វិទ្យុអាស៊ីសេរី/ RFA Khmer
13.4K subscribers
3.72K photos
1.44K videos
81 files
7.35K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
សហរដ្ឋ​អាមេរិក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ បើក​លំហ​នយោបាយ​ឡើងវិញ និង​គោរព​សិទ្ធិ​សេរីភាព​ ​ប្រជាពលរដ្ឋ​ ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​ក្រុង​ភ្នំពេញ​បាន​ផ្ដន្ទាទោស​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង ៩នាក់ ឱ្យ​ជាប់​ពន្ធនាគារ​ពី ២០ឆ្នាំ ដល់ ២៥ឆ្នាំ។ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ថា ការ​ផ្ដន្ទាទោស​នេះ ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ ហើយ​ស្នើ​ឱ្យ​ស្ថាន​ទូត​អាមេរិក​ កុំ​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃក្នុង​របស់​កម្ពុជា។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Politice #CNRP #USA
សកម្មជន​ការពារ​ព្រៃឈើ​ ​បង្ហាញ​អាថ៌កំបាំង​ដែល​នាំ​ឱ្យ​កើតមាន​វិនាសកម្ម​ព្រៃឈើ​ខ្នាត​ធំ​ ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ឡង់​ ​គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន​។​ ​ពួកគេ​អះអាង​ថា​ ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​ ​និង​ម្ចាស់​ជំនួយ​អភិ​រក្ស​ព្រៃ​ឡង់​ ​នៅតែ​ព្យាយាម​ការពារ​មុខមាត់​របស់​រដ្ឋាភិបាល​ ​ហើយ​ពុំ​បង្ហាញ​ការពិត​ក្នុង​រឿង​នេះ​ ​ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​វិនាសកម្ម​ព្រៃ​ឡង់​មិន​អាច​ដោះស្រាយ​បាន​។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #environment #PreylangNetwork
មេបញ្ជាការ​នៃកងអង្គរក្សរបស់​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​នៅតែ​បដិសេធ​ថា ​ជនសង្ស័យ​ម្នាក់ក្នុង​ចំណោម​៤នាក់​ដែលត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថបាញ់​សម្លាប់​ក្នុង​ហេតុការណ៍​ប្លន់ប្រដាប់អាវុធនោះ​ មិនមែនជា​មន្ត្រីក្រោមឱវាទ​របស់លោក​នោះ​ទេ ហើយ​លោកក៏មិនស៊ើបអង្កេត​អ្វីបន្ត​ទៀត​ដែរ។ មន្ត្រីសង្គមស៊ីវិលនិងអ្នក​ប្រើប្រាស់​បណ្តាញ​សង្គមហ្វេសប៊ុក ​(Facebook) ​មួយចំនួន​​មាន​មន្ទិលសង្ស័យ​ច្រើនចំពោះ​ករណី​នេះ។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #CRAF #bodyguard
ប្រពន្ធ​សកម្មជន​គណបក្ស​សង្គ្រោះជាតិលោក ឈួ ផេង គឺ​លោកស្រី ដុស គីមទៀង រៀប​រាប់​ប្រាប់​អាស៊ីសេរី​ថា មុន​អាជ្ញាធរ​ចាប់​ប្តី លោកស្រី​ពឹង​ផ្អែក​ជំហរ​ប្តី​ទាំង​ស្រុង ដើម្បី​ផ្គត់ផ្គង់​គ្រួសារ និង​ដោះ​បំណុល​ធនាគារ​ប្រចាំខែ។ បន្ទាប់ពីអាជ្ញាធរ​ចាប់​ខ្លួន​ប្តី​ដាក់​ពន្ធនាគារ​ព្រៃសទាំង​អយុត្តិធម៌​មក ក្រុម​គ្រួសារ​​លោកស្រី​ទទួល​រង​វិបត្តិផ្ទួនៗ។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Politice #CNRP
