វិទ្យុអាស៊ីសេរី/ RFA Khmer
13.9K subscribers
3.82K photos
1.82K videos
90 files
7.74K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ក្រុម​សង្គម​ស៊ីវិល​ស្នើសុំ​រដ្ឋាភិបាល និង​អាជ្ញាធរ​អន្តរាគមន៍​ដោះលែង​កម្មករ​ផ្នែក​សេវា​កម្សាន្ត​ម្នាក់​ដែល​ត្រូវ​រង​ការ​ចោទ​ថា​ល្មើស​បម្រាម​កូវីដ១៩(Covid-19) និង​ចាប់​ឃុំ​ក្នុង​ពន្ធនាគារ​ច្រើន​ខែ​មក​ហើយ​។ ការ​លើក​ឡើង​នេះ ក្រោយ​ពេល​កម្មករ​ផ្នែក​សេវា​កម្សាន្ត​រូប​នោះ បាន​បង្ខំចិត្ត​ទៅ​ធ្វើ​ការ​ក្នុង​ស្ថានភាព​បិទ​ខ្ទប់​ដើម្បី​យក​ប្រាក់​មក​ផ្គត់ផ្គង់​គ្រួសារ។

សង្គម​ស៊ីវិល​រក​ឃើញ​ថា យ៉ាង​ហោច​ណាស់​មាន​កម្មករ​ផ្នែក​សេវា​កម្សាន្ត ៣​នាក់ កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​កណ្ដាល​តាំងពី​ចុង​ខែ​សីហា​មក ដោយសារ​ការ​ចេញ​រក​ប្រាក់​មក​ចិញ្ចឹម​គ្រួសារ។អាន​ព័ត៌មាន​ពេញ
https://www.youtube.com/watch?v=WY_RX0iAC9g
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ៣កើត ខែ កក្ដិក ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ០៧ ខែ វិច្ឆិកា គ.ស.២០២១ ដែលមានមាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

១-អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ​​​ ​ជឿ​ថា​​ កម្ពុជា​​​​​​​​​ចំណេញ​​​​នយោបាយ​ការ​ទូត និង​សេដ្ឋកិច្ច​​ ពី​​​​​​ការ​ពង្រឹង​ទំនាក់​ទំនង​អាស៊ាន​ អូស្ត្រាលី
២-គ្រួសារសកម្មជនបរិស្ថាន ខកចិត្ត ដែល​តុលាការ​សម្រេច​បន្តឃុំសាច់ញាតិពួកគេ
៣-ពលករ​ខ្មែរ​កាន់​តែ​ច្រើន​​បន្ត​សម្រុក​ឆ្លងដែន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ
៤-រម្លឹក​ខួប២ឆ្នាំ​នៃ​ការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​លើ​សកម្មជន​បក្ស​ប្រឆាំង​ក្នុង​ព្រឹត្តិការណ៍ ៩វិច្ឆិកា….....
