វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.94K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ពលរដ្ឋ​ចំនួន​ជាង​២សែននាក់ បាន​ទៅចុះឈ្មោះបោះឆ្នោត​ក្នុង​រយៈពេល១៨​ថ្ងៃ ដែល គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត (គ.ជ.ប) បើក​ដំណើរ​ការពិនិត្យ​បញ្ជី​ឈ្មោះ និងចុះឈ្មោះ​បោះ​ឆ្នោត សម្រាប់​ឆ្នាំ២០២១។ ទីប្រឹក្សា និងជាអគ្គលេខធិការរង គ.ជ.ប លោក សោម សូរីដា បញ្ជាក់​ថា​ ចំនួន​អ្នក​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​នៅមាន​​តិច​នៅ​ឡើយ មូលហេតុ គឺ​មកពី​កម្ពុជា​​កំពុង​ទប់ស្កាត់​ការឆ្លងរាលដាល​ជំងឺ​កូវីដ-១៩។
អានអត្ថបទពិស្តារ៖
#RFAKhmer #Election #NEC #COVID19KH
លោកអ្នកនាងកញ្ញាជាទីមេត្រី! ក្រៅពីការ តាមដានកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាម បណ្ដាសង្គមហ្វេសប៊ុក យូធូប អ៊ីនស្តាក្រាម លោកអ្នកនាងក៏អាចតាមដានកម្មវិធីផ្សាយ របស់យើង តាមរយៈបណ្ដាញសង្គម តេឡេក្រាម (Telegram) របស់វិទ្យុអាស៊ីសេរី បាន តាមរយៈ អាសយដ្ឋាន https://t.me/rfakhmer។ វិទ្យុអាស៊ីសេរី បន្តខិតខំ ផ្សព្វផ្សាយព័ត៌មានពិតទៅកាន់លោកអ្នកនាង តាម រយៈ បណ្ដាញ សង្គម ផ្សេងៗ និង សម្បូរ បែប ដើម្បីលោកអ្នកនាង ងាយស្រួល តាមដាន ការផ្សាយរបស់អាស៊ីសេរីគ្រប់ពេល វេលា និងគ្រប់ទីកន្លែង តាមរយៈទូរស័ព្ទរបស់ លោកអ្នក។ សូមអរគុណ!
លោក​អ្នក​នាង​កញ្ញា​ជា​ទី​មេត្រី! ក្រៅ​ពី​ការ​តាមដាន​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី តាម​បណ្ដា​សង្គម​ហ្វេសប៊ុក យូធូប តេឡេក្រាម លោក​អ្នក​នាង ក៏​អាច​តាមដាន​កម្មវិធី​ផ្សាយ​របស់​យើង តាមរយៈ​បណ្ដាញ​សង្គម​អ៊ីនស្ដាក្រាម​ (Instagram) របស់​ វិទ្យុអាស៊ីសេរី​បានតាមរយៈអាសយដ្ឋាន INSTAGRAM.COM/RFAKHMER ។ វិទ្យុអាស៊ីសេរី​បន្ត​ខិតខំ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ទៅកាន់​ លោកអ្នកនាង​ តាម​រយៈ​បណ្ដាញ​សង្គម​ផ្សេងៗ និង​សម្បូរ​បែប​ដើម្បី​លោក​អ្នក​នាង​ងាយស្រួល​តាមដាន​ការ​ផ្សាយ​របស់​អាស៊ីសេរី​គ្រប់​ពេល​វេលា និង​គ្រប់​ទីកន្លែង​តាមរយៈ​ទូរស័ព្ទ​របស់​លោក​អ្នក។ សូម​អរគុណ!
