វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
3.83K photos
1.92K videos
92 files
7.84K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ក្នុង​គម្រប់​ខួប​ពីរ​ឆ្នាំ​ ​នៃ​ការប៉ុនប៉ង​ធ្វើ​មាតុភូមិនិវត្តន៍​របស់​មន្រ្តី​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​ ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មូលដ្ឋាន​ ​ដែល​ជា​អ្នកទោស​​នយោបាយ​ធ្លាប់​ជាប់ពន្ធនាគារ​ ​ដោយសារ​គាំទ្រ​ដំណើរ​មាតុ​ភូមិនិវត្តន៍​នេះ​ ​នៅតែ​បញ្ជាក់​ជំហរ​ ​និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ​ថា​ពួកគាត់​នៅតែ​តស៊ូ​ប្តូរផ្តាច់​ ​រង់ចាំ​ទទួល​ដំណើរ​ថ្នាក់​ដឹកនាំ​របស់​ខ្លួន​ ​ដើម្បី​វិល​មក​ស្តារ​សិទ្ធិមនុស្ស​ ​និង​ប្រជាធិបតេយ្យ​ឡើងវិញ​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #SamRainsy #HunSen
លោកអ្នកនាងកញ្ញាជាទីមេត្រី!
រដូវបោះឆ្នោតថ្មីកាន់តែខិតចូលមកដល់ជាថ្មីម្តងទៀតហើយ។ អ្នកនយោបាយ ក៏ប្រញិបប្រញាប់ នាំគ្នាពង្រឹង ឬបង្កើតគណបក្សនយោបាយ ដើម្បីត្រៀមខ្លួនចូលរួមក្នុងការបោះឆ្នោតនោះ ជាហូហែរ។

ទោះជាយ៉ាងណាក៏ដោយ គណបក្សនយោបាយដែលមានកម្លាំងប្រដំប្រសង អាចប្រកួតប្រជែង ជាមួយគណបក្សកាន់អំណាចបាន ហើយដែលលោក ហ៊ុន សែន រំលាយចោល នៅមិនទាន់រកវិធី លេចមុខ ឡើងវិញជាផ្លូវការនៅ ឡើយទេ។
នាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី នៅថ្ងៃអង្គារ ទី៩ វិឆ្ឆិកា ស្អែកនេះ នឹងមាន លោក សម រង្ស៊ី ប្រធាន ស្តីទី គណបក្សសង្រ្គោះជាតិ និងលោក សេង សារី អ្នកវិភាគនយោបាយ មកចូលរួមជាវាគ្មិន កិត្តិយស។ យើងនឹងពិភាក្សាលើសំណួរសំខាន់ៗមួយចំនួនដូចជា៖

តើគណបក្សសង្រ្គោះជាតិ អាចនឹងចូលរួមក្នុងការបោះឆ្នោតនោះឬទេ?

បើចូល តើចូលតាមទំរង់ ឬលក្ខណៈបែបណា?

បាទ/ចាស៎ នេះគឺជាសំណួរមួយចំនួន ដែលយើងនឹងពិភាក្សាគ្នា ក្នុងនាទីវេទិកាអ្នកស្តាប់អាស៊ីសេរី នារាត្រីថ្ងៃអង្គារ ទី៩ វិឆ្ឆិកានេះ ដែលយើងនឹងផ្សាយចេញពីបន្ទប់ផ្សាយនៃការិយាល័យវិទ្យុអាស៊ីសេរី ជាលើកដំបូងបន្ទាប់ពីអាក់ខានអស់រយៈពេលជិតពីរឆ្នាំមកនេះ។

សូមអញ្ជើញលោកអ្នកនាងរង់ចាំចូលរួមតាមដានកុំបីខានឡើយ។
#RFAKhmer #Politics #SamRainsy #HunSen
https://www.youtube.com/watch?v=lsWF6meQ1HA
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា គ.ស.២០២១ ដែលមានមាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