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
សកម្មជន​សង្គម និង​នយោបាយ​ដែល​ទើប​ចេញពី​ពន្ធនាគារ​អះអាង​ថា​ពួកគេ​នៅតែ​ប្ដេជ្ញា​រក្សា​ឆន្ទៈ​មោះមុត​ក្នុង​ការ​តស៊ូ​មតិ​ដោយ​សន្តិវិធី​ដែល​ធានា​ដោយ​ច្បាប់ ដើម្បី​រួមចំណែក​លើកកម្ពស់​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ មន្ត្រី​សង្គម​ស៊ីវិល​លើកទឹកចិត្ត និង​គាំទ្រ​ពួកគេ ព្រោះ​ការ​ធ្វើ​សកម្មភាព​ដោយ​សន្តិវិធី​ដើម្បី​បុព្វហេតុ​សង្គម​មិនមែន​ជា​អំពើ​ខុសច្បាប់​នោះ​ទេ។អាន​ព័ត៌មាន​ពិស្ដារ
ពលករ​ខ្មែរ​ជាច្រើន​នាក់​បន្ត​សម្រុក​ឆ្លងដែន​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ តាម​ច្រករបៀង​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ និង​ខេត្តបាត់ដំបង​ជា​រៀងរាល់ថ្ងៃ។ មន្ត្រី​សង្គម​ស៊ីវិល យល់​ថា ការ​ឆ្លង​ដែន​នេះ​កើតឡើង​ដោយសារ​អាជ្ញាធរ​ព្រំដែន​អនុវត្ត​ច្បាប់​ធូររលុង និង​បណ្ដោយ​ឲ្យ​ក្រុម​មេខ្យល់​នាំ​ពលករ​ឆ្លងដែន​តាម​អំពើ​ចិត្ត។អាន​ព័ត៌មានពេញ
https://www.youtube.com/watch?v=ow_m3oE4Jdc
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា គ.ស.២០២១ ដែលមានមាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ ពលរដ្ឋ​ជិត ៣សែន​នាក់​ ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ក្នុង​រយៈពេល​២៥ថ្ងៃ​នៃ​ដំណើរ​ការពិនិត្យ​ និងចុះឈ្មោះ​បោះ​ឆ្នោត
៚ ឯកអគ្គរដ្ឋទូត​អូស្ត្រាលី ចង់ឃើញ​ឱ្យមាន​នូវ​កិច្ចពិភាក្សា​​បែប​ស្ថាបនា​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខការទូត​អូស្ត្រាលី​មក​កម្ពុជា
៚ ខួបពីរឆ្នាំ មន្ត្រីជាន់ខ្ពស់​បក្ស​សង្គ្រោះ​ជាតិ​​ថា ថ្នាក់ដឹកនាំ​បក្សនៅ​តែ​មាន​បំណង​វិល​ត្រឡប់​មក​កម្ពុជា​វិញ ដោយ​មិន​ខ្លាច​ការ​គំរាម​កំហែង
៚ ពលរដ្ឋ​ខេត្តកំពត​ ស្នើ​រដ្ឋាភិបាល ​បញ្ឈប់​ក្រុមហ៊ុន​ថៃប៊ុនរ៉ុង ដែល​កំពុងធ្វើ​អាជីវកម្ម​កាយថ្ម​ភ្នំ​នៅ​តំបន់​ល្អាងភ្នំ .....
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ​ជឿ​ជាក់​​ថា​​ កម្ពុជា​​​​​​​​​ចំណេញ​​​​នយោបាយ​ការ​ទូត និង​សេដ្ឋកិច្ច​​ ពី​​​​​​ការ​ពង្រឹង​ទំនាក់​ទំនង​អាស៊ាន​-អូស្ត្រាលី​ ​នៅ​ក្រោយ​​ជំនួប​​រដ្ឋាភិបាល​​ជាមួយ​​​រដ្ឋ​មន្ត្រី​ការ​បរទេស​អូស្ត្រាលី​លើក​នេះ​​។ តែ​យ៉ាង​ណា​ សង្គម​ស៊ីវិល​​​​ស្នើសុំ​រដ្ឋាភិបាល​ដោះលែង​អ្នក​​​ទោស​មនសិការ​ ​ស្ដារ​​​លទ្ធិ​ប្រជាធិបតេយ្យ និង​​គោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ​​​។​​
អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Cambodia #Australia