មេដឹកនាំ​របប​ក្រុង​ភ្នំពេញ ​លោក ហ៊ុន សែន សម្រេច​បើក​ប្រទេស​គ្រប់​វិស័យ​ឡើង​វិញ ចាប់​ពី​ថ្ងៃ​ទី១ វិច្ឆិកា ២០២១ ក្រោយ​ការ​ចាក់​ស្រោច​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ លើស​ផែនការ​រហូត​ជាង ១០០​ភាគរយ នៃ​ពលរដ្ឋ​ប្រមាណ ១០​លាន​នាក់។
អាន​អត្ថបទ​ពិស្ដារ
---------------------------------------------------
»» Join តេ​ឡេ​ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ​: www.rfa.org/khmer
»» យូ​ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី​ត​ធ័​រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ​ស​ប៊ុ​ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
#RFAKhmer #Cambodia #Covid19KH
https://www.youtube.com/watch?v=BNh_Hf70R0w
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ១១រោច ខែ អស្សុជ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ០១ ខែវិច្ឆកា គ.ស.២០២១ ដែលមានមាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

៚តុលាការ កាត់តម្រឹមទោសអនីតិជន កាក់ សុវណ្ណច្ឆ័យ ឲ្យជាប់ឃុំ៤ខែកន្លះ
៚សង្គមស៊ីវិលធ្វើយុទ្ធនាការ បន្តទាមទារឱ្យដោះលែង​យុវជន​បរិស្ថាន ០៦នាក់
៚ លោក ហ៊ុន សែន ទទួលស្គាល់ថា អត្រាអ្នកស្លាប់​ដោយសារជំងឺកូវីដ-១៩ នៅកម្ពុជា ខ្ពស់ជាងប្រទេស​មួយចំនួន
៚អាជ្ញាធរថៃ ចាប់ពលករខ្មែរជាច្រើននាក់បញ្ជូនមក​កម្ពុជាវិញ ក្នុងថ្ងៃបើកប្រទេសដំបូង......
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
លោក​​នាយក​​រដ្ឋ​​មន្រ្តី ហ៊ុន សែន ប្រកាស​ទទួល​ស្គាល់​ថា​ អ្នក​ជំងឺស្លាប់​ដោយ​​សារ​​កូវីដ-១៩ នៅ​កម្ពុជា មាន​អត្រា​ខ្ពស់​ជាង​​ប្រទេស​​មួយ​​ចំនួន ដោយលោក​​លើក​ឡើង​​ហេតុ​ផល​ថា ​មក​ពី​​សមត្ថភាព​​ព្យាបាល​​ជំងឺ​កូវីដ-១៩ នៅ​​មាន​កម្រិត​នៅ​ឡើយ។ ថ្លែងក្នុង​ពិធី​បើក​​យុទ្ធនា​ការ​​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ-១៩ សម្រាប់​ក្មេងអាយុ​ ៥ ឆ្នាំ​នៅ​​ថ្ងៃទី១ ខែវិច្ឆិកា លោក ហ៊ុន សែន ក៏​បាន​​​ប្រកាស​បើក​ដំណើរ​ការប្រទេស​ពេញលេញ​ឡើង​វិញ​និងលើ​គ្រប់​វិស័យ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​រៀន​រស់​នៅជា​មួយ​កូវីដ-១៩ តាម​បែប​គន្ល​ងថ្មី​ផង​ដែរ។
អានអត្ថបទពិស្តារ៖
#RFAKhmer #Health #COVID19KH #HunSen
សាលា​ដំបូង​​រាជធានី​ភ្នំពេញ បាន​​សម្រេច​ផ្ដន្ទាទោស​​​​អនីតិជន​កើតជំងឺ​​ខ្សោយ​បញ្ញា​ស្មារតី​(Autism) និង​​ត្រូវ​ជា​កូន​ប្រុស​របស់​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ គឺ​យុវជន​កាក់ សុវណ្ណច្ឆ័យ​ ឱ្យ​ជាប់ពន្ធនាគារ​ ​៨​ខែ​ ពីបទ​ញុះញង់​ ​និង​ប្រមាថ​មន្ត្រី​រាជ​ការ​សាធារណៈ​ពាក់ព័ន្ធ​នឹង​ការ​​បង្ហោះ​សារ​លើ​ហ្វេសប៊ុក ​(Facbook)​និង​​តេឡេក្រាម​​(Telegram)​។ តែ​សម្រេច​ឲ្យ​ឃុំ​ខ្លួន​​​ក្នុង​ពន្ធនាគារ​ត្រឹម​បួន(៤​)​​ខែ​​​កន្លះ​ ហើយ​ព្យួរ​ទោស​នៅ​សល់​។​ សាច់ញាតិ និង​មេធាវី ចាត់​ទុក​សាល​ក្រម​ផ្តន្ទាទោស​​នេះ ថា​ជា​រឿង​អយុត្តិធម៌ និង​មាន​លក្ខណៈ​នយោបាយ។
អានអត្ថបទពិស្តារ៖
#RFAKhmer #Politics #HumanRights #CNRP
https://www.youtube.com/watch?v=4pJtm5do97Q
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអង្គារ ១២រោច ខែ អស្សុជ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ០២ ខែវិច្ឆកា គ.ស.២០២១ ដែលមានមាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

១. មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ទាមទារ​ឲ្យកម្ពុជា​ដោះ​លែងអនីតិជន កាក់ សុវណ្ណឆៃ ជាបន្ទាន់ និង​ដោយ​ឥតលក្ខខណ្ឌ
២. មេប៉េអ៉ឹមខេត្តក្រចេះ ត្រូវតុលាការឃុំខ្លួនពីបទវាយដំ និង​បង្ខំឲ្យកុមារជាអ្នកបម្រើហូបលាមក៍ឆ្កែ
៣. គណបក្សបេះដូងជាតិ ថាក្រសួងមហាផ្ទៃនៅតែ​មិនទាន់​ឲ្យចុះបញ្ជី ទោះខ្លួន​កែសម្រួលឯកសារ​ច្រើនលើកច្រើនសារ
៤. អ្នកវិភាគថា រដ្ឋាភិបាលប្រញ៉ាប់បើកប្រទេសឡើងវិញ ដើម្បីបញ្ចៀសការរិះគន់ រឿងចាក់វ៉ាក់សំាងចិន.....