៚លោក ហ៊ុន សែន ថា រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី មកពន្យល់​កម្ពុជា ពីសម្ពន្ធភាពយោធាត្រីភាគី អូឃឹស (AUKUS) មិនមែនមកកៀបសង្កត់ ដាក់សម្ពាធទេ
៚លោក ហ៊ុន សែន ព្រមានវាយខ្នោះអ្នករិះគន់របប​លោករឿង​កិច្ចព្រមព្រៀងទីក្រុងប៉ារីស២៣តុលា
៚តុលាការដោះលែងយុវជនខ្មែរថាវរៈម្នាក់ទៀត គឺកញ្ញា អេង ម៉ាឡៃពីពន្ធនាគារ ប៉ុន្តែបន្តឃុំខ្លួន ក្មេងប្រុស កាក់ សុវណ្ណវិច្ឆ័យ
៚ប៉ូលិសខេត្តស្ទឹងត្រែងបន្តតាមចាប់អ្នកទោស៧នាក់ ដែលហែកគុករត់គេច .....
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
មេដឹកនាំ​របប​ក្រុងភ្នំពេញ​​លោក​ ហ៊ុន សែន ព្រមាន​​វាយ​ខ្នោះ​អ្នក​ដែល​រិះគន់​​​ថា ​របប​ក្រុង​ភ្នំពេញ​​អនុវត្ត​​កែប្រែ​រដ្ឋធម្មនុញ្ញ​​ ២ ភាគ​ ៣ ​មក ​​៥១ ​បូក ​១ ​ខុស​​ពី​​កិច្ច​ព្រមព្រៀង​​ទីក្រុង​ប៉ារីស ​ថ្ងៃទី២៣ ខែ​តុលា ឆ្នាំ១៩៩១​​​។ ​មន្ត្រី​​សង្គម​ស៊ីវិល​និង​សកម្មជន​បក្ស​ប្រឆាំង បាន​ប្រតិកម្ម​នឹង​ការ​លើកឡើង​នេះ​​ថា ជា​ការ​គំរាមកំហែង​​ប៉ះពាល់​​ដល់​​សិទ្ធិ​សេរីភាព​​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ​ ដែល​ប្រាស​ចាក​ពី​​គន្លង​ប្រជាធិបតេយ្យ​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #HunSen #Warning #PPA
សមាជិក​យុវជន​ខ្មែរ​ថាវរៈ​ម្នាក់​ទៀត គឺកញ្ញា អេង ម៉ាឡៃ ត្រូវ​បានតុលាការ​​ដោះ​លែង​​ពី​ពន្ធនាគារ​​​​វិញ​ហើយ​​នៅ​ល្ងាច​ថ្ងៃ​ទី​៨ ​ខែវិច្ឆិកា​ បន្ទាប់​ពី​កញ្ញា ​ជាប់​​ពន្ធនាគារ​​​ជាង ​​១ ឆ្នាំ​។ ទោះយ៉ាង​ណា​យុវជន​រូប​នេះ​អះអាង​ថា ​នាងនៅ​តែ​​រង​ភាព​​អយុត្តិធម៌​​ធ្ងន់ធ្ងរ​​​ដដែល ​ព្រោះ​​តុលាការ​បន្ត​រក្សា​​បទ​ចោទ​ និង​ដាក់​ឲ្យ​​ក្រោម​​​ការ​​ត្រួត​ពិនិត្យ​​រយៈ​ពេល​​២​ឆ្នាំ​​ទៀត​។ ​ដោយ​ឡែក កូន​​ប្រុស​​របស់​​សកម្ម​ជន​​បក្ស​​ប្រឆាំង​​​ម្នាក់ គឺ​​យុវជន​​ កាក់ សុវណ្ណ​ច្ឆ័យ វិញ តុលាការ មិន​ទាន់​ដោះ​លែងតាម​កាល​កំណត់​ទេ ដោយ​បន្ត​ឃុំ​ខ្លួន​ដល់​ថ្ងៃទី ១០ ខែវិច្ឆិកា។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #HumanRights #Youth
https://www.youtube.com/watch?v=-irpmnLUykE
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ អង្គារ​ ៥ កើត ខែ កក្ដិក ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ០៩ ខែ វិច្ឆិកា គ.ស.២០២១ ដែលមានមាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

