វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.94K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
https://www.youtube.com/watch?v=skbu3eW3rCI
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែមករា គ.ស.២០២២ ដែលមាន មាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖
៚សង្គមស៊ីវិលជិត២០០ថ្កោលទោស លោក ហ៊ុន សែន ទៅជួបមេដឹកនាំយោធាភូមា
៚ អង្គការ​សិទ្ធិ​មនុស្ស​ថ្កោលទោស​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដែល​ចាប់​ខ្លួន​និង​ចោទប្រកាន់​សហជីព​ណាហ្គាវើលដ៏

៚ក្រុមហ៊ុន​រ៉ែមាស​ចំនួន ​៣ ​នៅ​ខេត្ត​ព្រះវិហារ​បន្ត​ពង្រីក​អាជីវកម្ម​រ៉ែមាស​ប៉ះពាល់​ដី​ស្រែ​ពលរដ្ឋ​ ២០​គ្រួសារ​ទៀត​
៚ក្រសួងមហាផ្ទៃ រកឃើញឧបករណ៍តេស្តកូវីដ-១៩ និងគ្រឿងបរិក្ខារពេទ្យក្លែងក្លាយជាង៧២តោន នៅក្នុងឆ្នាំ២០២១....
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
ជនជាតិ​កួយ​រាប់​រយ​គ្រួសារ​នៅ​ក្នុង​ខេត្ត​ព្រះវិហារ​ ដែល​មាន​វិវាទ​ដី​ធ្លី​ជា​មួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​ចិន​ហេងហ្វូ (Hengfu Group Sugar Industry) បាន​បង្ខំ​ចិត្ត​ឱ្យ​កូនៗ របស់​ពួកគេ​ឈប់​រៀន​ដើម្បី​ដើរ​ស៊ី​ឈ្នួល​គេ​រក​ប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ​។ មូលហេតុ​ដែល​អ្នក​ភូមិ​ទាំង​នោះ សម្រេច​ចិត្ត​ឱ្យ​កូនៗ របស់​ពួកគេ​ឈប់​រៀន​ ដោយសារ​តែ​ពួកគាត់​ប្រឈម​បញ្ហា​ជីវភាព​ខ្វះខាត មិន​អាច​បង្កបង្កើន​ផល​ដាំដុះ​ដំណាំ​លើ​ដី​ដែល​ក្រុមហ៊ុន​ចិន​បាន​រំលោភ​យក​កន្លង​មក ស្រប​ពេល​ដែល​អាជ្ញាធរ និង​ក្រុមហ៊ុន​នៅ​តែ​បន្ត​ជួល​ដី​ទាំង​នោះ​ឱ្យ​ពលរដ្ឋ​ចំណាក់​ជា​បន្ត​បន្ទាប់។

អានអត្ថបទពិស្តារ៖

#RFAKhmer #Educations #PrahVihear
កម្ពុជា​​អះអាង​​ថា ឥណ្ឌូនេស៊ី (Indonesia)​ គាំទ្រ​ «ពេញទំហឹង»​ ចំពោះ​​ការ​ធ្វើជា​​ប្រធាន​​អាស៊ាន និង​​សារសំខាន់​​ក្នុងការ​​ដោះស្រាយ​​បញ្ហា​ភូមា ឬ​មីយ៉ាន់ម៉ា។ ការ​អះ​​អាង​នេះ ធ្វើឡើង​ក្រោយជំនួប​តាម​ទូរស័ព្ទ​រវាង​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធានាធិបតី​ឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ (Joko Widodo) កាលពី​ថ្ងៃទី៤​ ខែមករា។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #ASEAN #Cambodia #Indonesia #Myanmar
អ្នក​ធ្វើការ​លើក​ស្ទួយ​សិទ្ធិ​មនុស្ស ប្រតិកម្ម​ចំពោះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ថា​បាន​ប្រើ​ចំណាត់​ការ​ហួសហេតុ​ចាប់​ខ្លួន​កញ្ញា ឈឹម ស៊ីថរ និង​កូដករ​អហិង្សា ដែល​ប្រើ​សិទ្ធិ​ស្រប​ច្បាប់​ទាមទារ​ឲ្យ​ដោះស្រាយ​វិវាទ​ការងារ​ពី​ក្រុមហ៊ុន​ណាហ្គាវើលដ៏ (Naga World)។ ប្រតិកម្ម​នេះ ធ្វើ​ឡើង បន្ទាប់​ពី​អាជ្ញាធរ​ចាប់​ប្រ​ធាន​សហជីព​ទ្រទ្រង់​​សិទ្ធិ​ការ​ងារ​បុគ្គលិក​កម្មករ​ខ្មែរកញ្ញា ឈឹម​ ស៊ីថរ និង​តំណាង​សហជីព ២ ​រូប​ទៀត គឺ​លោក សុខ គង្គា និង​លោក សុខ ណារិទ្ធ នៅ​កន្លែង​ផ្សេង​គ្នា កាល​ពី​ថ្ងៃ​ទី៤ ខែ​មករា។

