នុង​សហគមន៍ដោយមេរោគប្រភេទថ្មី «អូមីក្រុង»
៚ អ្នកជំនាញ និងអង្គការសិទ្ធិមនុស្សថា អនុក្រឹត្យច្រកទ្វារ​អ៊ីនធឺណិតជាតិ គឺជាការបំបិទសិទ្ធិសេរីភាព.........
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
លោក អ្នកនាង ជាទី មេត្រី!
លោក នាយករដ្ឋ មន្រ្តី ហ៊ុន សែន បាន ណែនាំ អាជ្ញាធរ ឱ្យ ឈប់ ធ្វើ ទុក្ខបុកម្នេញ គណបក្សនយោបាយ ដែល បាន ចុះបញ្ជី ចូលរួម ប្រកួតប្រជែង ការ បោះឆ្នោត នៅពេល ខាងមុខ។ លោក ហ៊ុន សែន អះអាង ថា គណបក្ស នយោបាយ ទាំងអស់ «មានសិទ្ធិសេរីភាព ធ្វើ សកម្មភាព នយោបាយ ដោយ ស្មើភាពគ្នា»។

តើ លោក ហ៊ុន សែន ពិតជា មាន បំណង ងាកមក ដើរ តាម គន្លង ប្រជាធិបតេយ្យ វិញ ឬ ក៏ជាល្បែង នយោបាយ ឆ្ពិនភ្នែក របស់ លោក?

សូម លោកអ្នកនាងរង់ចាំ ស្ដាប់/ ទស្សនា នាទីវេទិកាអាស៊ីសេរី ដែលនឹង ជជែកអំពី បញ្ហានេះ នៅ យប់ថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ នេះកុំបីខាន។

លោកអ្នកនាង អាច សួរវាគ្មិន របស់ យើង ឬ បញ្ចេញ មតិយោបល់ សូម ដាក់ លេខទូរស័ព្ទ របស់ លោក អ្នកនាង នៅក្នុង ខ្ទង់ ខំមិន(Comment) ហ្វេសប៊ុក (Facebook) ឬ យូធូប (YouTube) អាស៊ីសេរីដែល កំពុង ផ្សាយ ផ្ទាល់ នៅ ពេល នោះ ក្រុមការងារ អាស៊ីសរី នឹង ហៅ ទៅ លោក អ្នកនាងវិញ។ សូមអរគុណ!
#RFAKhmer #Politics #ELECTION2022 #PoliticalParties
រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា លោក ប្រាក់ សុខុន គ្រោង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទ្វីប​អឺរ៉ុប ចាប់​ពី​ថ្ងៃ​ទី២២ ដល់​ថ្ងៃ​ទី២៨ ខែកុម្ភៈ ដើម្បី​ចូលរួម​វេទិកា​ថ្នាក់​រដ្ឋមន្ត្រី​សម្រាប់​កិច្ច​សហប្រតិបត្តិ ការ​នៅ​ឥណ្ឌូ-ប៉ាស៊ីហ្វិក នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង នៅ​ថ្ងៃ​ទី២២ ខែកុម្ភៈ។ បន្ទាប់មក លោក​ក៏​គ្រោង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់ និង​ទួរគី។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #ASEAN
កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន​រយៈ​ពេល​ពីរ​ថ្ងៃ នៅ​ភ្នំពេញ បិទ​បញ្ចប់​ទៅ​ដោយ​គ្មាន​ដំណោះស្រាយ​ជាក់លាក់​ក្នុង​រឿង​បញ្ហា​ភូមា ក្រៅពី​ការ​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​ជា​រួម​ពី​សំណាក់​ក្រុម​រដ្ឋមន្ត្រី​ការ​បរទេសអាស៊ាន។ អ្នក​វិភាគ​សង្កេត​ឃើញ​ថា លោក​ ហ៊ុន​ សែន​ បាន​ឈ្មោះ​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន​ នៅ​តែ​បង្ហាញ​ជំហរ​មិន​ច្បាស់លាស់​ក្នុង​ការ​ទទួល​ស្គាល់​ ឬ​មិន​ទទួល​ស្គាល់​​ក្រុម​មេ​ដឹកនាំ​រដ្ឋប្រហារភូមា។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #ASEAN
អ្នក​ឃ្លាំមើលបរិស្ថាន និង​បណ្ដាញ​សហគមន៍​ការពារព្រៃឡង់ អះអាង​ថា ដែន​ជម្រក​សត្វ​ព្រៃឡង់ ​ដែល​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន​កំពុង​ឋិត​ក្នុង​ភាព​ប្រកាស​អាសន្ន​ហើយ ព្រោះ​សកម្មភាព​កាប់​ និង​ដឹក​ជញ្ជូន​ឈើខុសច្បាប់​ចេញ​ពី​ព្រៃ​អភិរក្ស​មួយ​នេះ បន្លំ​ចូល​ការដ្ឋាន​ក្រុមហ៊ុន​ឯកជន នៅតែ​កើត​មាន​ច្រើន។