១. មេដឹកនាំគណបក្សសង្គ្រោះជាតិ ថាតំណាង​អូស្ត្រាលី សន្យាជួយពលរដ្ឋខ្មែរលើបញ្ហាសិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​
២. សហរដ្ឋអាមេរិក​​ សន្យា​បន្ត​ឈរ​ជាមួយ​ពលរដ្ឋ​កម្ពុជា​ ដើម្បី​អនាគត​លទ្ធិប្រជាធិបតេយ្យ និង​ឯករាជ្យ​
៣. មន្រ្តីបក្សកាន់អំណាចលោក គង់ ឃៀង ទម្លាក់កំហុសដាក់​នាង ហេង សុវត្តី រឿងលោក ជា សុផារ៉ា
៤.សកម្មជនបរិស្ថានទាមទារឱ្យតុលាការ​ស៊ើបអង្កេតព្រះរាជរង​ម្នាក់ ជាប់សង្ស័យនឹងការដឹកជញ្ជូនឈើខុសច្បាប់។.....
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
លោកអ្នកនាងកញ្ញាជាទីមេត្រី!
រដូវបោះឆ្នោតថ្មីកាន់តែខិតចូលមកដល់ជាថ្មីម្តងទៀតហើយ។ អ្នកនយោបាយ ក៏ប្រញិបប្រញាប់ នាំគ្នាពង្រឹង ឬបង្កើតគណបក្សនយោបាយ ដើម្បីត្រៀមខ្លួនចូលរួមក្នុងការបោះឆ្នោតនោះ ជាហូហែរ។
ទោះជាយ៉ាងណាក៏ដោយ គណបក្សនយោបាយ ដែលមានកម្លាំងប្រដំប្រសង អាចប្រកួតប្រជែង ជាមួយគណបក្សកាន់អំណាចបាន ហើយដែល លោក ហ៊ុន សែន រំលាយចោល នៅមិនទាន់ រកវិធី លេចមុខ ឡើងវិញជាផ្លូវការនៅ ឡើយទេ។
នាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី នៅថ្ងៃអង្គារ ទី៩ ខែវិច្ឆិកានេះ នឹងមាន លោក សម រង្ស៊ី ប្រធាន ស្តីទី គណបក្សសង្រ្គោះជាតិ និងលោក សេង សារី អ្នកវិភាគនយោបាយ មកចូលរួម ជាវាគ្មិន កិត្តិយស។ យើងនឹងពិភាក្សាលើសំណួរសំខាន់ៗមួយចំនួនដូចជា៖
តើគណបក្សសង្រ្គោះជាតិ អាចនឹងចូលរួម ក្នុងការ បោះឆ្នោតនោះឬទេ?
បើចូល តើចូលតាមទំរង់ ឬលក្ខណៈបែបណា?