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
ក្រុម​សង្គម​ស៊ីវិល​​បន្ត​ធ្វើ​យុទ្ធនាការ​សប្ដាហ៍​ទី​១២ ​ដើម្បី​​​ទាមទារ​ដោះលែង​យុវជន​បរិស្ថាន​​៦​នាក់ ដែល​កំពុង​ជាប់​ឃុំ​​ក្នុង​ពន្ធនាគារ​។ សាច់​ញាតិ​របស់​អ្នក​ជាប់​ឃុំ​ ​ឲ្យ​ដឹង​​ថា​ សកម្មជន​បរិស្ថាន​​​​ផ្ដាំ​មក​​អរគុណ​​ និង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​​ចែក​រំលែក​​​យុទ្ធនាការ​នេះ​ឲ្យ​បាន​ច្រើន​។
អានអត្ថបទពិស្តារ៖
#RFAKhmer #HumanRights #FreeHumanRightsDefenders
មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) ធ្វើ​យុទ្ធនាការ​៤ថ្ងៃ​តាម​អ៊ីនធឺណិត​ចាប់ពី​ថ្ងៃ​ទី១ ដល់​ថ្ងៃ​ទី៤ វិច្ឆិកា ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល ​បញ្ចប់​អំពើ​និទណ្ឌភាព​និង​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​អ្នក​សារ​ព័ត៌មាន។ ការ​ធ្វើ​យុទ្ធនាការ​នេះ​ ធ្វើឡើង​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​អន្តរជាតិ ដើម្បី​បញ្ចប់​និទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​រួច​ផុត​ពី​សំណាញ់​ច្បាប់ លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារព័ត៌មាន នៅ​ថ្ងៃ​ទី២ វិច្ឆិកា។
អានអត្ថបទពេញ៖
#RFAKhmer #HumanRights #CCHR #Journalist
គណបក្ស​បេះដូងជាតិ ថា​ក្រសួង​មហាផ្ទៃ​នៅ​តែ​មិនព្រម​ឲ្យ​ចុះ​បញ្ជី ទោះ​ខ្លួន​កែ​សម្រួល​ឯកសារ​ច្រើន​លើក​ច្រើន​សារ​មក​ហើយ​ក្តី។ នៅក្នុង​សេចក្តីថ្លែង​ការណ៍ កាលពីថ្ងៃទី ១ ខែវិច្ឆិកា គណបក្ស​នេះ ថា​ក្រសួ​ង​មហាផ្ទៃ​មាន​ភាព​យឺតយ៉ាវ​ចំពោះការ​ស្នើសុំ​ចុះ​បញ្ជី​គណបក្ស​បេះដូងជាតិ​ ទោះ​ខ្លួន​បាន​កែ​សម្រួល​​ឯកសារ​ចំនួន​បី​លើក​ទៅ​ហើយ ទៅ​តាម​សំណើ​របស់​ក្រសួង​មហាផ្ទៃ។
អានអត្ថបទពិស្តារ៖
#RFAKhmer #Politics #Newparty #CambodiaNationalHeartParty
