វិទ្យុអាស៊ីសេរី/ RFA Khmer
13.8K subscribers
3.77K photos
1.67K videos
88 files
7.58K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ធនាគារ​​ពិភពលោក​ (World Bank) ព្យាករ​​ថា សេដ្ឋកិច្ច​កម្ពុជា​​អាច​​នឹង​​ទទួល​បាន​​កំណើន ៤,៥% ក្នុង​ឆ្នាំ២០២២​​នេះ និង ៥,៥% ក្នុង​ឆ្នាំ២០២៣ ខាងមុខ។ ប៉ុន្តែ​ធនាគារ​ពិភពលោក​ព្រមានថា សេដ្ឋកិច្ច​សាកលទាំងមូល​នឹង​នៅតែ​មាន​ភាពមិនប្រាកដប្រជា​ខ្លាំង ស្របពេល​ដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​ការឆ្លង​រាល​ដាល​​នៃ​​មេរោគ​បំប្លែងខ្លួន​ថ្មី​កូវីដ-១៩ ឈ្មោះ​អូមីក្រុង (Omicron) ការកើនឡើង​នៃ​អតិផរណា បំណុល​សាធារណៈ និង​វិសមភាព​សង្គមជាដើម។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economic #WorldBank #COVID19KH
លោក ស្ងួន ញឿន ក្នុង​វ័យ​៤៣ ឆ្នាំ តែងតែ​នាំមុខ​ស្វែងរក​កិច្ច​អន្តរាគមន៍​ជាមួយ​អ្នក​ភូមិ​ឡពាង​មិន​ដែល​រាថយ ឬ​ភ័យ​ខ្លាច​ឡើយ បើ​ទោះ​បី​គាត់​ធ្លាប់​ជាប់​ពន្ធនាគារ ២​ដង និង​កំពុង​ជាប់​បណ្ដឹង​ជាច្រើន​នៅ​តុលាការ​ក្ដី។ សកម្មជន​ដែល​ចេញ​តវ៉ា​ដីធ្លី​ជិត​២០​ឆ្នាំ នៅ​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​ខេ​ឌី​ស៊ី​(​#KDC) របស់​អ្នកស្រី ជា ខេង ជា​ភរិយា​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពលលោក ស៊ុយ សែម កំពុងបន្ត​ដង្ហោយ​រក​យុត្តិធម៌។

អានអត្ថបទពិស្តារស្តីពីជីវិតសកម្មជនដីធ្លីលោកស្ងួនញឿន៖

#RFAKhmer #Land #Landdispute #Lorpeang #KDC
គណៈកម្មការ​ទន្លេមេគង្គ​អំពាវនាវ​​ឱ្យ​បណ្ដា​ប្រទេស​ចំនួន​ ៦ នៅ​ជាប់​ដង​ទន្លេមេគង្គ​ចាត់វិធានការ​បន្ទាន់ ដើម្បី​ដោះស្រាយ​​បញ្ហា​ទឹក​ទន្លេ​រីង​រាក់ ការប្រែប្រួល​លំហូរ​​ទឹក និង​​គ្រោះរាំង​​ស្ងួត ដែល​បាន​​បន្ត​អូស​បន្លាយ​​អស់​រយៈពេល​​៣​ឆ្នាំ​មក​ហើយ។