នេះគឺជាសំណួរមួយចំនួន ដែលយើងនឹង ពិភាក្សាគ្នា ក្នុងនាទីវេទិកាអ្នកស្តាប់អាស៊ីសេរី នារាត្រីថ្ងៃអង្គារ ទី៩ វិច្ឆិកានេះ ដែលយើងនឹង ផ្សាយចេញពីបន្ទប់ផ្សាយនៃការិយាល័យវិទ្យុអាស៊ីសេរី ជាលើកដំបូងបន្ទាប់ពីអាក់ខានអស់ រយៈពេល ជិតពីរឆ្នាំមកនេះ។
សូមអញ្ជើញលោកអ្នកនាងរង់ចាំចូលរួមតាមដានកុំបីខានឡើយ។
#RFAKhmer #Politics #SamRainsy #HunSen
កម្ពុជា និងចិន ប្ដេជ្ញា​បង្កើនពាណិជ្ជកម្ម​ទ្វេ​ភាគី ដល់​ចំនួន​ទឹក​ប្រាក់ ១០ពាន់​លាន​ដុល្លារមុន​ឆ្នាំ២០២៣។ ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម​បង្ហាញ​ថា កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​ទៅ​ប្រទេស​ចិន មាន​តម្លៃ​ជាង ១ពាន់​លាន​ដុល្លារ (១,១ប៊ីលលាន) ក្នុង​ត្រីមាស​ទី៣ នៅ​ឆ្នាំ២០២១ នេះ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economy #China
សកម្មជន​គណបក្សប្រជាជន​កម្ពុជា​ ​ដែល​ធ្លាប់​ប្រកាស​ថា​លោក​នឹង​មិនបាន​សុខ​ទេ​ ​ដែល​ហ៊ាន​និយាយ​បកអាក្រាត​ដោយ​ចោទប្រកាន់​រឿង​អំពើពុករលួយ​ ​និង​ភាព​អ​សីលធម៌​ពាក់ព័ន្ធ​នឹង​មន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាល​នោះ​ ​នៅ​ពេលនេះ​ ​បាន​សរសេរ​លិខិត​សុំទោស​ ​និង​ទម្លាក់កំហុស​ដាក់​អ្នកដទៃ​ ​ថា​នាំឲ្យ​លោក​និយាយ​បែប​នេះ​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #CPP #Law
សកម្មជនការពារព្រៃឈើ និង​ពលរដ្ឋ​ប្រតិកម្ម នឹង​ប្រសាសន៍​របស់​លោក​ហ៊ុន សែន ដែល​ទម្លាក់​កំហុស​លើ​ពលរដ្ឋ​ថា នាំគ្នា​ទៅ​កាប់​ឈើ​ដើម្បី​សង់ផ្ទះ បណ្ដាល​ឱ្យ​បាត់​បង់​ព្រៃឈើ។ លោក ​ហ៊ុន សែន ​ព្រមាន​ថា ​រុះ​ផ្ទះ​របស់​ពលរដ្ឋ​ទាំងអស់ ដែល​សង់​ក្រោយ​ឆ្នាំ​១៩៧៩ ​ដើម្បី​ប្រមូល​ឈើ​ដែល​បាត់បង់​មក​វិញ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Environment #Forest
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា រដ្ឋមន្ត្រី​ការ​បរទេសអូស្ត្រាលី​ មក​កម្ពុជា ដើម្បី​ពន្យល់​រដ្ឋាភិបាល​អំពី​សម្ពន្ធភាព​យោធា​ត្រី​ភាគី​អូស្ត្រាលី ចក្រ​ភពអង់គ្លេស និងសហរដ្ឋអាមេរិក ហៅ​កាត់​ថា អូឃឹស (AUKUS) ក្នុង​តំបន់​ឥណ្ឌូ​-ប៉ាស៊ីហ្វិក។ អ្នក​វិភាគ​ថា #កម្ពុជា​នឹង​ជួប​ការ​លំបាក ឬ​រង​ការ​ស្ដី​បន្ទោស​ក្នុង​តួនាទី​ជា​ប្រធាន​អាស៊ាន ប្រសិន​បើ​មិន​អាច​ដោះ​ស្រាយ​ករណី​សម្ពន្ធភាព​យោធា​ត្រី​ភាគី​អូឃឹស (AUKUS) ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​បាន។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #AUKUS #Australia
ក្រសួង សុខាភិបាល បន្ត រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ-១៩ (Covid-19) ចំនួន៦៧នាក់ ថ្មីទៀត នៅ ថ្ងៃ អង្គារ ទី៩ ខែ វិច្ឆិកា នេះ។ តួលេខ អ្នក ឆ្លង សរុប ពេល នេះ មាន ១១៩.២២៧នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ១១៥.៥៩១នាក់។ នៅ ថ្ងៃ នេះ ក៏ មាន អ្នក ស្លាប់ ថ្មី ៥នាក់ ក្នុង នោះ ក្រសួង បញ្ជាក់ ថា ៣នាក់ មិន បាន ចាក់ វ៉ាក់សាំង ការពារ ជំងឺ កូវីដ-១៩ នោះ ទេ ដែល ធ្វើ ឱ្យ តួលេខ អ្នក ស្លាប់ សរុប កើន ឡើង ដល់ ២.៨៤០ នាក់។
#RFAKhmer #Health #COVID19KH
មេដឹកនាំ​គណបក្សសង្គ្រោះជាតិ ដែល​កំពុង​ស្ថិត​ក្រោម​ការ​ត្រួ​តពិនិត្យ​តាម​ផ្លូវ​តុលាការ និង​រងការ​រឹតត្បិតសិទ្ធិ សេរីភាពខាងនយោបាយ ថា​តំណាង​អូស្ត្រាលី​ សន្យា​ជួយ​ពលរដ្ឋខ្មែរ​លើ​បញ្ហាសិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #KemSokha #Australia
ក្នុង​​ឱកាស​​ខួបលើកទី​៦៨ នៃ​ទិវា​ឯករាជ្យ​ជាតិ​របស់​ប្រទេសកម្ពុជា សហរដ្ឋអាមេរិក​សន្យា​ថា ​នឹងនៅតែ​បន្ត​ឈរ​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា ​ដើម្បី​ឱ្យ​ពួកគេ​ទទួលបាន​នូវ​អនាគត​មួយ​​ប្រកបដោយ​វិបុលភាព លទ្ធិ​ប្រជាធិបតេយ្យ និង​ឯករាជ្យ​កាន់តែ​ប្រសើរ​ជាងមុន។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #US #Independence
https://www.youtube.com/watch?v=A67QqaJrynk
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ៥កើត ខែកក្ដិក ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ០៩ ខែ វិច្ឆិកា គ.ស.២០២១ ដែលមានមាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