អាជ្ញាធរ​ថៃ​ចាប់​ពលករ​ខ្មែរ​ជា​ច្រើន​នាក់​បញ្ជូន​ទៅ​កម្ពុជា​វិញ តាម​ច្រក​របៀង​ព្រំដែន​ខេត្ត​បន្ទាយ​មាន​ជ័យ នៅ​ថ្ងៃ​ដែល​​​រដ្ឋាភិបាល​ថៃ​បើក​ប្រទេស​ដំបូង​​ទទួល​អ្នក​ទេសចរ។ មន្ត្រី​សង្គម​ស៊ីវិល​ សង្កេត​ឃើញ​ថា ពលករ​ខ្មែរ​​សម្រុក​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​ក្នុង​ពេល​នេះ​កាន់តែ​ច្រើន​ដោយសារ​តែ​ពួកគាត់​អត់​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក​ និង​ជំពាក់​ប្រាក់​ធនាគារ ប៉ុន្តែ​ការ​លួច​ឆ្លង​ដែន​ខុសច្បាប់​បែបនេះ ធ្វើឲ្យ​ពួកគេ ប្រឈម​នឹង​គ្រោះ​ថ្នាក់​ច្រើន។
អានអត្ថបទពេញ៖
#RFAKhmer #Economy #Worker #Khmer #Thailand
ក្រសួង សុខាភិបាល បន្ត រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (Covid-19) ដែល ធ្វើតេស្តដោយ ម៉ាស៊ីន PCR ចំនួន ៨៩ នាក់ ស្លាប់ ៦នាក់ និង ករណី ជាសះស្បើយ ចំនួន ១១៥នាក់ នៅ ថ្ងៃ អង្គារ ទី២ ខែវិច្ឆិកា នេះ។ តួលេខ អ្នក ឆ្លង សរុប ពេល នេះ មាន ១១៨.៧០២នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ១១៥.០១៧នាក់ ខណៈ តួលេខ អ្នក ស្លាប់ សរុប កើន ឡើង ដល់ ២.៨០០នាក់។ ក្នុង ចំណោម អ្នកឆ្លងថ្មី ៨៩ នាក់ មានករណីនាំ ចូល ពី ក្រៅ ប្រទេសចំនួន ៤នាក់៕
#RFAKhmer #Health #COVID19
លោកអ្នកនាងជាទីមេត្រី!
វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនៅរាត្រីថ្ងៃអង្គារ ទី២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ នឹងពិភាក្សាទៅ លើ ប្រធានបទ៖ សារសំខាន់ នៃយុទ្ធនាការ តាមអនឡាញ ដើម្បីជួយដល់ស្រ្ដី ដែលរងអំពើហិង្ស និងការរំលោភបំពាន និងហិង្សា។

វាគ្មិនរបស់យើងមានពីររូប ទីមួយគឺអ្នកស្រី វុន សម្ភស្ស អ្នកគ្រប់គ្រង អ្នកធ្វើការតាមផ្ទះ និងទីពីរគឺលោក សុខ លាំង អ្នកស្រាវជ្រាវ និង បណ្ដុះបណ្ដាល ផ្នែកយេនឌ័រ និងសង្គមវិទ្យា។ វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី នៅរាត្រីនេះ មាន អ្នកស្រី សុជីវី ជាអ្នកសម្របសម្រួល។

សូមលោកអ្នកនាងរង់ចាំស្តាប់និងទស្សនាកិច្ចពិភាក្សារបស់យើងនៅរាត្រីនេះ ចាប់ពីម៉ោង ៧ និង៣០នាទី ដល់ម៉ោង៨ និង៣០នាទី។ សូមលោកអ្នកនាងរង់ចាំស្តាប់កុំបីខាន់!