អានអត្ថបទពិស្តារពីវិបត្តិទឹកទន្លេមេគង្គ៖

#RFAKhmer #Environments #Mekong #River #MRC
មន្រ្តី​គណបក្ស​ភ្លើង​ទៀន​ ​ប្រចាំ​ខេត្ត​កំពង់ចាម​ ​គ្រោង​ដាក់​​បណ្តឹង​ទៅ​​ក្រសួង​មហាផ្ទៃ​ ​និង​​អាជ្ញាធរ​ខេត្ត​ ​នៅ​ក្នុង​​សប្តាហ៍​នេះ​ ​ដើម្បី​ប្តឹង​​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​នេះ​ ​ពី​​បទ​​រារាំង​​មិន​​ឲ្យ​លើកស្លា​កគណ​បក្ស​នៅ​ទី​សាធារណៈ​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #CandleLightParty #Parties #Elections
https://www.youtube.com/watch?v=AqDyYZbMRTk
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ១៥ កើត ថ្ងៃសីល និងពេញបូណ៌មី ខែបុស្ស ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ នឹងថ្ងៃទី ១៧ ខែមករា គ.ស. ២០២២ ដែលមាន មាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ អគ្គលេខាធិការអាស៊ានមកកម្ពុជា ស្របពេល​អាស៊ានមិនអាចរៀបចំកិច្ចប្រជុំដំបូងបាន
៚ អាជ្ញាធរ​ថៃ​ចាប់​​បញ្ជូន​ពលករ​ខ្មែរ​រាប់​រយ​នាក់​ត្រឡប់​មកកម្ពុជា ​តាម​ព្រំដែន​ខេត្ត​បាត់ដំបង​ និង​ខេត្ត​បន្ទាយមានជ័យ​
៚ កម្មករ​ណាហ្គាវើលដ៍​ ដាក់​ញត្តិ​ស្នើ​សុំ​បណ្ដា​ស្ថានទូត​នានា​ ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ ឲ្យ​ដោះលែង​តំណាង​សហជីព​៨​នាក់​
៚ យុវជន​ខ្មែរ​ថាវរៈ​បី​នាក់ ​រួមគ្នា​ធ្វើ​ពិធី​កោរសក់ ដើម្បី​ចូលរួម​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែងតំណាង​សហជីពណាហ្គាវើលដ៍​ .........
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
លោក អ្នកនាង ជា ទី មេត្រី!
នៅ ពេល ៥ខែទៀត នឹង ចូល ដល់ ការ បោះឆ្នោត ជ្រើសរើស ក្រុម ប្រឹក្សា ឃុំ សង្កាត់ ដែល ប្រព្រឹត្តទៅ នៅ ដើម ខែ មិថុនានេះ។ បរិយាកាស នៅ មុន ការបោះឆ្នោត នេះ គឺ កាន់ តែ អាប់អួរ ហើយ ក្នុង នោះ មាន ការ រឹតត្បិត សេរីភាព សម្ដែង មតិ ការ គំរាមកំហែង ដល់ សកម្មភាព របស់ គណបក្ស នយោបាយ ជា ដៃ គួរ ប្រកួតប្រជែង និង ការ ផ្លាស់ ប្ដូរ បែបបទ មួយ ចំនួន របស់ គ.ជ.ប។
នេះ ជា បញ្ហា កើត ឡើង ថ្មីៗ បន្ថែម ទៅ លើ បញ្ហាដែល មាន ស្រាប់ នៅ មិនទាន់ កែប្រែ ឱ្យ បាន ប្រសើរ នៅ ឡើយ ដែល រួមមាន សិទ្ធិ នយោបាយ ធ្លាក់ ចុះ ការ បន្ត ចាប់ អ្នកនយោបាយ បក្ស ប្រឆាំង ដាក់ ពន្ធនាគារ ការ កាត់ទោស មេដឹកនាំ គណបក្ស ប្រឆាំង និង មន្ត្រី សំខាន់ៗ ជាដើម។ ចំណែក គ.ជ.ប ទៀត សោត ក៏ នៅ តែ មាន សមាសភាព មក ពី គណបក្ស កាន់ អំណាច ដដែល។
តើ គណ បក្ស នយោបាយ គួរ បន្ត ចូលរួម ការ បោះឆ្នោត ដែល គេ មើល ដឹង ថា នឹង មិន ត្រឹមត្រូវ យុត្តិធម៌ មិន សេរី តាំង ពី ដើមទី នេះ ដែរ ឬទេ?
នាទី វេទិកា អ្នកស្ដាប់ វិទ្យុ អាស៊ីសេរី នឹង ជជែក អំពី បញ្ហា នេះ នៅយប់ថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២នេះ។ សូមលោកអ្នកនាងរង់ចាំ ស្តាប់ កុំបី ខាន!
#RFAKhmer #PoliticalParty #Elections
អគ្គលេខាធិការ​អាស៊ាន (#ASEAN) ​បាន​​ចាប់​ផ្ដើម​​​ជួប​​មេដឹកនាំ​កម្ពុជា​​ហើយ ​នៅ​ថ្ងៃ​ទី​១៧ ខែមករា​ ​ក្នុង​ន័យ​ថា ​​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាងលេខាធិការដ្ឋានអាស៊ាន ជា​មួយ​​ក្រសួង​ពាក់ព័ន្ធ​របស់​កម្ពុជា។ មន្ត្រី​បក្ស​ប្រឆាំង​ថា អគ្គលេខាធិការ​អាស៊ាន​ទំនង​​​ចង់​​​មក​ក្រើន​រំលឹក​​កម្ពុជា កុំ​ឲ្យ​ដើរ​​យក​​តួនាទី​ប្រធាន​​ប្ដូរ​វេន​​អាស៊ាន​ទៅ​​​ប្រើ​ក្នុង​ការ​សម្រេច​​​ចិត្ត​ជា​ឯកតោ​ភាគី​ក្នុង​រឿង​ជម្លោះ​ផ្ទៃ​ក្នុង​ភូមា ឬ​មីយ៉ាន់ម៉ា (Myanmar)។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #ASEAN #Myanmar #HunSen