1. សង្គម​ស៊ីវិល​ ជំរុញ​ឲ្យ​កម្ពុជា​​បញ្ចប់​ជម្លោះ​នយោបាយ​ដើម្បី​​​​​បង្កើន​​សាមគ្គី​គ្នា​​ការ​ពារ​ឯករាជ្យ​​ជាតិ
2. អ្នកជំនាញខាងច្បាប់អន្តរជាតិ អះអាងថា លោក ហ៊ុន សែន កំពុងតែបំភ្លៃខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
3. អង្គការសិទ្ធិមនុស្ស​​បន្ត​យុទ្ធនាការ​សប្ដាហ៍​ទី​១៣ ទាមទារ​ដោះលែង​មេ​ដឹកនាំសហជីព​ លោក រ៉ុង ឈុន
4. នាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅថ្ងៃនេះ​យើងនឹងជជែកថា តើកត្តាអ្វីខ្លះ ដែលធ្វើឲ្យសកម្មជនបក្សប្រឆាំង នៅតែរក្សាជំហរគាំទ្រ​ដំណើរ​មាតុភូមិនិវត្តន៍របស់មេដឹកនាំគណបក្សនេះ?.....
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
សង្គម​ស៊ីវិល​ ជំរុញ​ឲ្យ​កម្ពុជា​​បញ្ចប់​ជម្លោះ​នយោបាយ​​ដើម្បី​​​​​បង្កើន​​សាមគ្គី​​ភាព​ និង​​រួម​គ្នា​​​ការ​ពារ​ឯករាជ្យ​​ជាតិ តាម​បណ្ដាំ​អតីត​ព្រះ​មហាក្សត្រ​​។ ការ​លើក​ឡើង​នេះ​ធ្វើ ​ឡើង​ក្នុង​​ឱកាស​ដែល​កម្ពុជា​​​ប្រារព្ធ​​​​ខួប ​​៦៨ ​ឆ្នាំ​នៃ​ទិវាឯករាជ្យ​ជាតិ​ ៩​ វិច្ឆិកា។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #CPP #CNRP #Independence
https://www.youtube.com/watch?v=3oajKWALqBw
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ៦ កើត ខែកត្តិក ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា គ.ស.២០២១ ដែលមាន មាតិការព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ អូស្ត្រាលី​សន្យា​បន្ត​ធ្វើការ​ជាមួយ​កម្ពុជា​ដើម្បី​ដោះស្រាយ​បញ្ហាប្រឈម​នានា ស្របពេល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​ឆ្នាំ ២០២២
៚ ព្រះមហាក្សត្រយាងចូលរួមការប្រារព្ធខួប៧៥ឆ្នាំ នៃអង្គការ យូណេស្កូ (UNESCO)នៅប្រទេសបារាំង
៚ ក្រសួងមហាផ្ទៃបង្កើតគណកម្មាធិការស៊ើបអង្កេត ករណី​អ្នកជាប់ឃុំ ៧នាក់ ហែកគុកនៅខេត្តស្ទឹងត្រែង
៚អ្នក​ជំនាញ​​ថា​ការ​លុប​បឹង​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​ភ្នំពេញ​លិចលង់ ដោយសារទឹកភ្លៀង.....
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
រដ្ឋាភិបាល​បាន​អនុញ្ញាត​​ឱ្យ​ប្រជាពលរដ្ឋ​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​ និង​ពិធី​បុណ្យ​ផ្សេងៗ​​ឡើង​វិញ​ចាប់​ពី​ថ្ងៃ​នេះ​តទៅ​ ដោយ​អនុវត្ត​តាម​គន្លង​ថ្មី​។​ ក្រសួង​វប្បធម៌​​វិចិត្រសិល្បះថា ​ដើម្បី​រៀប​ចំ​ពិធី​នេះ​បាន​ ម្ចាស់​កម្មវិធី​​ត្រូវ​សុំ​ច្បាស់​អនុញ្ញាត​ពី​អាជ្ញាធរ​ និង​ត្រូវ​ធានា​អនុវត្ត​​វិធាន​ការ​ការពារ​ ការ​រាលដាល​ជំងឺ​កូវីដ​១៩​ឱ្យ​បាន​ត្រឹមត្រូវ​។

អានអត្ថបទបន្ថែម៖

#RFAKhmer #Health #COVID19KH