មន្ត្រី​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​ពលករ​ចំណាក​ស្រុក ​ស្វាគមន៍​ចំពោះ​វិធានការណ៍​របស់​សមត្ថកិច្ច​ដែល​មាន​គម្រោង​ចាប់​បញ្ជូន​មេខ្យល់​នាំ​ពលករ​ខ្មែរ​ ចេញ​ និង​ចូល​ទៅ​ប្រទេស​វៀតណាម​ និង​ប្រទេស​ថៃ​ ទៅ​ជំនុំ​ជម្រះ​ទោស។តែ​ ពួក​គេ​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​រដ្ឋាភិបាល​គួរ​តែ​មាន​វិធាន​ការណ៍​នេះ​ជា​ប្រចាំ​កុំ​ចាំ​តែ​ធ្វើ​ឡើង​ក្រោយ​ពី​មាន​បញ្ជា​របស់​លោក​ ហ៊ុន សែន។​ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Thailand #Worker
សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ផ្ដន្ទាទោស​​សកម្មជន​បក្ស​ប្រឆាំង នៅ​ខេត្ត​បាត់​ដំបង​ ២​នាក់ នៅ​ថ្ងៃ​ទី​០៣ មីនា​​នេះ ​​ឲ្យ​ជាប់​ពន្ធនាគារ​​ ៣​ឆ្នាំ តែ​អនុវត្ត​ទោស​ ១​ឆ្នាំ និង​ពិន័យ​ថវិកា​ចូល​រដ្ឋ​ ក្នុង​ម្នាក់ ចំនួន​ប្រាំ​មួយ​លាន (៦.០០០.០០០)​ រៀល ​ពី​បទ​ប្រមាថ​ព្រះ​មហាក្សត្រ។ ​​សង្គម​ស៊ីវិល​ ថា ការ​ផ្ដន្ទាទោស​នេះ ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Politice #CNRP
អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) វា​យ​តម្លៃថា ការ​យាយី និង​ការ​កាត់​ទោសអ្នក​នយោបាយ​បក្សសង្គ្រោះជាតិ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ប្រឹង​ប្រែង​ឥត​ឈប់​ឈរ​ពីសំណាក់​រដ្ឋាភិបាល​លោក ហ៊ុន សែន ​ដើម្បី​រារាំង​គណបក្ស​ប្រឆាំង​ដ៏​ធំជាងគេមួយនេះ មិន​ឱ្យ​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​នាពេល​ខាងមុខ។ អង្គការ​ដដែល​បន្ត​ថា នេះ​ក៏​ជាយុទ្ធសាស្ត្រ​ដើម្បីរារាំង​ជីវិត​នយោបាយ​របស់ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង​នៅកម្ពុជាដែរ។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Politice #HRW #CNRP
លោកនាយករដ្ឋមន្រ្តី ​ហ៊ុន សែន ​នៅថ្ងៃទី០៣ ខែមីនា ​បានបញ្ជា​ឲ្យបិទ​ចរាចរណ៍​មនុស្ស​ដែល​ចេញ​ពី​ខេត្តព្រះសីហនុទៅកាន់​ខេត្តផ្សេងៗ​។ ចាប់តាំង​ពី​ផ្ទុះ​ព្រឹត្តិការណ៍ចម្លង​សហគមន៍លើកទីបី​ កាលពីថ្ងៃទី២០​ ខែកុម្ភៈ រហូត​ដល់ថ្ងៃទី០៣ ខែមីនា ខេត្តព្រះសីហនុ ​មានអ្នកឆ្លងជំងឺកូវីដ-១៩​ ជាជនជាតិចិន​ចំនួនជិត​ ៥០នាក់ (៤៧)។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Hunsen #Covid19
អ្នកឃ្លាំមើល​បរិស្ថាន​បារម្ភ​ថា គម្រោង​វិនិយោគ​លើ​ផ្ទៃដី​ជិត ២​ម៉ឺន​ហិកតារ (១៩.០០០) នៅ​តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ កំពុង​បង្កើត​ឱ្យ​មាន​វិនាសកម្ម​ធ្ងន់ធ្ងរ​ចំពោះ​តំបន់​អភិរក្ស​មួយ​នេះ​។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Environment #Bokorpark #Mongabay
