វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.98K videos
93 files
7.9K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
មន្ត្រី​សិទ្ធិមនុស្ស សោកស្ដាយ​ដែល​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅតែ​បន្ត​មិន​ផ្ដល់​តម្លៃ​លើ​សិទ្ធិមនុស្ស​ទាំងអស់​ឱ្យ​បាន​ស្មើភាព​គ្នា​សម្រាប់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​គ្រាអាសន្ន​នេះ​។ ប្រតិកម្ម​របស់​សង្គម​ស៊ីវិល​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន សែន បាន​លើក​ឡើង​ជាថ្មី​ថា ស្ថានភាព​បច្ចុប្បន្ន​នេះ​សិទ្ធិ​រស់រាន​មាន​ជីវិត​របស់​ពលរដ្ឋ​សំខាន់​ជាង​សិទ្ធិ​អ្វី​ទាំងអស់។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khmer #Politics #HumanRights #HunSen
អ្នក​​ស្លាប់​​ដោយ​​សារ​​ជំងឺ​កូវីដ-១៩ កើន​ឡើង​​ដល់ ១.៤៤២នាក់ហើយ គិតត្រឹម​​ថ្ងៃទី​២ ​ខែសីហា បន្ទាប់​ពី​​អ្នក​​ជំងឺ ២២នាក់​​ទៀត​​បាន​​ស្លាប់។ ចំពោះ​​ករណី​​ឆ្លង​​ថ្មីវិញ ​មាន​ចំនួន ៥៦០នាក់ ក្នុង​នោះ ១៦៩នាក់ ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស។ រីឯ​អ្នកជា​​សះស្បើយវិញ ​មាន ៧៦៣នាក់​នៅ​ថ្ងៃ​​ដដែល​​នេះ។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khmer #Health #COVID19KH #Newcases560 #Delta
https://www.youtube.com/watch?v=8Iy9-DNXp1o
នេះគឺជាការផ្សាយរបស់អាស៊ីសេរី សម្រាប់ព្រឹកថ្ងៃអង្គារ ១០រោច ខែទុតិយសាឍ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែសីហា គ.ស.២០២១៖

៚ កម្ពុជា-អាមេរិក ដឹកនាំកិច្ចប្រជុំភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិកលើកទី២ ខណៈទន្លេមេគង្គកំពុងប្រឈម​ការគំរាមកំហែងខ្លាំង
៚ គណបក្សភ្លើងទៀន គ្រោងធ្វើសមាជជ្រើសតាំងថ្នាក់​ដឹកនាំអាណត្តិថ្មី និងកំណត់យុទ្ធសាស្ត្រនយោបាយ នៅថ្ងៃទី២២ សីហា
៚ បក្សប្រជាធិបតេយ្យមូលដ្ឋាន គាំទ្រសំណើក្រុម​សង្គមស៊ីវិល ជុំវិញការរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌
៚ ដើមស្រល់រាប់ពាន់ដើមនៅតំបន់ឧទ្យានជាតិគីរីរម្យ រងការកាប់បំផ្លាញ ទន្ទ្រានកាន់កាប់ដីធ្វើជាទ្រព្យឯកជន​ខុសច្បាប់
...រួមនឹងព័ត៌មានមួយចំនួនទៀត៖