ក្រុម​គ្រួសារ​សកម្ម​ជន​​បរិស្ថាន​ខកចិត្ត​ជា​ខ្លាំង​ចំពោះ​តុលាការ​សម្រេច​បន្តឃុំ​ខ្លួន​សកម្មជន​បរិស្ថាន​បី​នាក់ គឺ​លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវរស្មី ក្នុង​សំណុំ​រឿង រួម​គំនិត​ក្បត់ មួយ​ទៀត។ ពួក​គេយល់​ថា ​ការបន្ត​ឃុំ​ខ្លួន​លើ​សកម្មជន​បរិស្ថាន​នឹង​ធ្វើ​ឱ្យ​ពួក​គេ​រង​ភាព​អយុត្តិធម៌​បន្ថែមទៀត​ពី​សំណុំ​រឿង​ចាស់ ខណៈ​សកម្មភាព​របស់​ពួក​គេកន្លង​មក គឺដើម្បីការពារ​ផល​ប្រយោជន៍​សាធារណៈ​​ប៉ុណ្ណោះ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Environments #Youth #Jail
ប្រជាពលរដ្ឋ​នៅស្រុកដងទង់​ ខេត្តកំពត ចោទ​ក្រុមហ៊ុន​ឈ្មោះថៃ ប៊ុនរ៉ុង ស៊ីមិន​ (Thai Boon Roong Cement CO, LTD)​ ដែល​រួម​វិនិយោគ​ជា​មួយ​ក្រុមហ៊ុនចិន​ កំពុង​ធ្វើ​អាជីវកម្ម​កាយដី​ភ្នំ​ ដោយ​បាន​ឈូសឆាយ​ព្រៃ​ឈើ​តូចធំ​ និង​រំលាយ​ភ្នំ​ល្អាង​ជាតំបន់​​ទេសចរ​វប្បធម៌​ប្រវត្តិសាស្ត្រ​ ស្ទើរ​តែ​បាត់​រូបរាង​ទាំង​ស្រុង​។ ពលរដ្ឋ​ និង​មន្ត្រីសង្គមស៊ីវិល​ ស្នើ​ដល់​អាជ្ញាធរ​ខេត្តកំពត​ និង​ក្រសួងពាក់ព័ន្ធ​ បញ្ឈប់​សកម្មភាព​ក្រុមហ៊ុន​នេះ​ ដើម្បី​អភិរក្ស​ភោគទ្រព្យ​ធនធាន​ធម្មជាតិ​ព្រៃឈើ​ និង​តំបន់ភ្នំ​មួយចំនួន​នៅ​ទី​នោះ​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economy #Environments #Kampot #Cement
ថ្ងៃ​ទី៩ វិច្ឆិកា ឆ្នាំ២០២១ គឺ​ជា​ខួប​ពីរ​ឆ្នាំ​នៃ​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ។ របប​លោក ហ៊ុន សែន បាន​ប្រើ​គ្រប់​វិធី​ដើម្បី​បិទ​ផ្លូវ​អ្នកនយោបាយ​ដ៏​មាន​ឥទ្ធិពល​រូប​នេះ មិន​ឱ្យ​វិល​ចូល​ស្រុក​វិញ​បាន​ឡើយ។ ទោះជាយ៉ាងណា មន្ត្រីជាន់ខ្ពស់​បក្ស​សង្គ្រោះ​ជាតិ​លើកឡើង​ថា ថ្នាក់ដឹកនាំ​​គណបក្ស​នេះ​នៅ​តែ​មាន​បំណង​វិល​ត្រឡប់​មក​កម្ពុជា​វិញ ដោយ​មិន​ខ្លាច​ការ​គំរាម​កំហែង​ណាមួយ​នោះ​ឡើយ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #CNRP #SamRainsy
ក្នុង​គម្រប់​ខួប​ពីរ​ឆ្នាំ​ ​នៃ​ការប៉ុនប៉ង​ធ្វើ​មាតុភូមិនិវត្តន៍​របស់​មន្រ្តី​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​ ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មូលដ្ឋាន​ ​ដែល​ជា​អ្នកទោស​​នយោបាយ​ធ្លាប់​ជាប់ពន្ធនាគារ​ ​ដោយសារ​គាំទ្រ​ដំណើរ​មាតុ​ភូមិនិវត្តន៍​នេះ​ ​នៅតែ​បញ្ជាក់​ជំហរ​ ​និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ​ថា​ពួកគាត់​នៅតែ​តស៊ូ​ប្តូរផ្តាច់​ ​រង់ចាំ​ទទួល​ដំណើរ​ថ្នាក់​ដឹកនាំ​របស់​ខ្លួន​ ​ដើម្បី​វិល​មក​ស្តារ​សិទ្ធិមនុស្ស​ ​និង​ប្រជាធិបតេយ្យ​ឡើងវិញ​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #SamRainsy #HunSen
លោកអ្នកនាងកញ្ញាជាទីមេត្រី!