កម្មករ​ណាហ្គាវើលដ៍​ប្រមាណ​២៥​នាក់ នាំ​គ្នា​ដាក់​ញត្តិ​នៅ​ស្ថានទូត​មួយ​ចំនួន​ នៅ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ស្នើ​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ដោះលែង​តំណាង​សហជីព​៨​នាក់ ​មាន​សេរីភាព​ឡើង​វិញ និង​ពន្លឿន​ការ​ដោះស្រាយ​បញ្ចប់​វិវាទ​ការ​ងារ​ជាមួយ​ក្រុមហ៊ុន​ឲ្យ​បាន​ឆាប់។ ទន្ទឹម​គ្នា​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ក៏​កំពុង​ធ្វើ​យុទ្ធនាការ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះលែង​អ្នក​ទាំង​នោះ​ដោយ​គ្មាន​លក្ខខណ្ឌ​ដែរ​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economic #Casino #NagaWorld
អាជ្ញាធរ​​ថៃ​​ចាប់​​បញ្ជូន​​ពលករ​ខ្មែរ​​​​ជាង​​៣០០​នាក់​ត្រឡប់​ទៅ​កម្ពុជា​វិញ​តាម​ច្រក​របៀង​ព្រំដែន​ក្នុង​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ខែមករា។ ​​​​ពលករ​អះអាង​ថា ​នៅ​ពេល​ចូល​មក​ដល់​កម្ពុជា​ អាជ្ញាធរ​ខ្មែរ​​​តម្រូវ​ឱ្យ​ពួកគាត់​បង់​ប្រាក់​​ម្នាក់ ​៥០០ ​បាត ​ថ្លៃ​ឡាន​ដឹក​ពលករ​ពី​ថៃ​មក​កម្ពុជា​​​​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economy #Workers #Thailand #COVID19KH
https://www.youtube.com/watch?v=VMu2YRtaykE
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់​​ព្រឹក​ថ្ងៃអង្គារ ១ រោច ខែបុស្ស ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ​នឹងថ្ងៃទី ១៨ ខែមករា គ.ស. ២០២២ ដែលមាន មាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ មន្ត្រី​បក្ស​ប្រឆាំង ​ថាអគ្គលេខាធិការ​អាស៊ានមកកម្ពុជា ទំនង​​​ចង់​​​​ក្រើន​រំឮក លោក ហ៊ុន សែន កុំឱ្យ​កម្ពុជា​សម្រេច​​​ចិត្ត​ តែម្នាក់ឯង ​
៚ យុវជន​ខ្មែរ​ថាវរៈ ​​រួមគ្នា​ធ្វើ​ពិធី​កោរសក់ទាមទារ​ឱ្យ​​ដោះលែងតំណាង​សហជីព​ណាហ្គាវើលដ៍​
៚ អាជ្ញាធរ​ថៃ​ចាប់​​បញ្ជូន​ពលករ​ខ្មែរ​រាប់​រយ​នាក់​ត្រឡប់​មក​កម្ពុជាវិញ
​ ៚ សហគមន៍​ព្រៃឡង់​អះអាង​ថា​ ក្រុមហ៊ុនកូរ៉េ ​ស៊ីងបាយអូ​ថេក ​កំពុង​ដំណើរការ​អាជីវកម្ម​កាប់ឈើ​ខ្នាតធំ​ឡើង​វិញ ​ ..........
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
ប្រជា​សហគមន៍​ព្រៃឡង់​អះអាង​ថា​ ក្រុមហ៊ុន​ស៊ីងបាយអូ​ថេក (Think Biotech Cambodia) ដែល​ធ្លាប់​មាន​រឿង​អាស្រូវ​ច្រើន​ពាក់ព័ន្ធ​សកម្មភាព​បំផ្លិច​បំផ្លាញ​ភោគ​ទ្រព្យជាតិ​ ក្នុង​ដែន​ព្រៃឡង់ ​កំពុង​ដំណើរការ​អាជីវកម្ម​កាប់ឈើ​ខ្នាតធំ​ឡើង​វិញ ​នៅ​រយៈ​ពេល​ជាង​ ៣ ​សប្តាហ៍​ចុង​ក្រោយ​នេះ​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Environments #PreyLang #Forest
នាយក​ប្រតិបត្តិ​ថ្មី​របស់​គណៈកម្មការ​ទន្លេមេគង្គ​ (MRC) ​ប្ដេជ្ញា​សម្របសម្រួល​បញ្ហា​ប្រឈមនានានៅ​អាងទន្លេ​មេគង្គ ខណៈ​គណៈកម្មការ​នេះ​រក​ឃើញ​ថា ទន្លេមេគង្គ​កំពុង​​មាន​​របប​ទឹក​មិន​ទៀងទាត់ និង​​រីង​រាក់​​មិន​ធ្លាប់​​មាន​ពី​មុន​មក។