»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
ដើម​ស្រស់​ជា​ច្រើន​ពាន់​ដើម ដុះ​នៅ​តំបន់​ឧទ្យានជាតិគិរីរម្យ ក្នុង​ខេត្ត​កំពង់ស្ពឺ ត្រូវ​គេ​កាប់​ផ្តួល ដើម្បី​ទន្ទ្រាន​កាន់កាប់​ដី​ជា​ទ្រព្យ​ឯកជន​ខុស​ច្បាប់។ ក្រុម​យុវជន និង​ពលរដ្ឋ​ដែល​ទទួល​ប្រយោជន៍​ពី​វិស័យ​ទេសចរណ៍ ស្ដាយ​ដើម​ស្រល់​ស្រស់​ស្អាត ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ កំពុង​ប្រឈម​នឹង​បាត់បង់​ទ្រង់ទ្រាយ​ធំ ប៉ះពាល់​ប្រភព​ចំណូល និង​សម្រស់​បរិស្ថាន។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khmer #Environment #Kirirom
ក្រុមហ៊ុនស្ករអំពៅចិន​ហេងហ្វូ (Hengfu Group Sugar Industry) ផ្អាក​ដំណើរការ​សង្វាក់​ផលិតកម្ម​ជាង ​២​ឆ្នាំ​ហើយ ប៉ុន្តែ​​ជនជាតិដើមភាគតិចកួយ រស់នៅ​ក្នុង​ស្រុក​ចំនួន​៣ រាប់ពាន់​គ្រួសារ នៅ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​សមរម្យ​ពី​អាជ្ញាធរ​រដ្ឋ​នៅ​ឡើយ។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khmer #LandDispute #PrahVihear
គណបក្សភ្លើងទៀន គ្រោង​រៀបចំ​សមាជ​សាមញ្ញ​នៅ​ថ្ងៃ​អាទិត្យ ទី២២ សីហា ដើម្បី​ធ្វើ​វិសោធនកម្ម​ប្រការ​មួយ​ចំនួន​នៃ​លក្ខន្តិកៈ និង​ការ​ជ្រើស​តាំង​សមាសភាព​ថ្នាក់​ដឹក​នាំ​អាណត្តិ​ថ្មី រួម​ទាំង​កំណត់​យុទ្ធសាស្ត្រ​នយោបាយ​របស់​គណបក្ស។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khmer #Politics #CandleLightParty #SamRainsy
លោកអ្នកនាងជាទីមេត្រី! ក្តីស្រមៃថា កម្ពុជា នឹងក្លាយជាប្រទេសនាំចេញប្រេងឆៅទៅកាន់ ទីផ្សារអន្តរជាតិបានស្ថិតនៅក្នុងភាពមិនច្បាស់លាស់ជាថ្មីម្តងទៀតស្របពេលដែលការបូម ប្រេងនៅប្លុក (A) បានទទួលបរាជ័យបន្ទាប់ពី ក្រុមហ៊ុនប្រេង #KrisEnergy បានប្រកាស ក្ស័យធន។

តើកម្ពុជាបានរៀនសូត្រអ្វីខ្លះពីបរាជ័យបូមប្រេងជាមួយក្រុមហ៊ុន KrisEnergy? ហើយ ថាតើ បទពិសោធន៍របស់ក្រុមហ៊ុន KrisEnergy នេះ អាចនឹងនាំឱ្យមានផលប៉ះពាល់យ៉ាងណាដែរ ដល់វិស័យប្រេងកាតនៅកម្ពុជានាពេល អនាគតនោះ?

សូមលោកអ្នកនាងរង់ចាំតាមដានស្តាប់នាទី វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី ដែលនឹងជជែក គ្នាអំពីបញ្ហានេះនៅរាត្រីថ្ងៃអង្គារ ទី០៣ ខែសីហា ២០២១នេះ ចាប់ពីម៉ោង ៧និង ៣០នាទី ដល់ម៉ោង ៨ និង ៣០នាទី ម៉ោងនៅ កម្ពុជាកុំបីខាន!
លោកអ្នកនាង ក៏អាចសាកសួរ វាគ្មិន របស់ យើង ឬក៏បញ្ចេញមតិយោបល់បាន ដោយ ដាក់លេខទូរសព្ទរបស់លោកអ្នកនាងនៅក្នុង ខ្ទង់ខាំមិនត៍ នៃហ្វេសប៊ុក ឬយូធូបរបស់ វិទ្យុអាស៊ីសេរី ដែលកំពុងផ្សាយផ្ទាល់នៅពេល នោះ នោះក្រុមការងារយើងខ្ញុំនឹងហៅទៅ លោកអ្នកនាងវិញ!