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា រម្លឹក​ថា កម្ពុជា​​មិន​អាច​ខ្វះ​ជំនួយ​អន្តរជាតិ​បាន​នោះ​ទេ។ លោក កឹម សុខា លើកឡើងបែបនេះ ក្រោយ​លោក​ជួប​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​បារាំង ប្រចាំ​កម្ពុជា​អ្នកស្រី អ៊ីវ៉ា ង្វៀនប៊ិញ (Eva Nguyen Binh)​។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Politice #CNRP #KemSokha
មេដឹកនាំ​របបក្រុង​ភ្នំពេញប្រកាស​នៅថ្ងៃទី០៤ ខែមីនា នេះថា តំណែង​ជានាយក​រដ្ឋ​មន្ត្រី​របស់​លោក​នឹង​មិន​ត្រូវ​បាន​ផ្ទេរ​ទៅ​អ្នក​ណា​ឡើយ ដរាប​ណា​លោក​មិន​ទាន់​អស់​ចិត្ត​នឹង​តំណែង​នេះ។ អ្នក​តាមដាន​ស្ថានការណ៍​នយោបាយនៅកម្ពុជាថា អ្នក​ដឹកនាំ​មិន​គួរ​ក្រា​ញអំណាច​បែបនេះទេ ព្រោះធ្វើ​ឱ្យ​ប្រទេស​ជាតិ​អន់ថយ។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Politice #Hunsen #Power
កម្ពុជា​បន្ត​ជាប់​ឈ្មោះ​ជា​ប្រទេស «មិន​សេរី» ខណៈ​ពិន្ទុ​សេរីភាព​​បន្ត​ដាំក្បាល​ចុះ​មួយ​កម្រិត​ទៀត​ក្នុង​ឆ្នាំ២០២១។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា ថា​ការដាក់​ចំណាត់​ថ្នាក់​នេះ ជា​ការ​មិនអាច​ទទួល​យក​បាន​ទេ។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Freedom House #Freedom
អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​លោក អេង ឆៃ​អ៊ាង ប្រាប់​អាស៊ី​សេរី​​នៅ​ថ្ងៃ​ទី​០៤ ខែមីនា​ ថាក្រុម​ចារកម្ម​បាន​តាម​ដាន​សកម្មភាព​​គ្រួសារ​របស់​លោក​ និង​គ្រួសារ​លោក ហូរ វ៉ាន់ ជាប់​ជា​​ប្រចាំ ហើយ​ពួក​គេ​បាន​រាយការណ៍​លម្អិត​​អំពី​ព័ត៌មាន​ផ្ទាល់​ខ្លួន​​នៃ​គ្រួសារ​របស់​ពួក​លោក​ទៅ​ថ្នាក់ដឹកនាំ​របស់​ពួក​គេ។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Politice #CNRP
ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ៤រូប សោក​ស្ដាយ​ចំពោះ​ការ​សម្រេច​របស់​តុលាការ ដែល​បាន​កាត់​ទោស​មេ​ដឹក​នាំ​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ជាប់​គុក​រយៈ​ពេល​ច្រើន​ឆ្នាំ។ ពួក​គេ​ហៅ​ការ​កាត់​ទោស​មេ​ដឹក​នាំ​ជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ៩រូប ដែល​រួម​មាន​ទាំង​លោក សម រង្ស៊ី ផង ឲ្យ​ជាប់​គុក​រហូត​ដល់ ២៥ឆ្នាំ ថា ជា​ការ​កាត់​ទោស​ដាក់​គុក​ក្នុង​រយៈ​ពេល​មិន​សមាមាត្រ និង​ខ្វះ​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Politice #Humanright #CNRP
ក្មេង​ស្រី​ម្នាក់​បាន​បង្ហោះ​សារ​សុំ​​ឱ្យ​ជួយ​រំដោះ​ចេញ​ពី​ប្រទេស​ចិន។ ជនរងគ្រោះ ​បាន​បញ្ជាក់​នៅ​ក្នុង​វីដេអូ​ឃ្លិប​ ដែល​បាន​ចែក​ចាយ​តៗ ​គ្នា​តាម​បណ្ដាញ​សង្គម​ថា នាង​ត្រូវ​បាន​មេខ្យល់​យក​ទៅ​លក់​នៅ​កន្លែង​រក​ស៊ី​ផ្លូវ​ភេទ​មួយ​កន្លែង​នៅ​ក្នុង​ប្រទេស​ចិន តាំង​ពី​អាយុ ១៥​ឆ្នាំ ហើយ​ត្រូវ​បាន​ថៅកែ​បង្ខំ​ឱ្យ​ទទួល​ភ្ញៀវ​ពី​ម្នាក់​ទៅ​ម្នាក់​ជា​រៀង​រាល់​ថ្ងៃ។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Trafficking #china