អានអត្ថបទពិស្តារ៖

#RFAKhmer #HumanRights #NagaWorld #ChhimSithar
ក្រុម​អង្គការ​សង្គមស៊ីវិល​ជិត ​២០០ ​ស្ថាប័ន បាន​ចេញ​​សេចក្ដីថ្លែងការណ៍​រួម​គ្នា​កាល​ពី​ថ្ងៃទី៤ ខែមករា ម្សិល​មិញ ថ្កោលទោស​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល​​គាំទ្រ​មេដឹកនាំ​រដ្ឋប្រហារយោធា​ភូមា ឬ​មីយ៉ានម៉ា (Myanmar)​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Myanmar #NGOs
https://www.youtube.com/watch?v=DZ3mex98JSA
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែមករា គ.ស.២០២២ ដែលមាន មាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖
៚ លោក ហ៊ុន សែន អួតថា កូនប្រុសច្បងរបស់លោក មានសមត្ថភាពពិសេសលើសគេ
៚ តុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្នមេដឹកនាំ​សហជីពណាហ្គាវើលពីររូប នៅពន្ធនាគារព្រៃស
៚ ក្រុមយុវជនស្នើឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហារំលោភ​សិទ្ធិមនុស្សក្នុងប្រទេសសិន ចាំទៅដោះស្រាយវិបត្តិនៅភូមា
៚ សង្គមស៊ីវិល រិះគន់គណៈកម្មការជំនាញថា មិនហ៊ាន​អនុវត្តច្បាប់លើមន្ត្រីយោធាផ្កាយពីរ ដែលកាប់​ទន្ទ្រានដីព្រៃលិចទឹក ៦០០ ហិកតារ....
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
https://www.youtube.com/watch?v=8z_fCmdMExs
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹក ថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ទី៦ ខែមករា គ.ស.២០២២ ដែលមាន មាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

៚អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ថ្កោលទោស​ការចាប់ឃុំខ្លួនមេដឹកនាំកូដកម្មសហជីពណាហ្គាវើល
៚ ប្រធានាធិបតី​ឥណ្ឌូនេស៊ី រំឮក​លោក ហ៊ុន សែន ពីជំហរ​មិន​ឱ្យ​មេដឹកនាំ​រដ្ឋប្រហារ​យោធា​ភូមា​ចូលរួម​កិច្ចប្រជុំ​អាស៊ាន
៚ ​លោក ហ៊ុន សែន អួតអាងពីកូនប្រុសច្បងថា មាន​សមត្ថភាព​ខ្ពស់ពិសេសលើសគេ
៚ ពលរដ្ឋ​និង​សកម្មជន​បរិស្ថាន​រិះគន់​​ថា​អាជ្ញាធរ​​ចាក់​ដី​លុប​សមុទ្រ​ឆ្នេរ​កែប​​បន្ថែម​ទៀត​ធ្វើ​ឱ្យ​​ខូច​​បរិស្ថាន​ឆ្នេរសមុទ្រ...
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) បាន​បញ្ជាក់ជំហរ​របស់​ឥណ្ឌូនេស៊ី​ក្រោយ​ជំនួប​តាម​ទូរស័ព្ទ​ជាមួយ​លោក ហ៊ុន សែន កាលពីថ្ងៃទី៤ ខែមករាថា លោក​បាន​គូសបញ្ជាក់​ឡើងវិញ​យ៉ាងច្បាស់​ប្រាប់​ទៅលោក ហ៊ុន សែន អំពីជំហរ​របស់​ឥណ្ឌូនេស៊ី (Indonesia)​ជុំវិញ​​សារ​សំខាន់​​នៃ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​​កុងសង់ស៊ីស ៥ ចំណុច​របស់​អាស៊ាន​ក្នុងការ​នាំមកវិញ​នូវ​លទ្ធិប្រជាធិបតេយ្យ​ជូន​ប្រទេសមីយ៉ាន់ម៉ា (Myanmar) ឬភូមា តាមរយៈ​កិច្ចសន្ទនា​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធទាំងអស់។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #ASEAN #Indonesian #Myanmar #Cambodia
ក្រុមអ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ថ្កោលទោស​អាជ្ញាធរ​កម្ពុជា​ដែល​បាន​បំបែក​កូដកម្ម​ និង​​ចាប់ខ្លួន​​មេដឹកនាំ​​សហជីព​​នៃ​​ក្រុមហ៊ុន​​ណាហ្គាវើលដ៍​ ​(Naga World)​ ដាក់​ពន្ធនាគារ​​ជា​​បន្ត​បន្ទាប់​​​មក​​នេះ​។