#RFAKhmer #Oil #KrisEnergy #Cambodia
រដ្ឋមន្ត្រី ការ បរទេស កម្ពុជា លោក ប្រាក់ សុខុន និង រដ្ឋមន្ត្រី ការ បរទេស អាមេរិក លោក អេនថូនី ប្ល៊ីនខេន (Antony Blinken) នឹង ធ្វើជា សហប្រធាន កិច្ចប្រជុំ ភាព ជា ដៃគូ មេគង្គ-សហរដ្ឋ អាមេរិក លើកទី២ តាម ប្រព័ន្ធ វីដេអូ នៅ ថ្ងៃ ទី៣ ខែសីហា ដោយ មាន ការ ចូលរួម ពី រដ្ឋមន្ត្រី ការ បរទេស នៃ បណ្តា ប្រទេស ក្នុង តំបន់ មេគង្គ ផ្សេង ទៀត ដូចជា ឡាវ មីយ៉ាន់ម៉ា ឬ ភូមា ថៃ និង វៀតណាម ព្រមទាំង អគ្គលេខាធិការ អាស៊ាន ផង។ អានអត្ថបទពេញ

#RFAKhmer #Politics #MekongUS
ក្រសួង សុខាភិបាល រក ឃើញ អ្នក ឆ្លងជំងឺកូវីដ (Covid-19) ថ្មី ចំនួន ៥៧៧ នាក់ ស្លាប់២៩នាក់ និងករណីជាសះស្បើយ ៦២៨នាក់ គិត ត្រឹម ថ្ងៃ អង្គារ ទី៣ ខែ សីហា នេះ។ តួលេខ អ្នក ឆ្លង សរុប ពេល នេះ ៧៩.០៥១ នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ៧២.១៤៥នាក់ ស្លាប់ កើន ដល់ ១.៤៧១នាក់ និង ១១.១៩៥នាក់ ជា ករណី នាំ ចូល ពី ក្រៅ ប្រទេស។
#RFAKhmer #Health #COVID19KH #Newcases577
គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ (GDP) គាំទ្រ​​អនុសាសន៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​អំពី​​លក្ខខណ្ឌអប្បបរមា សម្រាប់​ការ​​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ក្នុង​ឆ្នាំ២០២២ និង​ឆ្នាំ២០២៣ ខាង​មុខ។ មន្ត្រី​សង្គម​ស៊ីវិល​ផ្នែក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​យល់​ថា គណបក្ស​នយោបាយ មិន​គួរ​នៅ​ស្ងៀម​ទៀត​នោះ​ទេ គួរ​តែ​ចាប់​ផ្ដើម​តស៊ូ​មតិ​រួម​គ្នា​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធានា​ការ​បោះ​ឆ្នោត​ប្រកប ដែល​មាន​លក្ខណៈ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌​ឡើង​វិញ។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khmer #Politics #GDP #Support #NGOs #Reform #Elections
លោក អ្នក នាង ជា ទី មេត្រី!
នៅ ពេល បន្តិច ទៀត នេះ សូម លោក អ្នក នាង កញ្ញា រង់ចាំ ស្ដាប់ នាទី វេទិកា នាទី វេទិកា អ្នក ស្ដាំ វិទ្យុ អាស៊ីសេរី ដែល នឹង ជជែក អំពី ភាព បរាជ័យ នៃ ការ បូម ប្រេង ជាមួយ ក្រុមហ៊ុន KrisEnergy...
https://www.youtube.com/watch?v=hulgtF8quJw
នេះគឺជាការផ្សាយរបស់អាស៊ីសេរី សម្រាប់រាត្រីថ្ងៃអង្គារ ១០រោច ខែទុតិយសាឍ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែសីហា គ.ស.២០២១៖

៚អង្គការសហប្រជាជាតិ ថាកម្ពុជាគួរចាក់វ៉ាក់សាំងជូន​មនុស្ស​ពេញ​វ័យឱ្យអស់សិន មុននឹងចាក់ឱ្យកុមារ
៚ម្ដាយរបស់ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ថា សាលាឧទ្ធរណ៍​បន្តឃុំកូនជារឿងអយិត្តិធម៌
៚វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នឹងជជែកថា តើកម្ពុជាបាន​រៀនសូត្រ​អ្វីខ្លះ​ពីបរាជ័យបូមប្រេងនៅអណ្តូង​អប្សរារបស់ក្រុមហ៊ុន (Kris Energy)?…
...រួមនឹងព័ត៌មានមួយចំនួនទៀត៖