អានអត្ថបទពិស្តារ៖

#RFAKhmer #Environments #Mekong #River #MRC
រូបត្លុកនយោបាយ៖ សូមប្រិយមិត្តចូលរួម ដាក់ ចំណងជើង និង ការយល់ឃើញជុំវិញ រូបត្លុក នយោបាយ មួយនេះ។
------------------------
«បងប្អូនធម៌» ខាង ដឹកនាំ ធ្វើ រដ្ឋប្រហារ?
------------------------
#RFAKhmer #Cambodia #HunSen #Myanmar #MinAungHlaing
https://www.youtube.com/watch?v=UXPEorLE6xs
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ យប់ថ្ងៃអង្គារ ១ រោច ខែបុស្ស ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ នឹងថ្ងៃទី ១៨ ខែមករា គ.ស. ២០២២ ដែលមាន មាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ អ្នកវិភាគ និងគណបក្សនយោបាយរិះគន់រាជរដ្ឋាភិបាល​ដែលបញ្ចូលទិវានយោបាយឈ្នះ ឈ្នះ ២៩ធ្នូ ទៅក្នុង​ប្រតិទិនឈប់សម្រាកប្រចាំឆ្នាំ
៚ សមាជិកខ្មែរថាវរៈ ៣នាក់ កោរសក់បន់ស្រន់ឲ្យមានការ​ដោះលែងបុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គា វើលដ៏
៚ កម្មករណាហ្គាវើលដ៍រំពឹងថាកិច្ចអន្តរាគមន៍ពីបណ្ដា​ស្ថានទូតនឹងជួយឲ្យតំណាងសហជីព៨នាក់មានសេរីភាពឡើងវិញ
៚នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនឹងពិភាក្សាថាតើ​គណបក្សនយោបាយគួរបន្តចូលរួមការបោះឆ្នោតដែរឬទេ នៅពេលដែលបរិយាកាសនយោបាយនៅតែអាប់អួរ នៅមុនការបោះឆ្នោត?.........
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
https://www.youtube.com/watch?v=wzgCMMKbkIw
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់​ព្រឹក​ថ្ងៃ​ពុធ ២រោច ខែ​បុស្ស ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី១៩ ខែ​មករា គ.ស.២០២២ ដែលមាន មាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ កម្ពុជា​កំពុង​ធ្វើតេស្ត​អាស៊ាន​ម្ដង​ទៀត ជុំវិញ​ជំហរ​ទទួល​ស្គាល់​របប​យោធា​រដ្ឋ​ប្រហារ​នៅ​ភូមា
៚ អ្នកវិភាគ​និង​គណបក្ស​នយោបាយ​រិះគន់​រដ្ឋាភិបាល​ថា ដាក់​ទិវា​នយោបាយឈ្នះ ឈ្នះ ២៩ធ្នូ ក្នុង​ប្រតិទិន ដើម្បី​បន្លំ​ប្រវត្តិសាស្ត្រ
៚ មន្រ្តីសិទ្ធិមនុស្សអន្តរជាតិ ថារឿងក្តីលោក កឹម សុខា ជារឿង​នយោបាយ ដែលលោក ហ៊ុន សែន យកជាលេស​ដើម្បី​រម្លាយ​បក្សសង្គ្រោះជាតិ
៚ លោក សម រង្ស៊ី ថាដើម្បីយកឈ្នះតុលាការលេងសើច លោកត្រូវ​បង្ហាញ​ការពិតដល់សាធារណជនពីលោក ហ៊ុន សែន ទិញចំនួនLike ហ៊្វេសប៊ុក.........
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
សហព័ន្ធខ្មែរកម្ពុជាក្រោម​ ថ្កោលទោស​អាជ្ញាធរវៀតណាម ដែល​បាន​ចាប់​ខ្លួន​កសិករខ្មែរក្រោម​ពីរ​នាក់ ដាក់​ពន្ធនាគារ និង​ហាមឃាត់​មិន​ឲ្យ​កសិករ​ផ្សេង​ទៀត​ធ្វើស្រែ​លើ​ដី​កេរ​ដូនតា​របស់​ពួក​គេ។ មន្ត្រី​សហព័ន្ធ​ខ្មែរ​កម្ពុជា​​ក្រោម​សង្កេត​ឃើញ​ថាវៀតណាម ចាប់​ផ្ដើមរំលោភសិទ្ធិ ខ្មែរ​ក្រោម​កាន់​តែ​កាន់​ខ្លាំង​ឡើង ស្រប​ពេល​ដែល​ពិភព​លោក​ កំពុង​ជួប​វិបត្តិ​ជំងឺកូវីដ១៩ (Covid-19)។