រដូវបោះឆ្នោតថ្មីកាន់តែខិតចូលមកដល់ជាថ្មីម្តងទៀតហើយ។ អ្នកនយោបាយ ក៏ប្រញិបប្រញាប់ នាំគ្នាពង្រឹង ឬបង្កើតគណបក្សនយោបាយ ដើម្បីត្រៀមខ្លួនចូលរួមក្នុងការបោះឆ្នោតនោះ ជាហូហែរ។

ទោះជាយ៉ាងណាក៏ដោយ គណបក្សនយោបាយដែលមានកម្លាំងប្រដំប្រសង អាចប្រកួតប្រជែង ជាមួយគណបក្សកាន់អំណាចបាន ហើយដែលលោក ហ៊ុន សែន រំលាយចោល នៅមិនទាន់រកវិធី លេចមុខ ឡើងវិញជាផ្លូវការនៅ ឡើយទេ។
នាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី នៅថ្ងៃអង្គារ ទី៩ វិឆ្ឆិកា ស្អែកនេះ នឹងមាន លោក សម រង្ស៊ី ប្រធាន ស្តីទី គណបក្សសង្រ្គោះជាតិ និងលោក សេង សារី អ្នកវិភាគនយោបាយ មកចូលរួមជាវាគ្មិន កិត្តិយស។ យើងនឹងពិភាក្សាលើសំណួរសំខាន់ៗមួយចំនួនដូចជា៖

តើគណបក្សសង្រ្គោះជាតិ អាចនឹងចូលរួមក្នុងការបោះឆ្នោតនោះឬទេ?

បើចូល តើចូលតាមទំរង់ ឬលក្ខណៈបែបណា?

បាទ/ចាស៎ នេះគឺជាសំណួរមួយចំនួន ដែលយើងនឹងពិភាក្សាគ្នា ក្នុងនាទីវេទិកាអ្នកស្តាប់អាស៊ីសេរី នារាត្រីថ្ងៃអង្គារ ទី៩ វិឆ្ឆិកានេះ ដែលយើងនឹងផ្សាយចេញពីបន្ទប់ផ្សាយនៃការិយាល័យវិទ្យុអាស៊ីសេរី ជាលើកដំបូងបន្ទាប់ពីអាក់ខានអស់រយៈពេលជិតពីរឆ្នាំមកនេះ។

សូមអញ្ជើញលោកអ្នកនាងរង់ចាំចូលរួមតាមដានកុំបីខានឡើយ។
#RFAKhmer #Politics #SamRainsy #HunSen
https://www.youtube.com/watch?v=lsWF6meQ1HA
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា គ.ស.២០២១ ដែលមានមាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

៚លោក ហ៊ុន សែន ថា រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី មកពន្យល់​កម្ពុជា ពីសម្ពន្ធភាពយោធាត្រីភាគី អូឃឹស (AUKUS) មិនមែនមកកៀបសង្កត់ ដាក់សម្ពាធទេ
៚លោក ហ៊ុន សែន ព្រមានវាយខ្នោះអ្នករិះគន់របប​លោករឿង​កិច្ចព្រមព្រៀងទីក្រុងប៉ារីស២៣តុលា
៚តុលាការដោះលែងយុវជនខ្មែរថាវរៈម្នាក់ទៀត គឺកញ្ញា អេង ម៉ាឡៃពីពន្ធនាគារ ប៉ុន្តែបន្តឃុំខ្លួន ក្មេងប្រុស កាក់ សុវណ្ណវិច្ឆ័យ
៚ប៉ូលិសខេត្តស្ទឹងត្រែងបន្តតាមចាប់អ្នកទោស៧នាក់ ដែលហែកគុករត់គេច .....