»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
អាជ្ញាធរខណ្ឌឫស្សីកែវ​ជា​ច្រើន​នាក់ ចុះ​រុះរើ​ផ្ទះ​ប្រជា​ពលរដ្ឋ​សហគមន៍​បឹងឈូក អា (A) ចំនួន ២០គ្រួសារ​រស់​នៅ​លើ​ដី​បឹង ក្នុង​ភូមិ​បឹង​ឈូក សង្កាត់​គីឡូម៉ែត្រ​លេខ៦ ដើម្បី​យក​ដី​ធ្វើ​ផ្លូវ​ឱ្យ​ឯក​ជន​​ធ្វើ​​អាជីវ​កម្ម។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា សកម្មភាព​របស់​អាជ្ញាធរ​នេះ មិន​មែន​ដំណោះ​ស្រាយ​ស្រប​តាម​គោល​ការណ៍​សិទ្ធិមនុស្ស​នោះ​ទេ។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khmer #Land #HumanRights
សកម្មភាព​កាប់​ឈើ​ផលិត​ជ័រទឹក ​ដើម្បី​អារ​ច្រៀក​ធ្វើ​អាជីវកម្ម ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃព្រះរកា ​បាន​បំផ្លាញ​ប្រភព​ចំណូល​សេដ្ឋកិច្ច​យ៉ាង​សំខាន់​របស់​ប្រជា​សហគមន៍ ជនជាតិ​ដើមភាគតិចកួយ​ជាច្រើន​គ្រួសារ ក្នុង​ឃុំ​ប្រមេរ ខេត្តព្រះវិហារ។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khmer #Environment #PreyPreahRoka
សាលាឧទ្ធរណ៍​ភ្នំពេញ បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​កូន​ប្រុស​សកម្មជនបក្សប្រឆាំង​ម្នាក់ គឺ​យុវជន​ កាក់ សុវណ្ណច្ឆ័យ ដោយ​សំអាង​ថា ខ្លាច​ជន​ជាប់​ឃុំ ទៅ​ប្រព្រឹត្តិ​បទ​ល្មើស​ផ្សេង​ទៀត នៅ​ពេល​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ សាច់​ញាតិ និង​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស ហៅ​ការ​សម្រេច​របស់​តុលាការ​ជាន់ខ្ពស់​មួយ​នេះ​ថា ជា​រឿង​អយុត្តិធម៌។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khmer #Politics #HumanRights #KakSovannChhai
https://www.youtube.com/watch?v=q1qheDXUU2E
នេះគឺជាការផ្សាយរបស់អាស៊ីសេរី សម្រាប់​​ព្រឹក​ថ្ងៃ​ពុធ ១១ រោច ខែទុតិយាសាឍ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ​នឹងថ្ងៃទី០៤ ខែសីហា គ.ស. ២០២១៖

៚ កម្ពុជាបន្តឲ្យនាំសាច់សត្វ កក ពីប្រទេសឥណ្ឌា ក្រោយដុត​បំផ្លាញសាច់ក្របីចំនួន ៣ កុងទីន័រ ប៉ុន្តែត្រូវត្រូតពិនិត្យតឹងរឹង
៚ អ្នកបរិស្ថានជំរុញឱ្យកម្ពុជាប្ដឹងក្រុមហ៊ុន KrisEnergyទៅ​អាជ្ញាកណ្ដាលអន្តរជាតិរឿងលួចនាំប្រេងឆៅពីកម្ពុជា
៚ ក្រុមអ្នកជំនាញថា ការពង្រីកយន្តការភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក​ទៅជាកិច្ចប្រជុំកំពូល នឹងជួយរក្សាតុល្យភាព​ក្នុងតំបន់ជាមួយចិន
៚ ក្រុម​យុវជន​រក​ឃើញ​ដើម​ច្បាក់​ជ័រ​ជិត​១ពាន់​ដើម ​ត្រូវ​បាន​ជនល្មើស​​លួច​កាប់​បំផ្លាញ​នៅ​ព្រៃ​ព្រះការ
...រួមនឹងព័ត៌មានមួយចំនួនទៀត៖