អានអត្ថបទពិស្តារ៖

#RFAKhmer #Environments #PreyLang
លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន ណែនាំ អាជ្ញាធរ ឱ្យ ឈប់ ធ្វើ ទុក្ខបុកម្នេញ គណបក្ស នយោបាយ ដែល បាន ចុះបញ្ជី ចូលរួម ប្រកួត ប្រជែង ការ បោះឆ្នោត នៅ ពេល ខាងមុខ។ លោក ហ៊ុន សែន អះអាង ថា គណបក្ស នយោបាយ ទាំងអស់ “ មាន សិទ្ធិសេរីភាព ធ្វើ សកម្មភាព នយោបាយ ដោយ ស្មើភាពគ្នា” ។
តើ លោក ហ៊ុន សែន ពិត ជា មាន បំណង ងាក មក ដើរ តាម គន្លង ប្រជាធិបតេយ្យ វិញ ឬ ក៏ ជា ល្បែង នយោបាយ ឆ្ពិនភ្នែក របស់ លោក?
សូម លោក អ្នក នាង រង់ចាំ ស្ដាប់/ ទស្សនា នាទី វេទិកា អាស៊ីសេរី ដែល នឹង ជជែកអំពី បញ្ហានេះ នៅ យប់ ថ្ងៃ សុក្រ ទី១៨ កុម្ភៈ នេះ កុំបីខាន។

លោកអ្នកនាង អាច សួរវាគ្មិន របស់ យើង ឬ បញ្ចេញ មតិយោបល់ សូម ដាក់ លេខទូរស័ព្ទ របស់ លោក អ្នកនាង នៅក្នុង ខ្ទង់ ខំមិន(Comment) ហ្វេសប៊ុក (Facebook) ឬ យូធូប (YouTube) អាស៊ីសេរីដែល កំពុង ផ្សាយ ផ្ទាល់ នៅ ពេល នោះ ក្រុមការងារអាស៊ីសរី នឹង ហៅ ទៅ លោក អ្នកនាងវិញ។ សូមអរគុណ!