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
មេដឹកនាំ​របប​ក្រុងភ្នំពេញ​​លោក​ ហ៊ុន សែន ព្រមាន​​វាយ​ខ្នោះ​អ្នក​ដែល​រិះគន់​​​ថា ​របប​ក្រុង​ភ្នំពេញ​​អនុវត្ត​​កែប្រែ​រដ្ឋធម្មនុញ្ញ​​ ២ ភាគ​ ៣ ​មក ​​៥១ ​បូក ​១ ​ខុស​​ពី​​កិច្ច​ព្រមព្រៀង​​ទីក្រុង​ប៉ារីស ​ថ្ងៃទី២៣ ខែ​តុលា ឆ្នាំ១៩៩១​​​។ ​មន្ត្រី​​សង្គម​ស៊ីវិល​និង​សកម្មជន​បក្ស​ប្រឆាំង បាន​ប្រតិកម្ម​នឹង​ការ​លើកឡើង​នេះ​​ថា ជា​ការ​គំរាមកំហែង​​ប៉ះពាល់​​ដល់​​សិទ្ធិ​សេរីភាព​​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ​ ដែល​ប្រាស​ចាក​ពី​​គន្លង​ប្រជាធិបតេយ្យ​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #HunSen #Warning #PPA
សមាជិក​យុវជន​ខ្មែរ​ថាវរៈ​ម្នាក់​ទៀត គឺកញ្ញា អេង ម៉ាឡៃ ត្រូវ​បានតុលាការ​​ដោះ​លែង​​ពី​ពន្ធនាគារ​​​​វិញ​ហើយ​​នៅ​ល្ងាច​ថ្ងៃ​ទី​៨ ​ខែវិច្ឆិកា​ បន្ទាប់​ពី​កញ្ញា ​ជាប់​​ពន្ធនាគារ​​​ជាង ​​១ ឆ្នាំ​។ ទោះយ៉ាង​ណា​យុវជន​រូប​នេះ​អះអាង​ថា ​នាងនៅ​តែ​​រង​ភាព​​អយុត្តិធម៌​​ធ្ងន់ធ្ងរ​​​ដដែល ​ព្រោះ​​តុលាការ​បន្ត​រក្សា​​បទ​ចោទ​ និង​ដាក់​ឲ្យ​​ក្រោម​​​ការ​​ត្រួត​ពិនិត្យ​​រយៈ​ពេល​​២​ឆ្នាំ​​ទៀត​។ ​ដោយ​ឡែក កូន​​ប្រុស​​របស់​​សកម្ម​ជន​​បក្ស​​ប្រឆាំង​​​ម្នាក់ គឺ​​យុវជន​​ កាក់ សុវណ្ណ​ច្ឆ័យ វិញ តុលាការ មិន​ទាន់​ដោះ​លែងតាម​កាល​កំណត់​ទេ ដោយ​បន្ត​ឃុំ​ខ្លួន​ដល់​ថ្ងៃទី ១០ ខែវិច្ឆិកា។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #HumanRights #Youth
https://www.youtube.com/watch?v=-irpmnLUykE
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ អង្គារ​ ៥ កើត ខែ កក្ដិក ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ០៩ ខែ វិច្ឆិកា គ.ស.២០២១ ដែលមានមាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

១. មេដឹកនាំគណបក្សសង្គ្រោះជាតិ ថាតំណាង​អូស្ត្រាលី សន្យាជួយពលរដ្ឋខ្មែរលើបញ្ហាសិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​
២. សហរដ្ឋអាមេរិក​​ សន្យា​បន្ត​ឈរ​ជាមួយ​ពលរដ្ឋ​កម្ពុជា​ ដើម្បី​អនាគត​លទ្ធិប្រជាធិបតេយ្យ និង​ឯករាជ្យ​
៣. មន្រ្តីបក្សកាន់អំណាចលោក គង់ ឃៀង ទម្លាក់កំហុសដាក់​នាង ហេង សុវត្តី រឿងលោក ជា សុផារ៉ា
៤.សកម្មជនបរិស្ថានទាមទារឱ្យតុលាការ​ស៊ើបអង្កេតព្រះរាជរង​ម្នាក់ ជាប់សង្ស័យនឹងការដឹកជញ្ជូនឈើខុសច្បាប់។.....
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
លោកអ្នកនាងកញ្ញាជាទីមេត្រី!