»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
អ្នកបរិស្ថាន​ជំរុញ​​ឱ្យ​អាជ្ញាធរ​កម្ពុជា​ប្ដឹង​ក្រុមហ៊ុន KrisEnergy ទៅ​អាជ្ញា​កណ្ដាល​អន្តរជាតិ​ ករណី​ក្រុមហ៊ុន​នេះ​បាន​លួច​នាំ​ប្រេង​ឆៅ ដែល​ក្រុមហ៊ុន​នេះបូម​បាន​ពី​​អណ្តូង​ប្រេង​ក្នុង​ប្លុកA ចេញ​ពី​កម្ពុជា។ ការជំរុញ​​នេះ គឺ​​បន្ទាប់​ពី​មន្រ្តី​ក្រសួង​រ៉ែ និង​ថាមពល​អះអាង​ថា ​កំពុង​រៀបចំ​ចំណាត់ការ​តាមច្បាប់​ទៅ​លើ​ក្រុមហ៊ុនប្រេង​​សិង្ហ​បូរី (Singapore) មួយនេះ។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khmer #Oil #KrisEnergy #Singapore
ក្រសួងព័ត៌មាន​សម្រេច​បង្កើត​គណៈកម្មការ​មួយ ដើម្បី​តាមដាន វាយ​តម្លៃ និង​លើក​សរសើរ ចំពោះ​អ្នក​សារ​ព័ត៌មាន និង​អង្គភាព​សារ​ព័ត៌មាន ដែល​បាន​អនុវត្ត​ត្រឹម​ត្រូវ​តាម​ក្រម​សីលធម៌ និង​វិជ្ជាជីវៈ​សារព័ត៌មាន។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khmer #Social #Journalism
កម្ពុជា​បន្ត​អនុញ្ញាត​ឲ្យ​នាំ​សាច់​សត្វ​កក​ពី​ប្រទេស​ឥណ្ឌា​ ​ក្រោយ​ដុត​បំផ្លាញ​សាច់​ក្របី​ចំនួន​ ៣​​កុងទីន័រ​ ​ដែល​កម្ពុជា​ថា ​រក​ឃើញ​មាន​ផ្ទុក​មេរោគ​​ជំងឺ​កូវីដ១៩។​ ​ប៉ុន្តែ​​ខាង​តំណាង​គយ​កម្ពុជា​ ​បាន​កំណត់​លក្ខខណ្ឌ​តឹងរឹង​ជាទូទៅ​ ​សម្រាប់​ការនាំចូល​អាហារ​កក​ ​ពី​ប្រទេស​ដែល​មាន​អត្រា​ឆ្លង​ជំងឺ​កូវីដ-១៩ ​ច្រើន។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khmer #Health #COVID19KH #India
ក្រុម​អ្នក​ជំនាញ​​ចង់ឃើញ​​សហរដ្ឋអាមេរិក​​ពង្រីក​​យន្តការ​​នៃ​​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​​ភាពជា​​ដៃ​គូ​​មេគង្គ-សហរដ្ឋអាមេរិក ទៅជា​​កិច្ចប្រជុំ​កំពូល​​រវាង​​មេដឹកនាំ​​អាមេរិក និង​បណ្តា​ប្រទេស​អនុតំបន់​​មេគង្គ។ ពួកគេ​អះអាង​ថា ការធ្វើ​ដូច្នេះ​​នឹង​ជួយ​ឱ្យ​តំបន់​មេគង្គ​អាច​រក្សា​តុល្យភាព​​បាន​​ប្រសើរ​​ក្នុង​ការ​​ដោះស្រាយ​​រឿង​​វិបត្តិ​សន្តិសុខ​ទឹក​ជាមួយ​មហាអំណាច​ចិន។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khmer #MekongUS #China