ប្រជាពលរដ្ឋ​ជាច្រើន​នៅតែ​មិន​ជឿ​ការ​ពន្យល់​របស់​អាជ្ញាធរ ដែល​ថា​ជនសង្ស័យ​ម្នាក់ ដែល​ត្រូវ​អាជ្ញាធរ​បាញ់សម្លាប់​ក្នុង​ហេតុការណ៍​ប្លន់​ប្រដាប់​អាវុធ​កាលពី​ថ្ងៃ​ទី១ ខែ​មីនា នោះ​ថា មិនមែន​ជា​មន្ត្រី​កង​អង្គរក្ស របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ តើ​មាន​មូលហេតុ​អ្វីខ្លះ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ពិបាក​ជឿ​ការ​ពន្យល់​របស់​អាជ្ញាធរ? អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #CRAF #bodyguard
ជនជាតិ​ចិន​ម្នាក់ ស្លាប់​ពេល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ តែ​ក្រសួង​សុខាភិបាល អះអាង​ថា អ្នកជំងឺ​ស្លាប់​ដោយ​សារ​​ញៀន​ថ្នាំ។ ជនជាតិ​ចិន​រូប​នេះ ស្ថិត​ក្នុង​ចំណោម​ជនជាតិ​ចិន​​សរុប ៣០២ នាក់ ដែល​សុទ្ធ​តែ​មាន​ផ្ទុក​ជំងឺ​កូវីដ​-១៩ ដែល​ឆ្លង​​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #China #Covid19
សកម្មជន​គណបក្ស​សង្គ្រោះជាតិ ប្តេជ្ញា​បន្ត​សកម្មភាព​តស៊ូ​របស់​ខ្លួន ដើម្បី​លទ្ធិប្រជាធិបតេយ្យ ទោះបីជា​មានការ​ផ្ដន្ទាទោស​ពី​តុលាការ​របប​ក្រុងភ្នំពេញ​ក៏ដោយ​។ មន្ត្រី​សិទ្ធិមនុស្ស យល់​ថា គណបក្ស​កាន់អំណាច គួរ​ឈប់​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ធ្វើ​ទុក​បុក​ម្នេញ​មន្ត្រី​គណបក្ស ប្រឆាំង និង​សកម្មជន​ដទៃ​ទៀត ហើយ​ងាក​មក​រក​តុ​ចរចា ដើម្បី​ឈាន​ទៅ​រក​ការបោះឆ្នោត​មួយ​ដោយ​សេរី និង​យុត្តិធម៌។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Politice #CNRP
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ​ថា​ ស្ត្រី​ជនជាតិ​ចិន​ពីរ​នាក់​ ដែល​បាន​រត់​ចេញ​ពី​​មណ្ឌល​ធ្វើ​ចត្តាឡីស័ក​ នៅ​ក្នុង​សណ្ឋាគារ​សុខា​ ក្រុង​ភ្នំពេញ ​ដោយ​មាន​ការ​សហការ​ជាមួយ​​សន្តិសុខ​ នឹង​ត្រូវ​ផាក​ពិន័យ​រដ្ឋបាល ចំណែក​ឯ​​សន្តិសុខ​ម្នាក់​ ដែលឲ្យ​ស្រ្តីទាំងនោះ រត់ចេញពី​កន្លែង​ធ្វើ​​ចត្តាឡីស័ក​ ត្រូវបាន​​កងរាជអាវុធ​​ហត្ថ​បញ្ជូន​ទៅឃុំ​ខ្លួន ​នៅ​អគ្គស្នង​ការដ្ឋាន​នគរ​បាល​ជាតិ​។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Hunsen #Covid19
BREAKING NEWS:
គិតត្រឹមព្រឹកថ្ងៃសៅរិ៍ ទី៦ ខែមីនា ឆ្នាំ២០២១ នេះ ក្រសួង សុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២១នាក់ថ្មី បន្ថែម ទៀត ជាអ្នកពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ក្នុងនោះ ១១នាក់ រកឃើញឆ្លងនៅភ្នំពេញ និង ១០នាក់ រកឃើញឆ្លងនៅក្នុងខេត្ត ព្រះសីហនុ។ តួលេខ នេះធ្វើឱ្យចំនួន​អ្នកឆ្លងជំងឺកូវីដ១៩ សរុបកើន ដល់ ៩៥៣ នាក់ ខណៈអ្នក​ជាសះស្បើយ​នៅថ្ងៃសៅរិ៍នេះវិញមាន ២នាក់បន្ថែមទៀត និង ៤៦១នាក់ កំពុងសម្រាកព្យាបាល។

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Covid19