អានអត្ថបទពិស្តារ៖

#RFAKhmer #HumanRights #NagaWorld
វិវាទ​​ការងារ​​​នៅ​​ក្រុមហ៊ុន​​បន​ល្បែង​ណាហ្គាវើលដ៍ (#NagaWorld) ​ឈាន​​ដល់​​​ការ​​ចោទ​​ប្រកាន់​មេដឹកនាំសហជីព គឺ​កញ្ញា​ ឈឹម ស៊ីថរ​ និង​លោក សុខ ណារិទ្ធ​​​ ពី​បទ​​ញុះញង់។ មន្ត្រី​សង្គម​​ស៊ីវិល​ជំរុញ​ឲ្យ​ដោះស្រាយ​វិវាទ​ការងារដោយ​ការ​ចរចា​រវាង​បុគ្គលិក​ និង​ថៅកែ​ មិនមែន​ប្រើ​ប្រព័ន្ធ​តុលាការ​ ដើម្បី​​ចោទប្រកាន់​មេដឹក​នាំ​​សហជីព​​ទេ។

អានអត្ថបទពិស្តារ៖

#RFAKhmer #SocialEconomy #HumanRights
ក្រុម​យុវជន​ស្នើ​ឱ្យ​រដ្ឋាភិបាល​លោកហ៊ុន សែន ដោះស្រាយ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​ជា​មុន​ចាំ​ទៅ ដោះស្រាយ​វិបត្តិ​នៅ​ប្រទេសភូមា។ ការ​ស្នើ​នេះ ដោយសារ​តែ​សកម្មជន​បក្ស​ប្រឆាំង ក្រុម​សហជីព និង​ពលរដ្ឋ​កម្ពុជា​ជា​ច្រើន​នាក់​រង​ការ​គំរាម​កំហែង និង​ចុះ​បង្ក្រាប​ជា​បន្ត​បន្ទាប់​ពីសំណាក់​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #HumanRights
មេដឹកនាំ​រដ្ឋាភិបាល​ឯក​បក្ស លោក ហ៊ុន សែន បន្ត​លើក​សរសើរ​ថា កូនប្រុស​ច្បង​របស់​លោក​គឺ​លោក ហ៊ុន ម៉ាណែត មាន​សមត្ថភាព និង​ចំណេះដឹង​ខ្ពង់ខ្ពស់ ដែល​មិន​អាច​មាន​អ្នក​ប្រៀប​ស្មើ​បាន។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​​រិះគន់​ថា សារ​របស់​លោក ហ៊ុន សែន នេះ មិន​បាន​ផ្ដល់​ការ​គោរព​ដល់​បញ្ញវន្ត​ដទៃទៀត និង​បង្កប់​នូវ​ចេតនានយោបាយ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #HunSen #HunManet
https://www.youtube.com/watch?v=MPmU50befOk
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ យប់ថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ទី៦ ខែមករា គ.ស.២០២២ ដែលមាន មាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ តុលាការបន្តសវនាការសំណុំរឿងសកម្មជនបក្សប្រឆាំង​៤២នាក់
៚ អ្នកនាំពាក្យរដ្ឋាភិបាលចោទថា ក្រុមអង្គការសង្គមស៊ីវិល​កំពុងប្រឆាំងនឹងរដ្ឋាភិបាល
៚ អង្គការសិទ្ធិមនុស្សអន្តរជាតិទាមទារឲ្យអាជ្ញាធរដោះ​លែងសហជីពណាហ្គាវើលដ៍៨នាក់
៚ ប្រជាសហគមន៍ស្នើឱ្យអាជ្ញាធរបង្ក្រាបការកាប់​ទន្ទ្រានព្រៃឡង់...
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
https://www.youtube.com/watch?v=-iW_85x5DgE
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ទី៧ ខែមករា គ.ស.២០២២ ដែលមាន មាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ ពលរដ្ឋភូមា​រាប់រយនាក់នៅតាម​តំបន់ផ្សេងៗនៃ​ប្រទេសភូមា ​នាំគ្នាធ្វើបាតុកម្ម​ថ្កោលទោស​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន
៚ អង្គការ​លើកលែងទោស​អន្តរជាតិហៅការព្យាយាម​ដោះស្រាយវិបត្តិភូមារបស់​លោក ហ៊ុន សែន ថាជា​កិច្ចការទូតបែប «ទុច្ឆរិត»