រដូវបោះឆ្នោតថ្មីកាន់តែខិតចូលមកដល់ជាថ្មីម្តងទៀតហើយ។ អ្នកនយោបាយ ក៏ប្រញិបប្រញាប់ នាំគ្នាពង្រឹង ឬបង្កើតគណបក្សនយោបាយ ដើម្បីត្រៀមខ្លួនចូលរួមក្នុងការបោះឆ្នោតនោះ ជាហូហែរ។
ទោះជាយ៉ាងណាក៏ដោយ គណបក្សនយោបាយ ដែលមានកម្លាំងប្រដំប្រសង អាចប្រកួតប្រជែង ជាមួយគណបក្សកាន់អំណាចបាន ហើយដែល លោក ហ៊ុន សែន រំលាយចោល នៅមិនទាន់ រកវិធី លេចមុខ ឡើងវិញជាផ្លូវការនៅ ឡើយទេ។
នាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី នៅថ្ងៃអង្គារ ទី៩ ខែវិច្ឆិកានេះ នឹងមាន លោក សម រង្ស៊ី ប្រធាន ស្តីទី គណបក្សសង្រ្គោះជាតិ និងលោក សេង សារី អ្នកវិភាគនយោបាយ មកចូលរួម ជាវាគ្មិន កិត្តិយស។ យើងនឹងពិភាក្សាលើសំណួរសំខាន់ៗមួយចំនួនដូចជា៖
តើគណបក្សសង្រ្គោះជាតិ អាចនឹងចូលរួម ក្នុងការ បោះឆ្នោតនោះឬទេ?
បើចូល តើចូលតាមទំរង់ ឬលក្ខណៈបែបណា?

នេះគឺជាសំណួរមួយចំនួន ដែលយើងនឹង ពិភាក្សាគ្នា ក្នុងនាទីវេទិកាអ្នកស្តាប់អាស៊ីសេរី នារាត្រីថ្ងៃអង្គារ ទី៩ វិច្ឆិកានេះ ដែលយើងនឹង ផ្សាយចេញពីបន្ទប់ផ្សាយនៃការិយាល័យវិទ្យុអាស៊ីសេរី ជាលើកដំបូងបន្ទាប់ពីអាក់ខានអស់ រយៈពេល ជិតពីរឆ្នាំមកនេះ។
សូមអញ្ជើញលោកអ្នកនាងរង់ចាំចូលរួមតាមដានកុំបីខានឡើយ។
#RFAKhmer #Politics #SamRainsy #HunSen
កម្ពុជា និងចិន ប្ដេជ្ញា​បង្កើនពាណិជ្ជកម្ម​ទ្វេ​ភាគី ដល់​ចំនួន​ទឹក​ប្រាក់ ១០ពាន់​លាន​ដុល្លារមុន​ឆ្នាំ២០២៣។ ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម​បង្ហាញ​ថា កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​ទៅ​ប្រទេស​ចិន មាន​តម្លៃ​ជាង ១ពាន់​លាន​ដុល្លារ (១,១ប៊ីលលាន) ក្នុង​ត្រីមាស​ទី៣ នៅ​ឆ្នាំ២០២១ នេះ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economy #China
សកម្មជន​គណបក្សប្រជាជន​កម្ពុជា​ ​ដែល​ធ្លាប់​ប្រកាស​ថា​លោក​នឹង​មិនបាន​សុខ​ទេ​ ​ដែល​ហ៊ាន​និយាយ​បកអាក្រាត​ដោយ​ចោទប្រកាន់​រឿង​អំពើពុករលួយ​ ​និង​ភាព​អ​សីលធម៌​ពាក់ព័ន្ធ​នឹង​មន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាល​នោះ​ ​នៅ​ពេលនេះ​ ​បាន​សរសេរ​លិខិត​សុំទោស​ ​និង​ទម្លាក់កំហុស​ដាក់​អ្នកដទៃ​ ​ថា​នាំឲ្យ​លោក​និយាយ​បែប​នេះ​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #CPP #Law