លោកអ្នកនាងជាទីមេត្រី! នៅរាត្រីថ្ងៃអង្គារ ទី២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកអ្នកនាងនឹងបាន ស្តាប់ និងទស្សនាកិច្ចសម្ភាសន៍៣០នាទី ក្រោមប្រធានបទ៖ ស្ថានភាពបច្ចុប្បន្ន របស់កម្មករ សេដ្ឋកិច្ច ក្រៅ ប្រព័ន្ធនាចុងរដូវ កូវីដ-១៩ និងតំណក់នៃប្រាក់ ២,៣ ពាន់លានដុល្លារ។
កិច្ចសម្ភាសន៍នេះ ក្រោមការសម្របសម្រួលពី លោក មួង ណារ៉េត ដោយចាប់ផ្តើមពីម៉ោង ៨ និង៣០នាទី ដល់ម៉ោង ៩ យប់ ម៉ោងនៅក្នុង ប្រទេសកម្ពុជា។

វាគ្មិនរបស់យើងនៅរាត្រីនេះមានពីររូបគឺ
១) លោក វន់ ពៅ ប្រធានសមាគម ប្រជាធិបតេយ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ
២) អ្នកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធ សហជីពកម្មករចំណីអាហារ និងសេវាកម្ម។

សូមលោកអ្នកនាងរង់ចាំស្តាប់និងទស្សនាកុំបីខាន!
https://www.youtube.com/watch?v=PhVLdE3utTo
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ១២រោច ខែ អស្សុជ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ០២ ខែវិច្ឆកា គ.ស.២០២១ ដែលមានមាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

៚អ្នកវិភាគសង្ស័យថា ការប្រកាសលក់វិឡារបស់លោក កឹម សុខា អាចជាប់ពាក់ព័ន្ធនឹងគំរោងធ្វើនយោបាយ​ឡើងវិញ
៚ប៉ូលិសថៃបន្តឃុំខ្លួនពលករខ្មែរ៧នាក់ទៀត ដោយមិន​បញ្ជាក់​ពីមូលហេតុពិតប្រាកដ
៚នាទីវេទិកាអ្នកស្តាប់អាស៊ីសេរីនៅរាត្រីនេះ យើងនឹង​ជជែក​ពី​សារៈសំខាន់នៃយុទ្ធនាការជួយដល់ស្រ្ដី ដែលរងអំពើហិង្សា និងការរំលោភបំពាន….....
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
https://www.youtube.com/watch?v=B4z9vFPIC9c
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ១៣រោច ខែ អស្សុជ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ០៣ ខែវិច្ឆកា គ.ស.២០២១ ដែលមានមាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ ព្រឹទ្ធសភា​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់ រដ្ឋធម្មនុញ្ញ អ្នក​ដឹកនាំ​កំពូល​មាន​សញ្ជាតិ​ខ្មែរ​តែមួយ
៚ ក្រុមអង្គការសង្គមស៊ីវិលជិត ១០ស្ថាប័ន អំពាវនាវ​ឱ្យអាជ្ញាធរ បង្កើនការប្រយុទ្ធប្រឆាំង នឹងអំពើនិទ្ទណ្ឌភាព​លើឧក្រិដ្ឋកម្មប្រឆាំង អ្នកសារព័ត៌មាន
៚ អាជ្ញាធរ នៅខេត្តព្រះវិហារកោះហៅតំណាងពលរដ្ឋ ៣នាក់ សាកសួររឿង រិះគន់មេឃុំ បិទផ្លូវសាធារណៈ
៚អ្នក​ការ​ពារ​បរិស្ថាន និង​សង្គម​ស៊ីវិល ថា​គម្រោង​សាង​សង់ព្រលាន​យន្ត​ហោះ​តារា​សាគរចិន មិនមែនដើម្បីកម្ពស់​ជីវភាព​ពលរដ្ឋ….....
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
https://www.youtube.com/watch?v=AqZYYPP-lBM
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ១៣រោច ខែ អស្សុជ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ០៣ ខែវិច្ឆកា គ.ស.២០២១ ដែលមានមាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

៚សាលាឧទ្ធរណ៍ លើកពេលជម្រះក្ដីក្រុមស្ត្រីក្លាហាន និងគ្រោងប្រកាសក្ដីលោក អាឡិច នៅសប្ដាហ៍ក្រោយ
៚គណបក្សបេះដូងជាតិ គ្រោងសុំអន្តរាគមន៍ពី​ស្ថានទូតអាមេរិក ករណីក្រសួងមហាផ្ទៃយឹតយ៉ាវចុះបញ្ជី
៚ក្រុមយុវជនអះអាងថា ព្រៃសហគមន៍ចំនួន ៣ ក្នុងខេត្ត​ក្រចេះ កំពុងរងការកាប់ទន្ទ្រានធ្ងន់ធ្ងរ
៚សមត្ថកិច្ចក្រុងភ្នំពេញ បញ្ជូនជនសង្ស័យ២នាក់​ទៅតុលាការ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនជិត​៦០គីឡូក្រាម….....