៚ សកម្មជន​បក្សប្រឆាំង ទា​មទារឲ្យតុលាការដោះ​លែងពួកគេ ព្រោះមិនបានធ្វើសកម្មភាពក្បត់ជាតិឡើយ
៚ អ្នកនាំពាក្យរដ្ឋាភិបាលចោទថា ក្រុមអង្គការសង្គម​ស៊ីវិលកំពុង​ប្រឆាំងនឹងរដ្ឋាភិបាល...
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
បុគ្គលិក​បន​ល្បែង​អនឡាញ​ចិន ឌឹសិនជូរី (#theCentury) បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​នាយកដ្ឋាន​វិវាទ​ការងារ​នៃក្រសួង​ការងារ ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​រឿង​ក្រុមហ៊ុន​នេះ មិន​ព្រម​ដោះស្រាយ​បញ្ហា​ការងារ​ជូន​បុគ្គលិក អស់​ជាច្រើន​ខែ​មក​ហើយ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Cambodia #Rights #Casino
អ្នកនាំពាក្យ​រដ្ឋាភិបាល​ចោទប្រកាន់​ថា ក្រុម​អង្គការសង្គម​ស៊ីវិល កំពុង​ធ្វើ​ការងារ​ប្រឆាំង​នឹង​រដ្ឋាភិបាល ប៉ុន្តែ មន្ត្រី​សង្គម​ស៊ីវិល​អះអាង​ផ្ទុយ​វិញ​ថា អង្គការ​សង្គម​ស៊ីវិល​ជា​ដៃគូ​របស់​រដ្ឋាភិបាល​ហើយ​ធ្វើ ការងារ​ដើម្បី​ចូលរួម​ចំណែក​ការ​អភិវឌ្ឍ និង​លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #CPP #Cambodia #Rights
ចៅក្រម​នៃសាលាដំបូងរាជធានីភ្នំពេញ​បាន​បន្ត​សវនាការ​ពាក់ព័ន្ធ​នឹង​រឿង​ក្ដីសកម្មជនគណបក្សប្រឆាំង ដោយ​បង្ហាញ​ភស្តុតាង​ជា​វីដេអូ ចំនួន ៧ឃ្លិប ដែល​ជន​ជាប់​ឃុំ​មាន​ទំនាក់ទំនង​ជា​មួយ​ថ្នាក់​ដឹក​នាំគណបក្សសង្គ្រោះជាតិ​កាល​ពី​ថ្ងៃ​ឆ្នាំ២០១៨។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #CNRP

»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
សូម​ចុច​តំណ​នេះ https://youtu.be/le2kk7C1wMQ / https://fb.watch/anXgfgEm5q/
ដើម្បី​តាមដាន​ការ​ផ្សាយ​របស់​អាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​សុក្រ ទី០៧ ខែ​មករា ២០២២
….........
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក​ធាតុ​អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ ​គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង​​១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
សូម​ចុច​តំណ​នេះ https://youtu.be/Djxt4Vyd9IQ / https://fb.watch/aounV_nxCl/
ដើម្បី​តាមដាន​ការ​ផ្សាយ​របស់​អាស៊ីសេរី​សម្រាប់​ព្រឹក​ថ្ងៃ​សៅរ៍ ទី០៨ ខែ​មករា ២០២២
….........
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក​ធាតុ​អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ ​គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង​​១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
សូម​ចុច​តំណ​នេះ https://youtu.be/Wukbb-6KOrI / https://fb.watch/apfAU8U9Au/
ដើម្បី​តាមដាន​ការ​ផ្សាយ​របស់​អាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​សៅរ៍ ទី០៨ ខែ​មករា ២០២២