កម្មករ​ណាហ្គាវើលដ៍ ៤​នាក់ ចូលខ្លួន​បំភ្លឺ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ តាម​ដីកា​បង្គាប់​របស់​តុលាការ​ក្រុង​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ការ​ចោទថា ពួកគាត់​រារាំង​ដល់​ការ​អនុវត្ត​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩។ ប៉ុន្តែ សមត្ថកិច្ច​ថា​រឿង​នេះ ដល់​ដំណាក់កាល​តុលាការ​ហើយ​។ សង្គម​ស៊ីវិល ស្នើ​តុលាការ​ទម្លាក់​ចោល​ការ​ចោទប្រកាន់ ហើយ​ដោះលែង​អ្នក​ជាប់ឃុំ​ទាំងអស់ ដើម្បី​ឲ្យ​ពួកគេ​វិល​ចូល​តុ​ចរចា​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន​បន​ល្បែង​កាស៊ីណូ​ណ​ហា្គ​វើលដ៍។អាន​លម្អិតទៀត
សូម​ចុច​តំណ​នេះ https://youtu.be/FJyFv5t6848 / https://fb.watch/bfjtsggPbd/
ដើម្បី​តាមដាន​ការ​ផ្សាយ​របស់​អាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​សុក្រ ទី១៨​ ខែ​កុម្ភៈ ២០២២
….........
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក​ធាតុ​អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ ​គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង​​១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ប្រមាណ​១០​នាក់ នាំគ្នា​ដាក់​ញត្តិ​ជាថ្មី​ម្តង​​ទៀត​ជូន​ស្ថានទូត​ជប៉ុន និង​ស្ថានទូត​អាមេរិក ក្នុង​បំណង​ស្នើសុំ​ឲ្យ​ជួយ​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដោះលែង​ប្តី និង​ឪពុក​របស់​ពួកគាត់​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​។ អ្នកនាំពាក្យ​រដ្ឋាភិបាល ឆ្លើយ​តប​ថា ករណី​នេះ គឺជា​រឿង​របស់​តុលាការ ដូច្នេះ​ស្ថានទូត​បរទេស មិន​អាច​លូកដៃ ឬ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​នោះទេ។អានពេញ
សូម​ចុច​តំណ​នេះ https://youtu.be/Vl5gGt-vbeQ / https://fb.watch/bfSsRnPs4y/
ដើម្បី​តាមដាន​ការ​ផ្សាយ​របស់​អាស៊ីសេរី​សម្រាប់​ព្រឹក​ថ្ងៃ​សៅរ៍ ទី១៩ ខែ​កុម្ភៈ ២០២២
….........
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក​ធាតុ​អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ ​គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង​​១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
គិត ត្រឹម ថ្ងៃ សៅរ៍ ទី១៩ ខែ កុម្ភៈ ក្រសួង សុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (Covid-19) អូមីក្រុង (Omicron) ចំនួន ៥៥២នាក់ ថ្មី ទៀត។ ក្នុង នោះ ១៣ នាក់ ជា ករណី នាំ ចូល ពី ក្រៅ ប្រទេស និង ៥៣៩នាក់ ជា ករណី ឆ្លង ក្នុង សហគមន៍ ដូច្នេះ អ្នក ឆ្លង សរុប កើន ដល់ ១២៥.៧៥៣ នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ១២០.១៦៥នាក់។ នៅ ថ្ងៃ នេះ មិន មាន អ្នក ស្លាប់ ថ្មី ទេ ហើយ តួលេខ អ្នក ស្លាប់ សរុប នៅ ត្រឹម ៣.០១៥ នាក់ ដដែល៕
ពាក់ព័ន្ធ​នឹង​ជនរងគ្រោះ​ជួញដូរ​មនុស្ស​ជនជាតិ​ចិន​នេះ​ដែរ អាជ្ញាធរ​ចិន​រកឃើញ​ថា ជនរងគ្រោះ​រូប​នេះ បាន​ជឿ​លើ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​រក​ការងារ តាមរយៈ​គេហទំព័រ 58.com ដើម្បី​ទៅធ្វើ​ការ ជា​ឆ្មាំសន្តិសុខ នៅតាម​ក្លឹប​កំសាន្ត​រាត្រី​នៅ​ប្រទេស​កម្ពុជា ដែល​នឹង​ទទួល​បាន​ប្រាក់​ខែ​ច្រើន ជាង​ធ្វើ​ឆ្មាំ​សន្តិសុខ​នៅ​ប្រទេស​ចិន។ព័ត៌មានពេញ