អានអត្ថបទពិស្តារ៖

#RFAKhmer #KhmerKrom #HumanRights
តំណាង​កម្មករណាហ្កាវើលដ៍ (#NagaWorld) ២០នាក់ បន្ត​ដាក់​ញត្តិ​នៅ​ស្ថានទូត​មួយ​ចំនួន​ទៀត ដើម្បី​ស្នើ​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ដោះលែង​តំណាង​សហជីព ៨នាក់ និង​ពន្លឿន​ដំណោះស្រាយ​វិវាទ​ការ​ងារ​ជាមួយ​ក្រុមហ៊ុន​ឲ្យ​បាន​ឆាប់។ ស្រប​គ្នា​នោះ កម្លាំង​អាជ្ញាធរ​ស្លៀកពាក់​ស៊ីវិល​ប្រហែល ១០នាក់ ​តាមដាន ថត​រូប​ពួក​គេ ​ពេល​ធ្វើ​ដំណើរ​ពី​ស្ថាន​ទូត​មួយ​ទៅ​ស្ថាន​ទូត​មួយ​។

អានអត្ថបទពិស្តារ៖

#RFAKhmer #HumanRights
សមាជិក​ក្រុមខ្មែរថាវរៈ​ចំនួន​ ៣​នាក់ ​កោរ​សក់​នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត ដើម្បី​​​​រក្សា​​សីល ​​៥ ​តាំង​ចិត្ត​បួង​សួង​ឲ្យ​​អាជ្ញាធរ​ដោះលែង​បុគ្គលិក​ក្រុម​ហ៊ុន​កាស៊ីណូណាហ្គាវើលដ៍ (#NagaWorld)​ ​ចំនួន ​៨ ​នាក់ឲ្យ​មាន​សេរីភាព​វិញ។ មន្ត្រីសង្គម​ស៊ីវិលយល់ថា យុវជន​​មានសិទ្ធិសេរីភាព​ក្នុង​ការ​​​​សម្ដែង​មតិ និង​ការ​តវ៉ា​ តាម​បែប​សាសនា​​។

អានអត្ថបទពិស្តារ៖

#RFAKhmer #SocialEconomy
អ្នកជំនាញ លើកឡើង ថា កម្ពុជា កំពុង ចង់ ធ្វើតេស្តអាស៊ាន (#ASEAN) ម្តងទៀត ជុំវិញ ជំហរ ទទួលស្គាល់ របប រដ្ឋប្រហារ នៅ ភូមា ឱ្យ អាច មក ចូលរួម កិច្ចប្រជុំ អាស៊ាន ឡើងវិញ បាន ដោយ ពេញមុខ ពេញមាត់ ស្របពេល ដែល កម្ពុជា អញ្ជើញ រដ្ឋមន្ត្រី ទេសចរណ៍ តែងតាំងដោយ របបសឹក ភូមា ឱ្យ មក ចូលរួម វេទិកា ទេសចរណ៍ អាស៊ាន (ASEAN Tourism Form) លើកទី៤០ ដែល កំពុង ប្រព្រឹត្តិទៅ នៅ ខេត្តព្រះសីហនុ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Cambodia